កាត់មកដល់វិមានយ៉ុនហ្គីនិងជីមីនបណ្ដើរគ្នាចូលមកដល់ខាងក្នុង ឯក្មេងៗស្រីអ្នកបម្រើនោះក៏ទៅជញ្ជូនរបស់របរដែរជារបស់រាងតូចមុននេះទៅទុកដាក់ក្នុងបន្ទប់ ហើយយ៉ុនហ្គីក៏បានប្រាប់ឲ្យពួកនាងរៀបចំរបស់គ្រប់យ៉ាងរបស់នាយនិងរាងតូចដាក់ក្នុងវ៉ាលីរៀបចំទៅ ដើរលេងនៅឯង កោះជេជូផ្ទះលំហែលកាយរបស់នាយ
«អូនឃ្លានអត់?»យ៉ុនហ្គីដើរកៀកចង្កេះជីមីនមិនឲ្យរបូតពីដៃនាយសួរនាំរាងតូចយកចិត្តយកថ្លើមប្លែក តែវាមិនប្លែកសម្រាប់រាងតូចទេ ព្រោះនាយក៏ធ្លាប់បែបនេះពីមុនដែរ
«អូនឃ្លាន...ប៉ុន្ដែអូនអត់ចង់ញាំអាហារដែរមានសាច់ទេ!»ជីមីនយកដែរមកអង្អែលពោះខ្លួនឯងហើយក៏ងើបមុខធ្វើមុខជូរដាក់នាយ
«ចុះអូនចង់ញាំអីវិញ?»យ៉ុនហ្គីបញ្ឈប់ដំណើរហើយអោនមកសួររាងតូច
«ចង់ញាំបន្លែឆា បន្លែសុទ្ធបងយល់ទេ?»ជីមីននិយាយប្រាប់គេនិងលើកចិញ្ចើមសួរនាយវិញ
«គ្រាន់តែបន្លែឆាបងមិនបានល្ងង់រហូតមិនស្គាល់ទេ!»យ៉ុនហ្គីញីសក់រាងតូចហើយទាញថ្ពាល់រាងតូចឡើងចង់ដាច់ថ្ពាល់នោះទាំងដុំទៅហើយព្រោះគ្រឺតពេក បន្លំៗចង់ថាគេល្ងង់មោះហើយក្មេងនេះ
«ចឹងបងធ្វើអូនញាំមក?»ជីមីននិយាយទាំងមុខច្រលើម បើស្គាល់ចឹងធ្វើឲ្យគេញាំមក
ចំណែកឯងអ្នកដែរបានឮនោះនាំគ្នាចំហរមាត់
ព្រោះតែរាងតូចកុំតែប្រើ កូនប្រុសទោលតែមួយរបស់ស្ដេចនៃនគរពពួក Vampires ឲ្យធ្វើម្ហូបឲ្យខ្លួនញាំ នេះបើមានអ្នកណាដឹងមិនដឹងជាគេសើចស្លាប់ហើយ
«okគ្មានបញ្ហារទេឲ្យតែអូនចង់ញាំបងធ្វើឲ្យបានស្រាប់ហើយ!!»យ៉ុនហ្គីនិយាយឡើងជឿជាក់លើខ្លួនឯង ទាំងដែរនាយមិនទាំងដែរស្គាល់ចង្រ្កានបាយបែរទៅទិសខាងណាផង
«ចឹងអូនទៅងូតទឹកសិនហើយ...អូនចុះមកវិញចាំអូនញាំ!»ជីមីនញញឹមលិបភ្នែកហៀថ្ពាល់ជំទើតជើងងើបថើបបបូរមាត់យ៉ុនហ្គីមួយខ្សឺតរួចប្រុងនិងដើរទៅៗហើយតែ៖
«យប់នេះបងសុំណា!!»យ៉ុនហ្គីអោនខ្សិបដាក់ត្រចៀករាងតូចពីក្រោយធ្វើជីមីនរួច កអស់អៀនសឹងតែរត់ទៅបុកជញ្ជាំងទេ មនុស្សឲ្យពេញផ្ទះមកនិយាយអីចឹងៗ
«ដឹងហើយ!!»ជីមីនឆ្លើយហើយរត់យ៉ាងលឿនឡើងទៅបន្ទប់បាត់
«ចេះអៀនទៅកើត?»នាយសើចក្រវីក្បាលហួសចិត្តនិងរាងតូច
«មនុស្សមិនមែនគល់ឈើរទេចៅហ្វាយ!»យូហានិយាយឡើងព្រោះនៅមើលសម្មកភាពពួកគេទាំងមួយថ្ងៃហើយគេអៀនឡើងរឹងខ្លួនហើយណា
យ៉ុនហ្គីងាក់មកសម្លក់ជំនិតរបស់ខ្លួនរួចក៏ដើរយ៉ាងសង្ហារជឿជាក់លើខ្លួនឯងទៅផ្ទះបាយដែរមាន ដែរអ្នកស្រីអ្នកស្រីហាណានៅទីនោះ កំពុងតែចាប់ចែករឿងម្ហូបអាហារ
«យ៉ុនហ្គីកូនមកផ្ទះបាយធ្វើអី?»អ្នកស្រីហាណាក្រលែកទៅឃើញ កូនប្រុសចុងរបស់នាងក៏សួរដោយឆ្ងល់
«គឺខ្ងុំមក..ធ្វើឆាបន្លែឲ្យជីមីន!!»យ៉ុនហ្គីដើរចូល មកជិតគាត់និយាយទាំង អៀនៗព្រោះនាយមិនដែរចូលកន្លែងបែបនេះមិនដែរទាំងឃើញគេធ្វើផង
«ហាស៎?កូនចេះធ្វើដែរហី?មិនបាច់ធ្វើទេចាំម៉ាក់ឲ្យក្មេងៗរៀបចំឲ្យ កូនចេញទៅវិញទៅ!»អ្នកស្រីនិយាយទាំងមិនចង់ឲ្យនាយធ្វើអ្នកក៏ដឹងនាយជាម្ចាស់វិមាននេះ មិនដែប្រលាក់ដៃសូម្បីតែបន្តិចនិងរឿងអស់នេះឡើយ
«អត់ទេខ្ងុំចង់ធ្វើឲ្យគេអ្នកម៉ាក់ជួយបង្រៀនខ្ងុំបន្តិចទៅ!!»យ៉ុនហ្គីនិយាយហើយក៏ដោះអាវក្រៅទុកនៅមួយកន្លែង រួចមកមូលដៃអាវឡើងបន្តិច អ្នកស្រីហាណា គាំងធ្មឹងនិងសម្ដីយ៉ុនហ្គីមុននេះគាត់ស្ដាប់មិនច្រលំទេមែនទេកូនប្រុសចុងរបស់គាត់ហៅគាត់ថាម៉ាក់នោះ គាត់ស្ទើរតែស្រក់ទឹកភ្នែកទៅហើយតែក៏ប្រឹងទប់មិនឲ្យវាស្រក់បានវិញ
«ចឹងក៏បានចាំម៉ាក់បង្រៀនកូនឲ្យធ្វើ!!»អ្នកស្រីស្រដីឡើងទាំងញញឹម បើនាយចង់ទៅហើយគាត់ក៏គ្មានអ្វីជំទាស់ដែរ
អ្នកស្រីក៏បានឲ្យក្មេងៗដែរនៅក្នុងផ្ទះនោះចេញទៅឲ្យអស់ដើម្បីងាយស្រួយលដល់គាត់
បានបង្រៀនកូនប្រុសរបស់គាត់ មិនទើសដៃជើង
ដំបូងគាត់ក៏បានយកបន្លែងគ្រប់មុខដែរសិទ្ធតែបន្លែ
ពណ៍បៃតងវៀងខ្ចីនោះចេញពីទូកទឹកកក
យ៉ុនហ្គីលូកដៃចាំយកបន្លែងចង់យកវាមកហាន់តែមិនដឹងហាន់របៀបមិច ក៏សួរអ្នក អ្នកស្រីហាណាដែរគាត់ក៏ពុងរកគ្រឿងគ្រៅនោះ
«ម៉ាក់គេហាន់វារបៀបមិចទៅ?»យ៉ុនហ្គីស្រែសួរ
«ចាំម៉ាក់ហាន់ឲ្យមើលម្ដង!»អ្នកស្រីហាណាមិនបានឆ្ងល់ព្រោះតែគាត់ដឹងច្បាស់ថានាយមិនចេះក៏ដើរចូល
មកធ្វើវាឲ្យនាយមើលម្ដងជាពីដង
យ៉ុនហ្គីនាយឆាប់យល់ឆាប់ចាប់បាននៅអ្វីដែរខ្លួនមិនចេះគ្រាន់តែ មើលបានម្ដងភ្លាមក៏ចេះ
បន្ទាប់ពីហាន់បន្លែសុទ្ធនោះរួចរាល់ហើយយ៉ុនហ្គីក៏បានយកវាមកលាងទឹកដោយខ្លួនឯង ដោយដំបូងអ្នកស្រីហាណាចង់យកវាមកលាងខ្លួនឯងគាត់តែនាយមិនព្រមចង់ធ្វើដោយខ្លួនឯងនាយវិញ
នាយក៏បានលាងបន្លែរួចរាល់ហើយអស់ក៏ដល់ពេលចម្អិនម្ដងអ្នកស្រីយូហាក៏បានត្រៀមគ្រឿងគ្រៅរួចហើយដែរ
ឯនាយក៏មានអារម្មណ៍ថាភ័យៗបុកពោះ វាមិនស្រួលដូច កាលគេចាប់ជីមីនឡើងឡានឡើយវា
អត់សប្បាយទេ
ពេលវេលាចម្អិនបើអ្នកចេះគេប្រាកដជាធ្វើមួយភ្លែតទេហើយៗ តែនេះនាយគ្រាន់តែលីងខ្ទឹម នោះខ្លោចអស់ពីដងទៅហើយ អ្នកស្រីហាណាមើលទៅដូចជាមិនទុកចិត្តសោះគាត់ខ្លាចថាលែងបាន ព្រោះអាច
និងប្ដូរមកពីញាំបន្លែបៃតង ទៅជាឆាបន្លែខ្លោចវិញ
ក៏សុំឲ្យនាយចេញគាត់ធ្វើម្ដងមិនចឹងទេដឹងតែមិនបានញាំឡើងបន្លែនិង
នាយសង្ហារដើងឡើងទៅលើបន្ទប់គេទាំងបែកញើសជោក នាយដើរបណ្ដើរដោះអាវបណ្ដើរចូលមកដល់បន្ទប់ក៏ឃើញជីមីនកំពុងតែមើលអ្វីក្នុង
ប្រអប់ដៃពណ៍ខ្មៅនោះ ទឹកមុខមុនសូវជាល្អ ធ្វើឲ្យឆ្ងល់
«អូនមើលអីនិង?»យ៉ុនហ្គី
«របស់អ្នកណា?»ជីមីនលើកប្រអប់ពេជ្រដែរមានគ្រឿងពេជ្រមួយឈុតនោះ
«របស់អូន!!»យ៉ុនហ្គីមិនបានលាក់បាំងទេនាយព្រមឆ្លើយការពិត ដំបូងនាយថានិងឲ្យគេដោយផ្ទាល់ដៃតែ នេះជីមីនឃើញមុនទៅហើយ
«របស់អូន??បងទិញឲ្យអូនមែនទេ?ពីកាល?»ជីមីនក៏យកវាមកអង្គុយលើពូកចាប់យកគ្រឿងពេជ្រម្ដងមួយៗ យកមកមើលអាញញឹមញញែម មើលក៏ដឹងថាគេសប្បាយចិត្តខ្លាំងប៉ុណា
YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romanceបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń