ភាគ03
ជុងវ៉ុនបានជិះកង់របស់ខ្លួនទៅផ្ទះម៉ែចាស់ នាយបានទិញបាយម្ហូបអោយគាត់« អរគុណហើយអ្នកប្រុស»ម៉ែចាស់
«ហៅខ្ញុំធម្មតាបានហើយ ចាត់ពីថ្ងៃនេះទៅអ្នកមិនបាច់ទៅធ្វើកាងាទៀតទេ»ជុងវ៉ុនបានហុចលុយជាច្រើនអោយម៉ែចាស់. គាត់ក៏ទទួលព្រោះគាត់អាសាឈឺក៏មិនអាចទៅធ្វើអ្វីទៀតបានដែរ អ្វីដែរសំខាន់គាត់មិនទាន់ធ្វើចិត្តបានរឿងវ៉ុននីស្លាប់នោះទេ« ខ្ញុំទៅវិញហើយ!!»ជុងវ៉ុនរកទៅវិញតែម៉ែចាស់ឃាត់
« តើខ្ញុំអាចអោបអ្នកប្រុសបានទេ?»ម៉ែចាស់ គាត់ពឹតជានឹកវ៉ុននីខ្លាំងណាស់ ជុងវ៉ុនមិននិយាយអីក៏ចូលទៅអោបគាត់អោយគាត់អស់ចិត្ត____________
កាត់មកដល់ផ្ទះជេកវិញពេលនេះសភាពក្នុងផ្ទះកំពុងតែរញ៉េរញ៉ៃសម្បើមណាស់
« អួយយយយយ!! បានហើយអាជេកងាប់អញអាឡូវហើយ»នីគី ស្រែកប្រកាច់ដូចឆ្កែ ពេលនេះជេកសុីម កំពុងតែវ៉ៃជាន់ក៏ហើយ សូមប្រាប់មិនមែនជេកអូនវែនតានៅសាលាទេវើយ« បានដៃសម្បើមណាស់ អាសម្បើមហ៊ានប្រើអញនៅមុខគេផងហេស ឃើញមកដេកសុីផ្ទះអញតើហី អាចង្រៃយ៎»ជេក ចាប់ក្លេកាច់ដៃជាប់ ជេដូចរ៉េបអញ្វឹង
« បាត បង បាត ប្អូនសុំទោសដោះលែងប្អូនទៅហិហិ»នីគី ធ្វើជាកំសត់ដាក់ជេក តែស្មានតែជេកសុីជោជាមួយមែនទេ សុំដាក់ហែងថែមទៀតសិន« ពួកឯងលេងអស់ចិត្តឬនៅ?»ជុងវ៉ុនដែរមកបានមួយសន្ទុះហើយនោះក៏ព្រមបើកសំនៀងដ៏សែនពិរោះធ្វើអោយអ្នកស្តាប់ព្រឺរោមចេញមកបាន
« អឺ អឺឈប់លេងហើយ!! ឆាប់ទៅប្តូខោអាវទៅ»ជេកក៏ប្រលែងនីគី ហើយពួកគេក៏មកអង្គុយចាំជុងវ៉ុនទៅផ្លាស់ខោអាវ មិនយូប៉ុន្មានជុងវ៉ុនក៏ចុះមកជាមួយនិងឈុតថ្មី គេដើរមករកជេក ហើយចាប់ញីសក់ជេកទម្លាក់ដូចព្រឹកមិញ« ហឺយ ហឺយធ្វើស្អីឯង?»ជេក យកដៃវ៉ៃដៃជុងវ៉ុនចេញខូចភ្លីសក់គេអស់ហើយ
« ទៅក្រៅងាយនិងជួបនាក់ស្គាល់ នេះយកវែនតាឯងទៅ»ជុងវ៉ុនហុចវែនតាអោយជេករួចពួកគេក៏ដើរចេញទៅខាងក្រៅ ដោយឡើងជិះឡានជាមួយនិងកូនចៅរបស់នីគី (ហេតុតែពួកគេមកចឹងធ្វើខ្លួនធម្មតាៗពឹតមែន តែមើលទៅគឺសង្ហាខ្លាំងណាស់ ជាពិសេសអង្គរក្សមានផ្សេងស្តាំ)