ចន ជុងហ្គុក / វ៉ាង ស៊ុនអុីន
-𝗦𝗵𝗼𝗿𝘁 𝗡𝗼𝘃𝗲𝗹🔥
ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយដែរគេស្គាល់ថាជារបស់ម៉ាហ្វៀឈាមត្រជាក់ម្នាក់ ដែរជាអ្នកមានអំណាចTop1ក្នុងទីក្រុងសេអ៊ូលមួយនេះ អ្នកណាៗក៏គោរព ក្រោធនឹងនាយ ។ និយាយពីរូបរាងវិញសង្ហាតឥតគូរប្រៀបស្រីៗម្នាក់ណាដែរមិនចង់បាននាយធ្វើជាជាគូរអនាគតនោះ ទៅណាមកណាក៏មានស្រីៗចោមរោមដែរ ប៉ុន្តែនាយមិនដែរយកភ្នែកមើលឬចាប់អារម្មណ៍ស្រីទាំងអស់នោះឡើយ ព្រោះថានាយមានភរិយាក្មេង ស្រស់ស្អាត តាំងពីក្បាលដល់ចុងជើងគ្មានទាស់ឡើយ ជាពិសេសគឺសិចសុីតែម្ដងហើយថែមចេះយកចិត្តធ្វើឲ្យនាយពេញចិត្តថែមទៀត បើម្លឹងៗនាយឯណាទៅមានស្រីខាងក្រៅកើតនោះ ។
" ប្រពន្ធសម្លាញ់ចិត្ត!!!! "ជុងហ្គុកមកពីធ្វើការភ្លាមអ្នកដែរនាយរកមុនគេនោះគឺភរិយាជាទីស្រឡាញ់របស់នាយតែម្ដងហើយ
" មើលតែបែកពីរបីខែទៅហើយបងនេះ "ស៊ុនអុីនកំពុងតែធ្វើម្ហូបឮសំឡេងស្វាមីហៅបែបនេះក៏ទុកការធ្វើម្ហូបមួយឡែកសិនរួចដើរមករកស្វាមី
" សូម្បីតែមួយវិនាទីក៏មិនបានដែរ "ជុងហ្គុកឱបភរិយាជាទីស្រឡាញ់ទាំងក្ដីនឹករលឹកបែកត្រឹមតែមួយម៉ោងជាងសោះនឹកសឹងស្លាប់ទៅហើយ
" កុំសម្ដីផ្អែមពេក ម៉ាហ្វៀដូចជាបងសម្ដីបែបនេះតែងតែបោក "ស៊ុនអុីនច្បិចច្រមុះនាងបន្តិចទាំងភាពក្រឺតក្នាញ់នឹងសម្ដីនាយខ្លាំងណាស់សម្ដីផ្អែមជាងស្ករជាងទឹកឃ្មុំទៀត ផ្អែមៗបែបនេះបោកទេដឹង
" ម៉ាហ្វៀគេបោក តែម៉ាហ្វៀបងនេះស្មោះណាស់ ស្មោះតែអូនវ៉ាង ស៊ុនអុីនម្នាក់គត់ "
" បានហើយៗសម្ដីផ្អែមណាស់ អូនចង់លើសជាតិស្ករហើយនៀក "ស៊ុនអុីនកាត់សម្ដីរបស់នាយសម្ដីផ្អែមម្លឹងៗឲ្យនិយាយតែបន្តិចទៀតប្រហែលជាត្រូវកើតទឹកនោមផ្អែមហើយ
" អូនសម្លាញ់....បង....ច "ជុងហ្គុកឱបចង្កះរបស់នាងតូចយ៉ាងណែនរួចមកផ្អឹបនឹងទ្រូបហប់ណែនរបស់នាយដៃមាំលូកស្ទាបអង្អែលពីក្រោមឡើងលើ
" លែង...ណា៎...នៅមិនមែនមកនិងក្នុងបន្ទប់ទេ ប្រយ័ត្នអូនវាយបង "