Ep:1 បំណុល

8 0 0
                                    

  "លោក ខ្ញុំនឹងរកលុយមកឱ្យលោកវិញតែសូមកុំសម្លាប់ខ្ញុំអី" សម្លេងរបស់មនុស្សស្រីអាយុ20ឆ្នាំម្នាក់បាននិយាយអង្វរម្ចាស់បំណុល ឱ្យទុកជីវិតឲ្យខ្លួន
  "គិតថានាងរកលុយសងយើងទាន់ដែរឬ?" ពាក្យសម្ដី ស្របជាមួយនឹងទឹកមិចយ៉ាងកាចសាហាវ ម្នាក់នោះគឺជា Kang Ouk Jin ដែលជាម៉ាហ្វៀដ៏កាចកាចសាហាវ
  "ទាន់លោកប្រាកដជាទាន់"  Samuhara Muri (សាមូហារា មូរី )បានតបទាំងភ័យរន្ធត់ជាមួយនឹងទឹកមុខដ៏កាចរបស់អ្នកកម្លោះ។
  មូលហេតុដែលនាងក្រមុំជំពាក់បំណុលយ៉ាងច្រើនក៏ដោយសារភាពសប្បាយហុឺហារបស់ខ្លួន។ Samuhara Muri ជាកូនចិញ្ចឹមរបស់គ្រួសារជាអ្នកលក់អាហារតូចតាចមួយ ដូចនេះហើយទើបធ្វើឲ្យនាងដើរខ្ចីលុយគេគ្រប់គ្នាបែបនេះ។
  "បើចង់ក៏តាមនឹងទៅ តែបើមិនទាន់នោះទេត្រៀមដើររករបស់មកដូរឲ្យហើយទៅ នាងតូច" Ouk Jin រាងក្រាស់និយាយរួចញញឹមចុងមាត់ទើបដើរចេញទៅជាមួយជំនិតរបស់ខ្លួន។
#ហាងអាហារ Samuhara
    យើងឃើញថាមានមនុស្សជាច្រើនកំពុងទទួលទានអាហារពេលថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសារមេសា
"Kim ទៅមើលភ្ញៀវទៅកូនគេចង់ហៅអ្វីបន្ថែមមែនទេ" Kim's Mum
"ចា៎ ម៉ែខ្ញុំទៅហើយ" សម្លេងយ៉ាងស្រួយស្រឹបរបស់ក្មេងស្រីអាយុ16ឆ្នាំ មានសាច់យ៉ាងត្រលុកត្រលន់ (កាម៉ាប់ តួស្រីភាពច្រើនរាងស្វែល តែនេះអត់ទេ ម៉ាប់ៗគួរឲ្យស្រលាញ់តែម្តង)។ ហាងនេះលក់បែបគ្រួសារដូច្នេះមិនមានបុគ្គលិកនោះទេ
    Samuhara Kim ជាកូនស្រីបង្កើតរបស់លោកស្រី Samuhara SuJun នឹង លោកប្រុស Samuhara Samui។ អាយុ16ឆ្នាំ ស្លូតបូត រៀនពូកែ មិនសូវចេះនិយាយជាមួយអ្នកដទៃច្រើនតែរូសរាយ (ចឹងវិញ) មិនចូលចិត្តដើរលេងហ៊ឺហា មានបងស្រីចិញ្ចឹមម្នាក់។ ហើយគេរស់នៅជាមួយនឹងម្តាយដែលជាងស្រីមេម៉ាយ ជនជាតិកូរ៉េ។ Samuhara Kim ជាកូនកាត់កូរ៉េនិងជប៉ុន។
   "សួរស្តីលោក លោកអញ្ជើញពិសារអ្វីដែរ?"
Kim
   "នៅទីនេះមានបន្ទប់VIPដែរទេ?" Ouk Jin
  "ចា៎ មាន!____លោកអញ្ជើញចូល" Kim មានហៅឲ្យរាងក្រាស់ចូលទៅក្នុងព្រមជាមួយនឹងស្នាមញញឹមមិនបាត់
  "ចៅហ្វាយខ្ញុំថាប្តូរហាងទៅទីនេះមិនសមនឹងចៅហ្វាយទេ" Sun បានលួចខ្សឹបចៅហ្វាយរបស់ខ្លួនដើម្បីប្តូហាង
  "ទីនេះហើយ" Ouk Jin
  "បាទ" Sun
  "លោកត្រូវការពិសារអ្វីដែរ?" Kim
  "យក&#+&#&€¢÷∆¶ " Ouk Jin
  "ចា សូមចាំបន្តិច" Kim
  #Skip
  នៅក្នុងខ្លិបមួយកន្លែងដែរយើងបានឃើញពីទិដ្ឋភាពមនុស្សម្នាក់ៗកំពុងសប្បាយរាំស្រែកញ្រៀវ សាច់រឿងក៏បានបង្ហាញឲ្យឃើញពីMuriដែលកំពុងតែសប្បាយដូចគ្មានជំពាក់អ្នកណាម្រាល។ មិនមែនមានតែនាងតូចម្នាក់នោះទេ មានទាំងរាងក្រាស់ដែលជាមេបំណុលរបស់Muriផងដែរ
  "ដល់ថ្ងៃហើយនៅតែសើចចេញទៀត ហឹស! " Ouk Jin សើចហួសចិត្ត ទាំងដែលដល់ថ្ងៃស្លាប់មកដល់ហើយ នៅមានពេលសប្បាយទៀ
  "សប្បាយណាស់មែនទេនាងតូច" Ouk Jin និយាយទាំងសើចឌឺទៅកាន់នាងតូច Muri
  "ចា៎សប្បាយណេចង់លេងជាមួយគ្នាដែរទេ" Muri នាងសើចតបទៅវិញទាំងមិនខ្លាចហាក់ខុសពីរាល់់ដងដែលគេមកទាលុយនាង យំផងអង្វរផង តែពេលនេះផ្ទុយស្រឡោះ
  "មានការងារធ្វើច្រើន តែថាចៃដន្យណាស់ថាមកនិយាយការងារតែបែរជា បានលុយត្រលប់ថែមទៀត" Ouk Jin
  "គិតថាខ្ញុំសងលុយលោកមែនទេ ចេះក្រែងលោកថាឲ្យខ្ញុំត្រៀមរបស់ដើម្បីដោះដូរមែនទេ? ពេលនេះក៏រកបានហើយ "Muri ញញឹមឡើងទាំងសប្បាយចិត្ត
  "Okay ក៏បង្ហាញយើងមក" Ouk Jin
"ថ្ងៃស្អែកនេះយើងមកជួបគ្នានៅទីនេះ ម៉ោង10:00យប់ណា Okay ហើយ" Muri
#ថ្ងៃស្អែក
នៅក្នុងបន្ទប់VIP នៅក្លឹបមួយកន្លែងនៅក្នុងក្រុម ដែលជាទីណាត់ជួនរវាង Muri និង Onk Jin
  "លោក នេះហើយជារបស់ដោះដូរ" Muri បានបើកក្រណាត់ដែរគ្របលើមនុស្សស្រីម្នាក់
ហើយម្នាក់នោះជា Samuhara Kim
# Flash Back
  "ឯងរកលុយឯណាទៅសងទេទៅ" Kang Seyun ដែលជាមិត្តសួរទៅកាន់Muriទាំងមិនសូវស្រួលក្នុងចិត្ត ព្រោះបារម្ភពីមិត្តភក្តិ
  "កុំបារម្ភអីណា ឯងស្គាល់ប្អូនស្រីរបស់យើងដែរទេ?" Muri និយាយទាំងញោចស្នាមញញឹមចុងមាត់
  "Samuhara Kim! នឹងមែនទេ កុំអីល្អជាងគេជាប្អូនស្រីរបស់ឯងណា " Seyun
  "មកពីប្អូនស្រីនឹងហើយ ទើបយើងហ៊ានធ្វើ តែក៏ដោយសារវាទើបធ្វើឲ្យយើងធ្លាប់ដល់ចំណុចនេះ" Muri និយាយទាំងក្តោបដៃយ៉ាងកំហឹង
  "វាជាអ្នកដែលធ្វើឲ្យយើងជាប់បំណុលនេះវាត្រូវតែសង"Muri និយាយខ្សឹបៗ អាចស្តាប់ឮតែម្នាក់ឯង
#យប់កណ្តាលអាធ្រាត
" អ្នកនាងខ្ញុំចាប់គេបានហើយ" man បុរសបិទមុខបានលើកទូរសព្ទទៅកាន់ស្រីល្អ Muri
"ល្អខ្លាំងណាស់ យើងនឹងវេលុយឲ្យបន្ថែម"
Muri និយាយទងសប្បាយចិត្ត
# Now
"នេះមែនទេ" Ouk Jin សួរទាំងភ្ញាក់ផ្អើល ព្រោះជាក្មេងស្រីដែលគេទើបនឹងជួបកាលពីថ្ងៃមុននោះ
"ត្រូវហើយ គេជាកូនបំណុលរបស់ខ្ញុំមិនព្រមសង ព្រោះជំពាក់ច្រើនខ្លាំងណាស់រហូតសងមិនអស់ទេ" Muri
"ចឹងឲ្យក្មេងនេះសងជំនួសនាងមែនទេ?" Ouk Jin សួរបញ្ចាក់
"ត្រូវ ធ្វើអ្វីក៏បានតាមចិត្តរបស់លោក"Muri
ញញឹមរួចដើរចេញទៅបាត់យ៉ាងសង្ហា។       
  តើKimពិតជាជំពាក់បំណុលMuriរហូតសងមិនអត់ពិតមែនឬ? តើជាបំណុលអ្វី? ច្រើនខ្លាំងប៉ុណ្ណា?
 
TO BE Continue...
 

By Nisumii Kim ❤️😛

ទឹកភ្នែកលោកម៉ាហ្វៀWhere stories live. Discover now