មន្តស្នេហ៍អ្នកនិពន្ធ novel BL 🥲🫶

249 11 2
                                    



{ គ្រប់យ៉ាងវាសុទ្ធតែមានហេតុនឹងផល ប៉ុន្តែចំពោះក្តីស្រឡាញ់មិនដូចគ្នានោះទេ ក្តីស្រឡាញ់វាគ្មានហេតុផលអ្វីមកផ្តួចផ្ដើមនោះឡើយ អ្នកខ្លះគ្រាន់តែឃើញមនុស្សម្នាក់ភ្លាម បេះដូងក៏លោតឡើងខ្លាំងៗស្ទើចេញមកក្រៅ វាជាអ្វី? ហេតុអ្វីបានជាវាលោតខ្លាំងយ៉ាងនេះ? វាជាសញ្ញាបញ្ជាក់ពីការរំជើបរំជួលព្រោះក្តីស្រឡាញ់ឬ?

<ស្នេហារវាងអូននិងបង វាផ្តើមចេញពីការជ្រោះផ្លូវគ្នាប៉ុណ្ណោះ ប៉ុន្តែអូនបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បងដោយមិនដឹងខ្លួន អូនស្រលាញ់បងណាស់ ស្រឡាញ់បងរហូត ប៉ុន្តែអូនបានត្រឹមតែស្រឡាញ់បងតែម្នាក់ឯង ម្នាក់ឯងរហូតដល់ថ្ងៃស្លាប់ ហើយវាក៏ជាថ្ងៃនេះដែរ ហឹកៗ វាជាចំណុចបញ្ចប់ហើយ ហើយនឹងលែងមានមនុស្សដែលចាំរំខាន់ឲ្យបងធុញថប់ទៀតដែរ >វ៉ាអូរៀល៍ ខំនិយាយដោយពិបាកប្រាប់ដល់គូរសង្សារ ទាំងខ្លួនឯង ពិបាកដកដង្ហើម យ៉ាងណាក៏ដោយ គេហត់ ហត់ណាស់ដែលស្រឡាញ់គេតែម្នាក់ឯង វាហត់ជាជាងការលីសែនរបស់ធ្ងន់ៗទៅទៀត

<ហឹកៗ បានហើយអូនឈប់និយាយទៅ បងមិនដឹងមិនឮអ្វីទាំងអស់ សំខាន់ពេលនេះអូនមិនត្រូវកើតអីនោះទេ  ហឹកៗសុំអង្វរកុំទៅចោលបងអី បងសុំទោសៗៗ បងអង្វរ ហឹក បងអង្វរអូន បងស្រឡាញ់អូនណាស់មនុស្សរំខានរបស់បង កុំគិតចង់ចាកចេញពីបងអី បង...បងមិនអាចរស់ខ្វះអូនបានមែន បងអង្វរហឹកៗ កុំបែបនឹងអី ប្រពន្ធសម្លាញ់របស់បង  > លីកូអា ស្រែកយំមិនខ្វល់ពីនរណា សំខាន់ពេលនេះ មនុស្សស្រីម្នាក់ដែលធ្លាប់តែរំខាននាយ បែរជាចង់ចាកចេញពីនាយដោយគ្មានការអនុញ្ញាត ទេៗ! នាយមិនព្រម នាយមិនអនុញ្ញាតទេ សុំអង្វរព្រះជាម្ចាស់ កុំយកនាងចេញពីខ្ញុំអី ខ្ញុំមិនអាចរស់ខ្វះនាងបានទេ

<ហឹកៗ ទោះជាយ៉ាងណាគ្រប់យ៉ាងវាបានកើតឡើងហើយ អឹក! ក្តី..ក្តីស្រឡាញ់របស់អូនមិនសាបសូន្យនោះទេ អូ..អូននឹងត្រឡប់មកវិញ នៅ អឹក នៅថ្ងៃណាមួយ អូនស្រលាញ់បងណាស់លោកប្ត..ប្តីអូន....> ដៃដែលលើកឡើងអង្អែលមុខដ៏ស្រស់សង្ហារបស់ស្វាមីត្រូវបានធ្លាក់ចុះសន្សឹមៗ ទឹកភ្នែកមួយដំណក់ស្រក់ចុះជាកិច្ចបញ្ចប់នៃជីវិត លាពិភពលោកដ៏ស្រស់ស្អាតមួយនេះ មិនដឹងជាពេលណាទើបអាចត្រឡប់មកវិញនោះទេ វ៉ាអូរៀល៍នាងហ៊ានចាកចេញទៅដោយមិនស្តាយស្រណោះស្វាមីដែលស្រស់ទឹកភ្នែកយំស្រែកសោកស្តាយប្រពន្ធដ៏សែនល្អរបស់ខ្លួន...

មន្តស្នេហ៍អ្នកនិពន្ធ novel BL🥲❤️💜( End)Where stories live. Discover now