នៅក្នុងបន្ទប់ដ៏ធំទូលាយមានរៀបរយបង្ហាញឱ្យឃើញប្ដីប្រពន្ធមួយគូរកំពុងតែអង្គុយនិយាយគ្នា។
យ៉ុនហ្គីនិយាយ៖
" មីន! បងគិតថាបងដូចធ្លាប់ជួបក្មេងម្នាក់នេះនៅឯណា? តែបងរកនឹកមិនឃើញ! អូនគិតអ៊ីចឹងឬអត់? "
" អូនក៏ថាចឹងដែរ តែមិនដឹងថាធ្លាប់ជួបនៅទីណា? ហ៊ឹម! គិតៗទៅក៏អាណិតក្មេងម្នាក់នឹងដែរ ត្រូវចិញ្ចឹមកូនម្នាក់ឯង គ្រួសារក៏គ្មាន អូនចូលចិត្តនិស្ស័យក្មេងម្នាក់នេះ មើលយ៉ាងណាក៏គ្មានពិសពុលអ្វីដែរ រីឯស្រីៗដែលកូនជេយ៍ធ្លាប់ទាក់ទងពួកគេគឺចង់បានតែទ្រព្យសម្បត្តិប៉ុណ្ណោះ មិនពិតប្រាកដជាមួយកូនយើងឡើយ "
" តាំងពីរៀបការជាមួយអូនមក បងមិនដែលឃើញអូនសរសើរឬពេញចិត្តមនុស្សដែលកូនជេយ៍ណែនាំឱ្យស្គាល់ទេ លើកលែងតែស៊ូនូម្នាក់! អូនថែមទាំងមិនជំទាស់ទៀត " យ៉ុនហ្គី ចម្លែកក្នុងចិត្តដែលប្រពន្ធរបស់គេឆាប់ចុះសម្រុងនឹងស៊ូនូមិនតែប៉ុណ្ណោះនៅសរសើរក្មេងម្នាក់នេះមិនដាច់ពីមាត់ថែមទៀត ពេលឃើញប្រពន្ធនិយាយដល់ក្មេងម្នាក់នេះហើយមានអារម្មណ៍ល្អគេក៏សប្បាយចិត្តដូចគ្នាដែរ។
" អូនមិនជំទាស់មិនមែនមកពីស៊ូនូមានកូនទេ តែអូនពេញចិត្តគេដោយស្មោះ ជាក្មេងល្អ ស្លូតបូត សុភាពរាបសារ ក្លាហានមានភាពស្មោះត្រង់ ទាំងនេះហើយជាចំណុចដែលអូនចង់បាន! ហើយមានតែស៊ូនូម្នាក់ប៉ុណ្ណោះដែលសមជាកូនប្រសារត្រកូលដានីឡា " ជីមីននៅតែបន្ដសរសើរស៊ូនូមិនដាច់ពីមាត់នៅចំពោះមុខស្វាមី មកពីជឿថាមនុស្សល្អដូចជាគេនឹងហើយដែលអាចមើលថែកូនគាត់បាន។
" ប្រពន្ធបងជាមនុស្សឆ្លាតម៉ត់ចត់! បងគោរពតាមការសម្រេចចិត្តអូនជានិច្ច " តាំងពីចាប់ដៃសាងគ្រួសារជាមួយគ្នាមក យ៉ុនហ្គីស្រឡាញ់និងផ្ដល់តម្លៃឱ្យជីមីនមិនដែលប្រើសម្ដីធំដាក់ប្រពន្ធម្ដងណាឡើយ បើស្រឡាញ់ត្រូវតែជឿជាក់លើគ្នា មានអីក៏សួរតាមត្រង់កុំលាក់ទុកក្នុងចិត្តតែម្នាក់ឯង។
កម្លោះសង្ហា CEO ក្រុមហ៊ុនដានីឡា ចេញពីធ្វើក៏ប្រញាប់ទៅទទួលប្រពន្ធនៅហាងកាហ្វេ និងទៅទទួលកូនពីសាលារៀន។ ល្ងាចនេះនាយចង់នាំរាងតូចនិងកូនទៅដើរផ្សារទំនើប បើចាំមិនខុសពួកគេញុំាអីជុំគ្នានៅផ្សារទំនើបប្រហែលជាសប្ដាហ៍មុន។
ឡានពណ៌ខ្មៅស៊េរីទំនើបបើកដោយ ដេវីត ក៏ឈប់នៅមុខហាងកាហ្វេដែលរាងតូចធ្វើការ ជេយ៍ចុះពីឡានហើយដើរចូលទៅខាងក្នុងទាំងភាពជឿជាក់ ដោយសាររូបរាងសង្ហាមានតាំងពីកើតមកធ្វើឱ្យភ្ញៀវនៅទីនោះទាំងស្រីទាំងប្រុសងាកមកមើលនាយគ្រប់គ្នា។ នាយមិនចាប់អារម្មណ៍នឹងក្រសែភ្នែកទាំងអស់នោះទេ កម្លោះរូបនេះកំពុងតែសម្លឹងរកមើលមនុស្សម្នាក់ដែលមាននៅក្នុងចំណែកបេះដូងរបស់គេ។
" ប្ដីបងមកទទួលហើយ ឆាប់ទៅចុះខាងនេះខ្ញុំចាត់ការបាន " ជុងវ៉ុនកំពុងតែជូតចានកែវស្រាប់តែងាកទៅឃើញកម្លោះសង្ហាដែលធ្លាប់ស្គាល់ដើរចូលខាងក្នុងក៏និយាយតិចៗក្បែរត្រចៀកនាយតូច។
" អ៊ីចឹង! បងទៅហើយ ជួបគ្នាថ្ងៃស្អែក " ជុងវ៉ុន ងក់ក្បាលតិចៗហើយស៊ូនូប្រញាប់ដកខ្លួនចេញរួចដើរទៅរកនាយក្រាស់ទាំងស្នាមញញឹម។ កាលបើបានឃើញចំណែកបេះដូងរបស់ខ្លួនហើយនាយញញឹមយ៉ាងស្រស់ធ្វើឱ្យស្រីៗនៅទីនោះលង់នឹងសម្រស់ដ៏ស្រស់សង្ហារបស់គេ។
" ចាំយូរទេ? " ស៊ូនូសួរ
" បាទ អត់ទេ បងទើបតែមកដល់មិញនេះដែរ ពួកយើងឆាប់ទៅកូនកំពុងចាំ " ជេយ៍តបទាំងស្នាមញញឹម
" បាទ " ស៊ូនូនិងនាយក្រាស់ឡើងឡានហើយ ដេវីតក៏បន្ដដំណើរទៅមុខបន្ដ។ មួយសន្ទុះឡានស៊េរីដដែលក៏ឈប់ចំពីមុខសាលាមេត្តយ្យដែលជេមស៍រៀន កូនចៅសង្ហាកចុះមកបើកទ្វាឱ្យចៅហ្វាយទំងពីរហើយពួកគាត់ក៏ដើរសំដៅទៅរកកូនដែលទើបតែចេញមកមិញនេះ។
" អាប៉ា! លោកប៉ា! " ជេមស៍ញញឹមស្រែកហៅលោកប៉ាទាំងពីរនាក់ហើយរត់សំដៅទៅគាត់ទាំងពីរទាំងលើកដៃត្រដាងចាំអ្នកជាលោកប៉ាទទួល។
" បាទ "
សឺត!! ជេយ៍ ទទួលកូនហើយក៏លើកកូនពរដោយឱនទៅថើបគេមួយខ្សឺតជាកម្លាំងចិត្ត កាលបើបានលោកប៉ាឱបថើបក្មេងតូចញញឹមឡើងស្រស់។ ចាប់ពីថ្ងៃនេះគេជាក្មេងម្នាក់ដែលមានគ្រួសារពេញលេញដូចជាមិត្តៗឯទៀតដែរ ហើយចាប់ពីពេលនេះទៅក៏គ្មានអ្នកណាហ៊ានមើលងាយគេថាក្មេងអត់ឪទៀតដែរ។ បីនាក់ប៉ាកូនចូលអង្គុយក្នុងឡានរៀបរយហើយអ្នកបើកក៏បញ្ជាឡានទៅមុខបន្ដ នៅតាមផ្លូវក្មេងតូចនិយាយឥតឈប់ឡើងប៉ាៗស្ដាប់ឡើងហត់ជំនួស ជេយ៍និងរាងតូចមើលមុខគ្នាហើយសើចហួសចិត្តនិងកូនរបស់ខ្លួនដែលនិយាយស្ទើរតែមិនដកដង្ហើម។ ក្នុងនាមជាប៉ាម្នាក់ដែលចិញ្ចឹមបីបាច់តាំងពីតូចក្រូចឆ្មាមកដល់ធំប៉ុណ្ណេះគ្មានអ្វីសប្បាយចិត្តជាងពេលបានឃើញស្នាមញញឹមរបស់កូនឡើយ។
#ផ្សារទំនើប
មកដល់ផ្សារទំនើបជេមស៍ក៏ទារអាប៉ាទិញតុកត្តាមួយ ដោយសារកូនទារស្រឡាញ់ហើយចង់បានវាខ្លាំងជេយ៍ក៏ទិញឱ្យកូនទោះបីជាស៊ូនូហាមក៏ដោយ។ ក្មេងតូចបានតុកត្តាមួយឱបមិនប្រលែងសោះ ហើយថែមទាំងរត់ពេញផ្សារទំនើបស៊ូនូមិនហាមតែឱ្យកូនប្រយ័ត្ន ព្រោះទីនេះរអិលហើយមនុស្សច្រើនខ្លាចរត់បុកគេ ជេមស៍ឆ្លើយតែឱ្យរួចពីមាត់តែមិនប្រយ័ត្នសោះក៏ដួលដោយសារជំពប់ជើងខ្លួនឯង បុរសវ័យចំណាស់ម្នាក់រាងខ្ពស់សង្ហាឃើញក្មេងតូចដួលក៏ចូលទៅជួយ។
" ក្មួយមិនអីទេហេ៎! មានឈឺត្រង់ណាទេ? " ជេមស៍ ក្រវីក្បាលហើយឈរកាន់តុកត្តារបស់ខ្លួនសម្លឹងមុខបុរសម្នាក់នេះ មើលយូរៗទៅគាត់មុខស្រដៀងនឹងអាប៉ារបស់គេធ្វើឱ្យក្មេងតូចស្ទើរតែច្រឡំថាមនុស្សតែមួយទៅហើយ។
" កូនជេមស៍...យ៉ាងម៉េចហើយមានត្រូវត្រង់ណាទេ? " ស៊ូនូ សួរកូនទាំងក្ដីបារម្ភ។
" អត់ទេ...អាប៉ាគឺលោកអ៊ំម្នាក់នោះជួយអូន គាត់សង្ហាណាស់ មុខដូចអាប៉ាអញ្ចឹង! " សម្ដីកូនប្រុសធ្វើឱ្យរាងតូចអត់ភ្ញាក់មិនបាន អ្នកណាទៅដែលមានមុខស្រដៀងគេនោះ? បើមានពិតមែន! មានតែមនុស្សម្នាក់គត់គឺប៉ាតូចរបស់គេដោយសារចង់ដឹងផងរាងតូចក៏ងើបមុខមើលមនុស្សដែលជួយកូនខ្លួន ស្រាប់តែម្នាក់ៗភ្ញាក់រៀងៗខ្លួន។
" កូននូ! / ប៉ាតូច! " ទាំងពីរនាក់ស្រដីព្រមគ្នាធ្វើឱ្យម្នាក់ៗគាំងរៀងខ្លួន ព្រោះមិននឹកស្មានថាបានជួបគ្នាម្ដងទៀតសោះ។ ដោយសារតែក្ដីនឹករលឹកខ្លាំងពេកថេយ៉ុងក៏ស្ទុះចូលទៅឱបកូន។ ជេយ៍ឃើញរាងតូចឱបប្រុសផ្សេងនៅនឹងមុខក៏កើតចិត្តប្រច័ណ្ឌរួចក៏ចូលទៅសួរទាំងទឹកមុខក្រញ៉ូវ៖
"អ្នកជាអ្នកណា? ហេតុអីក៏ឱបប្រពន្ធខ្ញុំ?"
"ប្រពន្ធ? នេះបានន័យថាយ៉ាងម៉េចស៊ូនូ?"
"គឺគាត់...គាត់! ខ្ញុំថារកកន្លែងអង្គុយនិយាយវិញល្អទេ!"
ស្ដាប់ស៊ូនូនិយាយដូចជាត្រូវម្យ៉ាងដែរពួកគេក៏ងក់ក្បាលយល់ស្របនឹងសម្ដីរាងតូច បន្ទាប់មកក៏ចូលហាងនៅក្បែរនោះដើម្បីនិយាយគ្នា។ ចំណែកឯជេយ៍ហាក់មិនយល់អ្វីសោះរហូតដល់រាងតូចថាមនុស្សម្នាក់ដែលអង្គុយនៅចំពោះមុខពួកគេគឺជាប៉ាតូចរបស់គេទើបអ្នកកំលោះចាប់ផ្ដើមយល់ហើយក៏បានសុំទោសដល់ថេយ៉ុងដែលខ្វះសុជីវធម៌។
"អោយខ្ញុំសុំទោសលោកពូ! មិញនេះខ្ញុំឆេវឆាវខ្លាំងពេក"
"បាទមិនអីទេ! ហើយក្មេងតូចម្នាក់ជាកូនរបស់ពួកឯងមែនទេ?"
"បាទ ប៉ាតូច" ស៊ូនូនិយាយទាំងឱនមុខចុះព្រោះមិនហ៊ានប្រឈមមុខនឹងប៉ា។
"កូននូ! គ្មានអ្នកណាចង់ឱ្យរឿងបែបនេះកើតឡើងទេ ហើយគ្រប់រឿងដែលកើតឡើងមិនប្រាកដថាអាក្រក់ទាំងអស់នោះទេ! ដូចជាពេលនេះចឹងកូនបាននៅក្បែរមនុស្សដែលកូនស្រឡាញ់ហើយគេក៏ស្រឡាញ់កូនវិញដែរប៉ាពិតជាសប្បាយចិត្តណាស់ពេលឃើញកូនមានសេចក្ដីសុខ" គ្រាន់តែឃើញអាប្បកិរិយាកូនប្រុសថេយ៉ុងដឹងបាត់ទៅហើយថាកូនកំពុងតែគិតអី គេមិនបានថាឬស្ដីបន្តោសកូនឡើយ មានតែសប្បាយចិត្តទៅវិញទេដែលកូនរកឃើញមនុស្សដែលគេស្រឡាញ់។
"ប៉ាតូច..." ស៊ូនូហៅប៉ាទាំងញ័របបូតមាត់ព្រោះតែរំភើបខ្លាំងពេក ថេយ៉ុងក៏ចូលទៅក្បែរកូនរួចក៏ឱប គេក៏រំភើបមិនចាញ់កូនប៉ុន្មានដែលមិននឹកស្មានថាបានជួបកូននៅទីនេះសោះ ទាំងដែលកន្លងមករកកូនស្ទើរតែក្រឡាប់ផែនដីទៅហើយតែមិនឃើញចុងក្រោយបែរជាមកជួបនៅទីនេះទៅវិញ។
មេឃចាប់ផ្ដើមងងឹតថេយ៉ុងក៏លាកូនៗទៅផ្ទះមុនខ្លាចស្វាមីបារម្ភ ចំណែកឯជេយ៍ក៏ជូនស៊ូនូទៅផ្ទះវិញដូចគ្នា ថ្ងៃនេះគេសម្រាកនៅផ្ទះមិនបានទៅភូមិគ្រឹះជាមួយជេយ៍ឡើយ។ មកដល់ខាងក្នុងស៊ូនូក៏ចូលទៅផ្ទះបាយចាក់ទឹកមួយកែវឱ្យរាងក្រាស់ញុំាកុំឱ្យស្ងួតបំពងក ជេយ៍ទទួលពីដៃរាងតូចរួចក្រេមបន្ដិចមុននឹងនិយាយទៅកាន់គេ៖
" ប្រាកដហើយមិនឱ្យបងនៅជាមួយ? "
" បាទ ខ្ញុំនឹងកូនអាចនៅបានលោកត្រឡប់ទៅវិញចុះ កុំបារម្ភអី! " ស៊ូនូតបទាំងមិនស្ទាក់ស្ទើរ ហេតុអីថាគេនៅមិនបាន? ព្រោះគេធ្លាប់នៅទីនេះតាំងពីពពោះកូនជេមស៍ម្ល៉េះ បើនិយាយឱ្យស្រួលគឺសុំាទៅហើយសម្រាប់គេ។
" បើចឹងបងទៅហើយមើលថែខ្លួនឯងផង កូនជេមស៍ប៉ាទៅសិនហើយចាំស្អែកប៉ាមកទទួល ប៉ាមើលថែអាប៉ាផងណា! " មុននឹងចេញទៅនាយមិនភ្លេចផ្ដែផ្ដាំកូនឱ្យជួយមើលរាងតូចព្រោះនាយបារម្ភ រាងក្រាសមមួយចង់សម្រាកនៅទីនេះណាស់តែដោយសារស្អែកជេយ៍មានប្រជុំពីព្រឹកទើបត្រឡប់ទៅសម្រាកនៅផ្ទះវិញ។
" បាទ ខ្ញុំដឹងហើយលោកប៉ា bye! bye! " ជេមស៍ជាក្មេងពូកែរហ័សចាំ សំដីដែលប៉ាគេនិយាយទាំងប៉ុន្មានគេយល់ទាំងអស់ ទោះបីជាជេយ៍មិនប្រាប់ក៏ជាតួនាទីក្មេងតូចដែរ ដែលចាំនៅក្បែរអាប៉ារបស់គេគ្រប់ពេល ពួកគេសំណាងណាស់ដែមានកូនឆ្លាតគួរឱ្យស្រឡាញ់បែបនេះ។
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Historia Cortaព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...