ភាគ13
<ផាក់ជីមីន... "ទឹង ទឹង">យ៉ុងហ្គី យកវត្ថុអ្វីម្យ៉ាងមកវាយលាន់ឮពេញផ្ទះរបស់រាងតូច
រាងក្រាសបានខលរករាងតូចជាច្រើនដងតែរាងតូចមិនព្រមទទួលទូរស័ព្ទគេនោះទេ គេបានទៅរករាងតូចនៅឯហ៊ាងប៉ុន្តែបុគ្គលិកប្រាប់ថារាងតូចមិនទាន់ដល់ហ៊ាងនោះទេ ដូឆ្នេះហើយទើបរាងក្រាសមករករាងតូចដល់ផ្ទះហើយឱ្យអ៊េមដែលជាអ្នកបម្រើនៅក្នុងផ្ទះរាងតូចទៅតាមរាងតូចនៅក្នុងបន្ទប់ប៉ុន្តែរាងតូចនៅតែមិនព្រមចេញមក រាងក្រាសក៏ប្រើវិធីបែបនេះតែម្តងទៅ។
<ហឺយ....នេះមិនចេះថ្លង់ទេឬមួយយ៉ាងមិច>ជីមីន គម្រើកខ្លួនហើយក៏ទាញភួយយកមកគ្រប់មុខ
<អ៊ុំ!!! នេះលាន់់ឮដល់ថ្នាក់នឹងហើយអ្នកប្រុសនៅតែមិនព្រមចេញមកទៀត>អ៊េម
<យើងថាបើលបែបនេះតែបន្តិចទៀតអ្នកជិតខាងមកជេក្បាលមិនខានទេ>អ៊ុំយ៉ាត
អ៊េមនឹងអ៊ុំយ៉ាតឈរខ្សិបខ្សាវគ្នាហើយសម្លឹងរាងក្រាសដែលកំពុងតែវាយវត្ថុនោះខ្លាំងៗ
<ផាក់ជីមីន"ទឹង ទឹង"នៅមិនទាន់ក្រោបទៀតហេ៎>យ៉ុងហ្គី ស្រែកពីក្រោមទៅ
<អូយ...ទ្រាមលែងបានហើយវើយ>ជីមីន ស្ទុះពីលើគ្រែរត់ទៅបើកបង្អួច
<វាយ៉ាងមិចលោកនឹង? ហូយ...រំខាន>ជីមីន ស្រែកតាមបង្អួចទៅ
<ព្រមក្រោបហើយហេ៎ នែរៀបចំខ្លួនឱ្យលឿនឡើងទៅទីស្នាក់ការសម្បូរការងារធ្វើណាស់ បើឯងតាំងចិត្តថាជួយហើយត្រូវជួយឱ្យដល់ទីបញ្ចប់>យ៉ុងហ្គី
<ទេ!!!ខ្ញុំមិនទៅហើយក៏មិនធ្វើ>ជីមីន
<មិនទៅហេ៎"ទឹង ទឹង ទឹង">យ៉ុងហ្គី វាយវត្ថុនោះកាន់ញ៉ាប់
<អើនែគួសអីក៏យ៉ាងនេះមិនចេះថ្លង់ទេហេ៎> ស្ត្រីចំណាស់ស្រែកចេញមកពីផ្ទះរបស់គាត់
<ហឹក!!! អ៊ុំ!!!ដូចអ៊ុំថាពិតមែន>អ៊េម កេសអ៊ុំយ៉ាតដែលឈរនៅជិតនោះ
<ហឺយ...សុំទោសផងអ៊ុំស្រី ហឹស>ជីមីន ងាក់ទៅមើលមុខម្ចាស់ផ្ទះហើយក៏និយាយសុំទោសទៅកាន់ស្រី្តចំណាស់នោះ ចំណែកឯរាងក្រាសលើកចញ្ចើមហើយញញឹមតិចៗទៅកាន់រាងតូចបែបញ៉ោះ
YOU ARE READING
[លង់ស្នេហ៍កំលោះឆ្នើម]
Actionប្រភេទរឿងបែបBL🏳️🌈 កំប្លែង ស្នេហ៍ា គុំនំសងសឹក។ រឿងរ៉ានិយាយអំពីកំលោះពីរនាក់ ម្នាក់ជាCEOរីឯម្នាក់ទៀតជាម្ចាស់ហ៊ាងគំនូរ តែបែលជាត្រូវមកជួយសើបក្តីគូរជម្លោះរបស់ខ្កួនទៅវិញ។ តើកំលោះCEOអាចឆក់យកបេះដូងម្ចាស់ហ៊ាងគំនូរម្នាក់នេះបានដែលឬទេ?? រីករាយនៅក្នុងការអានទា...