កុលាបមួយទង

285 13 4
                                    

   Short novel
Bl : Yoonmin   1/2

  
    
       នរណានិយាយថាផ្កាកុលាបស្រស់ស្អាត?
ចំពោះខ្ញុំ វាគ្រាន់តែជាផ្កាមួយទងដែលមានរូបឆោម ល្អគន់ គ្មានក្លិន ជាផ្កាដែលគ្រោះថ្នាក់ មិនគួរទៅបៀត ទៅប៉ះ។  បើនិយាយពីអត្តន័យ ផ្កាកុលាប វាច្បាស់ជាមាននិយមន័យ ខុសៗគ្មានឃាក់ជាមុនខាន អាស្រ័យទៅលើមនុស្សដែលស្រលាញ់ និងមិនស្រលាញ់ ។
     តែចំពោះខ្ញុំ គឺ កុលាបគ្រាន់តែជាផ្កាៗដែលមានរូបរាងស្អាត មានពណ៏ល្អ ប៉ុន្តែគ្មានក្លិន គ្មានអ្វីដែលគួរឲទាក់ទាញឡើយ។ វាជារបស់លោកប្រលោមចិត្តមនុស្ស ងប់ងល់ ជាផ្កាដែលមានពឹសពុលអាក្រក់បំផុត។

    " ជីមីនកុលាបរបស់ឯង!"  
  "ទុកត្រង់បឹងហើយ វាគ្មានអ្វីពិសេសសម្រាប់ខ្ញុំទៀតទេ ! "
   "យ៉ាង ណាក៏ឯងត្រូវតែទទួល ព្រោះវាជារបស់ឯង ម្យ៉ាងពីមុនមក ឯងក៏ធ្លាប់ស្រលាញ់ ម្ចាស់ផ្កានេះខ្លាំងដែល"   បញ្ចាប់សម្តីនូណា ជាមិត្តរបស់ខ្ញុំដើរចេញទៅ ដោយបន្សល់ទុក នូវកុលាបមួយទងដែលបញ្ឈរចោលនៅលើតុធ្វើការរបស់ខ្ញុំ ខ្ញុំសម្លឹងវាបន្តិច រួចក្រវាសចេញពីលើតុ ទៅធុងសំរាមក្បែរជើង រំលឹកដល់ម្ចាស់ផ្កានេះពេលណា ក្នុងទ្រូងខ្គុំវាសែនថប់ដង្ហើើម ឈឺចាប់មិនអាចនិយាយចេញ។

   " ឥទ្ធិពលរបស់ឯងមិនអាចធ្វើឲយើងចិត្តទន់ ព្រមពលីដើម្បីគេទៀតនោះទេ វាឆ្អែតឆ្អន់ហើយសម្រាប់ខ្ញុំ !" 

 
      នូណា នាងដកដង្ហើមធំដោយខ្នើសចិត្ត នេះនាងមិនទាន់បានទៅណាឡើយ គឺនៅចមើលថា ជីមីននឹងធ្វើអ្វីទៅលើផ្កាមួយទងនោះ ហើយទីបំផុតក៏ :

    " វាជាកម្មរបស់លោកទេ យ៉ុនហ្គី អ្វីដែលលោកបានធ្វើទៅលើ មីននី វាបានជះទៅលោកម្តងហើយ " សូរសព្ទ បន្លឺក្នុងចិត្តនាំចិត្តនាងក្រមុំុ ដើរបកក្រោយទៅកន្លែងខ្លួនវិញ ។ ក្នុងចិត្តនាងជាមិត្ត សប្បាយចិត្តណាស់ដែល មិត្តភក្តិ រឹងគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងបញ្ហា ប៉ុន្តែចិត្តមួយទៀតក៏អាណិត ដល់កម្លោះ ដែលតាមមិត្តសម្លាញ់របស់ខ្លួនមកជិត4ឆ្នាំមកនេះ មើលទៅហត់មិនស្ទើរនោះទេ។

     កាលវេលារបស់មនុស្សគឺដើរលឿនណាស់ ពេលខ្លះស្ទើរតែមិនគួរឲជឿថាលឿនដល់ថ្នាក់នេះ ។ វាប្រៀបដូចជាស្នេហា ត្រីកោណ របស់ ជីមីនយ៉ាងចឹង វាពិតជាលឿន រហូតដល់មិនដឹងថាត្រូវ រៀបរ៉ាប់បែបណា :

You've reached the end of published parts.

⏰ Last updated: Dec 01, 2022 ⏰

Add this story to your Library to get notified about new parts!

SHORT NOVEL Where stories live. Discover now