បងគ្មានថ្ងៃគេចពីខ្ញុំបានទេ

104 25 3
                                    


ភាគ14

<បាទប៉ា កូនសុំទៅសម្រាកសិនហើយជម្រាបលាលោកប៉ាអ្នកម៉ាក់>យ៉ុងហ្គី ក្រោបឈរលាទៅកាន់លោកមីននឹងអ្នកស្រីមីន

<ទៅចោះកូន>អ្នកស្រី

ផ្លាច់!!!!!

<អូយ!!!អូនវាយបងធ្វើអី>លោកមីន យកដៃស្ទាបស្នាហើយងាកទៅមើលមុខអ្នកស្រីមីន

<កូនកំពុងតែធុញថប់នឹងការងារបងទៅសួរកូនហើយទៅផ្តល់ល្បិចឆ្គួតឡប់ឱ្យកូនឈឺក្បាលធ្វើអី>អ្នកស្រីមីន

<អៅ!!!ចឹងខុសមែនទេ???>លោកមីន

<អៅ នៅមិនដឹងខ្លួនទៀត>អ្នកស្រីមីន

#ព្រឹកថ្ងៃថ្មី

នៅក្នុងផ្ទះដល់ធំស្កិមស្កៃបើយើងក្រឡេកទៅមើលតុអាហារវិញពោពេញដោយអាហារជាច្រើនហើយសុទ្ធតែអាហារដែលរាងក្រាសចូលចិត្ត។

<អៅ!!!ថ្ងៃនេះម្ហូបអាហារច្រើនដល់ហើយអូន>លោកមីន ដើរចូលមកដល់តុកអាហារហើយលាន់មាត់

<នេះសុទ្ធតែជារបស់កូនយ៉ុងទេណាបង>អ្នកស្រីមីន

<អូនឯងលំអៀងណាស់>លោកមីន

<លំអៀងអីទៅលោកប៉ាអ្នកម៉ាក់ វ៉យអាហារច្រើនម្លះម៉ាក់??>យ៉ុងហ្គី ដើរចូលមកភ្លាមក៏រាងភ្ញៀក់ផ្អើលនឹងអាហារដែលនៅលើតុកដែល

<យ៉ុងអង្គុយសិនមកកូន នេះសុទ្ធតែជាអាហារដែលកូនចូលចិត្តណា>អ្នកស្រីមីន

<លោកប៉ា!!អ្នកម៉ាក់ធ្វើម្ហូបច្រើនបែបនេះរាល់ថ្ងៃមែនទេ??>យ៉ុងហ្គី អង្គុយចក៏ខ្សិទៅកាន់លោកប៉ា

<ទើបតែថ្ងៃនេះទេកូន>លោកមីន

<អេ៎ហេម៎ ប៉ាកូននៀកខ្សិបគ្នារឿងអី??>អ្នកស្រីមីន

<អត់មានអីទេម៉ាក់>យ៉ុងហ្គី

<បើចឹងឆាប់ញាុំទៅម្ហូបត្រជាក់អស់ហើយ>អ្នកស្រីមីន

<បាទអ្នកម៉ាក់ អរត្រូវហើយម៉ាក់ ម៉ាក់ដូរគុំនូរនៅក្នុងបន្ទប់កូនមែនទេ??>យ៉ុងហ្គី

<ចាមែនហើយម៉ាក់ឃើញគុំនូរកូនចាស់អស់ហើយទើបម៉ាក់ដូរថ្មីឱ្យនឹងណា យ៉ាងមិចមិនពេញចិត្តមែនទេ??>អ្នកស្រីមីន

[លង់ស្នេហ៍កំលោះឆ្នើម]Where stories live. Discover now