Episodes 01

1.3K 127 25
                                    

#ទីក្រុងសេអ៊ូល
ភូមិគ្រឹះដ៏ធំស្កឹមស្កៃស្ថិតនូវចំកណ្ដាលទីក្រុងសេអ៊ូលដែលជាទីក្រុងមានសម្រស់ស្អាតដាច់គេ។ បើក្រឡេកទៅមើលកម្លោះសង្ហាគ្រងឈុតអាវធំខោខ្មៅកំពុងតែបោះជំហានម្ដងៗមួយចុះមកខាងក្រោម គេបន្ដដំណើរជារឿយៗរហូតដល់ឮសម្លេងស្រ្តីវ័យចំណាស់ក៏បញ្ឈប់ជើងឈរមួយកន្លែង។
លោកស្រីនិយាយ៖
"កូនយ៉ុនមិននៅញុំាអាហារពេលព្រឹកសិនទេអី?"
"អត់ទេ! ខ្ញុំមានប្រជុំ លាហើយម៉ាក់!" យ៉ុនហ្គីលាម៉ាក់ហើយក៏ចាកចេញទុកឱ្យអ្នកម្ដាយកំសត់អង្គុយហូបបាយតែម្នាក់ឯងនៅក្នុងបន្ទប់ដ៏ធំទូលាយ។ ចេញពីមាត់ទ្វាក៏មានឡានមួយគ្រឿងចតចាំជាស្រេច គ្រីសដែលជាកូនចៅជំនិតប្រញាប់បើកទ្វាជូនចៅហ្វាយហើយបន្ទាប់មកក៏រត់ទៅអង្គុយកន្លែងរបស់ខ្លួន ឡានមួយគ្រឿងនេះក៏បើកចាកចេញពីភូមិគ្រឹះសំដៅទៅក្រុមហ៊ុន។
កម្លោះសង្ហារូបនេះចុះពីលើឡានទាំងភាពជឿជាក់ ដោយមិនខ្វល់ពីក្រសែភ្នែកដែលបាញ់មករកខ្លួនឡើយ។ បុគ្គលិកស្រីម្នាក់ដែលតែងខ្លួនហ៊ឺហារហាយសូរនាងញញឹមហាក់ពេញចិត្តរាងក្រាស់ជាខ្លាំង ក្រសែភ្នែកចង់បានចង់ថ្នាក់ថ្នមបង្ហាញឱ្យឃើញយ៉ាងច្បាស់ៗតែម្ដង។
"ចៅហ្វាយសូមអញ្ជើញ" យ៉ុនហ្គីងក់ក្បាលជាសញ្ញារួចក៏ដើរសំដៅទៅតុធ្វើការរបស់ខ្លួន។ គ្រីស ឈរនៅក្បែរនោះចាំទទួលបញ្ជាពីចៅហ្វាយ ហើយនៅសល់ប្រហែល១ម៉ោងទៀតដើម្បីផ្ទៀតផ្ទាត់របាយការណ៍និងឯកសារសំខាន់យកទៅប្រជុំ។
យ៉ុនហ្គីនិងកូនចៅកំពុងតែធ្វើការរកពេលសម្រាកគ្មាន នៅសល់មិនដល់៥នាទីផងដល់ពេលប្រជុំហើយ ប្រធានផ្នែក អនុប្រធាន និងម្ចាស់ភាគហ៊ុនកំពុងតែមកបណ្ដើរៗមិនយូរទេពេលប្រជុំនឹងចាប់ផ្ដើម ចំណែកអ្នកមកយឺតត្រូវតែដោះស្រាយជាមួយម្ចាស់ក្រុមហ៊ុន។
ការប្រជុំបានបញ្ចប់យ៉ុនហ្គីនិងកូនចៅក៏ត្រឡប់ទៅមើលការងារនៅប៊ូសានហើយឆ្លៀតពេលចូលលេងម្ដាយក្មេកផង។ ពីមួយថ្ងៃទៅមួយថ្ងៃគេចូលចិត្តធ្វើឱ្យខ្លួនអោយរវល់ ខុសពីអ្នកដទៃដែលចង់មានទំនេរសម្រាកនិងលំហែឱ្យស្រឡះខួរក្បាលខ្លះ ពេលណាទំនេរគេតែងតែនឹកដល់ជីមីនហើយធ្វើឱ្យនាយកាន់តែមានអារម្មណ៍ថាខុសហើយខ្លួនជាប្ដីម្នាក់ដែលឥតបានការ សូម្បីប្រពន្ធតែម្នាក់ក៏មើលថែមិនបានដែរ។
     ឡានពណ៌ខ្មៅបើកដោយគ្រីសជំនិតរបស់យ៉ុនហ្គីកំពុងតែធ្វើដំណើរលើដងផ្លូវដ៏ធំទូលាយសំដៅទៅទីក្រុងប៊ូសានដែលមានទេសភាពស្អាតប្លែកភ្នែកមិនចាញ់ទីក្រុងសេអ៊ូលទេ។ អំឡុងពេលអង្គុយនៅលើឡានយ៉ុនហ្គីតែងតែអង្គុយសរសេររបាយការណ៍និងស្វែងយល់ការងារបន្ថែមទៀត។
     #ផ្ទះត្រកូលផាក
     ឡានបានបញ្ឃប់នៅពីមុខផ្ទះតូចមួយនៅក្បែរភ្នំ គ្រីសចុះមកបើកទ្វាឱ្យចៅហ្វាយរួចគាត់ក៏ចុះដើរចូលទៅខាងក្នុង ហេតុអីផ្ទះស្ងាត់ម្ល៉េះឬអ្នកស្រីមិននៅ? នាយក្រាស់បន្ដដើរទៅខាងក្រោយផ្ទះក៏ឃើញម៉ាក់កំពុងតែស្រោចទឹកផ្កាឈូករ័ត្ន រួចក៏និយាយពាក្យសួស្ដីទៅកាន់គាត់៖
     "សួស្ដីម៉ាក់!"
     "កូនយ៉ុន! ហើយមកដល់តាំងពីពេលណា?" អ្នកស្រីតបទាំងភ្ញាក់ផ្អើល។
     "ទើបមកដល់មិញនេះ ខ្ញុំមិនឃើញម៉ាក់នៅខាងក្នុងក៏ដើរមកខាងក្រោយមើល ក៏ឃើញម៉ាក់កំពុងស្រោចផ្កាមិនចង់រំខាន ខ្ញុំឃើញម៉ាក់យកចិត្តទុកដាក់ដើមឈូករ័ត្នយ៉ាងនេះ តើវាសំខាន់ណាស់មែនទេ?" យ៉ុនហ្គីសួរមូលហេតុដែលគាត់យកចិត្តទុកដាក់លើផ្កាទាំងនេះ។
     "ចាស៎ សំខាន់ព្រោះជាផ្កាដែលកូនមីនចូលចិត្ត គេសុំឱ្យម៉ាក់ដាំហើយមើលថែដើមទាំងអស់ឱ្យដូចជាមើលគេយ៉ាងអញ្ចឹង ដូច្នេះម៉ាក់ក៏ជួយសម្រេចតាមបំណងរបស់គេ ផ្កាទាំងអស់នេះតំណាងឱ្យកូនមីន រឹងមាំតែមិនទន់ជ្រាយ អូរ!ម៉ាក់និយាយច្រើនពេកហើយ កូនចូលទៅខាងក្នុងសិន!នៅទីនេះក្ដៅណាស់ បន្ដិចទៀតម៉ាក់តាមទៅ" គាត់សម្លឹងផ្ការួចតបសំណួរយ៉ុនហ្គី។
ពាក្យសម្ដីរបស់គាត់ដូចជាចង់ប្រាប់អ្វីម្យ៉ាងដល់រាងក្រាស់តែគេបែរជាឈរនៅស្ងៀមទៅវិញ។ គាត់និយាយត្រូវជីមីនស្រឡាញ់ផ្កាឈូករ័ត្នណាស់ ព្រោះផ្កានេះប្រៀបដូចជាខ្សែជីវិតរបស់ជីមីនអញ្ចឹង ភាពស្មោះត្រង់ អត់ធន់ ជម្នះបានរាល់ឧបសគ្គទាំងឡាយដែលតាមយាយីគេ ដូច្នេះទើបផ្កាមួយដើមនេះនៅតែអាចបន្ដជីវិតបានទោះក្នុងកាលទេសៈណាក៏ដោយ។
     "បាទ អត់អីទេ! គឺកូនប្រញាប់ឡើងទៅទីក្រុងវិញព្រោះមានការងារសំខាន់ ចឹងកូនលាទៅសិនហើយម៉ាក់មើលថែសុខភាពផង បើទំនេរកូនឈាងចូលលេង" យ៉ុនហ្គីជាប់ការងារទើបឈៀងចូលលេងគាត់មួយភ្លេត កុំថាមកហើយមិនបានចូល។ កាលបើបានជួបគាត់ហើយនាយក៏អស់កិច្ចការដែលក៏ប្រញាប់ធ្វើដំណើរទៅបន្ដទៀត។
     "ចាស៎ ធ្វើដំណើរប្រកបដោយសុវត្តិភាពកូន" អ្នកស្រីតបកាលបើកូនត្រូវត្រលប់ទៅវិញ។ បើគេអះអាងថាជាប់ការងារហើយចង់ខាតឱ្យគេនៅក៏គ្មានប្រយោជន៍ដែរ
"បាទ អរគុណ" យ៉ុនហ្គីនិយាយអរគុណរួចក៏ចាកចេញហើយប្រញាប់បន្ដដំណើរទៅទីក្រុង ព្រោះល្ងាចនាយមានណាត់ជាមួយអតិថិជន ដោយសារវាជាណាត់សំខាន់មិនអាចខកបានឡើយ។ លោកស្រីតាមមើលដំណើរកូនប្រសាររហូតគេចេញទៅផុតគាត់ក៏ដកដង្ហើមធំមួយខ្សាវ ហើយសម្លឹងមើលដើមផ្កាជាច្រើនដែលដុះតម្រៀបគ្នាជាជួរ។
     "បីខែទៀតឯងគឺជាផ្កាដែលស្អាតជាងគេបំផុត" អ្នកស្រីនិយាយតិចៗខណៈក្រសែភ្នែកមួគូរកំពុងសម្លឹងទៅផ្កា។
នៅមន្ទីរពេទ្យដ៏ធំជាងគេរបស់ប្រទេសអាមេរិកមានលោកដុកទ័រម្នាក់ដើរចេញពីបន្ទប់អ្នកជំងឺ ហើយឈរនិយាយជាមួយបុរសសង្ហាម្នាក់ដែលជាអ្នកជំនួញមកពីប្រទេសកូរ៉េ។
"លោកដុកទ័រប្រពន្ធខ្ញុំយ៉ាងម៉េចហើយ?" អ្នកកម្លោះសួរទាំងអន្ទះសារព្រោះចង់ដឹងពីអាការៈប្រពន្ធ។ 
"គ្រាន់បើជាងមុនច្រើនណាស់ ខ្ញុំចង់ឱ្យអ្នកជំងឺលេបថ្នាំឱ្យបានទៀងទាត់និងចេញទៅស្រូបខ្យល់អាកាសឱ្យបានញឹកញាប់ កុំឱ្យអ្នកជំងឺមានអារម្មណ៍ថាស្មុគស្មាញឬធុញថប់" ទាំងអស់នេះជាកាណែនាំរបស់គ្រូពេទ្យ ប្រសិនបើចង់ឱ្យអ្នកជំងឺឆាប់រឹងមាំដូចជាមនុស្សទូទៅដែរ គួរតែធ្វើតាមការណែនាំរបស់គាត់។
"បាទ អរគុណលោកដុកទ័រ" អ្នកកម្លោះតបជាការគួរសមនិងចង់អរគុណគាត់ដែលជួយព្យាបាលជំងឺប្រពន្ធរបស់គេ បើគិតទៅប្រហែល២ជិត៣ឆ្នាំហើយ។ ពេលគាត់ចេញទៅបាត់អ្នកកម្លោះក៏រុញទ្វាហើយចូលទៅខាងក្នុងឃើញប្រពន្ធអង្គុយនៅលើគ្រែទាំងទឹកមុខសោកសៅ។
     ក្រាក!!
"ទឹកមុខបែបនេះនឹកគេទៀតហើយមែនទេ?" ដោយទ្រាំទឹកមុខសោកសៅជីមីនមិនបាន អ្នកកម្លោះក៏បោះសម្ដីចាក់ចំចំណុចសំខាន់របស់គេ។
"សុំទោស! ធ្វើឱ្យបងលំបាកហើយ" ជីមីនតបទាំងមានអារម្មណ៍ថាខុសឆ្គង គេជាប្រពន្ធគាត់តែបែរជានឹកដល់អ្នកផ្សេងទៅវិញ គួរឱ្យខ្មាសអៀនណាស់។
"ដើម្បីអូនបងមិនលំបាកទេ ហើយអូនត្រូវសន្យានឹងបង...ត្រូវតែរស់បន្ដ មិនដើម្បីបងហើយក៏មិនមែនខ្លួនឯង គឺដើម្បីម៉ាក់ គាត់ស្រឡាញ់ បារម្ភ ព្រោះអូនប្រៀបដូចជាកែវភ្នែកគាត់យ៉ាងអ៊ីចឹង នៅសល់បីខែទៀតទេស៊ូទ្រាំឱ្យបានណា៎! បងជួយជាកម្លាំងចិត្ត"
"បាទ អរគុណ ខ្ញុំនឹងព្យាបាលខ្លួនឱ្យជាហើយនឹងត្រឡប់ទៅបំពេញតួនាទីជាកូនល្អ ខ្ញុំសន្យា..." ពាក្យសន្យាឮចេញពីបបូរមាត់ស្ដើងនាយក៏អស់បារម្ភដូចគ្នា។ ជេហុប ជាមនុស្សល្អណាស់ ទោះបីរាងតូចធ្លាក់ខ្លួនឈឺជិតស្លាប់ក៏គាត់មិនដែលបោះបង់គេដែរ ព្យាយាមរកវិធីគ្រប់យ៉ាង រកពេទ្យពូកែដើម្បីព្យាបាលជំងឺរបស់គេទោះមានសង្ឃឹមតែមួយភាគរយក៏ដោយ។ ជំងឺរាងតូចមិនអាជាដាច់ទេ ប៉ុន្ដែអាចពន្យាជីវិតរបស់គេបន្ដទៀតបាន ប្រសិនបើធ្វើការព្យាបាលនិងលេបថ្នាំឱ្យបានទៀតទាត់ និយាយឱ្យងាយយល់លេបថ្នាំសម្រាប់បន្ដជីវិត។
"គឺបែបនេះហើយ បងសូមជូនពរឱ្យជីមីនឆាប់ជាហើយជួបតែសំណាងល្អ" ពាក្យសម្ដីទាំងណេះអាចធ្វើឱ្យរាងតូចរំជួលចិត្តបាន។ មិនទាន់និយាយផុតពីមាត់ផងរលីងលោងបាត់ព្រោះតែរំភើបខ្លាំងពេក ពាក្យសម្ដីនិងទង្វើរបស់គាត់គឺពោរពេញទៅដោយក្ដីបារម្ភ។ ទោះបីពួកគេមាននាមជាប្ដីប្រពន្ធទៅតាមផ្លូវច្បាប់តែពួកគេចាត់ទុកគ្នាត្រឹមជាបងប្អូនប៉ុណ្ណោះ។ ជេហុប ទាញកាយតូចឱបជាប់ក្នុងវង្វង់រួចក៏ប្រលែងវិញ រីឯរាងតូចញញឹមយ៉ាងស្រស់ធ្វើឱ្យបេះដូងអ្នកម្លោះលោតឥតឈប់ អារម្មណ៍អ្នកដែលលួចស្រឡាញ់គេម្នាក់ឯងវាពិតជាឈឺចាប់ខ្លាំងណាស់ពេលដឹងថាមនុស្សដែលយើងស្រឡាញ់មិនទាន់បំភ្លេចគូរស្នេហ៍បាន ហើយក្ដីស្រឡាញ់ក៏មិនអាចបង្ខំបានដែរ បានត្រឹមតែឃើញគេមានសេចក្ដីប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។
     ធ្វើដំណើរមួយម៉ោងជាងពួកគេក៏មកដល់សណ្ឋាគារទីក្រុងប៊ូសានដោយសុវត្តិភាព។ យ៉ុនហ្គីប្រញាប់ឡើងទៅបន្ទប់ដើម្បីរៀបចំខ្លួនទៅជួបជាមួយភាគហ៊ុនក្រុមហ៊ុននិយាយពីគម្រោងសណ្ឋាគារថ្មី។
     "គ្រីសឯកសាររៀបចំរួចហើយមែនទេ?" យ៉ុនហ្គីដាក់ក្រវ៉ាត់កបណ្ដើរនិយាយបណ្ដើរ ពេលវេលាជាមាសប្រាក់ ដៃរវល់មាត់ទំនេរក៏ចេះសួរបញ្ជាក់ទៅ ក្រែងកូនចៅគេភ្លេចព្រោះការណាត់លើកនេះសំខាន់ណាស់។
     "បាទ ចៅហ្វាយ" គេជាមនុស្សមុឺតម៉ាត់ហើយម៉ត់ចត់ដូចជាចៅហ្វាយគេអញ្ចឹង ហើយឯកសាររបាយការណ៍គេរៀបចំឱ្យរួចរាល់ហើយមិនឱ្យចន្លោះឡើយ អាចទុកចិត្តគេបាន។
     "ល្អ! ចឹងពួកយើងឆាប់ទៅ" បើកូនចៅគេអះអាងហើយពួកគេក៏ចាកចេញ ហើយទៅបន្ទប់ប្រជុំដែលនៅជាន់ទី៣០នៃសណ្ឋាគារនេះ។ ដោយសារនេះជាសណ្ឋាគាររបស់នាយទើបការរៀបចំមើលទៅទាក់ទាញហើយមានសណ្ដាប់ធ្នាប់ ចំណែកបុគ្គលិកនៅទីនេះមិនត្រឹមតែមានចំណេះដឹង ជំនាញ និងសមត្ថភាពនោះទេ គឺត្រូវមានចរិកលក្ខណៈល្អនិងចេះគួរសមរម្យដល់ភ្ញៀវ។
     រយៈពេល២ម៉ោងការពិភាក្សាការងាររវាងយ៉ុនហ្គីនិងភាគក្រុមហ៊ុនរបស់នាយក៏ប្រព្រឹត្តទៅដោយរលូត។ ដោយសារធ្វើដំណើរមកពីឆ្ងាយហើយត្រូវមកធ្វើការបន្ដទៀត ទើបនាយក្រាស់ខ្សោយកម្លាំងវិលមុខសឹងតែដើរមិនដល់បន្ទប់ទៅហើយ។ ឃើញចៅហ្វាយមិនស្រួល គ្រីស ក៏យកថ្នាំវិលមុខពីក្នុងកាបូបហើយឱ្យចៅហ្វាយលេបរួចក៏ឱ្យគាត់សម្រាកសិន បើបង្ខំទៀតខ្លាចចៅហ្វាយទៅមិនរួច។
     "មិនយូរទេពួកយើងនឹងបានជួបគ្នាម្ដងទៀត ម្ចាស់ចិត្តអូន" សម្ដីស្រាលស្រទន់មានមន្ដស្នេហ៍ឧទានឡើងទាំងដៃអូសលើរូបថតមួយសន្លឹកដែលគេទុកជាប់ខ្លួនរហូតមក។

  តើម្នាក់ណាជាម្ចាស់ចិត្តរបស់ជីមីន??

រឿង ពង្រាត់បេះដូង Ss2Where stories live. Discover now