[ដំណាក់កាលនៃការបញ្ចប់បញ្ហាចុងក្រោយ...]

151 21 1
                                    

ភាគទី20: ដំណាក់កាលនៃការបញ្ចប់បញ្ហាចុងក្រោយ...

"បងកុំសើច!!ថ្ងៃក្រោយហាមបងមិនឲ្យទៅធ្វើរឿងចឹងៗដាក់ខ្លួប្រាណខ្ញុំទៀតទេ!"
សូនូ ដើរបណ្តើររអ៊ូដាក់ beomgyu បណ្តើរ ពីថើបគ្នារឿងកាលពីយប់មិញ beomgyu ដំបូងក៏ភ័យព្រោះនោះជារឿងសំងាត់របស់គេតែគិតយូរៗទៅបែរជាអស់សំណើចនិងសូនូទៅវិញ

"ឲ្យយើងធ្វើយ៉ាងម៉េចហា៎..រឿងវាកើតឡើងភ្លាមៗពេក យើងក៏ជាជនរងគ្រោះម្នាក់ដែរ!"
Beomgyu តបទៅគេទាំងទឹកមុខមិនសមនិងពាក្យសម្តីសោះថាទៅកុហកច្បាសចែស។

"តើមានជនរងគ្រោះឯងណាមកបង្ហាញការពេញចិត្តឡើងច្បាសឲ្យតែតចឹនោះ...ខ្ញុំឃើញបងអារម្មណ៍ល្អជាប់ តាំងពីផ្ទះរហូតមកដល់សាលាទៀតនេះ! នេះនៅសើចញញឹមមិនទាន់ឈប់ទេ"

"ជួយមិនបានទេ...ចឹងមានតែសុំឲ្យពីរនាក់យើងប្តូរកាយគ្នាលឿនៗហើយ"
Beomgyu និយាយចប់ក៏ដើរត្រុយទៅក្នុងសាលាយ៉ាងលឿន។

"អោវ...កណ្តឹងវេទម្តឯងត្រូវតែជួយយើងរកម្នាក់នោះឲ្យបានឆាប់ៗមកណា៎"
សូនូ និយាយទាំងដៃមានកាន់កណ្តឹងបុរាណតូចមួយក្នុងដៃ។
ព្រោះកាលពីយប់មិញក្រោយពេល Taehyun & beomgyu ត្រឡប់មកផ្ទះវិញ Taehyun ក៏បានឲ្យកណ្តឹងនោះមកគេដោយបកស្រាយថា

****"
"ឯងនិងចូលមកក្នុងរូបកាយដើមវិញបានបើអាចរកឃើញមនុស្សម្នាក់ដែលមានធាតុដូចគ្នាទៅពួកឯងទាំងពីរ!ពេលកម្លាំងធាតុទាំងបីបានមកជុំគ្នានៅកន្លែងតែមួយខណ:ពេលព្រះអាទិត្យចាប់ផ្តើមរះ នោះអភូតហេតុនិងកើតឡើង! តែត្រូវចាំថា មិនមែនមនុស្សគ្រប់គ្នាដែលមានធាតុដូចពួកឯងសុទ្ធតែអាចយកមកជួយបានទេ ត្រូវតែជាកណ្តឹងនេះជាអ្នករើស!"
Taehyun និយាយ។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now