ភាគបញ្ចប់!!
កាន់ដល់ 5 ឆ្នាំក្រោយមក..........
ងឺត!!
សំឡេងហ្វាងឡានម៉ាកទំនើបមួយបានបន្លឺឡើងបន្ទប់ពីដល់គោលដៅ នៅមុខសកវិទ្យាល័យដ៏ល្បីមួយក្នុងប្រទេសកូរ៉េ ។ ក្រោយមកក៏មានកម្លោះសង្ហាវ័យក្មេងម្នាក់បានចុះមកពីឡានទាំងមានស្ទីលតែងខ្លួនយ៉ាងឡូយ។ គេដោះវែនតាខ្មៅចេញហើយក៏ឈរផ្អែកខ្លួនទៅនិងទ្វារឡានដោយកំពុងតែរង់ចាំនណារម្នាក់។"អោវ!!!នណារបក់នាំតារាជួរមុខប្រចាំអាសុីមកឈប់នៅត្រង់នេះទៅលោក?"
កម្លោះតូច សូនូ នៅតែពូកែសម្តីដូចដើមគេនិយាយចំអន់ទៅកាន់ ម្ចាស់ឡានស្ព័រដោយសើចញញឹមផង ។"ដឹងត្រឹមថាមិនមែនមករកឯងទៅបានហើយ!"
"ឆើស!!ទោះបងថាមករកខ្ញុំក៏ខ្ញុំមិនស្វាគមន៍ដែរ"
"លំដាប់តារាល្បី Chio beomgyu យើងនេះឯងហ៊ានមិនស្វាគមន៍ផងឬ?"
នេះហើយ Beomgyu រយៈពេល5ប្រាំឆ្នាំមកនេះគេបានដើរតាមក្តីស្រមៃមករហូតដោយខំប្រឹងកសាងកេរ្តិ៍ឈ្មោះកើតជាតារាល្បីសុះសាយពេញអាសុី ដែលជាប់ជាតារាទោសដែលមានប្រជាប្រិយភាពខ្លាំងបំផុត។
"អេ!!!នី-គី សុី......."
Beomgyu បែរចំណាប់អារម្មណ៍ពីសូនូទៅរាកទាន់និងនីគីវិញ ក្រោយឃើញគេកំពុងតែដើរមកពីចម្ងាយ។ beomgyu ហៅឈ្មោះទាំងអូសវែងមានទឹកដម ហើយក៏ចូលទៅចាប់ដៃរាក់ទាន់រួចក៏អោបគ្នាទៀតតាមបែបបរទេសអីចឹង។"បងមកធ្វើអីដែរនៀក?"
Ni-ki សួរមកគេទាំងញញឹមស្រស់។"គ្រាន់តែចង់មករំលឹក អនុស្សាវរីយ៍ ចាស់ៗខ្លះនិងណា..ចុះឯងមួយរយ:នេះយ៉ាងម៉េចដែរ?"
Beomgyu អាចនិយាយបានថាគេនិង Ni-ki ត្រូវដៃជើងគ្នាតាំងដើមមកហើយទើបរាល់ពេលជួបគ្នាពួកគេស្និតស្មាលគ្នាជាងនៅជាមួយសូនូ។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...