ថេយ៉ុងក៏ញញឹមតាម អ្នកទាំងបីក៏នាំគ្នាជជែកលេងរហូតដល់ ជាងថតរូប ហៅទៅថតរូបជុំគ្រួសារ ហើយ ថេយ៉ុងក៏ត្រូវភ្ញាក់ផ្អើលម្តងទៀតដោយសារអ្នកដែលនៅឈរពីក្រោយកូនកម្លោះគឺជាអាប្រុសហេងស៊យដែលគេមិនចង់ជួបបំផុត។
«ឯងញញឹមបន្តិចទៅ ចេះធ្វើមុខ ដូចទល់ លាមកទៅកើត» ជុងហ្គុកឱនមកខ្សឹបៗតិចក្បែរត្រចៀកតូចដែលនៅជិតខ្លួន។
«កុំមកចេះ វាជារឿងរបស់ខ្ញុំ » ថេយ៉ុងសម្លក់ បន្ទាប់មកក៏ងាកមុខចេញ មិនដឹងជាកម្មពារអីណាស់ណាទើបគេត្រូវជួបអាប្រុសមាត់ដាច់ម្នាក់នេះរហូតអីចឹង។
«១,២,៣ គ្រប់គ្នាសូមញញឹមបន្តិច» ជាងថតប្រាប់ ស្របពេល ជុងហ្គុក ក្រសោបស្មារតូចទាញទៅអោប ធ្វើឲ្យថេយ៉ុងដែលមិនទាន់ត្រៀមខ្លួនងាកទៅសម្លក់មុខរបស់ជុងហ្គុក
ក្រឹបៗៗ !!!សម្លេងម៉ាស៊ីនថតរូប ចុចជាច្រើនដង ។ថេយ៉ុងមិនបានខ្វល់នឹងអ្នកថតរូបគេរុញជុងហ្គុកចេញ ទើបកើតជាសង្រ្គាមនៅកន្លែងថតរូប. ទម្រាំថតចប់ ថេយ៉ុងចង់វិលមុខ គេប្រញាប់ដើរចេញយ៉ាងលឿនដោយមិនងាកក្រោយ ទៅឈរឆ្ងាយពីគេឯងហើយ លើកែវស្រាផឹកក្អឹកៗ. មើល ប្អូនស្រីដែលកំពុងបោះបាច់ផ្កា។
«ឯងមិនគិតទៅចាប់បាច់ផ្កានឹងគេទេឬ?» សម្លេងមួយដែលនៅពីខាងក្រោយខ្នងថេយ៉ុងបន្លឺឡើង។
« ខ្ញុំមិនមែនមនុស្សស្រី ទើបត្រូវទៅចាប់នោះ!» ថេយ៉ុងតបទាំងងាកទៅសម្លក់មុខអ្នកដែលនិយាយ គេជាតុកកែឬយ៉ាងម្តេចទើបតាមស្អិតបែបនេះ។
«អ៎...! » ជុងហ្គុកបង្អូសសម្លេងអ៎យ៉ាងវែងមុខនឹងសម្លឹងរាងតូចដែលស្លៀកពាក់ខោអាវសមសួនរឹមរាងឡើងតូចស្រឡូន បើធៀបនឹងរូបរាងគេ ថេយ៉ុងមាឌតូចខ្លាំងណាស់ ។
«អ៎ ស្អីឯង?» ថេយ៉ុងគេសួរយ៉ាងម៉ួរម៉ៅ
«គ្មានស្អីទេ! ឃើញឯងចូលចិត្តសម្លក់ យើងស្មានថាឯងជាមនុស្សស្រី»
«ខ្ញុំមិនមែនជាមនុស្សស្រី»
« ចុះខ្ញុំមានទៅថាស្អី ក៏ឃើញហើយថាឯងជាមនុស្សប្រុស ប្រុសដែលមានរាងកាយដូចមនុស្សស្រី. វាធ្វើឲ្យខ្ញុំចង់ស៊ីឯង ខ្ញុំចង់ដឹងណាស់ថា រាងកាយឯងវាផ្អែមឆ្ងាញ់កម្រិតណា?! » ជុងហ្គុកតប ហើយ ប្រយោគចុងក្រោយគេអោនទៅខ្សឹបសម្លេង ស្អកស៊ិចស៊ី ក្បែរត្រចៀកតូចដែលចាប់ផ្តើមក្រហមពេលលឺប្រយោគគេនិយាយមុននេះ ថាហើយគេក៏សើចហឹសៗ រួចក៏ដើរចេញ តែដើរបានតែប៉ុន្មានជំហានក៏ត្រូវ ថេយ៉ុងចាប់ទាញក. អាវពីក្រោយ
«អាឆ្គួត ឯងកុំមកនិយាយ សម្តីថោបទាបដាក់ខ្ញុំ» ថេយ៉ុងខឹងឡើងញ័រសាច់ គេម្នាក់នេះមកនិយាយប៉ះពាល់អារម្មណ៍របស់គេ ត្រូវហើយគេជាមនុស្សប្រុសតែការពិតគេបែរជាមានអរម៉ូនជាមនុស្សស្រី. តែទោះយ៉ាងណាគេគ្មានផ្លូវគេងជាមួយអាប្រុសឆ្គួត មាត់ឆ្កែម្នាក់នេះឡើយ។
« លែងដៃឯងពី ក. អាវ ខ្ញុំ. បើមិនអីចឹងយើងចាប់ឯងបឺតមាត់នៅត្រង់នេះមិនខាន»
លឺពាក្យគំរាមរបស់ជុងហ្គុក ថេយ៉ុងប្រញាប់លែងដៃចេញភ្លាម គេថយក្រោយតែក៏ជាន់អ្វីម្យ៉ាង ឬ មកពីឥទ្ធិពលស្រាដែលគេផឹកមុននេះច្រើនពេកទើបធ្វើឲ្យទប់លំនឹងមិនបាន រហូត ខូចជំហរ ផ្ងារក្រោយ
«អេ! ប្រយ័ត្ន» ជុងហ្គុកស្ទុះចូលទៅត្រកងប្រាណតូចមករកខ្លួនភ្លាមហើយស្របពេលនោះបាច់ផ្កាដែលកូនក្រមុំបោះមកចំកណ្តាលខ្លួនគេទាំងពីរដូចជាគេចាប់ដាក់ គ្រប់គ្នានៅក្នុងពិធីចំហមាត់ធ្លុង*^o^* យីអាមេចអញ្ចេះ! ប្រុសពីរនាក់បានបាច់ផ្កាតែមួយបែបនេះ? ឬ ក៏អាចថា អ្នកទាំងពីរនឹងរៀបការប្រពន្ធដំណាលគ្នា <គ្រប់គ្នាគិត
ចំណែកឯថេយ៉ុងក៏សន្លប់គេងលក់បាត់ដោយមិនដឹងខ្លួននៅសល់តែជុងហ្គុកដែលអោបក្រសោបរាងស្តើងនៅក្នុងរង្វង់ដៃនៅឡើយ។
«ហេ!ថេយ៉ុង ឆាប់ដឹងខ្លួនឡើង ចេះមកសន្លប់បែបនេះទៅកើត» ជុងហ្គុកយកដៃម្ខាងទះថ្ពាល់តូចថ្នមៗតែ ម្ចាស់ថ្ពាល់មិនសូម្បីកម្រើកសោះ ទាល់តម្រិះគេបានត្រឹមដកដង្ហើមធំ
« អាជុង! បងសុំផ្ញើបងថ្លៃផង. ឯងជួយយកគាត់ទៅគេងជាមួយម្នាក់ផងទៅ» ជេហូបដើរមករកប្អូនប្រុសជីដូនមួយដែលកំពុងតែអោបស្មារទប់លំនឹងឲ្យបងថ្លៃរបស់គេយ៉ាងណា អ្នកទាំងពីរជាមនុស្សប្រុសវាមិនមានអីខូចខាតឡើយ។
«ហេតុអីជាខ្ញុំ? » ជុងហ្គុក ធ្វើមុខស្លឺមិនយល់
«ព្រោះឯងជាប្អូនបង ទើបបងទុកចិត្តគាត់ទៅជាមួយឯង»
«ពិតមែនហើយ លោកជួយនាំបងប្រុសខ្ញុំទៅគេងជាមួយផង បងប្រុសជាមនុស្សក.ទន់ ឆាប់ស្រវឹង ឲ្យតែមានជាតិអាកុលចូលខ្លួន គាត់នឹងស្រវឹងភ្លាមដូចជាពេលនេះឯង» ថេអិនប្រាប់ទៅជុងហ្គុង នាងសម្លឹង បងប្រុសដោយខ្សែភ្នែកបារម្ភ។
«ក៏បាន! អីចឹងខ្ញុំទៅហើយ» ថាហើយ ជុងហ្គុកក៏លើកបីរាងស្តើងតូចរបស់ថេយ៉ុង បានយ៉ាងងាយស្រួល គេដើរចេញពីកម្មពិធី ទៅកន្លែង បន្ទប់ដែលគេបានជួលនៅក្នុង សណ្ឋាគារហ្នឹងដែលគ្រាន់តែឆ្ងាយជាងគ្នាបន្តិចប៉ុណ្ណោះ។
YOU ARE READING
គូជម្លោះ គូបេះដូង💚💜🐯🐰BL
Tiểu Thuyết Chung🦋✨បញ្ជាក់: នេះគ្រាន់តែជាប្រលោមលោកដែល អេតមីនសរសេរប្រឌិតឡើង ដើម្បីបង្កើតសាច់រឿងប្លែកថ្មីប៉ុណ្ណោះ បើមាន កំហុសខុសឆ្គងត្រង់ណាមួយ សូមកុំប្រកាន់អី🙏🏻💜