« មានការអី?? » បន្ទាប់ពីបានលឺឈ្មោះរបស់ខ្លួនត្រូវបានហៅឡើងដោយមីរ៉ាថេយ៉ុងក៏ឈរស្ងៀមរួចក៏ងាកមុខមកសួរព្រោះថាគេនៅមានការងារច្រើនទៀតណាស់ដែលត្រូវធ្វើបើចង់និយាយអ្វីក៏និយាយអោយហើយមកគេគ្មានពេលច្រើននោះទេ
« យកអីវ៉ាន់ទាំងអស់នោះទៅដាក់នៅក្នុងបន្ទប់ដាក់អីវ៉ាន់ » មីរ៉ានិយាយដោយមិនភ្លេចចង្អុលទៅកាន់អីវ៉ាន់ជាច្រើនប្រអប់គរលើគ្នាស្ទើតែអាចពូនជាភ្នំមួយបានទៅហើយ ប៉ុន្តែថាមនុស្សនៅក្នុងក្រុមហ៊ុនដែលទំនេរគឺមានច្រើនណាស់អ្នកខ្លះថែមទាំងកំពុងតែអង្គុយលេងធ្វើព្រងើយទៀតផងមិចក៏នាងមិនប្រើឬមួយក៏នាងមានល្បិចចំពោះថេយ៉ុង???
« ទាំងនេះមិនមែនជាការងាររបស់ខ្ញុំទេ » រាងតូចឆ្លើយបដិសេធភ្លាមៗព្រោះការងាររបស់គេរាល់ថ្ងៃគឺជាលេខារបស់លោកនាយកគ្មានហេតុផលអ្វីដែលគេត្រូវមកលើករបស់របរទាំងអស់នេះនោះទេ ហើយណាមួយថេយ៉ុងគេក៏បានឃើញមនុស្សដែលនៅទំនេរច្រើនណាស់បើគេមិនធ្វើក៏គង់តែមានអ្នកផ្សេងគេមកធ្វើដដែលហ្នឹង
« ប៉ុន្តែយើងចង់ប្រើឯងយ៉ាងមិច...ចង់គេចវេសមិនចង់ធ្វើការមែនទេ!! សម្បត្តិត្រឹមក្មេងទើបតែចូលសោះកុំមកក្អេងក្អាងខ្លាំងពេក » បន្ទាប់ពីបានចម្លើយបដិសេធបែបនេះមីរ៉ានាងក៏ស្រាប់តែខឹងច្រឡោតខ្លាំងតែម្ដងវាហាក់ដូចជាគម្រោងការណ៍ដែលនាងបានរៀបចំមិនទទួលបានជោគជ័យយ៉ាងអញ្ចឹង
« មិនអីទេចាំខ្ញុំយកទៅទុក » ដោយសារតែឃើញរឹកពារច្រឡោតខ្លាំងរបស់មីរ៉ាដូច្នេះថេយ៉ុងគេក៏មិនចង់បង្កើតរឿងឈ្លោះអីទាំងព្រឹកនេះដែលបែបនេះហើយគេក៏យល់ព្រមយកអីវ៉ាន់ទាំងនោះទៅទុកតាមសម្ដីរបស់មីរ៉ាទៅ
« ហុឹស...មនុស្សបែបនេះក៏ចង់មកប្រជែងជាមួយនិងយើងដែល » ឃើញរូបភាពល្អៗបែបនេះមីរ៉ាក៏ញញឹមឡើងមកហាក់ដូចជាគេគឺជាអ្នកឈ្នះអញ្ចឹង លើកនេះមិនដឹងថានាងបានរៀបចំល្បិចអ្វីដាក់ថេយ៉ុងនោះទេ
____________
@បន្ទប់ដាក់សម្ភារៈ
« មនុស្សច្រើនណាស់មិចបានជានាងមកប្រើខ្ញុំទៅវិញ??? » កំពុងតែរៀបចំរបស់របរបណ្ដើរចំណែកឯមាត់ក៏រអ៊ូរងូវៗម្នាក់ឯងបណ្ដើរមិនដឹងថាតើជាតិមុននាងបានជំពាក់កម្មអ្វីជាងមួយនិងអ្នកនាងមីរ៉ាម្នាក់នោះទៅហេតុអ្វីក៏មើលទៅនាងដូចជឆស្អប់គេខ្លាំងម្ល៉េះ បើនិយាយទៅគេនិងមីរ៉ាគឺទើបតែបានជួបគ្នាលើកទីមួយនោះទេហើយខ្លួនគេក៏មិនធ្លាប់បានទៅប៉ះពាល់អ្នកណាពីមុនមកដែល
BẠN ĐANG ĐỌC
អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]
Lãng mạnអភូតុហេតុមួយដែលមិនគួរអោយជឿបានពាំនាំគ្រូពេទ្យកម្លោះគីមថេយ៉ុងអោយបានជួបជាមួយនិងលោកប្រុសចនជុងគុកកំពូលផ្ដាច់ការដែលជាតួឯកប្រុសនៅក្នុងសាច់រឿងដែលគេកំពុងតែអាន.....តើអភូតុហេតុដ៏ចម្លែកមួយនេះអាចនាំយកអ្វីខ្លះទៅអោយពួកគេទាំងពីរនាក់ហើយតើកម្លោះតូចគីមថេយ៉ុងអាចវិលត្រឡ...