ខ្ញុំជឿលើអាពាហ៍ពិពាហ៍។ត្រូវមាននឹងចាប់តាំងពីថ្ងៃនេះទៅ។ សម្រាប់ល្អ អាក្រក់ជាង សម្រាប់អ្នកក្រ។នៅក្នុងជំងឺនឹងសុខភាព រហូតដល់ស្លាប់យើងចែកផ្លូវគ្នា ខ្ញុំចង់រៀបការជាមួយមនុស្សដែលខ្ញុំស្រលាញ់ ជាគូរដណ្តឹងដែលខ្ញុំភ្ជាប់ពាក្យតាំងពីក្មេង យើងទាំងពីរខុសគ្នាខ្លាំងណាស់ មួយមកពីគ្រួសារអភិជនកូរ៉េ នៅគឺខ្ញុំ Park jimin ហើយម្នាក់ទៀតជាជនជាតិជប៉ុន គ្រួសារគាត់បានផ្លាស់ពីរ ប្រទេសជប៉ុនមករស់នៅប្រទេសកូរ៉េខាងត្បូង។ គាត់ធំឡើងដោយគ្មានអ្វីសោះ ប៉ុន្តែឥឡូវគាត់ជាម្ចាស់ក្រុមហ៊ុនដែលមានតម្លៃដប់ពាន់លានវ៉ុន។ បុរសដែលកំពុងឈរនៅមុខខ្ញុំ គឺ Min yoongi គាត់គឺជាគូរដណ្តឹងរបស់ខ្ញុំ មនុស្សជាច្រើនបាននិយាយថារឿងរបស់ខ្ញុំទៅដូចជាប្រលោមលោកស្នេហា។ ខ្ញុំបានអាពាហ៍ពិពាហ៍របស់យើងដែលនឹងកើតឡើងក្នុងរយះពេលពីរបីឆ្នាំពីពេលនេះ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងក្លាយជាដៃគូជីវិតរបស់ Min yoongi សុខចិត្តធ្វើជាជំនួញអ្វីក៏ដោយ ហើយកែប្រែខ្លួនឯងដើម្បីសុភមង្គលរបស់គាត់ ប៉ុន្តែហេតុអ្វីបានជា...ហេតុអ្វីបានជាត្រូវធ្វើបែបនេះដាក់ខ្លួន?...នេះគឺជារឿងក្នុងចិត្តដែលរាងតូចយើងបានរៀបរាប់ពីអារម្មណ៍របស់គេផ្ទាល់ ។
ថ្ងៃមួយ យើងក៏បានឃើញមនុស្សប្រុសម្នាក់នៅទីលានប្រណាងម៉ូតូដែលមានស្លៀកពាក់អាវពណ៍ក្រហម ម៉ូតូក៏ក្រហមមួកក៏ក្រហមនិយាយទៅក្រហមមួយឈុតតែម្តង កំពុងតែដើរមករកម៉តូធំរបស់គេហើយក៏បើកចេញទៅយ៉ាងលឿនដូចព្យុះយ៉ាងចឹង ដែលអាចធ្វើអោយប្រុសម្នាក់ដែលឈរមើលមកគេនោះមានអារម្មណ៍ថាព្រឺសម្បុរ ហើយក៏បានស្រែកឡើងថា...
" ហឺយ !!! jimin " Taehyung
" មើលចុះ ឯងនេះចង់គាំងបេះដូងស្លាប់ហើយ " Taehyung បានស្រដីឡើងទាំងភ័យដោយសារតែឃើញអ្នកជាមិត្តបើកលឿនដូចជាប្រញាប់ទៅងាប់ អរច្រលំទៅណាយ៉ាងចឹង
តែមើលទៅគេដូចជាមិនបាន ភ័យខ្លាចអ្វីឡើយគេនៅតែបន្តបើករហូត មិនយូរប៉ុន្មានគេក៏បានបើកមកដល់កន្លែងមិត្តរបស់គេគ្រាន់តែឈប់ម៉ូតូភ្លាមគេក៏បានលើកមេដៃដាក់អ្នកជាមិត្តតែម្តងហើយបាននិយាយថា