ភាគទី ១

1.5K 30 0
                                    

តិងតង់!!

គ្រឹក!!

"អរុណសួស្ដីអ្នកមីង"

"គេនៅខាងលើមិនទាន់ក្រោកទេ"

"ចាស ចាំខ្ញុំទៅដាស់គេ"

នារីសម្លេងស្រួញស្រេសនិយាយហើយក៏ឡើងទៅបន្ទប់ដែលជាគោលដៅរបស់នាង។ នាងបើកទ្វារយឺតៗចូលទៅខាងក្នុងហើយដើរទៅជិតគ្រែដែលមានមនុស្សស្រីម្នាក់កំពុងគេងលង់លក់យ៉ាងស្កប់ស្កល់លើគ្រែដ៏កកក្ដៅរបស់នាង។

"អូនសម្លាញ់ភ្ញាក់ឡើង...!!" នាងហៅមនុស្សស្រីដែលកំពុងគេងលើគ្រែយ៉ាងត្រម៉ួកនោះឱ្យក្រោកឡើង។ អ្នកកំពុងគេងលើគ្រែប្រែខ្លួនមករកនាងនិងបើកភ្នែកព្រឹមៗ។

"ឯងឲ្យយើងដេក១០នាទីទៀតទៅបានទេ?!"

"បើដេក១០នាទីទៀត ការងាររបស់យើងនឹងក្លាយជាផេះមិនខានហើយឯងក៏អត់ការងារធ្វើដែរ"

"តែយើងទើបតែដេកម៉ោង៣ទាបភ្លឺនេះទេ"

"អ្នកណាប្រើឱ្យឯងលេងទូរស័ព្ទដល់យប់ៗជ្រៅធ្វើអីហ្អា! ឆាប់ ក្រោកឡើងទៅធ្វើការក្មេងឆ្លាត" និយាយបែបទន់ភ្លន់រួចក៏ទាញដៃអ្នកដែលកំពុងគេងលើគ្រែឲ្យងើបឡើង រុញគេចូលទៅក្នុងបន្ទប់ទឹក។

មួយសន្ទុះធំក្រោយមក ទ្វារបន្ទប់ទឹករបើកឡើងបង្ហាញនៅរូបរាងមនុស្សស្រីដែលត្រូវគេរុញចូលទៅខាងក្នុងបន្ទប់ទឹកមិញនេះ តែក៏មានអ្វីយ៉ាងធ្វើឱ្យនាងភ្ញាក់សឹងតែដាច់ផ្ងារទៅក្រោយដែរ។

"អូ...ព្រះអើយ!! មកឈរអីត្រង់នេះ មនុស្សបំភ័យមនុស្សអាចស្លាប់បានណា ថយចេញ!" នាងដើរចេញពីមាត់ទ្វារបន្ទប់ទឹកទាំងរុំកន្សែងនៅនឹងខ្លួន វាមិនបានធ្វើឱ្យនាងខ្មាស់អៀនទេព្រោះមិត្តនាងម្នាក់នេះស្គាល់គ្នាក៏យូរយាណាស់ហើយដែរ។

"ឈរចាំឯង ក្រែងលរដេកលក់ក្នុងបន្ទប់ទឹកទៀត" គេនិយាយដោយរក្សាទឹកមុខស្មើរ។

"បានហើយ ទៅចាំនៅខាងក្រោមទៅ ខ្ញុំត្រូវការស្លៀកសម្លៀកបំពាក់"

"ដឹងហើយ ខ្ញុំចាំនៅខាងក្រោម អូខេ?"

"អូខេ!!"

បន្ទាប់ពីនិយាយជាមួយមិត្តហើយ នាងក៏ត្រលប់ចុះមកខាងក្រោមដើរសំដៅទៅតុអាហារ។

Best GirlfriendWhere stories live. Discover now