Episodes 03

627 76 9
                                    

#ទីក្រុងសេអ៊ូល
នៅផ្ទះមួយដែលនៅមិនឆ្ងាយពីទីក្រុងប៉ុន្មានបង្ហាញឱ្យឃើញមនុស្សពីរនាក់កំពុងតែរៀបចំខ្លួនចេញទៅខាងក្រៅ។
"តោះ! អូនរួចហើយ" ជីមីន ឧទានទាំងញញឹម។
"បាទ សូមអញ្ជើញ" ជេហូបតប។ នាយញញឹមពេលឃើញជីមីនគ្រងឈុតដ៏សែនស្រស់សង្ហាដោយខានឃើញគេស្លៀកសម្លៀកបំពាក់បែបនេះយូរហើយ។ ឡានសេរីទំនើបមួយគ្រឿងពណ៌ខ្មៅបើកដោយជេហូបក៏ចាកចេញពីផ្ទះដោយបន្ដដំណើរទៅផ្សារទំនើបមួយកន្លែង តាំងពីពួកគេមកដល់ទីនេះជីមីននៅតែក្នុងផ្ទះគេពិតជាអង្សុកណាស់ ទើបទទូចសុំស្វាមីចេញមកខាងក្រៅ ម្យ៉ាងគេខាននៅប្រទេសកំណើតរយៈពេល៣-៤ឆ្នាំហើយ ចង់ដឹងថាទីនេះមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ?
     ក្រឡេកមើលកម្លោះសង្ហាកំពុងតែដើរបណ្ដើរស្រីស្អាតម្នាក់នៅក្នុងផ្សារទំនើបរបស់ខ្លួនវិញ នាងមានឈ្មោះថា អ៊ែលលី ជាកូនស្រីម្ចាស់ហាងពេជ្រដ៏ធំជាងគេនៅទីក្រុងសេអ៊ូល។ ដោយសារតែនាងមកពីគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់ទើបត្រូវចាស់ទុំផ្សំផ្គុំជាមួយនឹងយ៉ុនហ្គី ម្យ៉ាងចាស់ៗក៏ជាមិត្តនឹងគ្នាដូច្នេះមិនចម្លែកទេដែលពួកគាត់ចាប់គូរឱ្យកូនៗ។
"បងយ៉ុនពួកយើងទៅខាងនោះទៅ..." យ៉ុនហ្គីញញឹមរួចងក់ក្បាលតិចៗ ពួកគេក៏បន្ដដំណើរទៅខាងមុខជារឿយៗស្រាប់តែពេលនោះធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំងពេលបានជួបមនុស្សម្នាក់ដែលមានមុឋមាត់ស្រដៀងនឹងអតីតប្រពន្ធរបស់គេ។
     "អូន" ??
     យ៉ុនហ្គីស្រឡាំងកាំងជាខ្លាំងថែមទាំងសម្លឹងជីមីនមិនព្រិចភ្នែកតតែសោះ តើនេះជាអតីតប្រពន្ធរបស់គេពិតមែនឬ? គេមិនបានយល់សប្ដិទេមែនទេ? ជាអូនពិតមែនហេ៎ជីមីន?
"មិនមែនទេ...លោកច្រឡំមនុស្សហើយ បងហូបពួកយើងទៅវិញទៅ" គេព្យាយាមបដិសេធពេលអ្នកម្ខាងទៀតប្រើសព្វនាមអូន រីឯយ៉ុនហ្គីគ្រាន់តែឮបែបនេះបាត់មាត់ឈឹង តើនាយធ្វើយ៉ាងម៉េចបើគេបដិសេធទៅហើយ? ជីមីនវិញមិនហ៊ានសម្លឹងចំក្រសែភ្នែករបស់អតីតស្វាមីឡើយដូច្នេះក៏ហារមាត់សុំស្វាមីឱ្យជូនខ្លួនត្រឡប់ទៅវិញព្រោះមិនចង់ឃើញមុខបុរសម្នាក់នេះយូរជាងនេះទេ។
"បាទ" ជេហូប តបហើយចាប់ដៃរាងតូចជាប់។
"ជីមីន! កុំទាន់...តើអាចទុកពេលឱ្យបង៥នាទីបានទេ?" ទោះបីកំពុងប្រច័ណ្ឌគេជាមួយនឹង ជេហូប ក៏នាយក្រាស់នៅតែតាំងសតិហើយសុំឱ្យនាយទុកពេលឱ្យខ្លួនបាននិយាយជាមួយគេផង។
"៥នាទីច្រើនពេកហើយ! ពីរនាទីមានការអីក៏ឆាប់និយាយមក ខ្ញុំមានកិច្ចការដែលត្រូវធ្វើទៀត" មើលទៅ ជីមីន ហាក់គ្មានមនុស្សសញ្ចេតនាជាមួយរាងក្រាស់សូម្បីបន្ដិច ឬមួយគេអស់ចិត្តពីនាយហើយ?
"បាទ!បងសប្បាយណាស់ដែលអូននៅមានជីវិត បងមិននឹកស្មានថាអាចជួបអូនម្ដងទៀតសោះ បងពិតជានឹកអូនខ្លាំងណាស់ ជីមីនបងសុំ.." និយាយមិនទាន់ចប់សេចក្ដីផងជីមីនក៏កាត់សម្ដីនាយ ដោយលើហេតុផលដែលគេដាក់លក្ខខណ្ឌមិញនេះ។
"គ្រប់ហើយ! បើចឹងខ្ញុំសុំលាសិនហើយ សង្ឃឹមថាពួកយើងនឹងមិនជួបគ្នាទៀតទៅចុះ" ចប់សម្ដីរាងតូចនិងស្វាមីក៏ចាកចេញទៅ ទុកឱ្យបុរសដែលជាអតីតស្វាមីរបស់ខ្លួនឈរមើលពួកគេដើរចេញទាំងទឹកមុខក្រៀមក្រំ ប្រហែលពីមុនគេធ្វើឱ្យជីមីនឈឺចាប់ពេកហើយបានជាមិនចង់សូម្បីតែនិយាយជាមួយគេ។
គ្រាន់តែដើរផុតពីក្រសែភ្នែកអ្នកដែលមាននាមជាអតីតស្វាមីគេក៏ប្រលែងទឹកភ្នែកដែលខំទប់យ៉ាងយូរឱ្យហូរកាត់ថ្ពាល់ប៉ោងៗ ជេហូបឃើញដូច្នេះក៏ចូលទៅក្បែរហើយទាញកាយតូចមកឱបជាប់ទ្រូងដើម្បីជាការលួងលោម។
"ក្រែងអូនចង់ជួបគេណាស់មិនចឹង! ហេតុអីក៏បដិសេធ?" នាយនិយាយត្រូវ! ជារៀងរាល់ថ្ងៃរាងតូចតែងតែចង់ជួបចង់ដឹងពីសុខទុក្ខរបស់គេ ប៉ុន្ដែពេលមានឱកាសបានជួបគ្នាម្ដងទៀតបែរជាមិនចង់ជួបហើយធ្វើប្រងើយដាក់គេទៅវិញ។
"ព្រោះខ្ញុំមិនចង់បំផ្លាញក្ដីសុខរបស់ពួកគេ" សម្ដីជីមីនស្ដាប់ហើយធ្វើឱ្យគេរំជួលចិត្ត។ ចង់ឃើញគេមានសេចក្ដីសុខហើយខ្លួនឯងសុខចិត្តឈឺចាប់មែនទេ ម៉េចក៏ក្មេងនេះល្ងង់យ៉ាងនេះ? ខ្លួននៅសល់ពេលមិនច្រើនទៀតទេ ហេតុអីមិនបំពេញក្ដីសុខរបស់ខ្លួនឯងបែរជាខ្វល់ខ្វាយនឹងជីវិតអ្នកដទៃទៅវិញ? គេពិតជាមិនយល់ពិតមែន! បន្ទាប់ពីជួបយ៉ុនហ្គីមកគេក៏គ្មានអារម្មណ៍ដើរលេងបន្ដដែរ អញ្ចឹងក៏សម្រេចចិត្តឱ្យស្វាមីជូនទៅផ្ទះវិញ ចំណែកជេហូបតាមតែប្រពន្ធទេគេគ្មានយោបល់។
     នៅតាមផ្លូវធ្វើដំណើរទៅផ្ទះយ៉ុនហ្គីស្ងាត់មាត់ឈឹងមិននិយាយរកគូរដណ្ដឹងសូម្បីមួយម៉ាត់ដែលធ្វើឱ្យនាងអន់ចិត្តនឹងគេជាខ្លាំង។ ទោះបីជានាងមិនសូវដឹងរឿងរវាងពួកគេទាំងពីរ ប៉ុន្ដែគាត់គួរតែយកចិត្តទុកដាក់ជាមួយនាងខ្លះមិនមែនប្រងើយដាក់នាងអញ្ចឹងទេ នេះឬបុរសដែលនាងត្រូវរៀបការជាមួយ? ទាំងដែលគេគ្មានចិត្តឱ្យខ្លួនសូម្បីបន្ដិច។ មួយសន្ទុះឡានសេរីទំនើបមួយគ្រឿងក៏បានឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ យ៉ុនហ្គីចុះបើកទ្វាឱ្យអ៊េលលីហើយនាងក៏បាននិយាយលានាង មិនតែប៉ុណ្ណោះថែមទាំងផ្ដាំនាងជួយជម្រាបម៉ាក់នាងផងថានាយមិនបានចូលលេងទេថ្ងៃនេះ។ នាងបានត្រឹមតែងក់ក្បាលរួចក៏ដើរចូលទៅខាងក្នុងផ្ទះបាត់ទៅចំណែកឯយ៉ុនហ្គីក៏បន្ដធ្វើដំណើរទៅក្រុមហ៊ុន ព្រោះមានរឿងខ្លះត្រូវទៅចាត់ការដោយផ្ទាល់ ស្របពេលកូនចៅដ៏សែនសង្ហាក៏កំពុងតែធ្វើដំណើរទៅក្រុមហ៊ុនដូចគ្នា។
"ចៅហ្វាយ! ចៅហ្វាយ ឈប់សិនចាំខ្ញុំផង!" គ្រីសមកដល់ឃើញចៅហ្វាយដើរចូលជណ្ដើរយន្ដក៏ស្រែកហៅឱ្យគាត់ឈប់សិនហើយក៏ប្រញាប់រត់ទៅរកគាត់យ៉ាងលឿន។
"យ៉ាងម៉េចហើយការងារដែលឱ្យទៅចាត់ការនោះ" គេជ្រែកដៃចូលហោប៉ៅរួចក៏សួរអ្នកដែលឈរក្បែរខ្លួន។
"បាទ រៀបរយហើយទាន" គ្រីសឆ្លើយម៉ាត់ៗគ្មានការស្ទាក់ស្ទើរបន្ដិចសោះ មកពីការងារដែលចៅហ្វាយឱ្យធ្វើងាយស្រួលខ្លាំងពេក។
"អ្ហឹម! យើងបានជួបជីមីន..." មើលទៅរៀងសោះកក្រោះបន្ដិចតែស្ដាប់សម្ដីគាត់ហើយធ្វើឱ្យគ្រីសមានការភ្ញាក់ផ្អើលជាខ្លាំង។
"បាទ?" គ្រីសបើកភ្នែកធំៗហាក់មិនជឿនូវអ្វីដែលបានឮមុននេះ។
"ឯងស្ដាប់មិនច្រឡំទេ ជីមីនពេលនេះផ្លាស់ប្ដូរច្រើនណាស់ ប្រហែលពីមុនយើងធ្វើបាបគេខ្លាំងពេកទើបគេមិនចង់សូម្បីតែនិយាយជាមួយយើង" សម្ដីបញ្ជាក់ពីការអស់សង្ឃឹម ការខូចចិត្ត អន់ចិត្ត ចំពោះនរណាម្នាក់ធ្វើឱ្យអ្នកកំពុងតែស្ដាប់ឮហើយមានអារម្មណ៍មិនសូវល្អសោះ។
"ចៅហ្វាយគិតច្រើនពេកហើយ អ្នកប្រុសមីនស្រឡាញ់ចៅហ្វាយណាស់ គាត់ម៉េចនឹងដាច់ចិត្តនោះ?" គ្រីសនិយាយត្រូវជីមីនស្រឡាគេណាស់ មានហេតុផលអីដែលគេធ្វើបែបនោះ មនុស្សបែកគ្នាជាច្រើនឆ្នាំគួរណាតែបាននៅក្បែរគ្នាដើម្បីបំបាត់ក្ដីនឹករលឹក។
"ឯងមិនយល់ទេ! ព្រោះឯងមិននៅទីនោះ ណ្ហើយ!ទៅធ្វើការល្អជាង" និយាយចប់នាយក៏ដើរចេញពីជណ្ដើរយន្ដតម្រង់ទៅការិយាល័យរបស់ខ្លួនដោយមានកូនចៅជំនិតដើរតាមពីក្រោយ។ គ្រីសចូលទៅជាមួយចៅហ្វាយបន្ដិចក្រោយមកក៏ចេញមកវិញដោយមានឯកសារមកជាមួយហើយគេក៏ដើរសំដៅទៅបន្ទប់ដាក់ឯកសារ។
មេឃចាប់ផ្ដើមងងឹតអាកាសធាតុក៏ចាប់ផ្ដើមចុះត្រជាក់ធ្វើឱ្យអាការៈក្អកជីមីនរើឡើងម្ដងទៀតតែមិនសូវជាធ្ងន់ប៉ុន្មានទេ ព្រោះមិនទាន់សុំានឹងអាកាសធាតុនៅទីនេះ។
"អូនញុំាទឹកបន្ដិចទៅ" ជេហូបឃើញប្រពន្ធក្អកពីរបីដងក៏ដើរទៅចាក់ទឹកឱ្យគេមួយកែវផឹក ក្រែងស្រឡះបំពងកវិញ។
"អរគុណ" គេញញឹមទទួលទឹកពីដៃគាត់ហើយលើកក្រេបបន្ដិចមុននឹងកាន់ជាប់ហើយសម្លឹងមើលព្រះចន្ទដែលកំពុងតែបញ្ចេញពន្លឺចែងចាំងគួរជាទីចាប់អារម្មណ៍។ ទាំងពីរនាក់ឈរគយគន់សម្រស់ព្រះចន្ទឡើងមួយស្របក់ទើបនាំគ្នាចូលទៅខាងក្នុងវិញ ហើយបន្ទាប់មកពួកគេក៏បំបែកគ្នាទៅសម្រាកបន្ទប់រៀងៗខ្លួន។
"អ្នកប្រុសប្រហែលជាល្វើយហើយ គួរតែចូលគេងបានហើយកុំបង្ខំពេក" ក៏ព្រោះតែបារម្ភពីសុខភាពចៅហ្វាយទើបអ៊ំស្រីគាត់ចេះតែតឿនទៅ ទោះបីជាដឹងចម្លើយមុនក៏ដោយ។
"នៅសល់តែបន្ដិចក៏រួចហើយ អ៊ំស្រីទៅសម្រាកមុនចុះ" ទោះជាងងុយប៉ុណ្ណាក៏គេមិនទុកការងារចោលដែរ បើជ្រុលជាធ្វើហើយគឺធ្វើឱ្យរួចមិនចូលចិត្តទុកចោលឡើយ ។
"ចាស ចឹងអ៊ំទៅសិនហើយ អ្នកប្រុសកុំនៅយប់ជ្រៅពេកមិនល្អចំពោះសុខភាពឡើយ" ថាហើយអ៊ំស្រីក៏ត្រឡប់ទៅបន្ទប់របស់គាត់វិញ។
"បាទ រាត្រីសួស្ដី!" ជេហូបតែងតែនិយាយពាក្យនេះទៅមនុស្សដែលនៅជុំខ្លួនជានិច្ច ព្រោះតែភាពរួសរាយនិងអប្បកិរិយាល្អទើបធ្វើឱ្យគ្រប់គ្នាស្រឡាញ់ពេញចិត្តនាយជាខ្លាំង។
ពាក់កណ្ដាលយប់យ៉ុនហ្គីគេងមិនលក់ក៏ចេញមកខាងក្រៅគយគន់សម្រស់ព្រះចន្ទដើម្បីរំសាយទុក្ខកង្វល់។ អោយតែពេលនាយបិទភ្នែកតែងតែឃើញមុខជីមីនផុសនៅក្នុងខួរក្បាលរបស់គេរហូត ប្រហែលជាស្រឡាញ់ណាស់ហើយមើលទៅបានជាឃើញរូបគេស្ទើរតែគ្រប់ពេល។ ចំណែកឯជីមីនក៏មិនខុសពីរាងក្រាស់ប៉ុន្មានដែរ យប់នេះគេមិនលក់សោះទោះបីជាគេខំបង្ងំប៉ុណ្ណាក៏នៅតែគេងមិនលក់ដែរ ប្រហែលទាក់ទងនឹងរឿងព្រឹកមិញ វាធ្វើឱ្យខួរក្បាលរបស់គេស្ពឹកទើបឃើញតែមុខអតីតស្វាមីតែម្នាក់គត់។ មួយម៉ោងកន្លងផុតទៅពួកគេទាំងពីនាក់(យ៉ុនហ្គីនិងជីមីន)ក៏ចូលគេងដំណើរគ្នា ទោះជាមិននៅជិតគ្នាក៏ដោយតែសកម្មភាពពួកគេហាក់នៅក្បែរគ្នា។

រឿង ពង្រាត់បេះដូង Ss2Where stories live. Discover now