@ តាមផ្លូវ
< អា៎ ជួយផង ជួយផង > សម្លេងក្មេងប្រុសម្នាក់រត់ត្រហែបត្រហបដោយសារមានមនុស្សប្រុសមាឌធំៗបីនាក់រត់តាម
< ឈប់-យើងប្រាប់ឲ្យឈប់ ហឺយ > ហឹមហេតុអីបានពួកគេដេញរាងតូច? ហា ហា រឿងវាអញ្ចែក រាងតូចនេះណាជំពាក់បំណុលគេថ្លៃកន្លែងរស់នៅ តែដល់ពេលគេមកទារាងតូចប្រាប់ថាគ្មានលុយ ទើបពួកនោះប្រុងចាប់រាងតូចឲ្យទៅចៅហ្វាយរបស់គេ តែរាងតូចដឹងទាន់ទើបរត់គេចចេញពីកន្លែងរស់នៅចូលមកដល់ផ្សារដែលធ្វើឲ្យអ្នកនៅក្នុងផ្សារនិងមើលពួកគេព្រោងព្រាត នេះគិតនាំគ្នាលេងដេញចាប់គ្នាមែនទេ?
< ភ្លើតាឈប់តើ អ៊ាក់ អា-អាយយ៎ >រវល់ងាកមើលពួកនោះ ភ្លេចមើលផ្លូវបណ្តាលឲ្យរាងតូចយើងដួលតែម្តង ចំណែកបីនាក់នោះឃើញរាងតូចដួល ក៏ញញឹមចុងមាត់ ព្រមទាំងដើរមករួមរាងតូចជិតតែម្តង
<យើងចាប់ឯងបានហើយអាល្អិត > បុរសម្នាក់ក្នុងចំណោមបីនាក់និយាយឡើង
< ហឹុកៗ ពូៗដោះលេងខ្ញុំទៅណា ចាំខែនេះខ្ញុំរកលុយឲ្យគ្រប់ចំនួនណា៎ ហឹុក អឹក >
< មិនបានទេ !! នេះឯងជំពាក់លុយថ្លៃផ្ទះ3ខែហើយណា >បុរសទីពីរនិយាយ(អាសូរតែមួយខែគ្រាន់លោក សមហើយដែលគេដេញចាប់ហ៎)
< អឺគឺ..មកពីខ្ញុំមុនទាន់មានលុយនិងណា >អាល្អិតឈប់សម្រក់ទឹកភ្នែកក្លែងក្លាយ ហើយបែរមកនិយាយនិងពួកគេវិញ
< ទុកពេលឲ្យខ្ញុំ1ខែទៀតបានទេ >អាល្អិតអង្វរកព្រមទាំងទឹកមុខខ្ជីខ្ជូត
< បើចង់ពន្យារពេល ទៅសុំចៅហ្វាយខ្លួនឯងទៅ>
<ទៅសុំហេស៎ ហឹសទោះយើងស្លាប់ក៏មិនទៅសុំអារោគចិត្តនិងដែរ>(រាងតូចគិតក្នុងចិត្ត ក្រោយពីគិតបានបន្តិចរាងតូចក៏ចាប់ផ្តើមមានគំនិតមួយឡើងភ្លាម ព្រមទាំងស្នាមញញឹមដែលធ្វើឲ្យបីនាក់នេះចង់ឡប់តាម🌚 មិញយំសោះហា៎)
<okay ខ្ញុំនិងបង់លុយទាំង3ខែឲ្យពួកលោក > គ្រាន់តែឮប្រយោគនេះភ្លាម អ្នកស្តាប់ញញឹមសឹងតែរហែកមាត់ នេះមិនមែនម្តងទេដែលពួកគេតាមចាប់រាងតូចបែបនេះ លើកទី3ហើយ បើមិនសប្បាយចិត្តទើបចម្លែក
YOU ARE READING
Billionaire របស់អូន 🍓
ActionTaehyung pov*គ្រាន់តែពាក្យខ្ញុំមិននិយាយគោរពគេនិងជេរគេតែបន្តិច សោះគេក៏ចាប់ខ្ញុំយកមកភូមិគ្រឹះរបស់គេបញ្ជាខ្ញុំធ្វើនេះធ្វើនោះ ប្រើៗរហូតនិយាយទៅអាបិុអ្នកមាននិងចង់ធ្វើបាបខ្ញុំច្បាស់ណាស់ តែថាក៏មកពីខ្ញុំជេរគេខ្លួនឯងទើបវាចឹង ហឺ បើដឹងថាអាបិុនិងជាអ្នកណាណា ខ្ញុំ...