ផ្ដើមរឿងមកគឺបង្ហាញឲឃើញពីកំលោះសង្ហាម្នាក់ មានឈ្មោះថា យ៉ាវ យូឈិន មានអាយុ18ឆ្នាំ ជាសិស្សរៀននៅវិទ្យាមួយកន្លែងនៅក្នុងប្រទេសចិន!! យូឈិនជាក្មេងប្រុសស្លូតបូតនឹងសុភាពរាបសារណាស់!! តែអ្វីដែលជាបញ្ហានោះគឺ គេជាក្មេងប្រុសដែលខ្វះភាពកក់ក្ដៅពីគ្រួសារណាស់...ពេលនេះយូឈិនកំពុងតែរត់យ៉ាងលឿនដែលក្នុងដៃមានកាន់នំនឹងទឹកជាច្រើន គ្រាន់តែរត់មកដល់ហើយដាក់របស់របរចុះបានបន្ដិចក៏...
«អាឈិនឯណានំរបស់យើង ឯងទិញមកយ៉ាងមិចឲខ្វះនំរបស់យើងចឹងហាស៎» ហ្វីឡា ជាមេជើងកាងក្នុងសាលាក៏បានបន្លឺសំឡេងឡើងទាំងខឹង ព្រោះប្រើយូឈិនទៅទិញរបស់មិនបានដូចចិត្ត
«អូ សុំទោសផង ប្រហែលជាខ្ញុំភ្លេចហើយ» យូឈិនប្រញ៉ាប់សុំទោសយ៉ាងញ៉ាប់មាត់
«ឯងសុំទោសបានការអី បើឯងទិញមកមិនមានរបស់ដែលយើងត្រូវការចឹងនោះ?» ហ្វីឡានិយាយទាំងចាប់ទាញ.ក.អាវ យូឈិន មកជិតខ្លួនទាំងខឹង
«ហីយ៉ា បើគ្មានទេ ឯងសុីអានេះទៅ ចាំយើងបញ្ចុកឯង» យ៉ាហៀង ដែលជាមិត្តហ្វីឡានិយាយទាំង ចង់យកនំមកបញ្ចុកហ្វីឡា
«យើងមិនសុីទេវើុយ យើងចង់បាននំរស់ជាតិចេក មិនមែនរស់ជាតិត្រាវទេ» ហ្វីឡាវៀសដៃយ៉ាហៀងឡើងជ្រុះនំទៅដី
«មិនអីទេ ចាំខ្ញុំទៅទិញវាយកមកឲសាជាថ្មីចុះ» យូឈិន ដោយខ្លាចមានរឿងវែងឆ្ងាយក៏ប្រញ៉ាប់សុំខ្លួនទៅទិញឲម្ដងទៀត
«ឆើស...ឌឹប...អាចង្រៃ...បើចឹងឯងមិនឆាប់ទៅ» ហ្វីឡា ដាល់យូឈិនមួយដៃចំមាត់រួចក៏ប្រលែងឲយូឈិនទៅទិញនំឲសាជាថ្មី
«ទិញរស់ជាតិត្រាវឲផង ព្រោះមិញនេះជ្រុះបាត់ហើយ!! ចុះឯងមានលុយដែរទេ?» យ៉ាហៀង
«បាទ ខ្ញុំមានហើយ» យូឈិននិយាយរួចក៏រត់ចេញទៅទាំងឈឺមាត់
«ហើយឯងសួរចឹងចង់ឲលុយវាមែនទេ?» ហ្វីឡាងាកមកសួរមិត្តនៅពេលដែលយូឈិនទៅបាត់
«អត់ទេ យើងចេះតែសួរទៅ ហាស ហា» យ៉ាហៀងនិយាយហើយក៏សើចចេញមកទាំងភាពពឹសពុល
រឹង~~រឹង~~រឹង~~ កន្ដឹងសាលាក៏បានរោទិ៍ឡើង សិស្សទាំងអស់ក៏នាំគ្នាចូលតាមបន្ទប់រៀនរៀងៗខ្លួន!! ចំណែកឯយូឈិនវិញបន្ទាប់ពីទិញនំរួចហើយ ក៏រត់មកកន្លែងដើមវិញតែមិនឃើញហ្វីឡានឹងយ៉ាហៀងទេ!! ទើបយូឈិនសម្រេចចិត្តរត់ទៅក្នុងថ្នាក់រៀនរបស់ខ្លួនវិញទាំងដង្ហក់ខ្យល់ តែពេលទៅដល់...
![](https://img.wattpad.com/cover/328385506-288-k155071.jpg)