Ep21 : មួយឆ្នាំ???

2.1K 175 0
                                    

« ចៅហ្វាយតូចៗ!!! » ហ្យុងវុននបន្ទាប់ពីបានឃើញរាងតូចដើរចូលទៅខាងក្នុងមន្ទីពេទ្យដូច្នេះគេក៏ចង់រត់ទៅតាមដែលប៉ុន្តែអ្នកយាមនៅទីនោះគេមិចនិងអោយចូលស្រួលៗទៅ មិនដឹងថាមកពីណាផងសក់កន្ទ្រីងកន្ទ្រើងមុខមិនសមនិងក កមិនសមនិងក្បាល ក្បាលមិនសមនិងខ្លួន ខ្លួនមិនសមនិងជើង បើអោយចូលទៅច្បាស់ជាមានភាពចលាចលជាមិនខានទេ

« អេៗ-ចង់ទៅណា??នៅទីនេះគេមិនអោយអ្នកសុំទានចូលមកនោះទេ » សន្តិសុខម្នាក់នោះរាដៃឃាំងមិនអោយហ្យុងវុនដើរទៅបន្តទៀតហើយថែមទាំងនិយាយថាគេជាអ្នកសុំទានថែមទៀតផង គ្រាន់តែបានលឺពាក្យទាំងអស់នេះហើយអង្គរក្សលំដាប់លេខមួយក៏ស្រាប់តែឆេះឆួលភ្លាមៗតែម្ដង អ្នកណាគេជាអ្នកសុំទាន!!! និយាយបែបនេះលែងចង់រស់ហើយមើលទៅនោះ!!!!

ឌឹប

សម្លេងមួយនេះមិនមែនជាការវាយរបស់ហ្យុងវុននោះទេតែវាគឺជាការវាយរបស់ចៅហ្វាយរបស់គេគឺចនជុងគុក រាងមាំគេទ្រាំឈរស្ដាប់យូរហើយពាក្យសម្ដីទាំងអស់នេះពិតជាបង្ហាញពីសន្ដានពិតមែន មួយដៃនេះវាគ្រាន់តែជាការប្រមានសម្រាប់គេតែប៉ុណ្ណោះបើហ៊ានតែនិយាយពាក្យដែលអត់ប្រយោជន៍ច្រើនជាងនេះតទៀតមិនប្រាកដថាគេអាចមានជីវិតឈរនៅត្រង់នេះបន្តទៀតនោះទេ

« ទឹកដៃចៅហ្វាយដូចជារាងធ្លាក់បន្តិចហើយ!!! »

« ពិតមែនហ្អេស....អញ្ចឹងទាល់តែខំប្រឹងហាត់បន្ថែមហើយទើបបាន!! » ជុងគុកនិងហ្យុងវុនដើរចូលទៅខាងក្នុងមន្ទីពេទ្យដោយរំភើយគ្មានខ្វល់ពីអ្នកដែលត្រូវបានគេវាយអម្បាញ់មិញទាល់តែសោះហើយថែមទាំងនិយាយបែបឌឺសងទៅអោយសន្តិសុខម្នាក់នោះថែមទៀត នេះហើយគឺជាលទ្ធផលដែនិយាយស្ដីគ្មានការឆ្លងកាត់ពីក្នុងខួរក្បាលជាមុន

លើកនេះគេគ្រាន់តែមករកមនុស្សមិនមានជម្ងឺចុះបើសិនជាថ្ងៃក្រោយមានអ្នកជម្ងឺដែលឈឺធ្ងន់វិញនោះ ទម្រាំតែបានចូលទៅខាងក្នុងនោះអ្នកជម្ងឺមិនសល់តែដង្ហើមចង្រឹតទេហ្អេស?? អ្នកសុំទានវាយ៉ាងមិច មិនមែនជាជីវិតមនុស្សទេមែនទេបានជាត្រូវហាមឃាត់បែបនេះ លើកក្រោយបើសិនជានៅតែមានបម្រាមឆ្កួតឡប់ទាំងអស់នេះទៀតច្បាស់ណាស់ថាមនុស្សដែលគ្មានលទ្ធភាពនិងមានភាពលំបាកជាមិនខានទេ។

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Tahanan ng mga kuwento. Tumuklas ngayon