ភាគ១ : ខ្ញុំមិនរៀបការទេ

8K 322 8
                                    

{នៅទីក្រុងសេអ៊ូលជាកន្លែងដែលមានមនុស្សច្រើនរស់នៅនឹងមានសេដ្ឋកិច្ចរីកចម្រើនខាង វិស័យ K-pop ! ដោយឡែកក្រលេកមកមើលក្រុមគ្រួសារត្រកូលគីម វ៉ាងហ្សុី ដែលមានមុខមាត់ក្នុងសង្គមដែលគ្រប់គ្នាទទួលដឹងឮថាគ្រួសារមួយនេះមានអំណាចខ្លាំងដល់កម្រិតណា}
"ថេយ៍...ហេតុអ្វីក៏កូនចូលចិត្តជំទាស់ចិត្តប៉ាម្លេះ?នេះកូនអាយុប៉ុន្មានហើយ?កូនគួរណាស់តែមានគ្រួសារមួយដែលពេញលេញហើយ"លោកគីមពោលទាំងដាក់កំហិតថេយ៍
គីម ថេយ៉ុង វ៉ាងហ្សុី ជាកម្លោះអាយុ28ឆ្នាំប៉ុន្តែរូបរាងនៅតែ ល្អស្រស់ឆើតឆាយមិនចាញ់ក្មេងៗអាយុ15ឆ្នាំនោះទេ (ទោះអាយុច្រើនប៉ុន្តែសម្រស់មិនមែនចាស់ទៅតាមអាយុឡើយ)សព្វថ្ងៃនាយកម្លោះតូចម្នាក់នៅទំនេរមិនបានបើកចិត្តឲ្យនរណាឡើយរហូតមកដល់ពេលនេះអាយុកាន់តែច្រើនគឺកាន់តែធ្វើឲ្យម៉ាក់ប៉ាកាន់តែពិបាកចិត្តព្រោះតែខ្លាចកូនអត់គូរនឹងគេ។
"ប៉ាខ្ញុំនិយាយប៉ុន្មានដងហើយ?ថាខ្ញុំមិនរៀបការឡើយប៉ាឈប់មានគំនិតនាំនារីណាម្នាក់ឲ្យមកជួបខ្ញុំអីព្រោះខ្ញុំមិនចូលចិត្តទេ"ថេយ៍ពោលទាំងឆ្នាស់ឆ្នើមរួចក៏ទាញសោឡានបើកចេញទៅយ៉ាងលឿនរកតែប៉ាម៉ាក់និយាយមិនទាន់។
"លោកប្តី...កុំពិបាកចិត្តពេកអី.."អ្នកស្រីរ៉ាហ្វា(គីម)ចូលមកចាប់ដើមដៃរបស់ស្វាមីមិនចង់ឲ្យខឹងខ្លាំងជាងនេះ
"ចុះអូនមិនមើលទេ?ថាចរិកកូនថេយ៍វាបែបម៉េច?ហឺយយយ!កាត់ទៅរកម៉ែវាមិនខុសទេ"លោកគីម
"លោកប្តីដៀលកូនឬកីដៀលអូន?"អ្នកស្រីរ៉ាហ្វា
"គឺទាំងពីនឹងហើយ...មិនដូចបងសោះ..បានហើយទៅធ្វើការងារវិញល្អជាងខ្លាចប្រេះទ្រូងស្លាប់"លោកគីមនិយាយចប់ក៏ឡើងទៅបន្ទប់បាត់ទៅ
"តែកូនល្អដឹងតែកាត់រកតាឯងហើយប៉ុន្តែបើកូនធ្វើមិនល្អមិនស្តាប់បង្គាប់តែបន្តិចដឹងតែកាត់មករកខ្ញុំ ហឺយយ...លោកប្តីអើយលោកប្តី" អ្នកស្រីរ៉ាហ្វា ក្រវីក្បាលហួសចិត្តនឹងស្វាមីកំពូលផ្តាច់ការឲ្យតែធ្វើអ្វីមួយមិនដូចចិត្តគឺមួម៉ៅហួសនៅទំនេរសុខៗក៏មកដៀលប្រពន្ធទៅជាមួយទៀត...។
ෆត្រកូលមីនෆ
ភូមិគ្រឹះធំស្គឹមស្កៃប្រៀបដូចជាវិមានជុំវិញមានទាំងសួនផ្កាគ្រប់ជម្រុះនឹងមានអ្នកបម្រើឆ្វេចឆ្វាចនឹងញ៉ាប់ដៃញ៉ាប់ជើងក្នុងការធ្វើការងារទៅតាមតួនាទីរបស់ខ្លួនម្នាក់ៗ...ងាកមកមើលក្នុងបន្ទប់ទទួលភ្ញៀវឯណេះវិញបណ្ដាល ឲ្យឃើញគូស្នេហ៍មួយកំពុងតែផ្អែមល្ហែមល្អូកល្អិនជាមួយនឹងគ្នា។
"យ៉ុងហ្គីដៃបងនៅឲ្យស្ងៀមបន្តិចបានទេ?"ជីមីនទះដៃរបស់យ៉ុងហ្គីតិចៗដោយភាពក្នក់ក្នាញ់
"អត់ចង់..បងចង់ច្របាច់គូថមីនៗរបស់បងបែបនេះ ដឹងទេថាគូថទន់ៗរបស់អូនពេលបង ច្របាច់ទៅស្រួលដៃណាស់"យ៉ុងហ្គីក៏ពោលពាក្យព្រាននារីទៅកាន់ជីមីនទាំងមិនខ្វល់ពីកូនចៅឬក៏អ្នកបម្រើនីទីនេះឡើយអាចគិតថាពួកគេជាខ្យល់ក៏ថាបានកំពុងតែញោះគ្នាសុខៗក៏លេចឡើងនូវវត្តមានរបស់ថេយ៉ុងដើរចូលមកក្នុងផ្ទះយ៉ាងរំភើយ។
{ទំនាក់ទំនងរបស់ត្រកូលមីននឹងត្រកូលគីមគឺជាបងប្អូនស្និទ្ធស្នាលនឹងគ្នាហើយយ៉ុងហ្គុកក៏ជាបងជីដូនមួយរបស់ថេយ៍ផងដែល}
"សួរស្តីបងថ្លៃនឹងបងយ៉ុង...ផ្អែមណាស់ណរ៎?មកលើកណាក៏ឃើញតែsweetមិនខ្មាសកូនចៅពេញផ្ទះសោះ?"ថេយ៍ពោលទាំងដាក់គូថអង្គុយលើសាឡុងម្ខាងទៀតនៃអ្នកទាំងពីរ
"ហើយយ៉ាងម៉េចច្រណែន?អ្ហេ៎...បើថាច្រណែនហេតុអ្វីក៏មិនរកមួយទៅ..នេះអាយុឡើងជិត30ឆ្នាំហើយនៅមិនទាន់គូរទៀត..គួរតែសើចឬក៏យំទេ"យ៉ុងហ្គីនិយាយបណ្តើរបាញ់ពាក្យពេចន៍សម្តីទៅកាន់ប្អូនជីដូនមួយបណ្តើរ
"បានហើយយ៉ុង...ថេយ៍មានការអ្វីឬ?ហេតុអ្វីក៏ទឹកមុខ មិនស្រស់អីបែបនេះ?"ជីមីនក្តិចដើមដៃរបស់យ៉ុងហ្គីតិចៗដោយភាពក្នក់ក្នាញ់ទើបបែបមកញញឹមដាក់ថេយ៍ហើយក៏សួរនាំព្រោះតែឃើញទឹកមុខរបស់នាយតូចម្នាក់នេះមិនស្រស់ទៅសោះ
"អូនទៅសួរធ្វើស្អី?មុខនឹងម៉ែឪបង្ខំឲ្យរៀបការមិនខានទេ"យ៉ុងហ្គីពោលទាំងផ្ចាញ់ផ្ចាលព្រោះនាយដឹងច្បាស់ណាស់អំពីថេយ៍ ឲ្យតែមានរឿងលើកណាគឺដឹងតែរស់មកទីនេះហើយ។
"បើដឹងហើយសួរធ្វើពើធ្វើស្អី?ធុញទ្រាន់ណាស់មួយថ្ងៃៗប៉ាគិតតែចាប់គូរ ឲ្យខ្ញុំ...ហឺយយ"ថេយ៍ដក់ដង្ហើមធំចេញចូលៗព្រោះតែធុញនឹង តប់ប្រមល់ជាខ្លាំងនៅពេលដែលឲ្យគេគិតរឿងនេះម្តងៗវាពិតជាធុញនឹងស្រ្តេសណាស់
"ចុះមិនរៀបការទៅណាមួយអាយុឯងក្បែរ30ហើយ..បងគិតថាឯងគួរណាស់តែគិតគូររឿងមួយនេះហើយណា ថេយ៍"យ៉ុងហ្គីពោលទាំងរំលឹកដល់ប្អូនប្រុសកំពូលរបស់ខ្លួននេះចង់នៅទំនេរដល់ណាទៀត?
"អ្ហេ៎!តែថាបងមកចេះដឹងរឿងជីវិតគូររបស់ខ្ញុំធ្វើស្អី?ខ្ញុំចង់រៀបការពេលណាក៏បាន...មិនបាច់ឲ្យបងមកឈឺក្បាលជាមួយឡើយ"ថេយ៍ដាក់ផាំងៗទៅកាន់យ៉ុងហ្គីពាក្យសម្តីមុជជាងបន្លាធ្វើ ឲ្យអ្នកខ្លះស្វាំងដូចគេទះជីមីនខ្ទប់មាត់អង្គុយសើចដាក់ស្វាមីទាំងគួរឲ្យក្នាញ់។
"ហេតុអ្វីអូនសើចបាន?នេះថេយ៍កំពុងតែថា ឲ្យប្តីរបស់អូនណាជីមីន"យ៉ុងហ្គីហាស្តីទៅកាន់រាងតូចទាំងពេបមាត់តិចៗ
"ហិហិ!អ្នកណាឲ្យបងចេះដឹងរឿងជីវិតគូររបស់ប្អូនថ្លៃធ្វើអ្វី?"ជីមីន
"ហួយ៎!បងជាប្តីអូនណាមីន"យ៉ុងហ្គីសម្លត់ជីមីនទាំងគ្រឺតក្នាញ់ប្តីខ្លួនឯងមិនជួយទេបែបជាទៅជួយកាន់ជើងប្អូនណាឆ្កុយទៅហើយ
"ជាប្តីយ៉ាងម៉េច?តែប្តីចេះដឹងឬក៏ធ្វើខុសឲ្យប្រពន្ធកាន់ជើងដែលឬ?"ជីមីនលើកចិញ្ជើមសួរទាំងឈ្លើយតិចៗ
"អ្ហេ៎!មីន..អូនឥឡូវចេះឌឺបងទៀត?ឌឺឲ្យបានយូរណាតិចបង...ធ្វើអូននៅត្រង់នេះ" យ៉ុងហ្គីពោលទាំងដាំរវៀងលូកចូលទៅក្នុងអាវទាំងមិនបានខ្មាសអៀនជាមួយអ្នកណាឡើយសូម្បីតែថេយ៉ុង
"អ្នកទាំងពីរធ្វើស្អីមានមើលខ្ញុំនៅត្រង់នេះទេ?"ថេយ៍ចោទសួរទាំងវិលមុខ
"ឃើញនឹងហើយបានចង់ធ្វើប្រពន្ធនៅត្រង់នេះ.."យ៉ុងហ្គីក៏ចាប់ផ្តើមផ្ចាញ់ផ្ចាលជាមួយនឹងប្អូនជីដូនមួយចំណែកឯជីមីនវិញបានត្រឹនតែមួលក្តិចដើមដៃរបស់ស្វាមីប៉ុណ្ណោះ។
"អ្ហាក៎!ឈឺណាមីន...បងសាច់មនុស្សមិនមែនគល់ឈើទេ"យ៉ុងហ្គីស្រែកចាចព្រោះតែឈឺពេកទើបរំអួយដាក់ប្រពន្ធទាំងមិនខ្វល់ជាមួយនឹងវត្តមានរបស់ប្អូនឡើយ
"ជ្រេញណាស់!ចង់ក្អួត..."ថេយ៍ក្រោកឈរនឹងពោលទាំងសម្លក់ទៅកាន់បងប្រុសទាំងឃ្នើសចិត្តរួចក៏ទាញកន្ត្រាក់ខ្លួនហើយក៏ដើរចេញទៅទោះបីជាជីមីននឹងយ៉ុងហ្គីហាស្តីឃាត់ដំណើរយ៉ាងណាក៏ថេយ៉ុងមិនបានងាគក្រោយឡើយ។
"បងមើលចុះប្អូនថ្លៃខឹងហើយមើលទៅ"ជីមីនសម្លក់ទៅកាន់ស្វាមីលេងអ្វីមិនចេះគិតអីបន្តិចសោះ
"ខឹងៗទៅ...កុំទៅខ្វល់អីរឿងគេតើ..បងគិតថាពួកយើងទៅបន្ទប់វិញទៅល្អជាងណាអូនសម្លាញ់"យ៉ុងហ្គីមិនខ្វល់នឹងអារម្មណ៍របស់ប្អូនប្រុស ប៉ុន្តែក៏បែបមកញោះភរិយារួចក៏ពោលពាក្យសម្តីទាំងព្រាននារីធ្វើឲ្យអ្នកដែលស្តាប់ហើយសម្លក់មុខនាយក្រាស់ឡើងស្ទើរតែជ្រុះទៅហើយ
"មើលបងបែបនេះចង់ហើយឬ?"


The continue Write Kim lin 💜👈 vote pg na jj








ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now