"មានរឿងអ្វីនឹងលោកម្ចាស់ ហេតុអ្វីក៏កូនប្រសាររត់ចុះឡើងអញ្ចឹងមានរឿងអ្វីមែនទេ? " អ្នកស្រី រ៉ាហ្វាកំពុងស្រោចផ្កាក៏ស្រាប់តែឮសម្លេងឆោឡោទើប មកទាំងមានចិត្តឆ្ងល់
"មានយ៉ាងម៉េចអ្នកស្រីអូនមិនមើលទៅ...មេឃក្តៅឡើងបែកព្រះធរណីប៉ុន្តែវាបែបជារត់បណ្តើរទន្ទេញពាក្យថាធ្លាយដំបូលផ្ទះមេឃភ្លៀងឯណាចឹងទៅ"លោកគីម វ៉ាងហ្សុី
"ហុីយ៉ា!នៅទីនេះសោះ...ឆាប់មកតាមខ្ញុំមកឲ្យលឿនឡើងប៉ាក្មេកសំណព្វថ្លើមប្រម៉ាត់ ទៅជួយរៀបដំបូលផ្ទះ"ជុងហ្គុកនាំរាងកាយទទឹកជោកមកទាញដៃអ្នកប៉ាក្មេករកតែគាត់និយាយអ្វីមិនទាន់ទាញនោះទាញទាញឡើងចង់ផ្កាប់មុខប៉ាក្មេកទៅហើយ..។
"ណែក៎!ឆាប់លែងដៃរបស់ឯងភ្លាមអ្នកណាប៉ាក្មេកឯងហាស៎?យើងប្រាប់ថាឲ្យលែងឯងមិនឮយើងនិយាយទេ ឬក៏យ៉ាងម៉េច?"លោកគីម វ៉ាងហ្សុី និយាយសម្លេងខ្លាំងៗ ធ្វើឱ្យជុងហ្គុកភ្ញាក់ព្រឺតទើបប្រញាប់លែងដៃលោកគីមតែមានឯណា....
"ព្រូស!..អ្ហឹកក...អួយ៎...នេះឯងចង់សម្លាប់យើងមែនទេហាស៎?អា...អា...."លោកគីមដួលព្រូសទៅលើឥដ្ឋការ៉ូក្នុងចិត្តក្តៅក្រហាយចង់ជេរស្តីឲ្យអ្នកកម្លោះនៅនឹងមុខប៉ុប្តែមិនស្គាល់ឈ្មោះ ទើបការជេររបស់គាត់ធ្លាក់ចុះ
"ចន..ជុង...ហ្គុកណាប៉ាក្មេក... I'm sorry papaមោះៗខ្ញុំជួយលើក.."ជុងហ្គុកក៏ដឹងកំហុសខ្លួនេះព្រោះតែមុននេះក៏រៀងជ្រុលដៃដែល
"ចេញពីខ្ញុំកុំមកប៉ះប្រាប់ថាឲ្យចេញយើងគ្មានកូនប្រសារក្រៗអ្នកលេងដូចជាឯងឡើយ..."លោកគីម វ៉ាងហ្សុីក្រោយពេលដែលបាន ឈរស្រួលបួលហើយក៏រុញជុងហ្គុកដោយភាពខ្ពើមរអើងយ៉ាងខ្លាំង។ប៉ុន្តែគិតហេ៎ថាមនុស្សដូចជានាយ ត្រូវខ្វល់ខ្វាយនោះ?កុំតែយល់ដល់ប៉ាក្មេកទេកំពុងអីណាវាយឲ្យបែកមុខជាមិនខានទេមនុស្សចាស់ស្អីមាត់គ្មានគម្រក់ចឹងនោះ។
"ហុីប៉ាៗ!ដឹងថាកូនប្រសាខ្លួនឯងអ្នកលេងទៀត?អួយ៎...កូនរំភើបញាប់ញ័រណាស់ប៉ាក្មេកចិត្តខ្មៅ ហើយមាត់ក៏អាក្រក់ទៀតចេះតែប្រពន្ធប៉ានៅជាមួយកើតមែនទេម៉ាក់ក្មេក"ប្រាប់ហើយថាមនុស្សដូចជាជុងហ្គុកគឺមិនងាយនឹងចាញ់ប្រៀបអ្នកណាឡើយ ពាក្យពេចន៍បញ្ជោះកាន់តែធ្វើឲ្យលោកគីមក្តៅគឺក្តៅជាងព្រះអាទិត្យរាប់រយ អង្សាសេទៅហើយ។សង្គ្រាមរវាង ប៉ាក្មេកជាមួយកូនប្រសាកំពុងតែចាប់ផ្តើម ភ្នែកទល់ភ្នែកមុខ ទល់មុខមើលទៅម្នាក់ៗគឺគ្មានចាញ់អ្នកណាឡើយ លោកគីម វ៉ាងហ្សុី ក៏គ្មានចិត្តរអារ ចំណែកឯជុងហ្គុកគឺកាន់តែគ្មាន ខ្លាច នរណាទាំងអស់។ គ្មានអ្នកណាស្គាល់មនុស្សដូចជាជុងហ្គុកឡើយ នាមជាចន ជុងហ្គុក គឺមានតែពាក្យថា ឈ្នះប៉ុណ្ណោះ ក៏សំណាងហើយដែលលោកគីមជាប៉ាថេយ៉ុងកុំអីវៃទាំងមនុស្សចាស់មាត់ឆៅគ្មានគម្រប់បាត់ទៅហើយ។( អ្នកលេង មធ្យមងំគឺជាចោលទៀត មួយជាតិនេះលោកគីមសំណាងហើយបាន មានកូនប្រសាដូចជុងហ្គុកនោះ)
"ឯង....ឯង...ឯង..." លោកគីម
"ខ្ញុំៗៗ! យ៉ាងម៉េចលោកប៉ាក្មេក?និយាយមួយៗ ហៅឲ្យចំឈ្មោះតិចដាច់ដង្ហើមស្លាប់ទៅ...ក្រែងមិនទាន់យកប្រពន្ធឲ្យភរិយាខ្ញុំណាហុី?"ជុងហ្គុក
"នេះឯងហ៊ានដាក់ទំនាយយើងផងហែស៎?អូនឆាប់មើលពាក្យសម្តីរបស់គេទៅ"លោកគីម ចាប់ផ្តើមងក់ងរដូចកូនក្មេងនឹងទូពិតទៅកាន់ភរិយាដែលឈរក្បែរនោះ
"គឺ.....អូនថា"អ្នកស្រីរ៉ាហ្វានិយាយអ្វីមិនត្រូវធ្វើអ្វីក៏មិនត្រូវនេះម្នាក់ៗយកគាត់ ធ្វើជាខែលហ៎រ?ឲ្យតែបែបនេះប៉ុន្មានដងទៀត ដឹងតែស្លាប់មុនពេលឃើញ សង្គ្រាមកើតឡើងជាមិនខានទេ។
"មានរឿងអ្វីមែនទេ?" សម្លេងស្រាទាន់ភ្លន់បានចោទសួរអ្នកទាំងអស់់គ្នានៅក្នុងហេតុកាលនេះទាំងដែលគេផ្ទាល់ក៏ឃើញច្បាស់ៗពេញភ្នែកដែលគ្រាន់តែ ធ្វើមិនឃើញប៉ុណ្ណោះ។
"កូនថេយ៍មកល្អហើយកូនមើលទៅវាចង់ឲ្យប៉ាស្លាប់នឹងអាលដណ្តើម ទ្រព្យសម្បត្តិរបស់បា៉វាអាក្រក់ណាស់កូនឆាប់លែងលះទៅកូន...ព្រោះតែវាមានសញ្ជាតិចោច្បាស់ណាស់កូនកុំនៅជាមួយនឹងអាក្មេងម្នាក់នឹងអីកូន"លោកគីម វ៉ាងហ្សុីក៏ ស្រាប់តែដើរតួរកំសត់ភ្លាមៗ មិនដឹងថាប្រើប្រាស់វិធីបែបណាឡើយប៉ុន្តែ គាត់មិនឲ្យកូនប្រុសសំណព្វចិត្តតែមួយ យកជុងហ្គុកឡើយណាមួយត្រកូលវ៉ាងហ្សុីគឺ ត្រូវការទាយាទនៅ ជំនាន់ក្រោយៗទៀត បើថេយ៍យកប្រុសនឹងប្រុសអីបែបនេះ?ទៅថ្ងៃអនាគតនឹងទៅជាបែបណា។
"ប៉ា...បងជុងនឹងកូនស្រលាញ់គ្នាណាស់ហេតុអ្វីក៏ប៉ាមិនព្រមបញ្ឈប់ទៀតអញ្ជឹង?កូនក៏បានដឹងអំពីប្រវត្តិរបស់គាត់ដែលមុននឹងកូនទាំងពីរ ថា រៀបការជាមួយគ្នាម្លេះ ហើយមួយទៀតកូនគិតថាប៉ាមិនបានស្រលាញ់កូនឡើយ គ្រប់យ៉ាងប៉ាស្រលាញ់តែមុខមាត់ប៉ុណ្ណោះ... សង្ឈឹមថាប៉ាមិនរករឿងបងជុងឬក៏ធ្វើបាបគាត់ពេលដែលកូនមិននៅទៅចោះ...មើលថែទាំខ្លួនផងណាប្តីសម្លាញ់"ថេយ៍ និយាយហើយក៏ទៅធ្វើការបាត់ព្រោះហួសម៉ោងទៅហើយចំណែកឯជុងហ្គុក ក៏ញញឹមឌឺទៅកាន់ប៉ាក្មេក រួចក៏ដើរចូលបន្ទប់ដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ចេញព្រោះតែទទឹកជោកទៅហើយដោយស្នាដៃថេយ៍។
"អូនមើលចរិតវាទៅ...មានកូនប្រសាបែបនេះ2/3នាក់ទៀតបងនឹងស្លាប់មុនអាយុជា ប្រាកដណាស់" លោកគីម វ៉ាងហ្សុី នៅតែក្តៅក្រហាយទើបកញ្ឆក់ខ្លួនចេញទៅបន្ទប់ខ្លួនឯងបាត់ទៅ
"ហឺយយយ!"អ្នកស្រីរ៉ាហ្វា ដកដង្ហើមធំមួយដង្ហើមគាត់ផ្ទាល់ក៏មិនអាចធ្វើអ្វីបានឡើយ ក្រៅពីសង្កេតមើលបន្តរទៀតនឹងទៅជាបែបណានេះគ្រាន់តែជួបគ្នា2លើកសោះក៏កើតមានរឿង ប៉ុណ្ណឹងហើយចុះទម្រាំតែតទៅមុខទៀតនោះ?
ប៉ាក្មេកកំពូល មាត់ដាចប៉ះកូនប្រសាកំពូល ឈ្លើយនឹង អ្នកលេងនៅជាចោរទៀត តើចុងក្រោយអ្នកណាជាអ្នកឈ្នះ?លោកគីមវ៉ាងហ្សុីអាចដេញជុងហ្គុកចេញបានទេ?ចុះជុងហ្គុក អាចកាត់បំបាក់ចរិតមានៈរបស់លោកគីមបានទេ?
_________________
@ក្រុមហ៊ុនវ៉ាងហ្សុី
នាយកម្លោះតូចកំពុងតែមមាញឹកក្នុងការសុីញ៉េឯកសារនឹងមើលឯកសារផ្សេងៗទៀត ដែលទាក់ទងទៅនឹង ប្រភេទឡានម៉ាក់ល្បីៗដែល ទើបនឹង Designថ្មីៗនេះ។កំពុងរវល់ធ្វើឯកសារសុខៗក៏ស្រាប់តែមានអ្នករំខាន់ហើយម្នាក់នោះគឺ....
"សួស្តីបងថេយ៉ុង!"
"អ្នកណាអនុញ្ញាតឲ្យនាងចូល?ហើយនាងគឺជាអ្នកណា?"ថេយ៉ុងងើបមុខ សម្លឹងទៅកាន់ស្រីតូចកំពុងតែឈរដោយភាពអាម៉ាស់មុខជាងខ្លាំងនៅពេលដែលឮពាក្យសម្តីរបស់នាយកម្លោះតូចអម្បាញ់មិញនេះ។
"គឺ...ថា...បង...អ្ហា៎..យូរីសូមទោស..គឺយូរីមកនេះគ្រាន់តែមកបបួលបងទៅញ៉ាំអីជាមួយគ្នាប៉ុណ្ណោះ សង្ឈឹមថាបងអូខេទេ?"យូរីThe continue Write Kim lin 💜👈 vote pg na jj

YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Actionកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom