"អររ៎គឺ..."លោកគីម មិនទាន់និយាយផងក៏ស្រាប់តែ
"គេជាស្វាមីពេញច្បាប់របស់ខ្ញុំ" សម្លេងស្រួយស្រេះបានពន្លើសឡើងច្បាស់ៗឮពេញ ត្រចៀករបស់អ្នកគ្រប់គ្នានៅទីនោះរួចក៏ដើរមកទាំងមុខងាប់មិនរីក
"បងថេយ៍?នេះ...ពួកបងយកប្រុសគ្នាឯង អញ្ចឹងហ្ហេស៎?ប៉ាអ៊ុំ...យូរីខ្យល់គរស្លាប់ឥឡូវហើយជួយផង"យូរីគាំងឈរនិយាយអ្វីក៏មិនចេញធ្វើអ្វីក៏មិនត្រូវនៅពេលដែលឮស្រស់ៗអីបែបនេះ
"ក្មួយយូរី...កើតអ្វីទេ?នៅឈរមើលស្អីទៀតមិចក៏មិនជួយគ្នា..អត់ចិត្តថ្លើមមែន"លោកគីម វ៉ាងហ្សុីស្រែកដាក់គ្រប់គ្នាព្រោះតែគ្មាន អ្នកណា មកជួយសោះក្រៅពីឈរមើលអីបែបនេះ។ក្រោយពេលដែលឮសម្តីរបស់លោកម្ចាស់ភូមិគ្រឹះបែបនេះភ្លាមអ្នកបម្រើនាំគ្នាមួយជួយមួយដៃមួយជើងម្នាក់
"មានធូរខ្លះនៅក្មួយ?មាននៅឈឺកន្លែងណាទៀតទេ?"លោកគីមវ៉ាងហ្សុីសួរដោយក្តីបារម្ភ
"ចា៎ប៉ាអ៊ុំយូរីលែងអីហើយ ប៉ុន្តែ.."យូរីអង្គុយលើសាឡុងនឹងតបទៅលោកគីមវិញទាំងញញឹមមិនសម ក្រសែភ្នែកសម្លឹងទៅកាន់ថេយ៍ហ្គុក
"ខ្ញុំប្រាប់អ្នកនាងយូរីហើយ...នេះជាស្វាមីខ្ញុំពួកយើងបានរៀបការរួចហើយ...ហើយក៏ចុះលិខិតអាពាហ៍ពិពាហ៍ផងដែរសង្ឈឹមថាអ្នកនាងអាចយល់នឹងមិនមករំខានជីវិតប្តីប្រពន្ធរបស់ខ្ញុំតទៅ..តោះបងសម្លាញ់អូនហត់ណាស់..បីអូនទៅ"ពាក្យសម្ដីបញ្ជាក់យ៉ាងច្បាស់ៗឮពេញ ត្រចៀករបស់គ្រប់គ្នាដែលសម្លឹងមកកាន់ខ្លួនទោះបីជាមនុស្សខ្លះមិនទទួលស្គាល់នឹងមិនបញ្ឈប់ក៏នាយកម្លោះតូចមិនខ្វល់ឡើយ..ទើបប្រញាប់ធ្វើមុខខ្ចូតៗក្រឡាប់ភ្នែកចុះឡើងដូច Babeសូម ឲ្យDaddyពរឡើងទៅលើនឹងថ្នាក់ថ្នម។ជុងហ្គុកក៏មិនមាត់បានត្រឹមតែធ្វើតាមប៉ុណ្ណោះ។
"បាទ..សំណព្វចិត្ត"ជុងហ្គុកនិយាយហើយក៏លើកបីក្រសោបរាងកាយតូចស្តើងឡើងទៅលើបាត់ទៅ។កាយវិការស្និតស្នាលរបស់អ្នកទាំងពី ធ្វើឱ្យយូរីមានភាពឈឺចាប់យ៉ាងខ្លាំង។
"ក្មួយយូរីឲ្យអ៊ុំសូមទោស សម្រាប់អប្បកិរិយារបស់ពួកគេផងណា"លោកគីម ពោលពាក្យសម្តីដោយការក្រែងចិត្តគាត់មិនអាច អត់ទោសឲ្យជុងហ្គុកបានឡើយគ្រប់យ៉ាងព្រោះតែនាយទើបធ្វើឲ្យកូនថេយ៍នឹងក្មួយយូរីមិនអាចរស់ជាមួយគ្នាបើគ្មានជុងហ្គុកប្រហែលអាចជាល្អជាងនេះជាមិនខានឡើយ។
_______
ក្រលែកមកមើលអ្នកនៅក្នុងបន្ទប់ឯណេះវិញកំពុងតែបញ្ចេញក្រសែភ្នែកដាក់គ្នាដោយម្នាក់កាចនឹងម្នាក់ទៀតឡេឡឺៗអីបែបនេះ...ដោយបរិយាយស្ងាត់ពេកជុងហ្គុកសុខចិត្តបន្ទាបខ្លួននិយាយមុនទៅចុះ។
"យ៉ាងណាម៉ិញ...រឿងក៏ខ្ញុំមិនបានបង្ករហេតុអញ្ចឹងហើយកុំធ្វើមុខចឹងដាក់ប្តីខ្លួនឯងអីព្រោះរកសុីមិនឡើងទេ"ជុងហ្គុក និយាយតិចៗ ដូចជាខ្លាចថេយ៍ណាស់អញ្ចឹងរាងតូចមិនតបតរក៏ហួសទៅអង្គុយលើគ្រែចុងម្ខាងចំណែកឯជុងហ្គុកឃើញបែបនេះក៏ចូលខ្លួនទៅ ពៀមៗក្បែររាងតូចដោយមិនភ្លេចលើកដៃកេះថេយ៍តិចៗ
"ពិតមែនណា...ខ្ញុំមិនបានទៅធ្វើអ្វីអ្នកណាទេ...កុំចឹងអីណាៗ..."នាយកម្លោះក្រវីដៃថេយ៍ទៅមកៗដោយចរិកក្នក់ក្នាញ់ រួចក៏បន្លំផ្តេកក្បាលទៅលើស្មារាងតូចនាយកាន់តែបានចិត្តព្រោះតែភ្លើងខៀវបើកហើយតែមានណា.....
"ដឹបបប!ព្រូសសស!ស្អុយខ្លួនណាស់ចេញឲ្យឆ្ងាយ"សម្លេងរាងតូចចាប់បោចសក់ជុងរួចក៏ងើបខ្លួនបន្តិចបន្ទាប់មកក៏ធាក់នាយក្រាស់មួយជើង..ធ្វើឱ្យជុងហ្គុកដេករនៀរឥដ្ឋយ៉ាងគួរឲ្យអាសូរជាពន់ពេក ប៉ុន្តែសម្រាប់ថាបែបជាញញឹមបន្ទាប់មកក៏ទាញកន្សែងចូលបន្ទប់ទឹកធ្វើប្រងើយមិនខ្វល់ពីអ្នករង់របួសសោះ។
"អួយយ៎....!ឈឺតុបតាប់ណាស់វើយ...ប្រពន្ធខ្លាធ្វើបាបប្តីទន្សាយ" ( ពាក្យតុបតាប់=ចុកចាប់)ជុងហ្គុករមៀលចុះឡើងៗពេញឥដ្ឋមាត់នៅតែស្រែកដដែល ឈឺចិត្តណាស់មិនទាន់ធ្វើអ្វីផងទាំងប៉ាទាំងកូន មកធ្វើបាបបរុសកំសត់ស្នេហ៍បែបនេះមិនទេណាខូចចិត្តណាស់...។
"ណែ....!មិចក៏មិនក្រោកដេកស្អីកន្លែងគេដើរបែបនេះ?"ថេយ៍ចោទសួរព្រោះចេញពីបន្ទប់ទឹកវិញក៏ឃើញ រាងក្រាស់ដេកធ្វើប្រងើយកន្លែងផ្លូវគេដើរ។(បញ្ចាក់រាងតូចចេញមកវិញមានអាវខ្លាំឃ្មុំជាប់ខ្លួនជាស្រេច)
"ហឹស!មនុស្សកំពុងខូចចិត្ត...ប្រពន្ធធាក់វាយដំធ្វើបាបប្តី..ហើយព្រឹកមិនទាន់ប៉ាក្មេកដៀលទៀត..ហួយ៎ហត់នឹងជីវិតណាស់មិនគួរមកជួររឿងអញ្ចឹងទេធុញៗៗ....ចង់និយាយថាធុញៗ...ចង់និយាយចឹងហា៎..."ជុងហ្គុកក្រឡាប់ខ្លួនឯងដូចកូនក្មេងចុះឡើងៗ រៀបរាប់ប្រាប់រាងតូចទាំងធ្វើមាត់ពេបៗ ហើយកាយវិការអញ្ចឹងទៀតឡើងដូច Bebe...ប៉ុន្តែ Bebeតែពេលនឹងទេតែបើរឿងលើគ្រែវិញ..គ្មាន bebeស្អីទេ...
"អា៎...!បានហើយៗ...ខ្ញុំមិនរករឿងទេ..ប៉ុន្តែកុំធ្វើចរិតបែបនេះបានទេ?"ថេយ៍
"ហេតុអ្វី?"ជុងហ្គុក
"បើធ្វើអញ្ចឹងមិនសមជាកូនប្រុសទេ..គេហៅថា...ខ្ទើយ..."ថេយ៍និយាយតិចៗ នៅក្បែរត្រចៀករាងក្រាស់ តែអាពាក្យចុងក្រោយស្តាប់ឮហើយស្ទើរតែធ្វើ ឲ្យជុងហ្គុកបោកក្បាលឲ្យតែស្លាប់ទេ
"ខ្ទើយ?មួយស្មើរហេស៎?"ជុងហ្គុកក្តៅឆាវម៉ងពេលឮពាក្យថាខ្ទើយចេញពីបបូរមាត់កូនខ្លាម្នាក់នេះ ។ខ្ទើយយ៉ាងមេ៉ច?មិនឃើញមាឌនឹងសាច់ដុំរបស់គេទេហុីអររ៎មែន ភ្លេចថាថេយ៍មិនដែលសូម្បីតែឃើញ។
"មួយស្មើស្អី?នេះគិតស្អីហា៎?ខ្ញុំជួលឯងមកមិនមែនឲ្យឯងប្រើពាក្យ ថោកទាបទាំងអស់នោះជាមួយខ្ញុំឡើយ.."ក្រោយពីនិយាយហើយថេយ៍ក៏កញ្ឆក់ខ្លួនចេញទៅបាត់ព្រោះតែខឹងនឹងជុងហ្គុកពេក ទំនេរណាស់ហុីប្រូមិចនាំអូនគេមួយស្មើរចឹង?
"ខ្មើតណាស់អ៊ុំពាក់វែនតា...ថាគេខ្ទើយប៉ុន្តែមិនមើលរាងខ្លួនឯងទេហែស៎?ឡើងដូចស្រី...មកថាឲ្យគេភ្លេចមើលខ្លួនឯងយ៉ាប់ៗចាស់ៗ ឥឡូវ ហើយអាមួយស្មើនឹងគេ ចង់និយាយថា បញ្ចេញក្បាលពោះមួយស្មើរសោះ ទៅគិតគំនិតអាក្រក់ណាឆ្កុយទៅហឺយយ...យ៉ាប់ៗជាងស្អីទៀត..ប៉ាកូនគេមិនឲ្យខុសគ្នា.."ជុងហ្គុកនិយាយទាំងលើកដៃអេះក្បាលតិចៗ សូមមិនយល់ពីចិត្តប៉ាកូនគេពិតជាពិបាកយល់មែនប៉ុន្តែសម្រាប់នាយអត់ខ្វល់ទេព្រោះអ្វីដែលខ្វល់នោះគឺធ្វើការងារយកលុយ...គ្រាន់តែនិយាយអំពីរឿងលុយនាយកម្លោះក៏បើកាបូបលុយមើលក៏ឃើញអស់ទៅហើយ..។
"គួរធ្វើបែបណាទៅ?លុយចាយអស់ហើយនឹង..អររ៎នឹកឃើញហើយ"ជុងហ្គុកគិតមួយសន្ទុះក៏នឹកឃើញបន្ទាប់មកនាយក៏ចូលទៅងូតនឹងអាលញ៉ាំបាយបន្ទាប់មកក៏គេង..ទ្រនិចនាឡិកាគិតតែដើរទៅមុខជារើយៗរហូតដល់ពាក្យកណ្តាល អាធ្រាតប្រហែលម៉ោង1យប់អ្នកផ្ទះក៏គេងលក់អស់ទៀត..នៅឡើយតែជុងហ្គុកពាក់អាវខ្មៅបិទមុខដូចជាចោររួចក៏បើកទ្វារលប់ៗខ្លាចថាមានអ្នកណា ភ្ញាក់ជាពិសេសគឺថេយ៉ុងនឹងឯងមិនដឹងឡើយថានាយនឹងចង់ធ្វើអ្វីនោះ។The continue Write Kim lin 💜👈 vote pg na jj
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Hành độngកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom