"គួរតែលួចរបស់យកទៅលក់ខ្លះទើបមានលុយចាយ..ប៉ុន្តែគួរតែលួចអ្វីមុនទៅណ៎រ?ឬក៏ទៅលួចស្បែកជើងប៉ាក្មេកយកទៅលក់?ព្រោះថាស្បែកជើងរបស់គាត់ បើលក់មិនក្រោមពាន់ដុល្លាឡើយ..គំនិតល្អៗ..អាហ្គុកឯងពូណាស់" នាយកម្លោះនិយាយតិចៗម្នាក់ឯង ព្រោះតែខ្លាចថាមាននរណាម្នាក់ឮដោយមិនចាំយូរក៏ប្រញាប់ប្រមូលស្បែកជើងរបស់ប៉ាក្មេកទាំងអស់ដាក់ចូលក្នុងថង់ហើយក៏ចេញទៅក្រៅបាត់ទៅ...។
"តែប៉ុណ្ណឹងមានលុយចាយហើយ..ឡាឡាឡា...ឡាឡាឡា...So happyខ្លាំងៗ...ហាហា៎..."ជុងហ្គុកដើរតាមផ្លូវបណ្តើរច្រៀងបណ្តើរមើលទៅសប្បាយចិត្តណាស់ណ៎រ?ពិតជាមិនដឹងឡើយថាព្រឹត្តិការណ៍នៅពេលព្រឹកប្រលឹមនឹងមានរឿងអ្វីកើតពេលដែល កូនប្រុសកំពូលឆ្នើមមានមួយគ្មានពីរលួចស្បែកជើងអស់នោះ..។កំពុងតែច្រៀងបណ្តើរៗក៏មានមនុស្សប្រហែល2នាក់កំពុងតែអង្គុយក្រោមដើមឈើធំមួយ ដូចជាកំពុងតែរង់ចាំនាយអញ្ចឹង។
"បងធំៗៗ..ថ្ងៃនេះលួចបានអីខ្លះ?"ពួកគេគ្រាន់តែឃើញ ជុងហ្គុកភ្លាមក៏សួរតែម្តងកំពុងតែដាច់បាយផង។
"ហក៎នេះពួកឯងយកទៅលក់ទៅ..យើងលួចតែបានប៉ុណ្ណឹងទេ..ប្រហែលអាចបង្រ្គប់បាយ2ខែ វើយ.."នាយនិយាយហើយក៏ហុតថង់ខ្មៅ ឲ្យពួកគេទាំងពីរចំណែក ឯពួកគេស្មានតែលុយ នឹងរបស់ញ៉ាំហើយតាស៎ដល់បើចេញមកដាច់ផ្ងារ...
"បងធំលេងសើចពេកទេដឹងនេះស្បែកជើងនឹង ខ្ញុំស្មានតែលុយហើយតាស៎ ហើយបង ធំយកស្បែកជើងមកធ្វើអ្វី?"ពួកគេហាក់បីដូចជាឆ្ងល់ជាខ្លាំងនេះបងធំពួកគេកំពុងធ្វើអ្វីនឹង?ឬក៏យកស្បែកជើងឲ្យពួកគេញ៉ាំតែបែបនេះក៏មិនកើតដែល
"អាប៉ាភ្លើនេះចុះពួកឯងមិនយកទៅលក់ទៅ..អញទៅហើយទៅៗ ប្រយ័ត្នគេចាប់បានងាប់ទាំងអស់គ្នា ឥឡូវហើយ" ជុងហ្គុកនិយាយចប់ក៏រត់ទៅវិញបាត់ទុកឲ្យកូនចៅទាំងពីរឆ្ងល់ពីអតចរិករបស់បងធំនេះគាត់ទៅណាមិនទៅជាមួយគ្នាទេហេស៎?
"ណែ៎អាវីងឯងគិតដូចយើងទេបង ធំឥឡូវភ្លែតៗណាស់វើយ.."ឆីងបែបមកសួរវីងដែលកំពុងមើល ស្បែកជើងនោះទាំងញញឹម ដូចជាមិនបានខ្វល់ពីរពាក្យសម្តីខ្លួននិយាយមុននេះទាល់តែសោះហើយ។
"ផូស! ណែ៎ឯងមិនឮយើងនិយាយទេហែស៎?"ដោយគ្រឺតក្នាញ់នឹងម្នាក់ទៀតខ្លាំងពេក ឆីងខោកវីងមួយកាញ៉
"អួយ៎..អា៎ឆ្កួតនេះឯងយ៉ាងម៉េច?មើលតែមិនស្គាល់ចរិតបងធំចឹងតោះយកអានេះទៅលក់មើលទៅវាមានតម្លៃខ្ពស់ណាស់វើយ"វីងនិយាយហើយក៏កាន់ថង់នោះដើរទៅមុខមុនឆីងទាំងមិនខ្វល់ឡើយអ្វីដែលខ្វល់ខ្វាយនោះគឺមានបាយសុីហើយ។
(ទំនាក់ទំនងរវាងវីងឆីងជាមួយជុងហ្គុកពួកគេទាំងបីបានរស់នៅជាមួយគ្នាតាំងពីរតូចម្លេះ ព្រោះតែប៉ាម៉ាក់ស្លាប់ចោលហើយក៏គ្មានទីពឹងដែល...ពួកគេមិនដែលបានញ៉ាំអ្វីពេញមាត់ដូចគេឡើយពេលខ្លះត្រូវទៅលួចគេខ្លះពេលគេចាប់បានក៏ចាប់វាយយ៉ាងដំណំ សាលារៀនក៏មិនបានចូលអក្សរអ្វីក៏មិនចេះពួកគេទាំង3 ស្រលាញ់គ្នាដូចបងប្អូនទោះបីជាពួកគេមិនមែនបងប្អូននឹងគ្នាក៏ដោយ តែអ្វីដែលសំខាន់នោះអ្នកទាំង2តែងតែ គោរពព្រោះជុងហ្គុកអាយុបងហើយពេលខ្លះនាយក្រាស់ បង្ខំចិត្តលួចគេនឹង ធ្វើការដើម្បីប្តូរជាបាយមួយរស់ៗ...)
__________
@ព្រឹកដដែល
នាពេលព្រឹកប្រលឹមមិនទាន់សម្រាប់តែឮសម្លេងស្រែកឡូឡារបស់ប៉ាក្មេកពីក្រោមមកដល់លើផ្អើលអស់កូនៗប្រពន្ធនឹង អ្នកបម្រើលេងសើចទេដឹង?
"ស្បែកជើង........"សម្លេងស្រែកមួយ អស់សំឡេងស្ទើរតែបែកភូមិគ្រឹះទៅហើយទើបម្នាក់ៗចុះមកមើលជាពិសេស ជុងហ្គុកចុះទាំងសក់ក្បាលរញ៉េរញ៉ៃមុខក៏មិនលុបទៀតបើកភ្នែកមីៗ
"មានរឿងអ្វីលោកប៉ា?"ថេយ៉ុងស្វាំងអស់ងុយដេកទើបចោទសួរលោកប៉ាថាមានរឿងអ្វី មើលទៅគាត់ខឹងណាស់
"ស្បែកជើងបាត់..."លោកគីម វ៉ាងហ្សុីនិយាយទាំងដើរចុះដើរឡើងណាមួយស្បែកជើងគាត់ស្រលាញ់ណាស់អា2គូរចុងក្រោយហ៎រណាមួយទើបនឹងដាក់កម្មន្តនឹងថាពាក់ទៅក្រុមហ៊ុនឥឡូវដូចជាអំបិលត្រូវទឹកលេងសើចពេកហើយ...ព្រះអើយ..សេដណាស់
"ហួយ៎ប៉ាគ្រាន់តែបាត់ស្បែកជើងប៉ុណ្ណឹងសោះហេតុអ្វីក៏ធ្វើខ្លួនភ្ញាក់ផ្អើលម្ល៉េះ?"ជុងហ្គុកសួរទៅវិញទាំងមើលមុខឡេឡង់
"ឯងអ្នកលួចច្បាស់ណាស់..ឯងមែនទេ...ជុញគុក.."លោកគីម
'យើស៎!ប៉ាប៉ាខឹងពេកហៅឈ្មោះកូន ប្រសាខុសគេឈ្មោះជុងហ្គុកមិនមែនជុញគុកទេប៉ាៗ"នាយតបទៅវិញដោយការផ្ចាញ់ផ្ចាល
"យ៉ាងម៉េចយើងចង់ហៅឯងបែបណាក៏បានឆាប់ឲ្យស្បែកជើង ឲ្យយើងវិញ..បើមិនមែនឯងតើជាអ្នកណាលួច?"លោកគីម នៅតែបន្តរចោទប្រកាន់ដាក់ជុងហ្គុកដដែលធ្វើ ឲ្យអ្នកគ្រប់គ្នាចាប់ផ្តើមគិត ព្រោះតាំងពីដែលនាយចូលមកដល់ទីនេះគឺមានរឿងរហូត។ម្នាក់ៗ សម្លឹងមើលនាយកម្លោះ ដោយការស្អប់ខ្ពើមនេះមិនទាន់នឹងមកនៅ1 សប្ដាហ៍ស្រួលបួលផងមានដៃមានជើងទៅហើយទម្រាំតទៅទៀតមិនលក់ទាំង ជើងសសរផ្ទះទៅហើយទេហ្ហេស៎?
"ចុះឯណាភស្តតាង?ប៉ាមានទេ?បើមានចាំមកចោទស្វាមីខ្ញុំព្រោះប្តីខ្ញុំគេងជាមួយខ្ញុំក្នុងបន្ទប់ មិនបានចេញទៅណាទេ"ថេយ៉ុងក៏មិនយល់ដូចគ្នាហេតុអ្វីក៏ចេញមុខការពារ ជុងហ្គុកម្លេះទាំងដែលពេលនៅជាមួយគ្នាមិនដែលនឹងមើលមុខគ្នាផង។
"នេះកូនជឿវា?មិនជឿប៉ាអីបន្តិចហេស៎កូនថេយ៍..ប៉ាមិនចង់ឲ្យកូន ទៅរវីរវល់ជាមួយនឹងចោរទេ..ប្រវតិ្តគេបែបណាប៉ាដឹងច្បាស់ណាស់ មិនជឿកូនឲ្យគេស៊ើបទៅ"លោកគីម
"ប៉ា....យ៉ាងណាគេ ជាប្តីកូន...ណាមួយប៉ាក៏គ្មានភស្តុតាងអ្វីដែល ចុះបើគេមិនយកនោះ?គេមិនខុសអ្នកណាសូមទោសគេ?" ថេយ៉ុង
"កូនជឿអ្នកក្រៅជាងប៉ាខ្លួនឯងឬ??"
"គេមិនមែនអ្នកក្រៅទេប៉ា ....តែគេជាប្តីរបស់កូន"The continue Write Kim lin 💜👈 vote pg na jj
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Actionកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom