ភាគទី9:បើអូន..ស្រលាញ់បងពិតមែន..ថើបមាត់បង សឺតតមកចឹង

1.9K 125 0
                                    

"កូនជឿអ្នកក្រៅជាងប៉ាខ្លួនឯងឬ??"លោកគីមតបទៅវិញទាំងខឹងហេតុអ្វីក៏មិនជឿគាត់ហេតុអ្វីមិនស្តាប់គាត់តើគាត់គ្មានសិទ្ធិត្រួតត្រាទេឬ?កូនប្រុសមានតែម្នាក់ប៉ុន្តែមិនដែលធ្វើ ឲ្យសប្បាយម្តងណាឡើយពេលណាទៅទើបកូនប្រុសម្នាក់នេះយល់ដល់ប៉ា?
"គេមិនមែនអ្នកក្រៅទេប៉ា ....តែគេជាប្តីរបស់កូន" ថេយ៉ុង វ៉ាងហ្សុីនិយាយចប់ក៏ឡើងទៅបាត់ព្រោះតែមិនចង់ឈ្លោះគ្នាជាមួយអ្នកផ្ទះព្រោះតែអ្នកផ្សេងឡើយ។ចំណែកឯងលោកគីមនឹងអ្នកស្រីរ៉ាហ្វាកំពុងតែ ពិបាកចិត្តសុខៗក៏...
"កុំខូចចិត្តអីប៉ាក្មេក ថ្ងៃនេះខ្ញុំកូន ប្រសារបស់លោកគីមវ៉ាងហ្សុី សូមបញ្ចេញស្នាដៃធ្វើម្ហូបឲ្យប៉ាៗញ៉ាំ ដើម្បីឲ្យត្រជាក់នឹងដល់ មានកម្លាំងរកវិធីដេញខ្ញុំចេញពីផ្ទះណា "ជុងហ្គុក សើចស្ញេញ មើលទៅនាយមិនបានខ្វាយខ្វល់អ្វីឡើយ
"យើងពិតជាកម្មក្រាស់ណាស់ដែលមាន កូនប្រសាដូចឯង"លោកគីម ដោយគ្មានអារម្មណ៍ឈ្លោះប្រកែកទើបឡើងទៅនឹងកម្មន្តស្បែកជើងតាម Onlineមក2គូរទៀត មិនចឹងទេគឺគ្មានស្បែកជើងពាក់ទៅក្រុមហ៊ុនទេ.. គ្រាន់តែនឹកឃើញ កន្លែងនេះ ភ្លាមក៏កាន់តែធ្វើឲ្យគាត់ក្តៅក្រហាយលើសដើម។ចង់ដឹងណាស់គឺចង់ដឹងថាអ្នកណាជាអ្នកលួចស្បែកជើង កុំឲ្យគាត់តាមទាន់ឲ្យសោះ មិនអញ្ចឹងទេនឹងត្រូវរបស់គាត់ជាមិនខាន់។
"(ហិហិ...លួចប៉ុណ្ណឹងសោះនឹងប៉ាប៉ាក្មេក)"ជុងហ្គុកលើកដៃកេះក្បាលនឹងគិតនឹកក្នុងចិត្ត (ចប់ហើយបងហ្គុកឲ្យតែម៉ាក់ៗនេះបាច់ទេ រកនៅមិនទាន់ស្រួលបួល ផងនាំរឿងដល់កម្រិតនឹងទៅហើយ)កំពុងគិតសុខៗក៏ស្រាប់តែថេយ៉ុងចុះមកក្រោមជាមួយនឹងអាវធ្វើការ..ភាពមិនស្និទ្ធស្នាលរបស់អ្នកទាំងពីរគឺ ឲ្យអ្នកនៅក្នុងផ្ទះមានភាពងើយឆ្ងល់ជាពិសេសម៉ាក់ថេយ៉ុងនឹងឯង ទោះគាត់មិនមាត់ៗប៉ុន្តែ កុំគិតថាគាត់មិនដឹងណា...គិតខុសហើយ
"អូនទៅធ្វើការហ៎ររ?ពួកយើងប៉ុន្មានថ្ងៃនេះដូចជាមិនបាននៅជិតគ្នាសោះ"ជុងហ្គុកសម្លឹងមើលមុខអ្នកស្រីរ៉ាហ្វាកំពុងតែសម្លឹងថេយ៍នឹងខ្លួនបែបនេះនាយក៏ដើរចូលទៅជិត នឹងសួរយកចិត្តយកថ្លើមដូចមនុស្សដែលស្រលាញ់គ្នាណាស់អញ្ចឹង
"ធ្វើស្អី?"ដឹងស្រាប់ហើយថាចរិករបស់រាងតូចគឺជាមនុស្សដែលស្ងាត់មិនចូលចិត្តនិយាយអ្វីធ្វើអ្វីតែឯងដូចជាមនុស្សឯករាជ្យណាមួយ រាងតូចមិនចង់ឲ្យនរណាមកស្និទ្ធស្នាលអីចឹងទេ..ប៉ុន្តែក៏ត្រូវជុងហ្គុកសុីញ៉ូភ្នែក
"ភ្នែកឯងកើតស្អីជុង?" ថេយ៍សួរទាំងមិនយល់ម្តងញ៉ាក់ភ្នែកឥឡូវមកធ្វើញ៉ាក់មាត់កាន់តែ ឲ្យគេគឺកាន់តែមិនយល់លើសដើម
"ហុីយ៉ាស៎! អូនសម្លាញ់បណ្តូលចិត្តរបស់បង ហេតុក៏អូនឆ្លាតវៃបែបនេះ" ជុងហ្គុកស្ទើរតែបោកក្បាលនឹងជញ្ជាំងឲ្យតែស្លាប់បាត់ទេប៉ុន្តែមិនអាច ទើបឱនទៅផ្សិតក្បែរត្រចៀកថេយ៍តិចៗដោយនិយាយថា...(ចង់រឿងពួកយើងបែកធ្លាយមែន?មើលម៉ាក់របស់ឯងទៅកំពូលសង្ស័យណាស់) ជុងហ្គុកនិយាយទាំងញញឹមធ្វើឱ្យថេយ៍មើលនឹងចាប់ផ្ដើមគិតទើបញញឹមញញែមដាក់ជុងហ្គុក
"អឺ..អូនដឹងណាជុងហ្គុកថាពួកយើងមិនសូវមានពេលវេលាឲ្យគ្នាដោយសារតែអូនរវល់ខ្លាំងណាស់មិនសូវជាមានពេលឡើយលោកប្តីក៏ដឹងណា.."ថេយ៉ុងសម្តែងឡើងសមពិតមែនសូម្បីតែជុងហ្គុកក៏គិតថាវាជាការពិតដែល បើបានថើបមួយសឺតមិនដឹងជាផ្អែមដល់កម្រិតណាទេកាន់តែមើលគឺកាន់តែចង់ប៉ះបបូរមាត់តូចស្តើងមួយនោះ..។
"ក្អឹក..!បើអូន..ស្រលាញ់បងពិតមែន..ថើបមាត់បង សឺតតមកចឹង" ជុងហ្គុកគិតមួយសន្ទុះទើបរកនឹកកែងចំណេញលើថេយ៍ ( អែដមីនបញ្ជាក់កុំឆ្ងល់ថា ហេតុអ្វីក៏ជុងហ្គុកហៅថេយ៍អូនៗទាំងដែល ថេយ៍អាយុបងច្រើនឆ្នាំ... ព្រោះតែ ខ្លួនជាមួយជាប្តី( Top)នឹង ថេយ៍ជា( Bottom) អ្នកណាក្រោមគេអូនហើយ)
"នេះឯង..ចង់កែងចំណេញយើងមែនទេ?"ថេយ៍ចោទសួរទាំងញញឹមប៉ុន្តែក្នុងចិត្តណា ស្ទើរតែចង់ខ្វាចអ្នកនៅទល់មុខទៅហើយ ទោះបីជាខឹងយ៉ាងព
ណា ព្យាយាមញញឹមដាក់គ្នាដែល ដើម្បីកុំឲ្យគេចាប់បាន
"នេះអូនមិនស្រលាញ់បងទេ..ហ៎ររ គ្រាន់តែថើបមុនទៅធ្វើការងារសោះនឹង"ជុងហ្គុកក៏ពេបមាត់ដាក់ថេយ៍ដោយក្តីអន់ចិត្ត
"លឿនឡើងអូនសម្លាញ់..."ជុងហ្គុក ធ្វើមាត់ស្រួចដាក់ ថេយ៍នឹងបន្ទាបខ្លួនដើម្បីឲ្យរាងតូចថើប
"នេះប្តីមិនខ្មានគេទេឬ?" ថេយ៉ុង សួរម្តងទៀតព្រោះចិត្តមិនចង់
"ក្រែងពួកយកស្រឡាញ់គ្នាមែនទេ? ជាប្ដីប្រពន្ធទៅខ្មាស់ធ្វើអ្វីធ្វើដូចជាមើលមិនឃើញទៅដូចជាជើងសសរផ្ទះទៅ " ជុងហ្គុក
"ហាស?អីគេជើងសរសផ្ទះ?"ថេយ៍
"ទុកអ្នកនៅទីនេះជាខ្យល់ទៅ...ថើបៗៗប្តី ខ្លួនឯង អត់អស់លុយទេណាៗ តែមួយសឺតតទេ"ជុងហ្គុកនៅតែធ្វើមាត់ស្រួចដដែលរាងតូចអស់វីធីហើយមានតែបិទភ្នែករៀបចំនឹងថើបគ្នាទៅហើយមាន...
"ថើបអីអត់ជាតិ...អ៊ួកៗ...ប៉ាក្មេកមិចមកថើបខ្ញុំចឹង..ចឹងតាស៎ បានមានរស់ជាតិប្រៃៗ"ជុងហ្គុកស្មានតែបានថើបថេយ៉ុងហើយតាស៎មានណា បើកភ្នែកមកវិញក៏ថើបមាត់ប៉ាក្មេកជំនួសណាចឹងទៅ..។
"យ៉ាងម៉េចដែរជាតិទេអាក្អូន?"លោកគីម និយាយទាំងឌឺដងទៅវិញ( និយាយរួមគាត់ចុះមកដើម្បី យកស្បែកជើងព្រោះតែអ្នកដឹកអីវ៉ាន់យកមកដល់ផ្ទះប៉ុន្តែពេល ដែលចុះមកក៏ឃើញជុងហ្គុករៀបនឹងបំពានកូនគាត់ទើប គាត់ទាញថេយ៍ចេញហើយ ហេតុការណ៍ដូចដែលឃើញ)
"ជាតិអី ចង់ក្អួត...អ៊ួកៗ.."ជុងហ្គុកមិននិយាយច្រើនក៏រត់ទៅខាងលើ ដើម្បីធ្វើការជូតមាត់ក្អួតចង្អោរចេញ មិនគួរសោះបើមិនបិទភ្នែកប្រហែលដឹងមុនហើយពិតជាចង្រៃពិតមែនហើយ។
"តោះកូនទៅធ្វើការវិញ"លោកគីម ដើរទាំងសប្បាយចិត្តព្រោះតែបានធ្វើបាបជុងហ្គុកបានម្តងធ្វើឱ្យអ្នកស្រីរ៉ាហ្វានឹងថេយ៍ក្រវីក្បាលហួសចិត្តនឹងប៉ា ក្មេកVSកូនប្រសា
"បាទប៉ា"ថេយ៉ុងព្យាយាមទប់សើចឡើងរឹងពោះទៅហើយ ហឺយយ យ៉ាប់ៗណាស់
____
ក្រលែកមកមើលជុងហ្គុកឯណេះវិញកំពុងតែដុះធ្មេញនឹងជូតមាត់ ខ្លួនឯងខ្លាំងៗ មិនគួរណាស៊យដល់ថ្នាក់នេះសោះឡើយ ពិតជាមិនគួរទេ។
"ចាំមើលអ៊ុំវែនតា ខ្ញុំមិនគិតថាមិនអាចបានខ្លួនអ៊ុំទេ...ជ្រុលដើរតួរជាប្តីគេ ហើយយ៉ាងណាក៏បាន 5ទឹកក៏អស់ចិត្ត " ជុងហ្គុក និយាយទាំងមានគំនិតអាក្រក់លើរាងតូចក្នុងមិនដឹងជាគិតស្អីខ្លះទេ។ រុឺងងងងងង.....សម្លេងទូរស័ព្ទរោទ៍ធ្វើឱ្យនាយយកមកមើលក៏ឃើញលេខវីងនឹងឆីង ទើបរហ័សទទួលយ៉ាងលឿន។
"មានការអ្វីហេស៎?"នាយឆ្លើយតបទាំងមុខស្មើ
"គឺបងធំពួកខ្ញុំលក់បានហើយទាំងអស់បាន 9000$ វាច្រើនណាស់បងធំបងនៅឯងណា?ពួកយើងជប់លៀងទេខ្ញុំនិយាយមែនណាខ្ញុំមិនដែលឃើញលុយច្រើនចឹងទេ"វីង តបទៅវិញទាំងសប្បាយចិត្តយ៉ាងខ្លាំង9000$វាច្រើនណាស់ សម្រាប់ពួកគេតែប៉ុណ្ណឹងគឺ រួចបាយហើយ។

The continue Write Kim lin 💜👈 vote pg na jj

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now