ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគ០១(ហ្អា៎ ហ៊ឹក អត់ទេ! វាមិនអាចទៅជាបែបហ្នឹងទេ)
(ខ្ញុំគ្មានការណាស់ ខ្ញុំគ្មានការបំផុត ហ៊ឹក)
ក្រសែភ្នែកសំឡឹងមើលចំមុខនាង សំឡេងយំមួយបន្លឺឡើង រូបភាពនៃការឈឺចាប់បង្ហាញគេដូចជាកញ្ចក់ឆ្លុះ ស្រីម្នាក់ជាកញ្ចក់ឆ្លុះការឈឺចាប់គ្រប់យ៉ាងក្នុងជីវិតរបស់គេ គេគ្មានថ្ងៃលើកលែងឲ្យនាងជាដាច់ខាត។
"លោក..លោកស្គាល់អ្នកម៉ាក់ខ្ញុំដែរ? នេះ—ហ្អាយ៎ លែង! លែងដៃខ្ញុំ" មាល៍លីនរកតែសួរនាយឲ្យចប់ចុងចប់ដើមមិនបានផង ដៃនាងត្រូវគេកញ្ឆក់ទាញមួយទំហឹងសឹងតែរលេះចេញពីគ្នាជាកំណាត់ៗ គេកាន់ហើយក៏ក្ដាប់ណែនមួយទំហឹង មាល៍លីនព្យាយាមរើបម្រាស់ពិតមែនតែនាងក៏មិនអាចធ្វើអ្វីបានច្រើន គេឯណោះនាងកាន់តែរើ គេកាន់តែបន្ថែមកម្លាំងច្របាច់ថែម។
តក់!
ការច្របាច់ដៃនាងបន្តមួយសន្ទុះធំ រហូតទាល់តែអ្នកម្ខាងទៀតឈប់រើបម្រាស់ តែនៅស្ងៀមនិងសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ មាល៍លីនព្យាយាមទប់មិនឲ្យខ្លួនឯងយំ រហូតដល់ថ្នាក់ដង្ហក់ខ្យល់ខ្លួនឯងអឹកៗនៅពីមុខគេ។
"មាយាមិនខុសពីម៉ែនាងទេ គួរឲ្យធុញ" ដូចជាតៃកុងឡានម្នាក់នោះបានប្រាប់ លោកម្ចាស់គេមិនចូលចិត្តនរណាម្នាក់ទន់ជ្រាយនោះទេ ហើយនាងក៏ជាលក្ខខណ្ឌដ៏ធំមួយដែរ គេនឹងស្អប់ទ្វេរដងបើសិនជានាងយំពីមុខគេ។
"ហេតុអី? ហេតុអីក៏លោកស្អប់អ្នកម៉ាក់ខ្ញុំម៉្លេះ? គាត់ទៅធ្វើស្អីលោកហ៊ឹក?" មាល៍លីនមិនអាចទ្រាំនិងសម្ដីប្រដូចបែបមើលងាយមើលថោកទៅកាន់ម្ដាយខ្លួន ទើបនាងព្យាយាមប្រមូលភាពក្លាហានឡើងប្រឆាំងតតាំងជាមួយគេ តែភាពក្លាហានរបស់នាងមិនបានធ្វើឲ្យអ្នកម្ខាងទៀតមានអារម្មណ៍អ្វីខុសប្លែកនោះទេ ជុងហ្គុកលើកកាំភ្លើងវែងរបស់ខ្លួនឡើង រួចយកក្បាលកាណុងជល់និងក្បាលរបស់នាង ជល់ផស់ៗដូចជាគ្មានអារម្មណ៍ខុសឆ្គងអីសោះ។
"បើនាងចង់ទៅដឹង ទៅគាស់ខ្មោចស្រីកញ្ចាស់នោះហើយសួរវាទៅ.. ថាមិនត្រូវពេលនេះវាកំពុងតែនៅនរកផងក៏មិនដឹង" សម្ដីមាក់ងាយធ្លាយចេញពីមាត់គេគ្មានលួសម្ដងណាសោះ គេជេរស្ដីនាងរួច គេក៏ស្ពាយកាំភ្លើងចុះទៅក្រោមបាត់ ទុកអ្នកដែលមករកគេទាំងឈុតរ៉ូបកូនក្រមុំ ឈុតដែលគួរតែនាំនាងឲ្យទទួលបានការស្វាគមន៍ក្នុងនាមជាកូនប្រសារក្នុងភូមិគ្រឹះនេះ តែអត់ទេ! វាដូចជាទ្វារទ្រុងដែលបើករង់ចាំនាងអញ្ចឹង ទ្រុងដែលមានកូនសោរតែមួយសម្រាប់ចាក់ចេញ ហើយសោរនោះក៏ជាកម្មសិទ្ធិរបស់លោកម្ចាស់នៃភូមិគ្រឹះនេះដែរ គេជាអ្នកបើកនាំនាងចូលមក គេក៏ជាអ្នកសម្រេចដែរថានាងអាចចេញបានវិញរឺមួយក៏អត់។លោកម្ចាស់ចេញទៅផុត បន្សល់ទុកនូវប្រពន្ធថ្មីថ្មោងដែលនៅអង្គុយយំនៅដំបូលភូមិគ្រឹះម្នាក់ឯងយ៉ាងសោយសោកជាទីបំផុត មាល៍លីននៅតែមិនអាចយល់បានថាមូលហេតុអីបានជាប្រុសម្នាក់នេះស្អប់ម្ដាយនាងខ្លាំងម៉្លេះ? គេនិងម៉ាក់របស់នាងស្គាល់គ្នាដោយរបៀបណា? បើសូម្បីតែនាងក៏មិនស្គាល់ថាគេជានរណាផង ដឹងត្រឹមតែលោកប៉ានាងបានរៀបចំពិធីឲ្យនាងនិងនាយឧត្តមសេនីយ៍ម្នាក់ ឧត្តមសេនីយ៍ដែលអាចជួយនាងឲ្យរស់នៅក្នុងប្រទេសបាន មិនចាំបាច់គេចវេសដូចជាគាត់ តែនេះវាដូចជាធ្ងន់ជាងការរត់គេចវេសទៅទៀត។
(នាងមានមុខមាត់មិនខុសពីម្ដាយពេស្យានាងនោះទេ)
សុខៗឃ្លាប្រយោគមួយឃ្លាចុងក្រោយដែលនាយនិយាយដាក់នាងក៏ស្រាប់តែលោតឡើងមកម្ដងទៀត ម្ដងនេះក៏មានរឿងមួយចូលមកក្នុងខួរក្បាលរបស់នាងតែម្ដង មាល៍លីនមិនបង្អង់ក៏ប្រញាប់លើកជាយរ៉ូបរួចរត់ចុះទៅតាមគេ។
ការព្យាយាមរត់ទាំងទីងណាត់ទីងណែងរបស់នាងក៏បានផល ព្រោះនាងអាចមើលឃើញផែនខ្នងអ្នកដែលកំពុងតែចុះតាមកាំជណ្ដើរភូមិគ្រឹះឯណោះ នាងមិនបង្អង់ក៏ប្រញាប់រត់ទៅខ្លាត់មុខគេ។
"ខ្ញុំមានរឿងចង់និយាយជាមួយលោក.."
"គិតថានាងមានតម្លៃថ្នាក់យើងត្រូវមកឈរស្ដាប់អញ្ចឹងហ្អេស៎?" ទឹកមុខបែបធុញទ្រាន់របស់គេបង្ហាញច្បាស់ៗពីមុខនាង គេក៏ព្យាយាមដើរវាង តែមាល៍លីនក៏នៅតែចចេស នាងថែមទាំងហ៊ានលូកចាប់ដៃគេទៀត។
"លោកធ្លាប់ស្រឡាញ់ម៉ាក់ខ្ញុំមែនទេ?" សំនួរត្រឹមតែមួយប្រយោគរបស់នាងដូចជារងើកភ្លើងកម្ដៅឈាមក្នុងខ្លួននាយឲ្យពុះឡើងឃុកៗ មុខនឹងភ្នែកនាយឡើងក្រហមងាំងសឹងតែស្រក់ឈាម។
"មកតាមយើង..មក ហ៊ឹស" ភាពខឹងសម្បារបញ្ជាចេញពីខួរក្បាល បញ្ជាឲ្យដៃនាយលូកទាញកញ្ឆក់ដៃនាំនាងទៅជាមួយគេ មាល៍លីនឯណោះក៏ស្រាប់តែមានអារម្មណ៍ថាមិនស្រួលតែម្ដង។
គ្រាំង!
ប្រោក..ផូស៎
គ្រាន់តែមកដល់ក្នុងបន្ទប់ ដៃម្ខាងទម្លាក់កាំភ្លើងចុះ ខណៈដៃម្ខាងទៀតគ្រវែងរាងស្ដើងឲ្យដួលបោកនិងចែងគ្រែលាន់ផូស៎ នាយមិនបានឈប់ បន្តចូលទៅរកនាង ច្របាច់រួចទះមាត់នាងម្ដងជាពីរដង ទះរហូតដល់មានឈាមរាវៗហូរចេញពីបបូរមាត់នាង ហូរប្រណាំងនិងទឹកភ្នែកនៃភាពសោកស្ដាយ សោកស្ដាយដែលនាងមកសួរគេ។
"ចាំក្នុងខួរនាង យើងគ្មានថ្ងៃស្រឡាញ់ពូជពេស្យាដូចជាពួកនាងទេ ពួកចាំតែកន្ធែកជើងឲ្យប្រុស គួរឲ្យខ្ពើមបំផុត ធ្វើយ"
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ