ភាគទី០២

1.8K 56 0
                                    

រឿងនេះប្លែកជាងរឿងមុនៗបន្តិចត្រង់ថារឿងនេះបើកឆាកមកហិង្សាជាងគេតិច

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគ០២

"តែលោកក៏និយាយពីម៉ាក់ខ្ញុំជាប់រហូត ក្រែងលោកថាស្អប់ពូជស្រីពេស្យានេះណាស់មិនអញ្ចឹងហ្អេស៎? អឹស" ការប្រើប្រាស់ដៃជើងខុសទំនងរបស់គេហាក់ជម្រុញអ្នកដែលត្រូវខ្លួនទះនោះមានកម្លាំងហាមាត់តបតរមកវិញភ្លាម មាល៍លីនងើបភ្នែកសំឡឹងមើលទៅនាយ មើលទាំងត្រចៀកនាងលឺតែសំនួរមួយ សំនួរដែលនាងតែងតែចង់ដឹងការឆ្លើយតបកន្លងមក។
(គេជាអ្នកបំផ្លាញចំណងអាពាហ៍ពិពាហ៍ប៉ាម៉ាក់ខ្ញុំមែនទេ?)

(អ្នកម៉ាក់..ហ៊ឹក អ្នកម៉ាក់កុំទៅបានទេ? មាល៍លីន..មាល៍លីនសន្យាថានឹងឈប់ខូចដាក់ម៉ាក់ទៀតហើយ ហ៊ឹក មាល៍លីននឹងព្យាយាមធ្វើខ្លួនឲ្យល្អ ម៉ាក់កុំទៅណាបានទេ? ហ៊ឹក)
(ម៉ាក់សុំទោស តែម៉ាក់ពិតជាមិនអាចនៅបានពិតមែន ម៉ាក់ធ្វើខុសជាមួយកូន ធ្វើខុសជាមួយប៉ា ម៉ាក់មិនសមនៅប្រឈមមុខជាមួយនរណាទៀតទេ)
(អត់ទេ..ហ៊ឹក អត់ទេម៉ាក់)
ខណៈភ្នែកនាងមើលទៅកាន់គេកាន់តែច្បាស់ រឿងរ៉ាវចាស់ៗដែលកើតឡើងនៅគ្រានោះលោតឡើងមកក្នុងខួរក្បាលរបស់នាងទាំងអស់ នេះជាកិច្ចសន្ទនាចុងក្រោយបង្អស់ដែលនាងមានជាមួយម្ដាយ មុនពេលថ្ងៃស្អែកឡើងមានប៉ូលីសមកនិងប្រាប់នាងថាម្ដាយនាងបានស្លាប់ដោយការលោតទឹកសម្លាប់ខ្លួន។ មាល៍លីនរស់នៅជាមួយនិងភាពសោកស្ដាយហើយក៏តែងតែគិតមករហូតថាតើម្ដាយនាងមានកំហុសអី ទើបដល់ថ្នាក់គាត់ហ៊ានធ្វើអត្តឃាតខ្លួនឯងបែបនេះ? គាត់ជាមនុស្សស្រីស្អាតនិងឆ្លាតបំផុតដែលនាងមិនធ្លាប់ជួបពីមុនមក គាត់មិនសមនឹងគិតរឿងទាំងអស់នេះទេ បើសិនជាគ្មានរឿងហេតុអ្វីពីក្រោយនោះ។

"យើងគ្រាន់តែចង់រំលឹកនាង..រំលឹកឲ្យនាងចាំថាម្ដាយនាងជាស្រីប្រភេទណា ហើយយើងក៏ប្រាកដថានាងក៏មិនខុសពីម្ដាយនាងដែរ" ការគិតប៉ុន្មានរបស់នាងបែរត្រូវរលាយអស់ត្រឹមមួយប៉ព្រិចភ្នែក ត្បិតអ្នកម្ខាងទៀតចាប់ផ្ដើមនិយាយមកកាន់នាង និយាយនូវឃ្លាដដែលៗ ដាក់ងារម្ដាយនាងថាជាស្រីមិនល្អ។ មាល៍លីនមិនបាននិយាយអ្វីតបតរទៅកាន់គេ នាងគ្រាន់តែងើបមុខមើលទៅគេ ដៃម្ខាងក៏ក្ដាប់ជាប់ណែនសំឡឹងមើលទៅគេចាកចេញដូចជាមិនមានអ្វីកើតឡើងសោះនោះ។
"ម៉ាដាម..ម៉ាដាមក្រោកឡើងមក ចាំខ្ញុំលាងរបួសជូន" អ្នកបម្រើម្នាក់ចូលមករួចប្រញាប់ជួយគ្រាលើកអ្នកដែលត្រូវលោកម្ចាស់វាយវ៉ាត់មុននោះ។ មាល៍លីននៅស្ងៀមព្យាយាមសង្រួមអារម្មណ៍ខ្លួនឯងឲ្យស្ងប់ អ្នកបម្រើទាំងនេះមកជួយនាងតាមតួនាទីរបស់ពួកគេ គ្មាននរណាម្នាក់ខុសអីជាមួយនាងទេ លើកលែងតែប្រុសម្ចាស់ភូមិគ្រឹះនេះ។
"ថ្ងៃក្រោយអ្នកនាងកុំសួរនាំលោកម្ចាស់អី ជាពិសេសរឿងដែលទាក់ទងនិងសម្ដីដែលគាត់និយាយនោះ"
"បើគេហ៊ានធ្វើផ្ដេសផ្ដាស គេច្បាស់ជាជាប់ទោសជាមិនខាន ប្រទេសតែងតែមានច្បាប់ណា៎" អ្វីដែលមាល៍លីននិយាយវាជាការពិត តែអ្នកបម្រើទាំងពីរនាក់នោះហាក់បីដូចជាមិនចង់ជឿនូវអ្វីដែលពួកនាងបានលឺសោះ។
"ច្បាប់អាចនឹងខ្ពង់ខ្ពស់ សុក្រិត តែច្បាប់មិនអាចធ្វើអ្វីលោកម្ចាស់បាននោះទេ"
"ហេតុអី? គេជានរណាទើបច្បាប់ធ្វើអ្វីគេមិនបាន?" មាល៍លីនឆ្ងល់ភ្លាម សួរភ្លាមៗមិនឲ្យអាក់ខាន តែគ្មាននរណាម្នាក់ឆ្លើយតបជាមួយនិងនាងសោះ។ ស្រីតូចព្រលែងខ្យល់ដង្ហើមធ្ងន់មុននិងងាកមើលជុំវិញខ្លួន ភ្នែកនិងអារម្មណ៍នាងក៏ឈប់នៅត្រឹមបុរសដែលមានស្លៀកឈុតឧត្តមសេនីយ៍ បុរសដែលមើលទៅស្រស់សង្ហា ឆ្លាតវាងវៃ មិនដូចជាអ្វីដែលគេធ្វើមកលើនាងសោះ។
"គេធ្វើការខ្ពង់ខ្ពស់ណាស់ តែគេមិនមែនជាមនុស្សកក់ក្ដៅដូចជាមុខតំណែងគេនោះទេ" មាល៍លីននិយាយតិចៗម្នាក់ឯង។

កើតមកក្នុងត្រកូលមួយដែលមានទំនោរទៅខាងអាវុធនិងទាហ៊ាន នាយក៏ត្រូវហ្វឹកហាត់ខ្លួនឲ្យរឹងមាំទៅតាមនោះ ជុងហ្គុក ហ្សាម៊ែនតូស កូនប្រុសច្បងនៃគ្រួសារ គេធំធាត់ឡើងដោយគ្មានឪពុក មានតែម្ដាយម្នាក់ដែលរស់នៅនិងមើលថែរហូតដល់នាយបានធំធាត់ទើបគាត់លាចាកលោកទៅចោលនាយបាត់។ ការស្លាប់របស់ម្ដាយគេជារឿងមួយដែលគេចងចាំជាប់ក្នុងចិត្ត ជុងហ្គុកស្រឡាញ់ម្ដាយគេជាងនរណាៗទាំងអស់ បើសិនជាឲ្យគេស្លាប់ជំនួសគាត់ គេក៏យល់ព្រម។
ក្រឺង!ក្រឺង..
(អាឡូ! បងប្រុស ហិហិ)
មុខមាំក្រម៉ូវរបស់នាយត្រូវប្ដូរផ្លាស់មកជាញញឹមចុងមាត់ កាលបើសុខៗប្អូនស្រីក៏ខលមក នាយបើកវីដេអូទាក់ទងជាមួយនាង ហើយក៏សំឡឹងមើលទេសភាពត្រជាក់ធ្លាក់ទឹកកកក្រោយខ្នងនាងឯណោះ។
"នៅទីនោះត្រជាក់ទៀតហើយត្រូវទេ?"
(បងប្រុសមានភ្នែកមុតគ្រប់តែពេល មែនហើយ! នៅទីនេះត្រជាក់ធ្លាក់ព្រិលមកទៀតហើយ ខ្ញុំប្រហែលជាមិនទាន់អាចធ្វើដំណើរទៅអាល្លឺម៉ង់ដើម្បីចូលរួមពិធីបងនោះទេ)
"ឯងមិនមកល្អហើយ ព្រោះវាមិនសំខាន់អីទេ"
(អេ៎! ហេតុអីក៏ថាមិនសំខាន់? ខ្ញុំចង់ឃើញមុខបងថ្លៃសឹងអីហ្នឹង ខ្ញុំចង់ដឹងថាស្រីណាដែលអាចខាបស្នេហ៍ពីទ្រូងបងខ្លារបស់ខ្ញុំបាននោះ ហិហិ! នៅព្រៅឡើងមួយយូរ បែរជាមករៀបការបែបនេះ វាដូចជាចម្លែកពេក)
សម្ដីរបស់ប្អូនស្រីគេស្ដាប់មើលទៅដូចជាធម្មតាទេ តែសម្រាប់គេការរៀបការនេះមិនមែនកើតចេញពីក្ដីស្នេហាទេ តែកើតចេញពីពាក្យថាគំនុំឈឺចាប់ដែលគេមានកន្លងមក មាល៍លីន មិនបានយកឈ្នះបេះដូងគេទេ តែនាងយកឈ្នះការស្អប់ដែលគេមិនធ្លាប់មានចំពោះនរណាម្នាក់ពីមុនមក។
(នាងនឹងសងជំនួសវិញទាំងដើមទាំងការតែម្ដង)

700likeមុនម៉ោង9កន្លះ អេតមីនផុសជូនមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now