ភាគទី17:មិនបើកហ្ហេ៎!បានតើគាស់ទ្វារ ចេញទៅ

1.8K 123 0
                                    

"អ្ហឹកៗ.....ជីមីនហា៎...អូនកុំចឹងអី...បងខ្លាចមែនណា" យ៉ុងហ្គី និយាយទាំងរកយំអីបន្តិច ណាមួយនាយពិតជាខ្លាចរអារនឹងសកម្មភាពរាងតួចខ្លាំងណាស់
"មិនបើកហ្ហេ៎!បានតើគាស់ទ្វារ ចេញទៅ... " ជីមីន គ្មានពាក្យថាសម្រួលឡើយខុសគឺខុសហើយ..បើអាងអីក៏សូមទោសនោះចុះច្បាប់បង្កើតមកធ្វើអ្វី?អ្នកនៅខាងក្នុងគ្រាន់តែឮថាគាស់ទ្វារគឺធ្វើឱ្យនាយកាន់តែគាំងរកអ្វីប្រៀបពុំបានមើលទៅលើកនេះអាចគេចផុតអត់នោះទេ បើប្រពន្ធកាចម្លឹងៗនោះ
"បាទអ្នកប្រុសតូច"អ្នកបម្រើ2នាក់ក៏ ចាប់ផ្តើមផែនការណ៍មិនមែនពួកគេមិនខ្លាចយ៉ុងហ្គីឡើយ ប៉ុន្តែពួកគេក៏មិនអាចជំទាស់បញ្ជារបស់ជីមីនដែល។
[ក្រាកកក....ព្រូស...] ទ្វារគាស់បានសម្រេច
"ជីមីន...ហិហិ ...អូនលេងមែនទែនហ៎រ?កុំអីណា..បងខុសៗៗ...ប៉ុន្តែបងក៏មិនដែលទាក់ទងពួកនាងអស់នោះដែលអូនជឿបងទៅណា...ណាមីនៗសំណព្វចិត្ត របស់បង"យ៉ុងហ្គីគ្រាន់តែ ឃើញជីមីនដើរមកជាមួយរំពាត់ភ្លាម ធ្វើឱ្យលុតជង្គង់ដើម្បីសូមក្តីអាណិតពីរាងតូច មើលទៅចង់វាយគេមែនទែនហើយ គ្រាន់តែដេកមួយស្រីតិចតួចសោះនឹងក៏ខឹងដែលខឹងធ្វើអ្វីស្រីប្តីខ្លួនឯងសោះនឹង...។
"បើឈប់មែនមិនមែនឆាតណាត់គ្នានោះទេ...ខឹងណាស់ស្រីនោះមិនសូវខឹងទេតែបើខឹងគឺខឹងប្តីខ្លួនឯងច្រើនជាង"ជីមីន ក៏បោះទូរស័ព្ទឱ្យយ៉ុងហ្គីមើល
"គឺមិនមែនទេអានឹងឆាតតាំងពីខែមុនមេស៎ហ្ហ៎អូនមីនៗកុំតែថា បើមិនជឿមើលខ្លួនឯងទៅ..."នៅពេលដែលនាងយកទូរសព្ទមកមើលក៏ឃើញថាឆាតមួយនេះតាំងពី2ខែមុនម្លេះ
"ក៏ដឹងនឹងហើយ" ជីមីនក៏តបទៅវិញហុីៗ
"បើដឹងហេតុអ្វីក៏..."
"ក៏អត់មានរឿងឈ្លោះទើបចង់រលងលេងមួយប្តីខ្លួនឯងមិនបានហ្ហ៎រ"ពាក្យសម្តីរបស់ជីមីនធ្វើឱ្យយ៉ុងហ្គីហួសចិត្តដល់ថ្លើមនិយាយអ្វីក៏មិនចេញ មិញនេះភ័យឡើងបុកពោះទៅហើយ ព្រោះថាខ្លាចនឹងមានរឿអ្វីកើតឡើងប៉ុន្តែលើក នេះគាំងដល់កំពូលហើយមើលទៅមួយលោកនេះមានតែផាក ជីមីនប៉ុណ្ណោះដែលហ៊ានធ្វើបែបនេះដាក់ប្តីខ្លួនឯងនោះ។
"ចង់ស្រែកហៅពុទ្ធោ"យ៉ុងហ្គីលើកដៃទះថ្ងាសខ្លួនឯងនឹងសម្លឹងមើលមុខរបស់ជីមីនដែលឈរឡេឡង់ដូចជាគ្មានរឿងអ្វីកើតឡើង សូម្បីតែអ្នកបម្រើក៏អស់និយាយដែល លេងចុះលេងឡើងពួកគេជាអ្នករវល់ទៅវិញនិយាយរួមអ្នកប្រុសពិតជាខ្លាចថា ម្នាក់ៗរវល់ណាស់ណ៎រមើលទៅហ្ហ៎រ
"បានហើយ...តោះប្តីទៅញ៉ាំអីអូន ឃ្លានអររ៎កុំភ្លេច ធ្វើទ្វារវិញផង កុំឱ្យអត់ការងារធ្វើទៅ លេងទូរស័ព្ទអូនបងដឹងនៅ?" ជីមីននិយាយចប់ក៏ទៅបាត់ចំណែកឯអ្នកបម្រើទាំងអស់គឺគាំងជាន់គាំងនឹងអ្នកប្រុសដែលកំពូលអស្ចារ្យគ្មានណាដូចឡើយ។
ស្នេហ៍របស់អ្នកទាំងពីរពេលខ្លះក៏មានភាពផ្អែមឆ្ងាញ់ប៉ុន្តែពេលខ្លះទៀតក៏ល្វីងដោយសារសុីកែងហោះរបស់ជីមីនផងដែរ។ពីមុន យ៉ុងហ្គីក៏ ព្រាននារីមិនស្ទើរឡើយ ដោយសារតែថ្ងៃមុនប្រពន្ធចាប់បានស្រស់ៗនឹងរត់ដេញគប់ដោយ ប្រើកាំបិតមកនាយក៏ចេះក្រែប្រែគំនិតពីព្រាននារីមកជាសុភាពបុរសកំពូលខ្លាច ប្រពន្ធហើយ។
_______
          [ភូមិគ្រឹះវ៉ាងហ្សុី]
ស្ថិតនៅក្នុងភូមិគ្រឹះគឺគ្មានភាពរញ៉េរញ៉ៃដូចរាល់ដងឡើយព្រោះប៉ាក្មេកកំហូចនឹងកូនប្រសាឆ្នើមមិនបានជួបគ្នាឡើយតាំងពីជុងហ្គុកឡើងទៅលើមកម្ល៉េះ អញ្ចឹងហើយទើបផ្ទះស្ងាត់...សូម្បីតែលោកគីមវ៉ាងហ្សុីក៏មាន អារម្មណ៍ថាស្ងាត់ៗណាស់ដែលតែបើ មកមើលក្នុងបន្ទប់របស់ថេយ៍ហ្គុកវិញគឺ...
"ថេយ៍....កុំចឹងអីញ៉ាំបន្តិចទៅណាប្តីខ្លួនឯងខំធ្វើឱ្យហើយ" ជុងហ្គុក និយាយដោយក្តីអន់ចិត្តជាខ្លាំងប៉ុន្តែនាយមិនបានបោះបង់ឡើយ ក្នុងការតាមលួងលោម ប្រពន្ធអាយុបងនោះ ថាយកប្រពន្ធក្មេងទៅវាពិបាកលួងតែនេះ ប្រពន្ធចាស់គឺ រឹតតែកំពូលមនុស្សហើយ។
"ឆឺស!មិនញ៉ាំទេ..ចេញទៅខ្ញុំចង់គេងហើយនោះលុយយកទៅ...ទីនេះលែងឱ្យមានវត្តមានលោកទៀត ហើយទៅណាក៏ទៅៗ អត់ខ្វល់" ថេយ៉ុងនិយាយយ៉ាងចិត្តដាច់ចំពោះនាយធ្វើ ឱ្យជុងហ្គុកពេបមាត់ហើយក៏ស្ទាបបេះដូងខ្លួនបន្ទាប់មកក៏និយាយថា..។
"ឈឺណាស់...ពេលយើងស្រលាញ់ នរណាម្នាក់ហើយពេលដែលសារភាពគេបែបជាបដិសេធតែក៏ មិនអីឡើយ...ខ្ញុំដើរចេញពីជីវិតបង ក៏បានខ្ញុំមិនគួរណាស់នៅរំខានបងឡើយ...អរគុណគ្រប់យ៉ាង..."ជុងហ្គុកនិយាយទាំងទឹកមុខបែបអន់ចិត្តយ៉ាងខ្លាំងទើបប្រញាប់ ចាក់ចេញទាំងមិនបានយកអ្វីទៅឡើយ ក្រៅពីកាបូបលុយមាន ចំនួនតិចតួចប៉ុណ្ណោះ។ រាងតូចមិនបានមាត់ឡើយក៏អង្គុយមើលដំណើរនឹង ជំហានការចាកចេញរបស់គេទាំងមាន អារម្មណ៍ខូចចិត្ត !! បើអ្នកគង់តែខូចចិត្តដដែលហេតុអ្វីក៏អ្នកមិនឱ្យគេនៅបន្ត?ហេតុអ្វីក៏អ្នកដេញគេហេតុអ្វីក៏អ្នកមិនសម្របសម្រួលជាមួយគេ..តើអ្នកដឹងទេបើការចាកចេញធ្វើឱ្យអ្នកមិនអាចបំភ្លេចគេបានទេ អ្នកគួរណាស់តែកុំចាក់ចេញវាធ្វើឱ្យអ្នកទាំងពីរមានការឈឺចាប់ទាំងសងខាងប៉ុណ្ណោះ។
"ហុឹកក...ខ្ញុំមិនដឹង...ប៉ុន្តែភ្លាមៗក៏ខ្ញុំមិនអាច ទទួលយកបានឡើយ..ហុឹកៗ ...ឯងនៅក្មេងយ៉ាងណាក៏ឯងមិចនឹងអាចមក ស្រលាញ់ប្រុសនឹងអាយុស្មើរ បងប្រុសរបស់ឯងនោះ?ហុឹក..ហេតុអ្វីក៏ឈឺ...ខ្ញុំមិនបានស្រលាញ់គេទេ..កុំឈឺអី...សូមអង្វរ"ដៃទាំង គូរលើកមកខ្ទប់បេះដូងនឹងប្រាប់វាថា កុំឱ្យឈឺ...ប៉ុន្តែបេះដូងមួយនោះមិនអាច ស្តាប់តាមបង្គាប់គេទៀតឡើយ...ព្រោះអ្វីដឹងទេ?បេះដូងនោះត្រូវការគេត្រូវមករកគ្នាម្តងទៀត ទោះទំនាក់ទំនងមិនច្បាស់លាស់ប៉ុន្តែក៏ធ្វើឱ្យធ្វើឱ្យអ្នកទាំងពីរក្តីសុខជាងពេលនេះ ត្រូវអង្គុយយំ ស្រែករកគ្នា។
"ហុឹកកក...ហុឹកៗ...អ្ហឹកៗ ....ឈឺណាស់កុំយំទៀតអី..គេទៅហើយ...ស្តាយធ្វើអ្វីក្រែងឯងអ្នកដេញគេហ្ហេស៎?អញ្ជឹងស្តាយធ្វើអ្វី?"បេះដូងនឹងខួរក្បាលចាប់ផ្ដើមឈ្លោះប្រកែកគ្នាដោយសារតែម្នាក់នោះខួក្បាលឱ្យចេញប៉ុន្តែបេះដូងពិតជាត្រូវការគេណាស់..។
បើស្រលាញ់គេក៏និយាយទៅចាំបាច់ដល់ពេលគេចាក់ចេញអ្នកក៏ទឹកភ្នែក?គិតថាធ្វើបែបនេះហើយវាល្អណាស់ឬ? ការពិតទៅវាមិនល្អឡើយ...បើអ្នកចេះអាធ្យាស្រ័យអ្នកក៏អាចឃើញស្នាមញញឹមនឹងភាពកក់ក្តៅនៅក្នុងបេះដូងបន្តរទៀតប៉ុន្តែប្រហែលជាមិនអាចឡើយព្រោះគេទៅហើយគឺទៅទាំងមិនដឹងថាគេនៅទីណានោះឡើយ...។

The continue... Vote pg




ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now