[ព្រូសសសសស!!!! ] សម្លេងដួលលើគ្នាព្រោះតែជុងហ្គុក ជម្ពក់ជើងជាមួយនឹង ធុងទឹកក្បែរនោះណាមួយក៏មើលមិនឃើញព្រោះតែ ថេយ៉ុង រវៀងឡើងដូចស្វាទៅហើយអ្នកណាទៅដាក់អារម្មណ៍បាននោះ???
"អួយ៎...ឈឺទៀតហើយអញ...ធ្ងន់ណាស់...ងើបទៅ...បាក់ចង្កេះហើយដឹង?លោកអើយជួយផង...ហុឹកៗ..."ថេយ៉ុងនៅពីក្រោម រាងកាយរបស់ជុងហ្គុកហើយត្រូវរាងក្រាស់សង្កត់ពីលើទៀតគឺកាន់ធ្វើឱ្យរាងតូចយំរើសដើម ម្តងនេះឈឺទាំង ស្នាមរបួសចាស់នឹងរបួសថ្មី និយាយទៅថេយ៉ុងថ្ងៃនេះមិនដឹងជាកម្មពារអ្វីឡើយ...។
"ប្តីនៅទីនេះហើយចាំបាច់រកលោកធ្វើអ្វី?ប្រាប់ហើយមិនចេះស្តាប់គ្នាសោះដល់ពេល មានរឿងដឹងតែជេរអាហ្គុកនេះហើយ...ហឺយយយ... ឃើញស្លូតៗ ប៉ុន្តែមើលចុះថ្ងៃចេញចរិតសុីនអស់ហើយ..."ជុងហ្គុកអង្គុយទេសនាឱ្យថេយ៍ ស្តាប់ទាំងមិនជួយលើក រាងតូចឱ្យក្រោកមក ស្រួលបួល សិនទៅអត់ទេ..។
"អ្ហឹកៗ...ណាដឹងបើឯងគិតតែសម្លឹងមើល ខ្លួនប្រាណយើងមិនដាក់ភ្នែកបែបនេះនោះ?" ទោះឈឺយ៉ាងពាក៏ត្រូវតែប្រកែកឱ្យឈ្នះសិន មិន អញ្ចឹងទេបាក់ ឈ្មោះគីមថេយ៉ុងវ៉ាងហ្សុីហើយ។
"អ្ហា៎!ចឹងក៏បានដែល...ងូតទឹកហើយចាំឈ្លោះតក៏បាន" នាយងងឹតមុខនិយាយអ្វីក៏មិនត្រូវទើបសម្រេចចិត្ត ផ្តាច់ការសន្ទនាបន្ទាប់មក បីរាងតូចដាក់ចូលទៅក្នុងទឹកអាងក្តៅៗ ហើយក៏ជួយដុះខ្នងឱ្យគ្នាទៅវិញទៅមកផងដែរ មើលទៅ ផ្អែមបូកផ្អែមប៉ុន្តែកុំ លួចស្តាប់គេ ជេរគ្នានិងឈ្លោះគ្នាអី អត់ល្អឡើយ..។
_________
[ ខាងក្រោម]
លោកគីមដើរចុះដើរឡើង ភ្នែកទាំងគូរគឺគិតតែសម្លឹងទៅលើហើយក៏មើលម៉ោង ដូចគ្នា ។ ដោយហេតុម៉ោងពេលនេះគឺម៉ោង1 ថ្ងៃត្រង់ហើយកូនៗ មិនទាន់ចុះមកទៀត។
"លោកម្ចាស់ប្តីអើយនៅឱ្យស្ងៀមបានទេ?រំខានអូនដេរប៉ាក់ណាស់"អ្នកស្រីរ៉ាហ្វា ឃើញស្វាមីរបស់ខ្លួន ដើរបែបនេះឡើង5ម៉ោហទៅ ហើយនេះមិនចុកជើងទេហ៎?
"អូនមិនមើលម៉ោងទេ?ថាពេលនេះគឺម៉ោងប៉ុន្មានទៅហើយ?" លោកគីម និយាយទៅកាន់ប្រពន្ធទាំងលើក នាឡិកាដៃមកមើល បង្ហាញទៅកាន់ភរិយា
"ក៏ឃើញដូចតែបងតើ...មានអ្វីមែនទេ?"អ្នកស្រីរ៉ាហ្វា
"ក៏....."
"ក៏អ្វីប៉ាក្មេកបាទ..."
លោកគីម និយាយមិនទាន់ចប់ផងក៏ស្រាប់ កូនប្រសាកាត់សម្តីប៉ុន្តែ ដំណើរគឺទប់ចង្កេះដោយហេតុថាមុន នឹង ចុះមកក៏ត្រូវ2/3ជើង របស់ថេយ៉ុង ផងដែល និយាយរួមទៅ នាយពិតជាគួរឱ្យអាណិតអាសូរណាស់
"ឯងយ៉ាងម៉េចដើរទប់ចង្កេះ អញ្ចឹង?" ណរ៎ៗ ឃើញទេទោះបីជាទាត់ធាក់គ្នាយ៉ាងណា ក៏លោកប៉ាក្មេកនៅតែបារម្ភពីកូនប្រសាដែល កុំឃើញថាឈ្លោះគ្នារាល់ថ្ងៃ គិតថា អត់ប្រយោជន៍ណា ការពិតទៅវាក៏អាចបង្កើតចំណងមិត្តភាពបានដែល។
"យ៉ា!នេះលោកប៉ាក្មេក បារម្ភពីកូន ប្រសាហ៎រ?"ជុងហ្គុកក៏ ចាប់ផ្តើមញ៉ោះលោកគីម
"បារម្ភស្អី?អញគ្រាន់ខ្លាចថា បើឯងវា ឡាប់បាត់ទៅអញលែងមាន អាណាឈ្លោះទៀត...មុខចឹងឱ្យអញបារម្ភ..."លោកគីម ពោលទាំងគេចវេសទាំង ដែលគ្រប់យ៉ាងគឺ បារម្ភ ពិតមែន
"ឆឺស! មានអ្វីទេ ប្រពន្ធធាក់2/3ជើង កាត់ ព្រឹក"ជុងហ្គុកក៏តបទៅវិញទាំងអង្អែលចង្កេះព្រោះតែវាទៅតែឈឺ
"កាត់ព្រឹកស្អី?ឥឡូវម៉ោង១ ហើយនៅ ព្រឹកទៀត?ហើយយប់មិញធ្វើស្អីឮតែសម្លេង...អា្ហស៎ស...នឹងហា៎"ដឹងឮហើយថាមនុស្សដូចជាលោកគីមមាត់ឆៅនិងពូកែចេះដឹងរឿងគេដល់កម្រិតណា ដោយហេតុថាយប់មិញគាត់បានចុះមកក្រោមហើយក៏ឆ្លៀតដើរកាត់បន្ទប់របស់ថេយ៍ហ្គុកក៏ស្រាប់តែឮសំឡេងរញ៉េរញ៉ៃ..មិនប្រាប់គាត់ក៏ដឹងថាពួកគេទាំងពីរនាក់បានធ្វើ អញ្ចឹងហើយបានព្រឹកថ្ងៃនេះលោកគីមហាក់បីដូចជាខុសប្លែកនឹង បារម្ភជុងហ្គុកខុសធម្មតា ព្រោះថាបើចង់មានគំនិតបំបែកពួកគេទាំងពីរម្ដងទៀតក៏មិនអាចដែរដោយសារតែអង្ករបានក្លាយទៅជាបាយទៅហើយ។
"ក៏សំឡេងប្រយុទ្ធគ្នានោះអី...អីយ៉ាលោកប៉ាក្មេកកំហូចរបស់ខ្ញុំពូកែណាស់ណ៎ររ" រាងក្រាស់ក៏មិនបានទុកមាត់ក៏តបទៅវិញទាំងមាត់ឆៅទាំងពីរនាក់ ប៉ុន្តែចុងប្រយោគក៏មិនភ្លេចពាក្យឌឺដងផងដែរ
"ឯងសរសើរយើងឬក៏បន្លំ? "លោកគីម ស្រាប់តែហុយផ្សែងតាមត្រចៀកគ្រឺតខ្នាញ់នឹងកូន ប្រសារ
" ខ្ជិលចង់ប្រកែកនិងឈ្លោះជាមួយនឹងប៉ាក្មេងណាស់..ដោយសារតែរាល់ថ្ងៃបើសិនជាឈ្លោះជាមួយនឹងប៉ាទៀតខ្ញុំធានាថាខ្ញុំគឺជាមនុស្សអស់ប្រយោជន៍ដូចជាប៉ាហើយ ប៉ាៗ ធ្វើស៊ុបយកចិត្តប្រពន្ធខ្ញុំវិញល្អជាង" ដោយហេតុមិនចង់ឈ្លោះច្រើនជាមួយនឹងមនុស្សចាស់ ទើបជុងហ្គុករត់ត្រុយទៅផ្ទះ ហើយក៏រៀបចំស៊ុបពៅកម្លាំងឱ្យរាងតូចដែលកំពុងគេងដោយភាពអស់កម្លាំង
"អាកូនប្រសានេះ" លោកគីម
___________
[ ត្រកូលមីន]
ស្នេហាផ្អែមល្ហែមមួយនេះវិញគឺមិនបាច់ឱ្យនិយាយក៏អាច ប៉ាន់ស្មានបានដែល ថាផ្អែមដល់កម្រិតណាដែល។ ប៉ុន្តែបើឈ្លោះវិញក៏មិនចាញ់ថេយ៉ុងនឹងជុងហ្គុកដែល ឡើងដូចឆ្មាកណ្តុរទៅហើយ ដូចពេលនេះអញ្ចឹងព្រោះតែជីមីន បាន ចាប់បានស្រីដែលឆាតមកជា ប្តីខ្លួនឃើញហើយខឹងឡើងដូចបាយពុះ
"មីន...យ៉ុងហ្គី...អាប្តីចម្រើន...អាប្តីរកសុីខ្លាចជា សេដ្ឋីទៅណា ហើយឆាប់មកវិញឱ្យលឿន ឥឡូវនេះចេះមានស្រីលួចលាក់ទៀតហ្ហេស៎? ឆាប់បើកទ្វារភ្លាមបើមិនចង់ស្លាប់..." ជីមីន ខឹងឡើង ចង់វៃ1000ដៃ ឱ្យចំមុខរបស់ប្តីកំហូចទៅហើយនេះចេះមានស្រីឯណា
"អ្ហា៎...ជីមីនហា៎....បងមិនដឹងពិតមែនណា...ហើយក៏ អត់ស្គាល់ដែលកុំវៃបងអីណា" ធ្លាប់តែជាមនុស្សមានអំណាចនិងកំណាចប៉ុន្តែក៏ប្រែក្លាយទៅជាកូនឆ្មានៅក្នុងទ្រុងមួយប្រព្រិចភ្នែកដោយសារតែប្រពន្ធចាប់បានថាខ្លួនបានឆាតឬក៏មានទំនាក់ទំនងជាមួយនឹងស្រីខាងក្រៅ។ ពេលនេះនាយញ័រទាំងដៃហ្នឹងជើងខ្លាចភ័យត្រង់ថាកាំបិទហោះហើរដូច2ថ្ងៃមុន ។ កាលនោះជីមីនខឹងហ្នឹងយ៉ុងហ្គីខ្លាំងណាស់ជាងនេះទៅទៀត ព្រោះតែជួបនាយបណ្តើរស្រីស្អាត ដូចទិញ អីវ៉ាន់ ចៃដន្យដែលជីមីនក៏បាន ទិញកាំបិទហាន់បន្លែប៉ុន្តែមិនមែនយកទៅហាន់បន្លែឡើយ បែបជាយកកាំបិតនោះដេញគប់នឹងចាក់នាយ ពេញផ្សារធ្វើឱ្យយ៉ុងហ្គី អង្គុយសំពះម៉ែប្រពន្ធ ព្រោះថាពេលមុនគឺស្លូតដូចឡើងគួរឱ្យស្រឡាញ់ប៉ុន្តែអ្នកណាទៅដឹងនោះថាប្រពន្ធដែលស្លូតគួរឱ្យស្រឡាញ់ក្លាយទៅជាប្រពន្ធខ្លាមួយ ពព្រិចភ្នែក។
"នៅឆ្លើយមិនដឹងទេហ្អ៎?ឆាតមកវៃសិទ្ធិតែសរសេរថា { អូននឹកប្តីណាស់បង អាចមករក អូន យប់នេះបានទេ?? } ចង់ក្អួតគ្រាន់តែអានសារហើយ...ខ្ពើមៗណាស់ៗ ចឹងអីនោះ" ជីមីន និយាយទាំង មានការ ប្រច័ណ្ឌហួងហែងយ៉ុងហ្គី
"អ្ហឹកៗ.....ជីមីនហា៎...អូនកុំចឹងអី...បងខ្លាចមែនណា" យ៉ុងហ្គី
"មិនបើកហ្ហេ៎!បានតើគាស់ទ្វារ ចេញទៅ... "The continue Write Kim lin 💜👈 vote pg na jj.....

YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Actionកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom