[ លើវិថីដងផ្លូវ]
ជុងហ្គុកក្រោយពីចាកចេញពីភូមិគ្រឹះវ៉ាងហ្សុី មកនាយហាក់ដូចជាគ្មានវិញ្ញាណក្នុងខ្លួនឡើយមើលទៅ ប្រហែលជាមាន អារម្មណ៍ថាខុសធ្ងន់ចំពោះរឿងទាំងនោះហើយ។
"បើខ្ញុំមិនធ្វើបែបនោះពេកនេះក៏មិនចាកចេញពីគេឡើយ...ហេតុអ្វីក៏ខ្ញុំអាត្មានិយមម្ល៉េះ?ដើម្បីខ្លួនឯងហ៊ានធ្វើបែបនោះ ទាំងដែលឮនឹងដឹងហើយថាគេមិនបានស្រលាញ់ខ្លួនខ្ញុំឡើយ...សូមទោសដោយសារតែ ភាពអាត្មានិយមរបស់ខ្ញុំទើបធ្វើឱ្យគេទៅជាបែបនេះ" ជុងហ្គុក ហាក់បីដូចជាកំពុងអស់សង្ឈឹមទើបនាយចេះតែឈានជើងដើរហើយក៏ចេះតែ បន្ទោសខ្លួនឯងគ្រប់យ៉ាង÷
គ្រប់ក្តីស្រលាញ់ទាំងអស់គឺតែងតែមាន ភាពអាត្មានិយមនឹងមានតែភាពឈឺចាប់ប៉ុន្តែប្រសិនបើបើអ្នកចេះ ថែរគ្នាទៅវិញទៅមកនឹងបើកបេះដូងឱ្យគ្នាណាពិតប្រាកដណាស់ថាអ្នកនឹងទទួលបានស្នេហាមួយដែលមាន ភាពស៊ីជម្ពូរគ្រប់ទម្រង់នឹងផ្អែមឆ្ងាញ់លើសពីរអ្វីដែលអ្នកទទួលបានពីមុនទៅទៀត។
___________
(នាពេលរាត្រី)
យប់ថ្ងៃហាក់បីដូចជាទទួលបាន អាកាសធាតុត្រជាក់ខ្លាំងអ្នកខ្លះកំពុងអង្គុយនៅមាត់បង្កួចហើយក៏សម្លឹងទៅកាន់ផ្កាយលើមេឃដែលកំពុងតែរះមើលទៅស្រស់បំព្រងណាស់ប៉ុន្តែហេតុអ្វីក៏ចិត្តនឹងកែវភ្នែករបស់ក្មេង ប្រុសម្នាក់នេះមានភាពឈឺផ្សានឹងលាក់ទុក្ខខ្លាំងម្ល៉េះកំពុងដិតអារម្មណ៍បណ្តើរនោះក៏មាននរណាម្នាក់កាត់អារម្មណ៍ របស់នាយកម្លោះ!
"{តុតុ .. តុតុ...} កូនថេយ៍ហាស៎...ចុះញ៉ាំបាយមកកូន..."អ្នកស្រីរ៉ាហ្វាគោះទ្វារពីខាងក្រៅ ដើម្បីហៅកូនទៅញ៉ាំអីណាមួយនេះគឺយប់ម៉ោង8ហើយ ប៉ុន្តែថេយ៍មិនព្រមចេញពីបន្ទប់ឡើយគាត់ក៏ដឹងថាជុងហ្គុក បានចាកចេញដែលប៉ុន្តែគាត់មិនទាន់អ្វីឡើយ ពេលនេះព្រោះតែ ខ្លាចថាអាចនឹងប៉ះពាល់ ដល់អារម្មណ៍កូន។
"មិនឃ្លានឡើយម៉ាក់...កូនចង់នៅតែម្នាក់ឯង" សម្លេងស្អកៗ បានពន្លើសឡើងពីខាងក្នុងធ្វើឱ្យអ្នកជាម្តាយក៏យល់អារម្មណ៍កូនថា កូនពេលនេះកំពុងគិតអ្វី។ មានតែចាំស្អែកប៉ុណ្ណោះ ទើបសួរ ព្រោះបើចង់សួរពេលនេះក៏មិនអាច ជួយអ្វីបានឡើយ។
"មិនអីទេ...! កូនសម្រាកចុះណាម៉ាក់មិនបង្ខំឡើយ"អ្នកស្រីរ៉ាហ្វានិយាយហើយក៏ចាកចេញទៅបាត់ ។ មិនមែនគាត់ មិនបារម្ភចំពោះកូនឡើយប៉ុន្តែគាត់គ្រាន់តែចង់ឱ្យពេលវេលាទៅកាន់ថេយ៍ដើម្បីឱ្យធ្វើចិត្តបានល្អជាងនេះ បើគាត់សួរពេលនេះអាចនឹងមាន ល្អក់កករក៏ថាបាន។
________
[ ផ្ទះចាស់]
អ្នកណាថាបងចោរមិនចេះខូចចិត្តរឿងស្នេហា?នេះហើយគឺ ចោរចន ជុងហ្គុក ចាប់រំលោភកូនគេបានសម្រេចហើយក៏មក អង្គុយផឹកស្រារៀបរាប់ ប្រាប់ទៅវីងនឹងឆីងឱ្យយល់អារម្មណ៍ថា ស្រលាញ់គេម្នាក់ឯងវាបែបណា..។
"បងធំបានហើយ...បងស្រវឹងហើយ..."វីងនិយាយទាំងបារម្ភព្រោះឃើញនាយផឹកតាំងពីមកដល់ម្ល៉េះ
"ឯងកុំចេះឯងមិនយល់ទេ....ថាអារម្មណ៍ស្រលាញ់គេម្នាក់ឯងវាពិបាកប៉ុណ្ណា" ជុងហ្គុកនិយាយហើយអកស្រាអស់មួយដប
"បងធំចេះតែមានហើយ...គេកូនអ្នកមានគេជាព្រះចន្ទ័យើងត្រឹមជាចោរហើយក្រទៀត ទេបអប្សរដែលអាចឃើញ ពីតម្លៃយើងនោះ?គេប្រាកដជាស្រលាញ់អ្នកមានដូចគ្នាហើយ" ឆីង ជាមនុស្សមាត់ត្រង់ឃើញបែបណាក៏ថាបែបនោះ ប៉ុន្តែអាមាត់ត្រង់នេះក៏មិនដឹងឡើយថា វាដូចជាកាំបិទដល់មុជមួយកំពុង ចាក់ទម្លុះបេះដូងរបស់ជុងហ្គុកដែលជា មហាចោរចិត្តស្មោះប៉ុន្តែ ចាញ់ស្នេហ៍អូន។
"អាឆីង..មាត់ឯងសុីបាយលែងកើតមែនហាស៎?" វីង ស្តាប់ឮពាក្យឆីងនិយាយ ហើយស្ទើរតែចាប់បោកក្បាលឱ្យស្លាប់ទេ ដូចខ្លះពាក្យលើកទឹកចិត្ត
"អ្ហឹកក...អើ...វាត្រូវ ហើយគេកូនអ្នកមាន គេមិចនឹងអាចមក ស្រលាញ់កូនអ្នកក្រដូចយើងទៅ?...ក្រហើយគ្មានកំណើតទៀត អក្សរស្អីក៏មិនចេះទាំងអាននឹងសរសេរ.. អ្ហឹកៗ...ឈឺចាប់ណាស់វើយ....យ៉ាងម៉េចអ្នកក្រគ្មានបេះដូងស្មោះទេហ្ហេស៎?" ជុងហ្គុក ស្រវឹងឡើងជោគជាំទៅហើយ ពាក្យសម្តីបញ្ហាភាពឈឺចាប់រាប់រយលាន ប្រាប់ទៅកាន់ វីងនឹងឆីង ព្រោះកន្លងមកមានតែគេទាំងពីរនាក់នុងទេ ដែលធ្វើឱ្យនាយបញ្ហាញអារម្មណ៍នឹង ប្រលែងភាពឈឺចេញមក ។
"បងធំកុំនិយាយអញ្ចឹងទេ...មនុស្សពីរនាក់ឱ្យតែ ស្រលាញ់គ្នាគ្មានអ្វីជា ឱនសគ្គឡើយ..."វីងនិយាយលួងលោមរាងក្រាស់ ពួកគេទាំងពីរនាក់ដឹងច្បាស់ណាស់ថា មនុស្សដូចជា ជុងហ្គុក ជាមនុស្សបែបណានោះ បើថាស្រលាញ់នរណាម្នាក់ហើយគឺគ្មានឡើយពាក្យថា ត្រឡប់ប៉ុន្តែបើគេមិនស្រលាញ់វិញគឺមានតែអង្គុយផឹកស្រារៀបរាប់ការឈឺចាប់អីតែ ប៉ុណ្ណឹង
"អើ...ចូលដំបូងមិចនឹងអាចមាន ឱបសគ្គទៅ?បើសូម្បីតែប៉ាក្មេកក៏យើងលត់ដែលនោះ? ពិបាកគឺកូនហ្នឹងឯង វេទនាណាស់ពួកឯងដឹងទេ? ឈប់ផឹកហើយ...ហើយក៏លែងចង់ធ្វើអ្នកក្រទៀតដែល ខ្លាចអូនមិនស្រលាញ់...តោះយប់នេះ លួចផ្ទះប៉ាក្មេកអញតែម្តងទៀត ទីតាំងក៏ច្បាស់ទៀត...អីដែរសំខាន់អញលួចទាន់អស់ផង...ប្រពន្ធបាត់...ស្តាយណាស់វើយ...." ជុងហ្គុក បោះស្រា ចោលហើយក៏ចាក់មនោគមន៍វីងនឹងឆីង ធ្វើឱ្យពួកគេទាំងពីរមុនគ្នានេះបងធំគិតអីចង់ទៅលួចរបស់ប៉ាក្មេកនោះ?ចឹងក៏បាននិងធ្វើឱ្យគេឆាប់មានបាននោះអី?មិនបាច់ធ្វើការហត់នឿយខ្លាំងហើយលុយចាយពេញដៃទៀតប៉ុន្តែប្រសិនបើមានគេចាប់បានក៏រស់មិនស្រួលដូចគ្នា។
"ហួយ៎បងធំអីក៏បុិម្ល៉េះ?ខ្ញុំនឹងអាឆីងដូចជាមិនកើតទេ...លួចផ្ទះអ្នកផ្សេងមិនសូវអីទេប៉ុន្តែអាអីនោះគឺ...ហុឹកៗ...លួចចំផ្ទះអ្នកមានអំណាចទៀតតាស៎ចាប់បានដឹងតែដេកហ្គុកហើយបងធំអើយ...ប្តូរចិត្តវិញទៅហុីបងធំ" វីងនិយាយទាំងរអាក់រអួលព្រោះតែឱ្យគេទៅលួចណាមិនទៅប៉ះចំអ្នកមានអំណាច អ្នកណាទៅហ៊ាននោះ?
"មានអញធ្វើជា ខែលហើយខ្លាចរងាប់ស្អី?តោះឈប់ផឹកហើយម៉ោង2 ចេញទៅធ្វើសភាពការ បាយៗអញទៅ ដេកហើយ" នាយកម្លោះមិនខ្ចិល ខ្លាចមានតែចិត្ត ក្លាហានប៉ុណ្ណោះ ក្រោយពីនិយាយចប់ ហើយនាយក៏ទៅដេកលើសាឡុងដើម្បីឱ្យស្វាងនឹងចេញរកលុយពេលយប់ អាលឆាប់មានយក ប្រពន្ធអ្នកមាន។
"ណែ៎..!ឯងគិតម៉េចហាស៎? បងធំកាន់តែកាចហើយ...គុំកូនគេអត់ស្រលាញ់ទៅ ភ្លន់ផ្ទះទេហឺយយយ ឱ្យតែយ៉ាងៗនឹង ងាប់មិនខានទេ" ឆីងនិយាយទាំង ក្រពុលមុខមិនស្ទើរឡើយ
"អើទៅខ្វល់ធ្វើស្អីបើបងធំគាត់ថាឱ្យយកគាត់ជាខែលទៅហើយ..."វីងក៏តបទៅវិញមើលទៅវីងនឹងជុងហ្គុកគឺមិនខ្លាចអ្នកណាឡើយ សូម្បីតែប៉ូលីសអីទៀតក៏ដើរឌឺនៅនឹងមុខទៀតផង..និយាយរួមចរិតក៏មិនឱ្យខុសគ្នាដែល។
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Боевикកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom