ភាគទី០៥៖ បំពេញភារកិច្ចក៏ជាកំហុស

1.9K 47 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី០៥៖ បំពេញភារកិច្ចក៏ជាកំហុស

វត្តមានបុរសពីរនាក់ឈានចូលមកកាន់ភូមិគ្រឹះធំស្កឹមស្កៃ បុរសមានវ័យចំណាស់មានមុខងារជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គាត់ក៏មានឈ្មោះជាអ្នកដែលត្រូវបានគេគោរពកោតខ្លាចជាទីបំផុតព្រោះតែលោកជាមនុស្សមានភ្នែកមុតដូចឥន្ទ្រី សម្ដីវិញក៏ចាក់ធ្លុះដូចជាកាំបិត មិនថាមនុស្សប្រភេទណា ឋានៈខ្ពស់កម្រិតណាក៏លោកមិនខ្លាចនិងការស្ដីថារឺប្រឈមមុខជាមួយនិងពួកគេឡើយ ព្រោះថាគាត់ជាមនុស្សដែលឈរលើភាពត្រឹមត្រូវនិងច្បាស់លាស់ជានិច្ច។
"ឧត្តមសេនីយ៍ប្រហែលជាមិននៅទេលោកប៉ា" ចំណែកនាយសង្ហាដែលកំពុងតែអោនមុខប្រាប់ឪពុកខ្សាវៗឯណេះវិញ គេក៏មានតួនាទីសំខាន់នៅក្នុងក្រសួងហើយក៏ជាដៃស្ដាំរបស់លោករដ្ឋមន្ត្រីផងដែរ ទោះបីជានាយមានវ័យក្មេងជាងគេក៏ពិតមែន តែសមត្ថភាពនាយសុទ្ធតែត្រូវបានគ្រប់គ្នាទទួលស្គាល់។
"ប្រហែលជាលោករវល់ទេដឹង?"
(សូមស្វាគមន៍លោកទាំងពីរ)
ខណៈបុរសៗកំពុងជជែកគ្នា សំឡេងស្រាលរបស់សុភាពនារីម្នាក់ក៏បន្លឺឡើង ហ្វ្រេដនិងលោករដ្ឋមន្ត្រីក៏ងាកភ្នែកមើលទៅរាងកាយល្វត់ល្វន់ បូកផ្សំនិងសម្រស់ស្រស់ស្អាតរបស់ម្ចាស់សំឡេងនោះ។ ហ្វ្រេដក៏មើលទៅអ្នកដែលពោលស្វាគមន៍មកកាន់ពួកគេទាំងមិនដាក់ភ្នែក ជាពិសេសកាលបើឃើញនាងទទូកន្សែងនៅលើក្បាលរឹតតតែធ្វើឲ្យនាយចង់ឈ្វេងយល់ថែមទៀត។
"លោកម្ចាស់កំពុងតែសម្រាក នាងខ្ញុំសូមចេញមកទទួលលោកជំនួស គិតថាលោកម្ចាស់នឹងមិនប្រកាន់ទៅចុះ" កាន់តែស្ដាប់អ្នកដែលកំពុងតែសំឡឹងមើលមកនាងក៏កាន់តែមានចម្ងល់រាប់មិនអស់បុកមកក្នុងខួរក្បាល។
"បើអ្នកនាងមិនប្រកាន់ ខ្ញុំអាចសួរអ្នកនាងបន្តិចបានទេ?" ខណៈហ្វ្រេដលើកសំនួរសួរទៅកាន់នាង ស្រីស្រស់ក៏ងាកមុខបែរមើលមកគេទាំងញញឹមស្រស់ ស្នាមញញឹមនាងជម្រុញឲ្យសំនួរក្នុងខួរក្បាលគេស្រពិចស្រពិលអស់ នេះគេមិនអីទេហ្អេស៎?
"ខ្ញុំមាល៍លីន នីល៍ដ្រា ខ្ញុំជា..."
"នាងជាជំនួយការនឹងអ្នកចាត់ចែងការងារនៅទីនេះ" អ្នកដែលត្រូវឆ្លើយបែរជាមិនបានឆ្លើយ ព្រោះមានមនុស្សម្នាក់ចិត្តខ្លាំងមករាំងកាត់ មាល៍លីនមិនបានងាកភ្នែកមើលទៅគេ រង់ចាំដល់នាយបោះជំហានឈានមកឈរទន្ទឹមនាងទើបដឹងថាគេម្នាក់នោះគឺលោកម្ចាស់ជុងហ្គុកហ្នឹងឯង។
"នាងទើបតែមកមែនទេ? ទើបបានជាខ្ញុំមិនដែលឃើញសោះនោះ?"
"ទើបតែមករឺក៏មកយូរហើយវាទាក់ទងឯងហ្នឹងឯងដែរប្រុសហ្វ្រេដ?" ដោយសារតែអាយុនិងឋានៈខុសគ្នាទើបបានជាជុងហ្គុកប្រើសព្វនាមបែបនេះជាមួយនិងហ្វ្រេដ កម្លោះសង្ហាយើងក៏អោនក្បាលគោរពជុងហ្គុកបន្តិចរួចថតក្រោយដើម្បីឲ្យឪពុកគេមានប្រសាសន៍ម្ដង។
"និយាយអញ្ចឹងខ្ញុំមកទីនេះមានការចង់ពិភាក្សារឿងក្ដីសំណង់អាណាធិបតេយ្យនោះបន្តិច"
"មិចក៏លោកមិនអញ្ជើញទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវហើយក្រេបតែម្លិះបន្តិចទៅ មាល៍..ទៅរៀបតែ" ជុងហ្គុកឆ្លៀតនិយាយប្រើអ្នកដែលមានងារជាម៉ាដាមឯណោះបន្តិច បំណងគេគឺចង់បំបាក់មុខស្រីស្រស់យើងហ្នឹងឯង តែគេគិតខុសហើយព្រោះការក្លែងបន្លំជាជំនាញរបស់នាងតូចយើងស្រាប់។
"ចាស៎ លោកម្ចាស់" មាល៍លីនក៏ឆ្លើយតបយ៉ាងស្រទន់ដាក់ស្វាមីរួចក៏ប្រញាប់នាំខ្លួនទៅរៀបចំតែបាត់ ហ្វ្រេដក៏តាមមើលនាងមិនដកភ្នែករហូតទាល់តែងាកមកចំមុខជុងហ្គុកទើបនាយប្រញាប់បែរមុខចេញ អ្នកម្ខាងទៀតនោះកាលបើអ្នកក្រៅមើលមកមនុស្សស្រីក្នុងភូមិគ្រឹះគេដោយក្រសែភ្នែកបែបនេះ គេក៏មានអារម្មណ៍មិនសូវជាល្អសោះ តែនាយក៏មិនបញ្ចេញប្រតិកម្មអ្វីទាំងអស់ ព្រោះគេជាភ្ញៀវ។

បុរសៗទាំងបីនាក់ក៏មកអង្គុយដាក់ទីតាំងនៅក្នុងបន្ទប់ទទួលភ្ញៀវរួចចាប់ផ្ដើមនិយាយការងារយកតែម្ដង លោករដ្ឋមន្ត្រីក៏ញញឹមរួចបង្ហាញហ្លាស់មួយដែលមានឯកសារចម្លងទៅកាន់ជុងហ្គុក នាយសង្ហាយើងក៏លូកដៃទទួលយកវាមករួចហុចបន្តទៅកាន់កូនចៅជំនិតដែលនៅក្បែរនោះ។
"ខាងប្រជាជនបានមករកខ្ញុំដល់វីឡា ពួកគេនិយាយថាពួកគេរង់ចាំការចាប់ខ្លួនពពួកដែលនៅពីក្រោយការរឹបអូសទីតាំងអាណាធិបតេយ្យនោះយូរមកហើយ តែនៅមិនទាន់រកឃើញសោះ ទើបខ្ញុំមកទីនេះចង់សួរលោកថាតើខាងលោកមានបានទទួលព័ត៌មាននេះទេ?"
"ពួកយើងទទួលបានការប្ដឹងផ្ដល់រឿងនេះច្រើនដូចគ្នា តែពួកយើងក៏មិនទាន់រកបានតម្រុយអ្វីទេ ត្បិតថាពួកនោះវាលាក់ខ្លួនបានជិតល្អណាស់ ហាក់បីដូចជាពួកវាដឹងពីជំហាននីមួយៗរបស់ខាងរាជការច្បាស់ណាស់" ជុងហ្គុកអង្គុយគងអន្ទាក់ខ្លា ផ្អែកខ្នងនិងសាឡុងពូក មុននិងវត្តមានអ្នកដែលគេបញ្ជាឲ្យរៀបចំតែនោះមកដល់ មាល៍លីនលើកយកថាសតែមកដាក់នៅលើតុ រួចលើកជូនស្វាមីនាងមុនគេបង្អស់ បន្តទៀតគឺលើកជូនលោករដ្ឋមន្ត្រីនិងកូនប្រុសគាត់។
"អញ្ជើញពិសារតែលោក.."
"បាទ៎ អរគុណណាស់" សម្ដីសម្ដៅផ្អែមបូករួមនិងការសំឡឹងមើលរបស់ពួកគេធ្វើឲ្យអ្នកអង្គុយគងអន្ទាក់ខ្លានោះមើលមិនដាក់ភ្នែក នាយក្រោកឡើងអង្គុយព្រឹសនាំឲ្យហ្វ្រេដនិងមាល៍លីនភ្ញាក់ ស្រីតូចក៏កាន់ថាសមកអឹបជាប់ទ្រូងរួចអោនក្បាលលាប្រុសៗបន្តិច។
"អ្នកនាងគិតទៅណា? ក្រែងជាជំនួយការមិចក៏មិននៅទីនេះ?" ហ្វ្រេដហាមាត់ឃាត់យ៉ាងសមហេតុផល មាល៍លីនក៏មិនបានឆ្លើយងាកភ្នែកមើលទៅជុងហ្គុកបន្តិច នាយក៏មានទឹកមុខក្រម៉ូវបែបមិនពេញចិត្ត តែក៏បង្ខំចិត្តងក់ក្បាលឆ្លើយតបឲ្យនាងអង្គុយចុះ។
"ខ្ញុំមិនទាន់សួរទេថាហេតុអីអ្នកនាងពាក់កន្សែងបែបនោះ?"
"ខ្ញុំរៀងឈឺកណ្ដាលថ្ងាសទើបរកកន្សែងមកហ៊ុមក្រែងវាកក់ក្ដៅនឹងអន់ថយខ្លះ" លេសដោះសារយ៉ាងរលូនរបស់មាល៍លីននាំការភ្ញាក់ផ្អើលដល់លោកម្ចាស់ជុងហ្គុកជាខ្លាំង។
(ល្បិចច្រើនពិតមែនស្រីម្នាក់នេះ)
មាត់មិននិយាយតែចិត្តក៏ត្មិះដៀលនាងមិនឈប់ មាល៍លីនក៏ធ្វើតាមតួនាទីដោយឈោងដៃបើកថតតុរួចយកសៀវភៅកំណត់ត្រានិងប៊ិចនរណាមិនដឹងមកកត់ តែបើកឡើងនាងក៏ភ្ញាក់រួចបិទវិញភ្លាមៗ ព្រោះនាងស្មានតែវាជាសៀវភៅសម្រាប់កត់ត្រា តែនរណាទៅដឹងថាក្នុងសៀវភៅនោះវាពោរពេញទៅដោយគំនូរអាក្រាត មាល៍លីនក្ដាប់មាត់រួចងាកមើលទៅជុងហ្គុក នាយញញឹមចុងមាត់រួចប្រែប្រួលមកជាមុខស្មើធម្មតាវិញ។
(ល្មោភកាមពិតមែននាយម្នាក់នេះ)

650likeនៅម៉ោង9កន្លះ អេតមីនដាក់មួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now