"យីស! លោកប្តីម៉ែដោះ សុភាពៗទេ ប៉ុន្តែប្រើរបស់សិទ្ធិតែ អូស្ត្រាលី ឡើងឡូយជាងអូនទៀត...ហ្ហ៎រ"អ្នកស្រីរ៉ាហ្វា ស្ងើចសរសើរម៉ែដោះនឹងអែបអមស្វាមីដើម្បីឱ្យគាត់ បើក ចិត្តឱ្យទូលាយ
"និយាយបែបនេះចង់ ចាក់មនោគមន៍ប្តីខ្លួនឯងហ្ហ៎រ?"លោកគីម ចោទសួរទៅវិញទាំងហួសចិត្តនឹង ប្រពន្ធសម្លាញ់ចិត្ត
"អា៎វ!លោកប្តីមិនស្រលាញ់អូនទេហ្ហ៎រ?...ហឺយយ...ចាញ់ទាំងកូនប្រសាទៀត..."
"អូនថា ឱ្យអ្នកណា? "
"គឺថាឱ្យអ្នកនៅម្តុំៗនេះ ឱ្យសមមុខហើយ..ប្តីកំពូលខូច"
"អុញ៎បើប្តីខ្លួនឯង ខូចបែបនេះគួរណាស់តែបបួល ជុញគុកទៅក្លឹបប្រហែលល្អ"
"គេឈ្មោះជុងហ្គុកណាលោកប្តី មិនមែនជុញគុកទេចា៎..."
"យ៉ាងម៉េច ច្រណែនហ៎របើ ចឹងហៅចឹងដែលទៅណាគេទៅឃាតនោះ?"
"អាយយ៎...ធុញៗនឹង ប្តីខ្លួនឯងណាស់...អញ្ចឹងតាស៎បាន កូនប្រសាវៃមិនខុសលួចរបស់ក៏មិនខុសដៀលកាន់តែមិន ខុស ព្រោះតែមាន ប៉ាក្មេកកំហូចបែបនេះនោះ"អ្នកស្រីរ៉ាហ្វានិយាយអ្វីក៏ មិនអាចនឹងឈ្នះលោកគីមដែល មានតែឡើងទៅលើគេងវិញ..និយាយរួមមួយជាតិនេះគាត់សំណាងណាស់ទទួលបាន ស្វាមីដូចជា លោកគីមវ៉ាងហ្សុីនោះ។
"ទៅហើយហ្ហ៎រ?លោកស្រីប្រពន្ធ...ថ្ងៃនេះមិនទៅណាត់ជំទាវៗ និយាយដើមប្តីខ្លួនឯងទេមែន?" លោកគីម ឃើញ ប្រពន្ធបែបនេះគាត់ ក៏កាន់តែចាប់ផ្តើមញោះនឹង ភរិយាថែមចឹងតាស៎បានថេយ៉ុងកាត់ទៅតាមនោះ។
_______
[ ផ្ទះJK]
ពេលនេះម៉ោង10 រៀងថ្ងៃបន្តិចហើយជុងហ្គុកក៏ក្រោកឡើងទាំង មមីមមើរួចក៏ចូលបន្ទប់ទឹកជាមួយ កន្សែងចូលទៅទាំងបិទភ្នែក...។នឹងចាប់ផ្តើម សម្អាតខ្លួនប្រហែលជា 30នាទីទើបហើយ នឹងចេញមកវិញក៏ឃើញវីងនឹងឆីងកំពុងតែគេង កើយក្បាលគ្នាទៅវិញទៅមកនាយមិនខ្វល់ក៏ទៅមើលថង់ដែលដាក់អីវ៉ាន់នោះរួចក៏បើកមើលមួយៗ..។
"ស្អីចេះ...ចុម...! ច្រាស់ដុសធ្មេញ?សាប៊ូកក់សក់?ហាក់អីនេះ....ពុទ្ធោ77777អត់ទេ វិលមុខណាស់...ក្រែងលួចមក សិទ្ធិតែមាស់ពេជ្រហ្ហែស៎? មិចក៏ចេញមក ឃើញតែ...ងាប់ៗៗ... ប្រាកដជាពួកវានឹងម៉ង.."ជុងហ្គុកទាញថង់មួយទៀតមក មើលគឺគ្មានស្អីក្រៅពី ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃឡើយ ហើយខ្លះទៀតក៏ជា ស្បែកជើង ស្រោមជើងឬក៏ជារបស់អ្វីផ្សេងទៀតជាពិសេសរបស់ប៉ាក្មេកនឹងឯង នាយមិនចាំយូរក៏ស្រាប់តែយកខ្នើយគប់ពួកគេទាំងពីរឱ្យងើបឡើងទាំងមមីងមមាំង
"បង...ធំៗ?កើតអ្វីមកនៀក?មនុស្សកំពុងតែគេង យល់សប្តិឃើញស្រីស្អាតសាច់សខ្ចីផងយ៉ាប់ណាស់មកធ្វើឱ្យដាច់អស់"ឆីងនិយាយទាំងបើកភ្នែកមិនចង់រួច
"អើ...សុីអាយល់សប្តិនឹងទៅបាយបាច់សុីទេ...ហើយនេះជាស្អីអាណាលួចមក?ក្រែងឱ្យ លួចលុយហ្ហេ៎?មិចក៏ចេញមកបែបនេះទាំងអស់អញ្ចឹង...ឆាប់បកស្រាយភ្លាម" ជុងហ្គុកនិយាយ ឡើងទាំង ហុយផ្សែងតាមត្រចៀក។
"ចុះពេលបងធំ ថាឱ្យពួកខ្ញុំនឹង មានហែកថង់ខ្លួនឯងមើលទៅនៅចុះ?" វីងក៏តបទៅវិញ ព្រោះថាយប់មិញក៏ឃើញដែលថា ជុងហ្គុកប្រមូលអ្វីខ្លះមកនោះ
"មានស្អីក្រៅពីលុយៗៗនឹងមាសៗពេជ្យៗ..ដើម្បីដណ្ដឹង អូនថេយ៍នោះ" ជុងហ្គុកតបទៅវិញយ៉ាងជឿជាក់ ចំពោះសមភាពខ្លួនឯង តាំងពីរយប់មិញ
"ហឺសៗ...បងធំចេះតែមានហើយ...អញ្ចឹងបងសាក បើកថងខ្លួនឯងម្តងទៅមើល" វីង
"យើងគ្មានតែ អត់ប្រយោជន៍ដូចពួកឯងទេវើយ...ចាំមើលៗទៅថា យើងលួចអ្វីមកខ្លះ" នាយកម្លោះនិយាយហើយក៏ចាប់ផ្តើមហែកថង់មើល នឹងយករបស់អស់នោះមក មើលប៉ុន្តែក៏បើកភ្នែកធំៗ ដោយការភ្ញាក់ផ្អើលមិនស្ទើរឡើយ
"WTF?ស្អីគេ?នេះអាវក្នុងម៉ាក់ក្មេក? ហើយនេះ...នេះ...អំពូលភ្លើង...ចុះនេះ...ស្អីណាស់ណា វើយ..."ជុងហ្គុកយកមកមើលហើយក៏ ងាកមើលមុខ របស់វីងនឹងឆីង
"ឆឹស! អត់ប្រយោជន៍ដូចតែគ្នាសោះ..តោះវីងដេកតវើយ" ឆីងនិយាយហើយក៏ដេកតបាត់ទៅ ចំណែកឯជុងហ្គុក គ្មានធ្វើអ្វីឡើយក្រៅពីសេដ ជាន់សេដនោះ...។
"ហឺយយ! គិតម៉េចទៅ? សន្យាមួយថេយ៍ៗ ហើយថា ល្ងាចនេះត្រូវទៅ ស្តីដណ្តឹងប៉ុន្តែអត់មានលុយផងនឹង នៅជាប់ខ្លួនមានតែ50$ នឹងទៅ ធ្វើអ្វីកើតទៅលោកព្រះ" ជុងហ្គុកអង្គុយស្មុគ មិនដឹងថាគួរដឹងធ្វើអ្វីទាល់តែមុខទៀតលុយក៏គ្មានលួចរបស់មកក៏អត់ប្រយោជន៍ សំខាន់សុទ្ធតែរបស់ប៉ាក្មេកម៉ាក់ៗ ទាំងអស់ ក្នុងចិត្តក៏ឆ្ងល់ថាប្រសិនបាននាយករបស់ទាំងអស់នេះមកទាំងអស់ហើយចុះពួកគាត់មានអ្វីស្លៀក? នាយកំលោះកំពុងតែគិតពីវីធីសុខៗ ក៏ស្រាប់តែ ទូរស័ព្ទរោទ៍ឡើងក្នុងនោះមានឈ្មោះថា ( ប្រពន្ធសម្លាញ់) នៅពេលដែល ឃើញបែបនេះហើយនាយក៏ប្រញ៉ាប់ប្រញ៉ាល់លើទទួលយ៉ាងលឿន
"Hello Bebe! មានការអ្វីមែនទេ?" ជុងហ្គុក តបទៅ កាន់សំណព្វចិត្តឡើងផ្អែមរលួយដល់ អ្នកវីងនឹងឆីងចង់ក្អួត
"បងលួចបានអ្វីខ្លះ ហើយ?ប៉ាម៉ាក់គាត់បាត់...របស់ផ្ទាល់ខ្លួននិងអ្នកយកទាំងអស់មែនទេ?" ថេយ៍
"មិនមែនបងទេ! គឺអាពីរនាក់នោះ វាលួចច្រឡំហិហិ...ថេយ៍ៗហាស៎កុំភ័យ ត្រៀមតែខ្លួនទៅ ល្ងាចនេះបង ចូលស្តីដណ្តឹងអូនហើយ" ជុងហ្គុកទាំង ទម្លាក់កំហុសឱ្យទៅអ្នកដែលមិនដឹងអ្វីហើយក៏និយាយយ៉ាងជឿជាក់មុតមាំថា ល្ងាចនេះនឹងចូលទៅស្ដីដណ្ដឹងរាងតូចតាមប្រពៃណី ទាំងដែលខ្លួនឯងគ្មានអ្វីជាប់ខ្លួនសោះគិតទេថាគេយល់ព្រមប្រគល់កូនប្រុសតែមួយគត់ឲ្យមកខ្លួននោះ?
"បាទ...! អញ្ចឹងបានហើយណា..ល្ងាចជួបគ្នា" ថេយ៍ និយាយឡើងទាំងសប្បាយចិត្ត បន្ទាប់មកអ្នកទាំងពីរក៏ផ្តាច់ទំនាក់ទំនងប្រព័ន្ធទូរសព្ទ ។
"ហឺយយយ! អាញ់អើយអាញ់...គួរតែទៅឆ្វេងឬក៏ទៅស្ដាំ..ស៊យម៉ែអាស៊យហើយ..." ជុងហ្គុក ដើរចុះដើរឡើងដោយអារម្មណ៍តប់ប្រមល់
"ហឺយយយ...! បង ធំហាស៎...មិនចេះវិលមុខទេហ្ហេស៎? បើបងធំមិនវិលមុខខ្ញុំជាអ្នកវិលមុខ មនុស្សកំពុងតែអត់ ងងុយ ផង មកតាប៉ែនៅនឹងហើយ..." វីងនិយាយទាំង បើកភ្នែកមិនរួច។
"ដេកក្បាលឯង ដល់ណាទៀតឆាប់ក្រោកឡើងមកជួយគិតយើងភ្លាម យើងពិតជាគិតមិនចេញនោះទេ លុយក៏គ្មានលួចទាំងសម្ភារៈរបស់ពួកគាត់មកទៀតហើយឥឡូវពួកគាត់ក៏ដឹងថាពួកយើងគឺជាអ្នកលួច...ឥឡូវគិតម៉េច?" ជុងហ្គុកអង្គុយធ្វើមុខមីងមាំង ដូចហាក់បីចង់រកជំនួយ
" គ្មានអ្វីពិបាកទេ! បើគ្មានលុយទេហេតុអ្វីក៏មិនយកទាំងអស់នេះប្រគល់ឲ្យគាត់វិញទុកថាវាជាថ្លៃបណ្ដាការទៅ រួចជាការស្រេច.." ឆីងនិយាយទាំងដែលខ្លួន និយាយអ្វីឡើយ ប៉ុន្តែរាល់ប្រយោគរបស់ឆីងបែរជាធ្វើឱ្យរាងក្រាស់ញញឹម យ៉ាងពេញចិត្តទៅវិញ ហើយក៏មិនដឹងថានាយកំពុងតែគិតអ្វីនៅក្នុងចិត្តផងដែរ គ្រប់យ៉ាងមានតែចាំមើលប៉ុណ្ណោះថានាយចង់ធ្វើអ្វីបន្តទៀត...។The continues
Vote pg na jj 😚💜
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Actionកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom