ភាគទី5;យើងធ្វើជ្រុលពេកទេដឹង?

573 88 14
                                    

រឿង ទណ្ឌកម្មស្នេហ៍សាតាន
ភាគទី5


ក្រោយពេលដែលពិនិត្យការងាររួចជុងហ្គុកក៏មិនបានទៅវិមានដែរគេទៅភូមិគ្រិះដែលនៅជាយក្រុងវិញភ្លាមៗប៉ុន្តែទឹកមុខទៅនិងមកមិនដូចគ្នាតតែសោះពេលមកទោះមុខមិនរីកតែក៏ធម្មតាមិនដូចជាពេលនេះដែលបញ្ជាក់ពីភាពកំណាច។
«ចៅហ្វាយត្រឡប់មកវិញហើយ»គ្រាន់តែលឺសម្លេងឡានភ្លាមពួកអ្នកបម្រើក៏នាំគ្នារៀបចំរិកពាអោយសមរម្យបំផុតមិនអាចរញ៉េរញ៉ៃនិយាយអ្វីផ្ដេសផ្ដាសបានទេ។
«គីម ថេយ៉ុងនៅឯណា?»ដើចូលមកដល់ក្នុងភូមិគ្រិះអ្នកដែលគេសួររកមុនគេនោះគឺជាថេយ៉ុងប៉ុន្តែមើលទៅដូចមិនស្រួលតតែសោះមិនដឹងថាថេយ៉ុងជួបអ្វីបន្តទៀតទេ។
«លោករកខ្ញុំមានការអី?»ថេយ៉ុងក៏មិនអោយខកខានយូរដែរទើបប្រញ៉ាប់ដើចូលមកសួរនាំជាធម្មតាជុងហ្គុកថាឃើញមុខគេហើយរអើមលើកនេះបែជាសួរកទៅវិញ។
«មកតាមយើង»ជុងហ្គុកមិននិយាយអ្វីច្រើនដើតម្រង់ទៅកាំជណ្ដើរឡើងទៅខាងលើតែម្ដងមិនបាច់សួរនាំអ្វីច្រើនទេឡើងទៅដឹងហើយថាគេហៅរកធ្វើអ្វី។
«ឆាប់ឡើងទៅអ្នកប្រុស»វួឃីនទឿនថេយ៉ុងបន្ថែមកុំអោយយឺតយ៉ាវព្រោះចៅហ្វាយរបស់គេមិនចូលចិត្តរងចាំរឺអ្នកណាដែលយឺតយ៉ាវនោះទេ ហើយក៏មិនចាំបាច់ឆ្ងល់ដែរថាហេតុអ្វីវួឃីនបែជាមកហៅថេយ៉ុងថាអ្នកប្រុសទៅវិញព្រោះគេមិនបានចង់ហៅថេយ៉ុងដាច់សាច់រឺពាក្យមិនល្អតាំងពីដំបូងកាលពីជួបថេយ៉ុងដំបូងគ្រាន់តែគម្រាមថេយ៉ុងប៉ុណ្ណោះព្រោះគ្មានអ្នកចាប់ជំរិតឯណាហៅអ្នកដែលខ្លួនត្រូវចាប់ថាអ្នកប្រុសនោះទេ ហើយអ្វីដែលសំខាន់លើសពីសំខាន់ទៀតនោះថេយ៉ុងនិងចៅហ្វាយរបស់គេបានធ្វើរឿងនោះរួចហើយទោះបីជាចៅហ្វាយគេនៅតែចងកំហឹងក៏ដោយពេលខ្លះក៏រាងឆ្ងល់ដែរចៅហ្វាយរបស់គេនិយាយថាស្អប់ថេយ៉ុងស្អប់គ្រួសារគីមពេញៗមាត់ប៉ុន្តែបែជាធ្វើរឿងនោះជាមួយថេយ៉ុងទៅវិញ មិនសមតតែសោះ។
មកចាប់អារម្មណ៍អ្នកនៅបន្ទប់ជាន់ខាងលើនេះវិញគ្រាន់តែថេយ៉ុងដើចូលមកក្នុងបន្ទប់ហើយជុងហ្គុកដើទៅចាក់គន្លិះទ្វាពីខាងក្នុងយកតែម្ដងធ្វើអោយនាយតូចចាប់ផ្ដើមភ័យខ្លួនសារជាថ្មី។
«លោកចង់ធ្វើអី?»ជើងតូចស្រឡូនចាប់ផ្ដើមញ័រឡើងពេលដែលឃើញអ្នកម្ខាងទៀតមើលមកគេមិនដាក់ពីលើចុះក្រោមនិងលើកដៃដោះឡេវអាវនិងទាញចេញពីខ្លួនថែមទៀត គេចង់ធ្វើអ្វីទៀតហើយ?
ព្រួសសស...
«ធ្វើអ្វីមែនទេ?»ជុងហ្គុកទាញថេយ៉ុងមកជិតនិងទម្លាក់ទៅលើគ្រែទន់ៗមួយទំហិងស្ទើរតែគ្រិចចង្កេះមុននិងឡើងមកទ្រោបពីលើកាយតូចជាប់។
«កុំបន្ទោសយើងចិត្តអាក្រក់បន្ទោសបងរបស់ឯងទៅ»ជុងហ្គុកញញិមចុងមាត់លើកដៃម្ខាងមកអង្អែលលើផ្ទៃមុខរលោងស្អាតរបស់ថេយ៉ុងថ្នមៗ។
«លោកនិយាយពីអ្វី?បងប្រុសខ្ញុំទៅធ្វើអ្វីលោក?»នេះជាលើកទីមួយហើយដែលគេលឺជុងហ្គុករំលិកពីបងប្រុសរបស់គេ តើមានរឿងអ្វីអោយប្រាកដ?
«បងប្រុសឯងវាអាក្រក់វាថោកទាប..»
«បានហើយ..មើលងាយត្រឹមខ្ញុំបានហើយកុំប៉ះពាល់បងរបស់ខ្ញុំបងរបស់ខ្ញុំមិនមែនបែបនោះ»នេះជាលើកទីមួយហើយដែលថេយ៉ុងហ៊ានស្រែកហ៊ានស្ដីអោយជុងហ្គុកគេមិនអាចអោយអ្នកណាមកមើលងាយបងប្រុសរបស់គេនោះទេបងប្រុសរបស់គេជាមនុស្សល្អមិនមែនជាមនុស្សអាក្រក់ឃោឃៅដូចជាជុងហ្គុកឡើយ។
«ការពារគ្នាដល់ហើយ..ឯងមានសិទ្ធស្អីស្រែកដាក់យើង?»មុនដំបូងក៏និយាយធម្មតាប៉ុន្តែប្រយោគចុងក្រោយក៏សម្លុតទៅកាន់ថេយ៉ុងទាំងតឹងសសៃក.ដៃដែលអង្អែលថ្ពាល់មុននេះក៏លើកមកបោចសក់ថេយ៉ុងទៅក្រោយមួយទំហឹង។
«ចាំទុកទៅ..ឯងជាទាសកររបស់យើងឯងជាគ្រាប់អុកសម្រាប់យើងឯងគ្មានសិទ្ធស្រែករឺជំទាស់យើងឡើយគីម ថេយ៉ុង»ថេយ៉ុងដូចជាប្រហ៊ើនពេកហើយដែលហ៊ានស្តែកដាក់គេទាំងដែលពីមុនមកគ្មានអ្នកណាធ្លាប់ប្រើសម្ដីធ្ងន់មកលើគេផង ចុះថេយ៉ុងជាអ្វី?មានសិទ្ធអ្វីស្រែកដាក់គេ?
«ហុិកៗ..»សម្លេងយំបន្លឺឡើងនៅពេលដែលជុងហ្គុកចាប់ផ្ដើមទាញកន្ត្រាក់សម្លៀកបំពាក់របស់គេចេញធ្វើអោយស្បែកដែលធ្លាប់តែរលោងស្អាតក៏ប្រែមកជាក្រហមប៉ុន្តែអ្ន្ខាងលើបែជាមិនខ្វល់នៅអោនមុខមកថើបញក់ញីខ្លាំងៗថែមទៀត តើគេកំពុងតែបញ្ចេញកំហឹងដោយប្រើរាងកាយតូចស្ដើងនេះមែនទេ?
រាងកាយតូចច្រឡឹងដែលធ្លាប់តែស្រស់ស្អាតក៏ប្រែមកជារាងកាយសម្រាប់ការបញ្ចេញកំហឹងរបស់សាតានរូបនេះទៅវិញ គេមិនចង់ទេប៉ុន្តែគេគ្មានសិទ្ធហាមគ្មានសិទ្ធបដិសេដក្រៅពីសម្របខ្លួនធ្វើតាមអ្វីដែលគេចង់បានបើនៅតែជំទាសនៅតែរិងមានះច្បាស់ណាស់ថាគេនិងឈឺខ្លាំងលើសដើមស្នាមចាស់មិនទាន់រលុបស្នាមថ្មីក៏ចូលមកបន្ថែម នាយក្រាសគិតតែពីរុករានតាមក្ដីសុខនិងតណ្ហារបស់ខ្លួនឯងទាំងមិនខ្វល់ថាអ្នកខាងក្រោមស្នើរតែត្រដរខ្យល់រកសន្លប់ម្ដងៗ។
«នេះ..អស់ការងារឯងហើយចេញទៅ»ក្រោយពេលដែលសង្គ្រាមនៅលើគ្រែរយៈពេលពីរម៉ោងត្រូវបានបញ្ចប់ជុងហ្គុកក៏បោះអាវសឺមីដែលមានប្រវែងត្រឹមជង្គង់អោយទៅថេយ៉ុងនិថដេញថេយ៉ុងចេញភ្លាមមិនខុសពីព្រឹកនោះ។
«បាទ...»ថេយ៉ុងតបវិញស្រាលៗតាមមនុស្សដែលគ្មានកម្លាំងលើកអាវនោះមកពាក់បិទបាំងរាងកាយអាក្រាតរបស់ខ្លួនទាំងទ្រូងឈឺឆៀបនិងពាក្យសម្ដីរបស់ជុងហ្គុកដែលនិយាយចេញមកប្រៀបដូចគេជាប្រុសលក់ខ្លួន។
«ឈប់សឹន...»ថេយ៉ុងរៀបនិងបើកទ្វាចេញទៅខាងក្រៅទៅហើយក៏ត្រូវបង្អាកដំណើរភ្លាមៗពេលដែលជុងហ្គុកប្រាប់អោយឈប់ ចង់ធ្វើបាបគេអ្វីទៀតហើយ?
«យកសម្លៀកបំពាក់ថោកៗរបស់ឯងចេញផង..បន្ទប់យើងមិនមែនជាកន្លែងដាក់សម្រាមទេ»សម្ដីផាំងៗដោយការមើលងាយធ្វើអោយថេយ៉ុងត្រូវខាំមាត់ទប់ទឹកភ្នែកមុននិងបែទៅរើសសម្លៀកបំពាក់ដែលដាច់រហែករបស់ខ្លួនមកអោបជាប់។
«អោយខ្ញុំសុំទោសផងមុននេះខ្ញុំភ្លេច»ទោះត្រូវទទូលរងនៅពាក្យសម្ដីប្រមាថមើលងាយទាំងអស់នេះក៏ថេយ៉ុងនៅតែត្រូវអោនមុខសុំទោស..ត្រូវហើយសម្រាប់គេយើងត្រឹមជាទាសករប៉ុណ្ណោះគ្មានសិទ្ធសូម្បីតែខឹងប៉ុន្តែក្នុងចិត្តធ្លុះធ្លាយអស់ទៅហើយ។
«ចេញ...»ម្ចាស់បន្ទប់ដេញហើយគេនៅធ្វើអ្វីទៀត?ចេញកាន់តែឆាប់កាន់តែល្អ។
«អ្នកប្រុស...»ចុះមកដល់ខាងក្រោមក៏ទទូលបានខ្សែភ្នែកចម្លែកពីអ្នកធ្វើការក្នុងភូមិគ្រិះមានតែខេនម្នាក់គត់ដែលចូលមករកគេនិងជួនគេទៅបន្ទប់ គ្រប់គ្នានិងដឹងដែរទេ?បើគ្រប់គ្នាដឹងតើគេមានមុខអ្វីជួបអ្នកណាទៀត?
«ត្រឹមជាអ្នកបម្រើលើគ្រែ»ថេយ៉ុងដើចេញមិនទាន់បានប៉ុនុមានផងក៏ត្រូវទទូលរងពាក្យគ្រោតគ្រាតពីវ៉េវបាត់ទៅហើយ...អ្នកបម្រើលើគ្រែមែនទេ?ត្រូវហើយស្ថានភាពរបស់គេនៅពេលនេះមិនខុសពីអ្វីដែលនាងនិយាយទេ។
«នាងឯង...»
«កុំអីបងខេន»ខេនរៀបនិងតបទៅវិញហើយប៉ុន្តែថេយ៉ុងក៏និយាយកាត់មុនគេមិនចង់អោយអ្នកណាមកឈ្លោះប្រកែកព្រោះតែរឿងរបស់គេទេម៉្យាងពេលនេះគេនឿយគេចង់សម្រាក។
«ខ្ញុំជួនអ្នកប្រុសទៅសម្រាក»ខេនដកដង្ហើមមួយៗរម្ងាប់ចិត្តខឹងមុននិងនាំថេយ៉ុងទៅកន្លែងសម្រាកបណ្ដោយមិនបានទេបើដើមិនចង់ត្រង់ផ្លូវបែបនេះ។
«ហេតុអ្វីចៅហ្វាយធ្វើបែបនេះ?»អុំលីមើលទៅថេយ៉ុងពីក្រោយទាំងការខឹងស្អប់ហើយក៏កាន់តែមិនពេញចិត្តពេលមានរឿងបែបនេះ ក្រែងចៅហ្វាយរបស់គាត់ស្អប់ក្មេងម្នាក់នេះណាស់មិនអញ្ចឹងហេតុអ្វីក៏ធ្វើរឿងនោះ?សភាពថេយ៉ុងបែបនេះអ្នកណាដែលថាមើលមិនដឹងនោះ?
«ប្រហែលជាចៅហ្វាយចង់បំផ្លាញគ្រប់យ៉ាងរបស់វាហើយអុំ»វ៉េវឆ្លើយជំនួសព្រោះនាងគិតបែបនេះពិតមែនមនុស្សមិនស្រលាញ់គ្នាផងមកធ្វើបែបនេះដាក់គ្នា មានហេតុផលអ្វីក្រៅពីចង់បំផ្លាញ?
«យ៉ាងណាក៏មិនគូរប្រើវិធីនេះ»គាត់ថាតែប៉ុណ្ណឹងហើយក៏ដើចេញគាត់ដឹងលើសពីដឹងថាចៅហ្វាយរបស់គាត់ស្អប់ថេយ៉ុងប៉ុន្តែក៏មិនគូរធ្វើបែបនេះដែរ។
មកដល់បន្ទប់ភ្លាមថេយ៉ុងក៏អោយខេនត្រឡប់ទៅវិញគេអាចនៅម្នាក់ឯងបានបើខេននៅជាមួយគេច្បាស់ជាត្រូវមេការស្ដីអោយមិនខាន។
«តើមានរឿងអ្វីទាក់ទងនិងនិងបងប្រុសទៅ?»គេនៅតែចងចាំពាក្យសម្ដីប្រមាថមើលងាយរបស់ជុងហ្គុក ជុងហ្គុកមិនបានប្រាប់ថាព្រោះរឿងអ្វីនោះទេប៉ុន្តែគ្រប់ពាក្យរបស់គេគឺបញ្ជាក់ពីការខឹងស្អប់គ្រួសាររបស់គេជាពិសេសគឺបងប្រុសរបស់គេតែម្ដង។
«ខ្ញុំត្រូវដឹងអោយបាន»គេមិនជឿទេថាបងប្រុសរបស់គេទៅធ្វើអ្វីដាក់អ្នកណាទេប៉ុន្តែជុងហ្គុកដូចជាខឹងស្អប់ណាស់យ៉ាងអញ្ចឹងរឺមានអ្វីយល់ច្រឡំ?
សម្រាកបានបន្តឹចនិងរកថ្នាំលាបនៅផ្នែកខាងក្រោមរួចហើយមើលទៅរាងធូរស្បើយទើបចេញទៅជួយធ្វើការអ្នកនៅក្នុងភូមិគ្រិះព្រោះឋានៈរបស់គេត្រឹមតែជាអ្នកបម្រើឈឺគ្មានសិទ្ធសម្រាកយូរៗនៅលើគ្រែទេធ្វើអ្វីមិនត្រូវចិត្តអាចត្រូវធ្ងន់ជាងនេះ។
«នៅក្នុងភូមិគ្រិះនេះគ្មានផ្លូវក្រៅពីទ្វាមុខទេមែនទេ?»ថេយ៉ុងនិយាយឡើងតឹចៗនៅក្នុងចិត្តពេលដែលកំពុងតែសម្អាតភូមិគ្រិះមិនមែនថាគេមិនខ្វល់ពីរឿងរត់គេចនោះទេប៉ុន្តែគ្មានផ្លូវអោយគេរត់គេចបានទេមានតែទ្វាធំមួយប៉ុណ្ណោះកុំសង្ឈឹមថាអាចរត់បានអង្គរក្សនៅយាមពេញភូមិគ្រិះនិងមាត់ទ្វាភូមិគ្រិះធ្វើអ្វីអោយសង្ស័យច្បាស់ជាត្រូវចាប់សួរចម្លើយជាមិនខាន។
«យើងត្រូវនៅទីនេះដល់ពេលណា?»ត្រឹមតែប៉ុន្មានថ្ងៃមកនេះគេធុញថប់គេឈឺខ្លួនមិនស្ទើរនោះទេពេលខ្លះស្ទើរផុតដង្ហើមគេចង់ចេញពីទីនេះពិតជាចង់ចេញពីនរគមួយនេះខ្លាំងណាស់។
«ឆាប់ចេញទៅកាត់ស្មៅនៅសួនទៅនៅឈរដល់ពេលណា?»កំពុងតែភាំងភ្លឹកនិងរឿងរកផ្លូវរត់អុំមេកាក៏ចូលមកស្ដីអោយភ្លាមៗមនុស្សកំពុងតែមិនចូលចិត្តផងមកឈរទ្រឹងៗធ្មឹងៗបែបនេះទៀតធ្វើអោយគាត់កាន់តែពេញចិត្ត។
«ពេលនេះក្ដៅណាស់អុំ..ចាំល្ងាចបានទេ?»ថេយ៉ុងតបទៅវិញទាំងខ្លាចតឹចៗនេះម៉ោងពីររសៀលមេឃកំពុងតែក្ដៅប៉ុន្តែមេកាបែជាអោយគេទៅកាត់ស្មៅទាំងក្ដៅទៅវិញ។
«យើងចង់អោយឯងទៅឥឡូវមានបញ្ហាដែរទេ?»អុំមេការកាន់តែឃ្នើសចិត្តពេលថេយ៉ុងហ៊ានប្រកែកជាមួយនិងគាត់ គាត់ប្រើអោយធ្វើអ្វីក៏ធ្វើទៅបើមិនចង់លំបសកនៅពេលក្រោយ។
«តែ...»
«រឺឯងគិតថាឯងបានធ្វើស្អីជាមួយចៅហ្វាយហើយឯងលែងចង់ធ្វើអ្វី?ឯងចាំទុកក្នុងខួរទៅថាឯងត្រឹមតែជាអ្នកបម្រើលើគ្រែសុីហើយក៏បោះចោលក្នុងធុងសម្រាម..ឆាប់ទៅធ្វើទៅ»អុំមេការលីស្ដីអោយនាយតូចផាំងៗមុននិងបែខ្នងដើចេញទាំងមិនខ្វល់ពីទឹកចិត្តអ្នកដែលបានស្ដាប់នោះទេ ត្រូវហើយគាត់មិនចេះឈឺព្រោះគាត់មិនមែនជាអ្នកជួបផ្ទាល់គាត់ជាអ្នកស្ដីអោយគេមិនមែនគេជាអ្នកស្ដីអោយគាត់។
«គូរអោយសង្វេគណាស់»ថេយ៉ុងសើចចំអកអោយខ្លួនឯងទាំងខំទប់ទឹកភ្នែកនិងដើសម្ដៅទៅសួនច្បារដើម្បីធ្វើការទាំងនោះ ពាក្យថាអ្នកបម្រើលើគ្រែគឺជាពាក្យដែលគេញញើតនិងស្អប់បំផុត?គ្រប់គ្នាគិតថាគេបានគេងជាមួយជុងហ្គុកគេក៏ឡើងចាងមែនទេ?គូរអោយអស់សំណើចណាស់ព្រោះគេចាប់ផ្ដើមមានអារម្មណ៍ថាស្អប់រាងកាយរបស់ខ្លួនឯងគេខ្មាស់គ្រប់គ្នា ទោះបីគេជាមនុស្សប្រុសប៉ុន្តែគេក៏មានកត្តិយសប៉ុន្តែពេលនេះគ្មានទៀតទេជុងហ្គុកបានបំផ្លាញវាអស់ទៅហើយ។
ផុតពីការងារមួយចូលការងារមួយពេញមួយថ្ងៃទៅហើយនៅតែមិនបានសម្រាកទាំងដែលអ្នកបម្រើផ្សេងទៀតដូចជាមិននឿយហត់ដូចជាគេទេប៉ុន្តែនេះជាបញ្ជារបស់មេការគេគ្មានសិទ្ធប្រកែកឡើយធ្វើយ៉ាងណាអោយតែរស់ទៅជួបជុំគ្រួសារវិញគ្រប់គ្រាន់ហើយ។
«ចៅហ្វាយអោយឯងយកទឹកត្រជាក់ទៅអោយនៅបន្ទប់ទទូលភ្ញៀវ»កំពុងតែជួយសម្អាតផ្ទះបាយអុំមេការក៏ដើមកបញ្ជាបន្ថែមទៀតមើលទៅមុខគាត់ក៏មិនចង់មកប៉ុន្មានដែរខំតែជុងហ្គុកអោយមកតែប៉ុណ្ណោះ។
«បាទ...»ថេយ៉ុងមិនបានជំទាស់អ្វីនោះទេគឺធ្វើតាមគ្រប់យ៉ាងដោយយកទឹកត្រជាក់ៗអោយជុងហ្គុកមួយកែវក្រោមការញញិមលាក់ពុតរបស់អុំមេការ។
«សំណាងល្អណា»អុំលីមើលទៅថេយ៉ុងដែលកាន់ថាសដែលមានកែវទឹកត្រជាក់ៗទាំងញញិមចុងមាត់សង្ឈឹមថាមិនកើតអ្វីទៅចុះ។
«ទឹករបស់លោក»ថេយ៉ុងដើចូលមកក្នុងបន្ទប់ទទូលភ្ញៀវនិងដាក់ទឹកត្រជាក់តាមដែលជុងហ្គុកចង់បាននៅចំពោះមុខនាយ។
«ទឹកត្រជាក់?»ជុងហ្គុកនិយាយឡើងទាំងការមិនពេញចិត្តពេលដែលឃើញទឹកត្រជាក់នៅចំពោះមុខបែបនេះ គេបានប្រាប់មេការច្បាស់ណាស់ថាអោយថេយ៉ុងយកទឹកក្ដៅអ៊ុនៗមកអោយគេមិនមែនទឹកត្រជាក់នោះទេ។
«លោកមានអ្វីមែនទេ?»
«ឯងចង់ផ្គើនយើងមែនទេគីម ថេយ៉ុង?»ជុងហ្គុកស្រែគំហគដាក់ថេយ៉ុងទាំងតឹងសសៃក. ក្មេងម្នាក់នេះចង់ផ្គើនគេមែនទេ?គេបានប្រាប់មេការច្បាស់ណាស់ហើយមេការក៏មិនអាចប្រាប់ថេយ៉ុងខុសដែរ មេការធ្វើការនៅក្នុងភូមិគ្រិះនេះយូរហើយមិនដែលធ្វើសប្រហេសនិងអ្វីដែលគេបញ្ជាទេលើកលែងតែថេយ៉ុងដែលចង់ផ្គើនគេដោយខ្លួនឯង។
«ខ្ញុំមិនបានគិតបែបនោះទេ»ថេយ៉ុងប្រញ៉ាប់គ្រវីក្បាលបដិសេដទាំងញីញ័រ ហេតុអ្វីជុងហ្គុកខឹង?គេធ្វើអ្វីខុស?
«មិនបានគិតបែបនោះ?តែនេះជាស្អី?យើងអោយឯងយកទឹកក្ដៅមកមិនមែនទឹកត្រជាក់»ជុងហ្គុកលើកកែវទឹកបង្ហាញទឹកមួយកែវនោះនៅចំពោះមុខថេយ៉ុងគេមិនល្ងង់ដល់ថ្នាក់មិនដឹងទឹកក្ដៅទឹកត្រជាក់នោះទេ។
«ប៉ុន្តែអុំមេការប្រាប់ថាលោកចង់បានទឹកត្រជាក់ទើបខ្ញុំ...»
«បិតមាត់..ឯងធ្វើខុសហើយនៅចង់ចោទអ្នកដ៏ទៃទៀត?»ជុងហ្គុកកាន់តែខឹងមួយកម្រឹតទៀតពេលដែលថេយ៉ុងនៅតែចង់ប្រកែកនិងចង់ទម្លាក់កំហុសអ្នកដ៏ទៃ អ្នកបម្រើក្នុងផ្ទះរបស់គេគ្មានអ្នកណាហ៊ានជំទាស់បញ្ជារបស់គេនោះទេកាន់តែមិនហ៊ានបន្លំពាក្យសម្ដីរបស់គេ។
«ខ្ញុំពិតជាមិនបាន...»
ភូសស...ព្រោះតែកំហឹងដែលទប់មិនជាប់ទើបជុងហ្គុកគប់កែវដែលមានទឹកនោះទៅក្បាលរបស់ថេយ៉ុងតាមចិត្តកំពុងតែខឹងធ្វើអោយទឹកលាយជាមួយនិងឈាមស្រក់ចុះមកដំណាលគ្នាដោយហាមមិនបាន។
«យើង...»ជុងហ្គុកក៏រាងភាំងភ្លឹកបន្តឹចដែរពេលដែលឃើញថេយ៉ុងក្លាយជាបែបនេះដៃដែលគប់ថេយ៉ុងមុននេះក៏ប្រែជាញ័រទើបគេលាក់នៅក្រោយខ្នង គេមិនបានគិតថាចង់ធ្វើដល់ថ្នាក់នេះទេប៉ុន្តែដោយសារតែទប់កំហឹងរបស់ខ្លួនឯងមិនបានទើបជ្រុលដៃបែបនេះ។
«អ្នកប្រុស...»ខេនដែលទើបតែចេញពីផ្ទះបាយនោះក៏ប្រញ៉សប់រត់ចូលមកមើលថេយ៉ុងដែលឈរមួយកន្លែងលើកដៃទប់ថ្ងាស់ផ្នែកខាងឆ្វេងជាប់តាមដោយឈាមក្រហមឆ្អៅស្រក់ចុះមកមិនឈប់ ថេយ៉ុងមិននិយាយអ្វីក្រៅពីមើលមុខជុងហ្គុកតែមួយមុខគត់គេមើលដោយការខកចិត្តហើយក៏ឈឺចាប់មិនតឹចដែរពេលដែលនាយធ្វើបែបនេះដាក់គេទាំងមិនស្ដាប់ហេតុផល។
«មកតាមខ្ញុំមកអ្នកប្រុស..»ឃើញទាំងពីរនាក់សម្លឹងមុខគ្នាមិនដាក់បែបនេះខេនក៏លូកមាត់សារជាថ្មី ថេយ៉ុងក៏ព្រមទៅតាមខេនទាំងមិននិយាយអ្វីមួយម៉ាត់..គេភ្លេចទៅថាគេនៅទីនេះប្រៀបដូចជាអ្នកបម្រើដាច់ថ្លៃគ្មានសិទ្ធប្រកែកគ្មានសិទ្ធតវ៉ាគ្មានសិទ្ធប្រកែកនៅអ្វីដែលខ្លួនឯងធ្វើ ឃើញទេថាលិទ្ធផលនៅពេលនេះវាបែបណា?ចាប់ពីពេលនេះទៅមិនថាខុសរឺត្រូវគេមិននិយាយអ្វីទៀតទេទោះនិយាយរឺមិននិយាយក៏នៅតែដដែល។
«យើងធ្វើជ្រុលពេកទេដឹង?»ជុងហ្គុកបន្លឺឡើងតឹចៗម្នាក់ឯងមើលថេយ៉ុងដើចេញទៅទាំងចិត្តមិនស្ងប់ តើគេធ្វើជ្រុលពេកមែនទេ?មុននេះគេប្រើកម្លាំងធ្ងន់គប់ទៅក្បាលរបស់ថេយ៉ុងសំណាងហើយដែលថេយ៉ុងមិនធ្ងន់ដល់ដួលភ្លាមៗប៉ុន្តែឈាមគេស្រក់ចុះច្រើនខ្លាំងណាស់។
«ទេ..យើងមិនខុសនោះទេគេនៅត្រូវតឹចពេកផង»ចិត្តនិងខួរក្បាលចាប់ផ្ដើមប្រឆាំងគ្នាហើយ ហេតុអ្វីចាំបាច់មានអារម្មណ៍ទាំងនោះគេមិនបានធ្វើខុសអ្នកដែលខុសគឺជាថេយ៉ុងគេធ្វើបែបនោះត្រូវហើយ..គ្រាន់តែប៉ុណ្ណឹងមិនអាចធ្វើអោយស្លាប់ទេ។(អាបុិហ្គុក🌚)


សូមរងចាំភាគបន្ត...💜

🔥ទណ្ឌកម្មស្នេហ៍សាតាន🔥Where stories live. Discover now