មនុស្សខ្ញុំស្រឡាញ់គឺជាអ្នក
ផ្តើមរឿង+ភាគ១ពិរោធស្នេហ៍
ផ្តើមរឿង
ព្រះអាទិត្យរះពីទិសខាងកើតចាំងជាប៉ះមួយផ្ទៃទឹកសមុទ្របញ្ចេញជាពន្លឺព្រៀកៗយ៉ាងស្រស់ស្អាតគួរជាទីគយគន់របស់មនុស្សគ្រប់រូប វាជាទិដ្ឋភាពនាព្រឹកព្រលឹមនៅលើកោះ Jejuនៃប្រទេសកូរ៉េខាងត្បូង។ ឡានខ្មៅរលើបស៊េរីចុងក្រោយគេបង្អស់កំពុងរត់បរនៅលើដងផ្លូវនៃទឹកដីកោះ Jeju ឆ្ពោះទៅកាន់ទីលានវាយ tennisមួយកន្លែងនៅលើកោះនោះ។@ទីលានវាយtennis
ឡានទំនើបបានបរមកដល់ទីតាំង ទ្វារឡានក៏បើកឡើងបង្ហាញឱ្យឃើញបុរសម្នាក់មានកម្ពស់ខ្ពស់ស្រឡះគ្រងដោយឈុតកីឡាករវាយ tennis ពណ៌សឆ្នូតខ្មៅនិងស្ពាយដងវាយកូលបាល់ពាក់ឈាងខាងស្តាំមើលទៅសមជាសុភាពបុរសពិតៗធ្វើឱ្យស្រីៗនៅទីលានវាយកូនបាល់ឃើញហើយអត់មិនជ្រួលជ្រើមមិនបានដោយសារសម្រស់ដ៏ស្រស់សង្ហារបស់គេ។
រាងខ្ពស់បោះជំហានដោយភាពជឿជាក់សម្តៅទៅក្នុងទីលានអមដោយស្នាមញញឹមយ៉ាងស្រស់ដូចជាពន្លឺព្រះអាទិត្យ។សម្លេងរបស់គណៈកម្មការបន្លឺឡើងតាមរយៈមេក្រូកាត់ការស្រែកហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនមកចូលរួមទស្សនាការប្រកួតលើកពានមាសនៃកីឡាវាយកូនបាល់ប្រចាំប្រទេសកូរ៉េខាងត្បូងនេះឯង។ ជុង ហូស៊ុគ ជាកីឡាករវាយកូនបាល់ដ៏ពូកែម្នាក់។ សមត្ថភាពពូកែ សម្រស់ក៏ស្រស់សង្ហាជាមួយនិងអត្តចរិករួសរាយរបស់គេបានធ្វើឱ្យហូស៊ុគក្លាយជាកីឡាករវាយកូលបាល់ដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូង។
>>ការប្រកួតចាប់ផ្តើម<<
ការប្រកួតវាយកូនបាល់រវាងហូស៊ុគដែលអ្នកគាំទ្ររបស់គេហៅគេថា "Hobi" ជាមួយនិងដៃគូចេះតែប្រព្រិត្តិទៅជារឿយៗ ពីតង់ទី មួយទៅតង់ទីពីរគ្មានអ្នកណាចាញ់អ្នកណាឈ្នះឡើយគឺទទួលបានពិន្ទុស្មើគ្នា។ ដៃគូប្រកួតរបស់ហូប៊ីឃើញថាហូប៊ីពូកែ ខ្លាចថាខ្លួនយកឈ្នះគេមិនបានក៏ប្រើល្បិចប្រឹងវាយកូនបាល់ឱ្យទៅត្រូវហូប៊ី។
"អូយយ៎!!" សម្លេងនៃការឈឺចាប់របស់ហូស៊ុគបន្លឺឡើងក្រោយពីត្រូវមួយកូនបាល់ចំកដៃរបស់គេមួយទំហឹង។