ភាគទី6;សុំទោស

555 95 9
                                    

រឿង ទណ្ឌកម្មស្នេហ៍សាតាន
ភាគទី6


ថេយ៉ុងចូលមកក្នុងបន្ទប់សម្រាកទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់ឈាមក៏ចេះតែហូមុខមាត់ក៏កាន់តែស្លេក ប៉ុន្មានថ្ងៃមកនេះរាងកាយរបស់គេដូចជាធ្លាក់ដុនដាបដល់ហើយ។
«ខ្ញុំលាងរបួសអោយអ្នកប្រុសរួចហើយ»ខេននៅសង្ងំលាងរបួសអោយថេយ៉ុងរួចរាល់ទើបនិយាយប្រាប់នាងដឹងថាពេលនេះថេយ៉ុងមានអារម្មណ៍មិនល្អទេពីមុនទោះឈឺក៏នៅតែនិយាយបានតែលើកនេះស្ងាត់ជ្រៀបតែម្ដង។
«អគុណបងហើយ»ថេយ៉ុងញញិមស្ងួតដាក់ខេនតាមដោយសម្លេងខ្សោយៗគេហត់ណាស់ហើយក៏មានអារម្មណ៍ថាធីងធោងវិលមុខណាស់ដែរ។
«អ្នកប្រុសមានមិនស្រួលត្រង់ណាដែរទេ?»
«ខ្ញុំ..ខ្ញុំចង់ត្រឡប់ទៅវិញខ្ញុំចង់ទៅរកប៉ាម៉ាក់របស់ខ្ញុំវិញ..ខ្ញុំស្អប់ទីនេះខ្លាំងណាស់»ថេយ៉ុងអោនមុខចុះសម្រក់ទឹកភ្នែកដោយមិនបន្លឺសម្លេងយំ គេយំយំដោយគ្មានសម្លេងប្រៀបដូចជាភាពឈឺចាប់ដែលគ្មានអ្នកណាអាចយល់គេចង់ត្រឡប់ទៅផ្ទះវិញប៉ាម៉ាក់របស់គេប្រាកដជាបារម្ភពីគេណាស់ហើយ។
«ទ្រាំសឹនទៅណាអ្នកប្រុស»ខេនស្ទើរតែស្រក់ទឹកភ្នែកតាមថេយ៉ុងទៅហើយ នាងគ្រាន់តែឃ្លាតពីផ្ទះមកធ្វើការយូរៗទៅលេងផ្ទះម្ដងប៉ុន្តែបានខលជួបគ្រួសាររាល់ថ្ងៃនាងនៅមានអារម្មណ៍ថានិកចុះទម្រាំតែថេយ៉ុង?
«ខ្ញុំខ្លាចតែទ្រាំរហូតអស់ដង្ហើមហើយនៅតែមិនអាចត្រឡប់ទៅវិញបាន»និកណាស់និកគ្រួសារនិងភាពរីករាយនិកភាពកក់ក្ដៅនិងសម្លេងរបស់អ្នកមានគុណ គេកំពុងតែទ្រាំហើយតែមិនដឹងថាជីវិតនេះទ្រាំមកដល់ពេលណាជួបមុនដំបូងក៏ត្រូវធ្វើបាប គេបំពានរាងកាយគេមិនអោយញុាំបាយគេចោទប្រកាន់គេគុបក្បាលរហូតដល់ឈាមបែបនេះ ចុះលើកក្រោយគេត្រូវជួបរឿងអ្វីទៅ?រាងកាយរបស់គេមិនមុាំដូចជាមនុស្សប្រុសផ្សេងទៀតទេបើនៅតែបែបនេះទៀតខ្លាចថាគ្មានដង្ហើមដកទៅជួបគ្រួសារទៀតឡើយ។
«អ្នកប្រុសកុំនិយាយបែបនោះអី»
«បងទៅធ្វើការរបស់បងចុះ..បើ..បើគេសួរពីខ្ញុំប្រាប់ទៅថាខ្ញុំចេញទៅមិនទាន់បានទេខ្ញុំមិនស្រួលខ្លួនទេ»នាយតូចមិនចង់និយាយអ្វីបន្តច្រើនទើបអោយខេនទៅធ្វើការរបស់នាងកុំអោយព្រោះតែគេធ្វើអោយនាងត្រូវគេស្ដីអោយ។
«ចាស៎»ខេនតបរួចក៏ដើចេញទៅនិងទាញទ្វាបិទអោយមួយស្អាតតែអ្វីដែលនាងត្រូវភ្ញាក់ផ្អើលនោះចេញមកភ្លាមស្រាប់តែឃើញវួឃីននៅក្បែរជញ្ជាងម្ខាងទៀត មកឈរធ្វើអ្វីនៅត្រង់និង?
«អ្នកប្រុសយ៉ាងម៉េចហើយខេន?»វួឃីនចូលមកសាកសួរខេនចង់ដឹងសុខទុក្ខអ្នកនៅខាងក្នុងមុននេះបើគេនៅកន្លែងកើតហេតុប្រហែលជាគេអាចជួយថេយ៉ុងបានខ្លះ។
«មើលទៅមិនស្រួលទេបងឃីន»ខេនតបទៅវិញទាំងទឹកមុខមិនល្អ។
«ហេតុអី?»
«អ្នកប្រុសដូចជាស្លេកស្លាំងណាស់បង..តែប៉ុន្មានថ្ងៃសោះអ្នកប្រុសក្លាយជាបែបនេះទៅហើយ»នាងពិតជាចង់ជួយថេយ៉ុងណាស់តែមិនដឹងជួយបែបណាម៉្យាងខ្លាចអំណាចចៅហ្វាយនាយបើដឹងថានាងធ្វើជាដៃជើងជួយថេយ៉ុងរត់ធានាថាមិនរស់ទេហើយរត់ក៏រត់មិនផុតទាំងពីរនិង។
«ចុះឯងកើតអីដែរទឹកមុខមើលទៅមុាំៗបែបនិង?»ខេនមិនងាយបញ្ចេញទឹកមុខបែបនិងទេលើកលែងតែនាងខឹងនិងនរណាម្នាក់ អ្នកណាប្រហ៊ើនហ៊ានធ្វើអោយមនុស្សដែលគេលួចស្រលាញ់ខឹងបែបនេះ?
«ខឹងមេការម្នាក់នោះ..ហើយក៏ខឹងដែលចៅហ្វាយធ្វើបាបអ្នកប្រុសទាំងដែលអ្នកប្រុសមិនដឹងអ្វី»ពេលដែលមេការចូលមកប្រាប់ថេយ៉ុងនៅក្នុងផ្ទះបាយនាងក៏បានឃើញបានដឹងដូចគ្នាបញ្ជាក់យ៉ាងច្បាស់ថាទឹកត្រជាក់ប៉ុន្តែចៅហ្វាយរបស់គេបែជាអោយយកទឹកក្ដៅអ៊ុនៗទៅវិញ ថេយ៉ុងមិនបានមានចេទនាផ្គើននោះទេ។
«និយាយប្រាប់បងអោយបានច្បាស់មក»វួឃីនជ្រួញចិញ្ចើមទាំងមិនយល់ច្បាស់ ខឹងមេការ?ហេតុអ្វីត្រូវខឹង?
«ខ្ញុំក៏នៅក្នុងផ្ទះបាយដែរបងខ្ញុំបានលឺដូចគ្នាថាអុំមេការអោយអ្នកប្រុសយកទឹកត្រជាក់អោយចៅហ្វាយទើបអ្នកប្រុសប្រញ៉ាប់លើកទឹកទៅអោយខ្លាចយឺតចៅហ្វាយស្ដីបន្ទោសទៀត ប៉ុន្តែអ្នកណាទៅដឹងថាអុំមេការធ្វើបែបនេះដាក់អ្នកប្រុសថេយ៍គាត់ប្រាប់ខុសពីអ្វីដែលចៅហ្វាយបញ្ជាប៉ុន្តែចៅហ្វាយមិនជឿអ្នកប្រុសទេចៅហ្វាយថាអ្នកប្រុសកុហកនិងគុបកែវនោះទៅក្បាលអ្នកប្រុសមួយទំហិងទើបតែឃាត់ឈាមជាប់និងបិតបង់របួសហើយមុននេះទេ បងគិតទៅថាគូរអោយខឹងរឺអត់?»ខេនបានរៀបរាប់គ្រប់យ៉ាងអោយវួឃីនបានដឹងកំហុសនេះមិនមែនជាកំហុសថេយ៉ុងទេប៉ុន្តែថេយ៉ុងបែជាត្រូវរ៉ាប់រងគ្រប់យ៉ាងឯចៅហ្វាយនាយដែលធ្លាប់តែយុត្តិធម៌ដាក់អ្នកក្នុងភូមិគ្រិះបែជាក្លាយជាមនុស្សដែលមិនចេះស្ដាប់ហេតុផលឈានដល់ការប្រើអំពើរហិង្សារ។
«បងយល់ហើយ»វួឃីនងក់ក្បាលតឹចៗគេជឿថាខេនមិនបានកុហកទេនៅនិយាយដោយចង់យំទៀតប្រហែលជានាងអាណិតថេយ៉ុងខ្លាំងណាស់ហើយ។
«ខ្ញុំទៅធ្វើការហើយបង...បន្តឹចទៀតដល់ពេលអារហារពេលល្ងាចហើយ»ខេនថារួចក៏ដើចេញពីកន្លែងនោះដើម្បីទៅធ្វើអារហារនេះក៏រាងល្ងាចដែរហើយខ្លាចខកពេលត្រូវចៅហ្វាយស្ដីអោយ។
ម៉ោងប្រាំមួយល្ងាចជុងហ្គុកចុះមកញុាំបាយដូចជារាល់ដងប៉ុន្តែអ្វីដែលមិនដូចរាល់ដងនោះគឺគេចេះតែរេភ្នែកចុះឡើងៗរហូតប្រៀបដូចជារកមើលអ្នកណាម្នាក់យ៉ាងអញ្ចឹង។
«ហេតុអ្វីមិនឃើញ?»ជុងហ្គុកបន្លឺឡើងតឹចៗស្ទើរតែស្ដាប់មិនលឺមែនហើយគេរកថេយ៉ុងដែលមិនឃើញឈររៀបអារហាររឺបង្ហាញមុខអោយគេឃើញទៀត តើគេទៅណាបាត់ហើយ?បាត់មិនឃើញថេយ៉ុងគេក៏មានអារម្មណ៍មិនល្អដែរ។(រកធ្វើស្អី😒)
ជុងហ្គុកអង្គុយញុាំបាយជារើយៗភ្នែកចេះតែរេទៅមើលមាត់ទ្វាក្រែងឃើញថេយ៉ុងដើចូលមកប៉ុន្តែញុាំដល់ឆ្អែតហើយនៅតែមិនឃើញធ្វើអោយគេកាន់តែមិនស្រួលខ្លាំងលើសដើម ក្មេងនោះបាត់ទៅណាហើយ?រឺងរនិងគេនិងរឿងគប់កែវដាក់នោះ?
ពេលដែលញុាំបាយរួចជុងហ្គុកក៏ទៅអង្គុយនៅសាឡុងបន្ទប់ទទូលភ្ញៀវវិញម្ដងទាំងដែលរាល់ដងញុាំរួចគេឡើងទៅបន្ទប់វិញហើយម្ដងនេះដូចជាប្លែក រឺកំពុងតែចាំអ្នកណា?
«រកអ្វីមែនទេចៅហ្វាយ?»វួឃីនដែលនៅក្បែរនោះក៏សួរឡើងពេលដែលឃើញចៅហ្វាយចេះតែរេរភ្នែកមើលនេះមើលនោះមិនឈប់ដៃកាន់ឯកសារតែដូចមិនមើលឯកសារតតែសោះ កុំគិតថាគេមិនដឹងអោយសោះគេតាមសង្កេតមើលតាំងតែពីពេលញុាំបាយមកម្លេះ។
«ក្មេង..ក្មេងនោះទៅណាហើយ?»ទោះចង់មាត់រិងក៏មិនបានដែរបើមិនអញ្ចឹងប្រាកដជាមិនដឹងទេគេក៏មិនយល់អារម្មណ៍ខ្លួនឯងដូចគ្នាថាហេតុអ្វីក្លាយជាបែបនោះ?ទទូលស្គាល់ថាគេមានអារម្មណ៍ខុសពេលដែលធ្វើបែបនោះដាក់ថេយ៉ុងទាំងដែលពីមុនគេមិនធ្លាប់មានអារម្មណ៍ស្ដាយក្រោយទេទោះគេសម្លាប់មនុស្សក៏ដោយ។
«មិនទាន់ស្លាប់ទេចៅហ្វាយ»ចង់ដឹងធ្វើអ្វី?គុបគេបែកក្បាលហើយមកសួរថាគេនៅឯណាប្រាកដជានៅសម្រាកហើយ។
«អាឃីន...»ជុងហ្គុកសង្រឺតជើងធ្មេញដាក់អ្នកជាជំនិតថ្ងៃនិងកើតអ្វីបានជាម្នាក់ៗចូលចិត្តផ្គើនគេបែបនេះ?
«លឺខេនប្រាប់ថាអ្នកប្រុសក្ដៅខ្លួនខ្លាំងណាស់មុននេះទើបនាងជួយជួតខ្លួនអោយអ្នកប្រុសពេលនេះនៅមិនទាន់ដឹងខ្លួនទេហើយក៏មិនដឹងដែរថាអ្នកប្រុសកំពុងតែគេងរឺសន្លប់ អ្នកប្រុសថេយ៍ដូចជាខ្សោយខ្លាំងណាស់ពេលនេះ»ពេលរៀបបាយដាក់នៅលើតុមុននេះមិនមានខេននោះទេព្រោះពេលនាងធ្វើម្ហូបរួចនាងប្រញ៉ាប់សុំទៅមើលថេយ៉ុងខ្លាចថាមានមិនស្រួលត្រង់ណាមិនហ៊ានអោយនៅម្នាក់ឯងហើយគេក៏លឺថាថេយ៉ុងក្ដៅខ្លួនកម្ដៅឡើងដល់39អស្សាពេលនេះនៅគេងស្ដូកស្ដឹង។
«ត្រូវមួយកែវសោះមិនអាចដល់ថ្នាក់និងទេ»មាត់និយាយមកដូចអត់ជាតិពិតមែនប៉ុន្តែក្នុងចិត្តដូចជាមិនមែនធម្មតាខ្សោះអត់ជាតិដូចសម្ដីនោះទេ គេកំពុងតែបារម្ភរឺ?
«ចៅហ្វាយគិតឡើងពីថ្ងៃដំបូងទៅ..អ្នកប្រុសខ្សោយខ្លាំងណាស់»
«...»លឺបែបនេះហើយជុងហ្គុកក៏យកសម្ដីវួឃីនមកគិតខ្លះដែរត្រូវហើយថេយ៉ុងដូចជាស្លេកស្លាំងណាស់គេលេងជ្រុលពេកទេដឹង?
«មែនហើយនៅរឿងមួយទៀតចៅហ្វាយ..ល្ងាចមិញនេះខេនក៏នៅផ្ទះបាយដូចគ្នានាងបានបញ្ជាក់យ៉ាងច្បាស់ថាមេការបានអោយអ្នកប្រុសថេយ៍យកទឹកត្រជាក់អោយចៅហ្វាយមិនមែនទឹកក្ដៅនោះទេ»រឿងនេះចៅហ្វាយរបស់គេគូរតែដឹងមិនគូរទុកចិត្តនិងមនុស្សក្បែរខ្លួនពេកទេពេលខ្លះគេមិនមែនត្រង់រហូតឡើយ។
«ឯងចង់និយាយពីអ្វី?»មេការប្រាប់អោយយកទឹកត្រជាក់?អញ្ចឹងក៏មានន័យថាថេយ៉ុងមិនបានចង់ផ្គើនរឺចង់ជំទាស់និងគេនោះទេគេទៅវិញទេដែលមិនព្រមជឿ។
«ដូចដែលចៅហ្វាយបានលឺ...ខ្ញុំគិតថាអ្នកប្រុសមិនអាចធ្វើជាកូនអុកអោយចៅហ្វាយលេងបានយូរទៀតទេ»
«ឯងចង់សម្ដៅលើអ្វីទៀតហើយ?»ជុងហ្គុកជ្រួញចិញ្ចើមមិនយល់ពីជំនិតមើលទៅដូចមានទឹកមុខមិនស្រួលសោះនៅចូលចិត្តនិយាយអ្វីប្លែកៗថែមទៀត។
«ខ្ញុំចង់និយាយថាអ្នកប្រុសថេយ៍មិនអាចធ្វើជាកូនអុកអោយចៅហ្វាយលេងបានយូរទៀតទេខ្ញុំសម្ដៅលើថាបើនៅតែបែបនេះអ្នកប្រុសប្រហែលជាមិនរស់អោយចៅហ្វាយសងសឹកទៀតទេ...ខ្ញុំសុំទៅហើយចៅហ្វាយ»វួឃីននិយាយឡើងដោយទឹកមុខស្មើមុននិងអោនមុខចុះលាអ្នកជាចៅហ្វាយដើម្បីទៅរកកន្លែងសម្រាករបស់ខ្លួនគេមិនបាននិយាយលេងទេធ្វើអ្វីចេះគិតខ្លះផងគ្មានអ្នកណាអាចទ្រាំនិងទង្វើរឃោឃៅបែបនេះបានជារៀងរហូតទេ មើលក៏ដឹងថាថេយ៉ុងមិនមែនជាមនុស្សប្រុសដែលរិងមុាំថេយ៉ុងទន់ខ្សោយបើនៅតែប្រព្រឹត្តិទង្វើរបែបនេះទៀតច្បាស់ណាស់ថាថេយ៉ុងគ្មានដង្ហើមអោយជុងហ្គុកសងសឹកទៀតនោះទេ។
«មិនអាចទេ»ពេលលឺវួឃីននិយាយហើយគេកាន់តែពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងលើសដើមទាំងដែលខួរក្បាលប្រាប់មកថាកុំខ្វល់ពីប្អូនអ្នកដែលធ្វើអោយបងស្រីរបស់គេស្លាប់ គេកំពុងតែខ្លាចបាត់បង់ថេយ៉ុងព្រោះខ្លាចគ្មានកូនអុកដែលគេទុកសងសឹករឺខ្លាចបាត់បង់ព្រោះអ្វីផ្សេង?ពេលនេះអាចថាគេកំពុងតែច្របូកច្របល់មិនយល់ពីខ្លួនឯងឡើយ។
នៅពេលយប់ប្រមាណជាម៉ោងដប់គ្រប់នៅក្នុងភូមិគ្រិះក៏ចាប់ផ្ដើមស្ងាត់អ្នកបម្រើក៏នាំគ្នាចូលសម្រាកអស់លើកលែងតែម្ចាស់ភូមិគ្រិះដែលដើលិបលរៗប្រៀបដូចជាចោលួចចូលផ្ទះរបស់គេតែចន ជុងហ្គុកនេះវិញជាចោលួចចូលក្នុងបន្ទប់កូនកម្លោះរបស់គេ។
«នៅមិនទាន់ក្រោកទេ?»ជុងហ្គុកនិយាយឡើងតឹចៗភ្នែកវិញសម្លឹងមើលថេយ៉ុងមិនដាក់ឯរឿងចូលក្នុងបន្ទប់ថេយ៉ុងមិនមែនជារឿងពិបាកឡើយកុំភ្លេចថានេះជាភូមិគ្រិះរបស់គេ។
«ថយកម្ដៅខ្លះហើយ»ជុងហ្គុកបន្ទន់ជង្គង់ចុះនៅលើកម្រាលពូកក្បែរថេយ៉ុងនិងលើកដៃដាក់លើថ្ងាស់របស់នាយតូចស្ទាបស្ទុងពីកម្ដៅពេលនេះក៏លែងអីហើយគ្រាន់តែមិនទាន់ត្រជាក់តាមធម្មតាវិញប៉ុណ្ណោះ។
«ឯងឈឺណាស់មែនទេ?»ជុងហ្គុកលើកដៃទៅអង្អែលលើថ្ពាល់ថេយ៉ុងស្រាលនិងពោលឡើងតឹចៗក៏មិនភ្លេចមើលទៅបង់រំរបួសដែលនៅចំហៀងថ្ងាសរបស់ថេយ៉ុងដែរកម្លាំងដៃរបស់គេនៅពេលនោះមិនមែនស្រាលទេថេយ៉ុងប្រាកដជាឈឺណាស់ហើយ។
«យើង..យើងសុំទោស»ជុងហ្គុកអោនសន្សឹមៗទៅថើបលើបង់របួសនោះស្រាលនិងទម្លាក់បបូរមាត់មកថើបថ្ពាល់និងបបូរមាត់ថេយ៉ុងដូចគ្នាគេមិនដឹងថាហេតុអ្វីខ្លួនត្រូវនិយាយពាក្យសុំទោសឡើយថេយ៉ុងជាមនុស្សដំបូងហើយដែលទទូលបានពាក្យនេះប៉ុន្តែសុំទោសមានន័យអ្វីថេយ៉ុងមិនដឹងអ្វីឡើយ។
«រងារ..ខ្ញុំរងារណាស់»បបូរមាត់ស្លេកស្លាំងពោលឡើងស្រាលៗស្ទើរតែស្ដាប់មិនលឺតែក៏មិនអាចគេចផុតពីត្រចៀករបស់ជុងហ្គុកបានឡើយទោះបីជាពេលនេះកម្ដៅគេរាងថយបន្តឹចមែនប៉ុន្តែអាកាសធាតុនាពេលយប់ត្រជាក់ណាស់។
«មិនអីទេ..យើងមិនអោយឯងរងារទេ»ជុងហ្គុកចូលទៅគេងលើកម្រាលម្ខាងរបស់ថេយ៉ុងនិងទាញនាយតូចថេយ៉ុងមកអោបជាប់នៅក្នុងទ្រូងដៃវិញអោបថេយ៉ុងណែនដៃដោយមានភួយគ្របដណ្ដប់ពីលើ វារាងពិបាកគេងបន្តឹចសម្រាប់គេព្រោះគេមិនធ្លាប់គេងកន្លែងបែបនេះទេប៉ុន្តែគេសុខចិត្តគេងអោយតែបានអោបបានក្បែរមនុស្សម្នាក់នេះបើនាំថេយ៉ុងទៅបន្ទប់ពេលថេយ៉ុងដឹងខ្លួនប្រាកដជាពិបាករកហេតុផលនិយាយប្រាប់ជាមិនខានសុខចិត្តមកគេងអោបស្ងាត់ៗពេលរៀបភ្លឺចាំទៅវិញ គេសុំចោលរឿងគំនុំធ្វើតាមអារម្មណ៍ត្រូវការមួយពេលសឹនគេពិបាកប្រឆាំងនិងអារម្មណ៍ខ្លួនឯងណាស់ តើគេខុសទេដែលធ្វើបែបនេះ?ខុសទេដែលអារម្មណ៍មួយនេះត្រូវការអ្នកដែលមានឈ្មោះថាជាប្អូនរបស់សត្រូវ?តើប៉ាម៉ាក់និងបងស្រីគេបន្ទោសគេដែរទេ?គេសុំពេលសម្រាប់ខ្លួនឯងសុំសន្យារថាមិនច្រើនទេហើយក៏មិនភ្លេចនៅអ្វីដែលខ្លួនតាំងចិត្តដែរគេមិនដឹងដូចគ្នាថាអារម្មណ៍មានទៅលើថេយ៉ុងជាអារម្មណ៍បែបណាអ្វីដែលគេដឹងនោះគឺការតាំងចិត្តពីមុនមករបស់គេ។
«ហេតុអ្វីឯងជាកូនរបស់គ្រួសារនោះ?ហេតុអ្វីឯងជាប្អូនរបស់គីម ណាមជួន?បើឯងមិនមែនជាសាច់ឈាមរបស់ពួកគេប្រាកដជាល្អណាស់»ព្រហ្មលិខិតដូចជាលេងសើចនិងអារម្មណ៍របស់គេពេកហើយហេតុអ្វីអោយគេមានអារម្មណ៍បែបនេះដាក់មនុស្សដែលមិនគូរអោយមាន?ហេតុអ្វីថេយ៉ុងជាកូនគ្រួសារគីម?បើថេយ៉ុងមិនមែនជាសមាជិកក្នុងគ្រួសារនោះប្រាកដជាល្អខ្លាំងណាស់ប៉ុន្តែគ្រប់យ៉ាងត្រឹមតែគិតពីការចង់បានវាមិនអាចទៅរួចឡើយ ថេយ៉ុងជាកូនពៅក្នុងគ្រួសារគីមជាការពិតទេវតាពិតជាលេងសើចខ្លាំងណាស់។




សូមរងចាំភាគបន្ត...💜

🔥ទណ្ឌកម្មស្នេហ៍សាតាន🔥Where stories live. Discover now