យប់មកលឿន ហើយក៏មិនមកដៃទទេដែរ...
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី០៩"ហ៊ឹម" មិនដឹងជាលើកទីប៉ុន្មានសិបដងហើយនោះទេដែលម្ចាស់រាងកាយតូចស្រឡូនអង្គុយតម្អូញម្នាក់ឯងមិនឈប់ តាំងពីស្វាមីកំណាចនាងចាកចេញទៅផុត។ មាល៍លីនទម្លាក់ក្បាលកើយនិងសាឡុងពូករួចសំឡឹងមើលទៅអំពូលចឹងពព្រាយនៅលើក្បាលនាង។
"មិនដឹងជាគេបានពិសារអាហាររឺនៅទេ?បើរវល់តែគិតពីរឿងស្មុគស្មាញអស់នោះ" នៅជាមួយគ្នាតែប៉ុន្មានថ្ងៃ មាល៍លីននាងក៏ប្រែការគិតទៅលើនាយ ដោយគ្រាន់តែអង្គុយមើលមុខគិតច្រើនទាក់ទងនិងការងាររបស់គេ នាងដឹងថាគេជាមនុស្សផ្ដាច់ការ គិតតែខ្លួនឯងជាធំ តែបើទាក់ទងនិងការងារគេមើលទៅក៏ចំណាប់ហើយផ្ដោតអារម្មណ៍ខ្លាំងណាស់។
"លោកម្ចាស់គាត់ម៉ត់ហ្មងនិងរបបអាហារខ្លាំងណាស់ម៉ាដាម លោកមិនដែលរំលងអាហារសូម្បីតែមួយពេលណាទេ ហើយលោកក៏តែងតែឆ្លៀតពេលធ្វើលំហាត់ប្រាណថែមទៀតផង លោកជាអ្នកដែលនៅជួរទ័ពស្រាប់ដូច្នេះខ្ញុំគិតថាម៉ាដាមមិនចាំបាច់បារម្ភអីច្រើននោះទេ" អ្នកបម្រើដែលនៅទីនោះយូរជាងនាងក៏បកស្រាយប្រាប់តាមការចង់បានរបស់នាង មាល៍លីនក៏នៅអង្គុយស្ងៀម ដូចជាអ្វីដែលអ្នកបម្រើនិយាយពិតមែន នាងគួរតែកត់ចំណាំទុក ព្រោះពេលនេះនាងក៏មានឈ្មោះជាប្រពន្ធគេទៅហើយដែរ។
"និយាយអ៊ីចឹង ខ្ញុំអាចពឹងបងមួយបានទេ?"
"មានប្រសាសន៍មកម៉ាដាម នាងខ្ញុំនឹងបម្រើម៉ាដាមគ្រប់បែបយ៉ាងតែម្ដងណា៎" គ្រាន់តែចៅហ្វាយស្រីពោលថាចង់ពឹងភ្លាម នាងក៏ទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋរួចសំឡឹងមើលមាល៍លីនទាំងញញឹម ស្រីតូចយើងក៏ញញឹមរួចលូកកាន់ដៃអ្នកបម្រើម្នាក់នោះជាប់ ភ្នែកក៏ងាកមើលទៅឈ្មោះដែលមានលើឯកសណ្ឋានអ្នកបម្រើរបស់នាងស្រាល។
"ហ្វាន៍លីង! អេ៎...ឈ្មោះនាងខុសតែបន្តិចលីនដូចជាខ្ញុំបាត់ ហិហិ"
"ឈ្មោះម៉ាដាមមានតម្លៃណាស់ ឈ្មោះនាងខ្ញុំមិចនឹងអាចប្រៀបបាននោះ?"
"ហេតុអីថាមិនបាននោះ? យើងជាមនុស្សដូចគ្នា មានសិទ្ធិស្មើគ្នា អញ្ចឹងពួកយើងក៏មានតម្លៃដូចគ្នា" អាកប្បកិរិយារបស់មាល៍លីននាំឲ្យក្មេងស្រីម្នាក់នោះញញឹមរួចងក់ក្បាលតិចៗ ពួកនាងមានអាយុស្របាលៗគ្នាដែរ គ្រាន់តែជីវភាពរស់នៅពួកនាងខុសគ្នាបន្តិច តែវាមិនជាបញ្ហាអីនោះទេ ម៉្យាងមាល៍លីននាងក៏មិនមែនជាមនុស្សរើសអើងអីនោះដែរ។
"និយាយចឹង ខ្ញុំចង់ពឹងបង..."
"ហៅថាលីងៗទៅបានហើយម៉ាដាម ខ្ញុំមិនមានអាយុច្រើនជាងម៉ាដាមទេ ម៉្យាងហើយបែបនេះវាមើលទៅស្និតស្នាលជាងហិហិ"
"ក៏បានណា៎ ខ្ញុំចង់ពឹងលីងៗឲ្យជួយប្រាប់ពីការងារនិងរឿងទាក់ទងជាមួយនិងលោកម្ចាស់បានទេ? ខ្ញុំមិនចង់បង្កើតកំហុសលើគេច្រើនលើកច្រើនសារពេកនោះទេ ខ្ជិលនិងឈ្លោះគ្នាហើយក៏មិនចង់ឈឺខ្លួនទៀត" មាល៍លីនបញ្ចប់ប្រយោគនាងដោយក៏ពេបមាត់តិចៗ តែប៉ុណ្ណេះក៏ដឹងហើយថានាងពិតជាមិនចង់ប្រឈមមុខជាមួយស្វាមីកំណាចនោះពេលនាយខឹងទេ។
"អ៊ីចឹងពួកយើងទៅបន្ទប់ធ្វើការលោកម្ចាស់តែម្ដងទៅ ព្រោះនៅទីនោះមានកាលវិភាគលោកម្ចាស់ ម៉្យាងខ្ញុំក៏ត្រូវបញ្ជាឲ្យទៅជូតសម្អាតនៅទីនោះដែរ"
"អូខេ! អ៊ីចឹងពួកយើងទៅណ៎" មាល៍លីនសប្បាយសឹងតែហក់លោតតែម្ដង ស្រីតូចក្រោកឡើងត្រង់ខ្លួនរួចរត់ទៅជាន់លើមុនបាត់ នៅសល់តែហ្វាន៍លីងនៅញញឹមតាមមើលចៅហ្វាយស្រីពីក្រោយជាប់។
ក្រឺង!ក្រឺង..
ខណៈហ្វាន៍លីងបំណងចង់ឡើងទៅតាម ទូរសព្ទ័លើតុក៏រោទ៍ឡើង នាងក៏ធ្វើតាមតួនាទីដោយនាងលើកទូរសព្ទ័នោះស្ដាប់។
"នេះគឺភូមិគ្រឹះលោកឧត្តមសេនីយ៍ជុងហ្គុក.."
(មិនមែនជាមាល៍លីនទេហ្អរ៎?)
សំនួរសួរឡើងនាំឲ្យហ្វាន៍លីងចងចិញ្ចើមបន្តិច នាងដកទូរសព្ទ័ពីត្រចៀកបន្តិច រួចទើបដាក់ស្ដាប់វិញ ព្រោះនរណាមិនដឹងខលមកចង់ជួបចៅហ្វាយស្រីនាងភ្លាម។
"ចាស៎ម៉ាដាមមិននៅទេ លោកខលពីខាងណាដែរ ចាំនាងខ្ញុំជម្រាបប្រាប់ម៉ាដាមជូនលោក" ហ្វាន៍លីងនិយាយមិនទាន់ចប់ផង អ្នកម្ខាងទៀតក៏បន្លឺសំឡេងសើចតិចៗហាក់ដូចចម្អកនិងការនិយាយរបស់នាង។
(ប្រាប់ទៅថា ហ្វ្រេដខលទៅរក..និយាយអញ្ចឹងនាងឈ្មោះអី សម្ដីសម្ដៅពិរោះ-គ្រឹប)
អ្នកម្ខាងទៀតនិយាយមិនទាន់ចប់ផង ហ្វាន៍លីនក៏ទម្លាក់ទូរសព្ទ័ចុះព្រូស មុខមាត់ចងក្របួចហាក់ដូចជាខឹងនិងអ្នកខលនោះ។
"ខលរកអ្នកណាឲ្យប្រាកដ ចង់ជួបម៉ាដាមតែបែរជាសួរពីយើងដែរ ប្រុសឆ្កួតនេះ..."500likeរយៈពេល50នាទី អេតមីនផុសមួយភាគទៀតជូន៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ