រឿងស្គរស្បែកមនុស្ស « ភាគទី១ »

24 1 0
                                    

                             រឿង ស្គរស្បែកមនុស្ស

                                     « ភាគទី១ »

                              [ វគ្គទី១ សុបិន្តចម្លែក ]

    សម្លេងវាយោបក់បោកមកខ្លាំងៗ មិនបង្អង់សូម្បីតែបន្តិច ។
រសាត់តាមខ្សែរបន្ទាត់រប៉ាត់រប៉ាយគ្មានទិសដៅ ដែលយើងមិនអាចមើលដោយភ្នែកទទេបាន ។ កម្លាំងបោកចុងព្រឹក្សា
ខ្ពស់ទាប ចូលគ្នាឮសូរប្រាវៗ ។ ស្លឹកដែលអសង្ខាពណ៍ស្រគាំបានជ្រុះរសាត់តាមខ្យល់ ខ្លះប៉ើងទៅឆ្ងាយ ខ្លះទៀតជ្រុះនៅជិតគល់ ។

ផ្ទៃមេឃពណ៍ខៀវក្រម៉ៅ បានប្រែទៅជាខ្មៅមួយរំពេច ដោយមហិច្ចតានៃពពកខ្មៅ ហោះមកបិតបាំងផ្ទៃមេឃភ្លាម
ៗ ។ សម្លេងផ្គរលាន់គ្រហឹម " គ្រឹម ... ! គ្រឹម ... ! " ពីនេះបន្តិច ពីនោះបន្តិច អមដោយផ្លេកបន្ទោរបាច់ឆ្វាចៗ ជះពន្លឺចែងចាំងស្ទើរខ្វាក់ភ្នែក ។សម្រែកសត្វប្រចៀវរាត្រី នឹងបក្សីយប់ យំទ្រហឹងអើងកងរំពងព្រៃ ខ្លះហើរទៅនេះ ខ្លះហើរទៅនោះ ប្រកូកប្រកាសគ្នីគ្នាជាដំណឹងថា បន្តិចទៀតនឹងមានភ្លៀងព្យុះមួយមេធំបង្អុរចុះមកមិនខាន ។ ដើម្បី រស់ស្រួល សត្វទាំងនោះ នឹងត្រូវរើទ្រនំទៅដើមឈើណា
ដែលមានលំនឹង ស្លឹកនឹងមែកបែកសាខាច្រើន ងាយស្រួលក្នុងការជ្រកកោនពួនអត្មាក្នុងគ្រាមានអាសន្នបែបនេះ ។

មួយសន្ទុះក្រោយមក អ្នកនឹងបានឮសម្លេង " ឈូ .... ! " ពីទិសដែលបក់ខ្យល់មកខ្លាំងនោះ ខិតជិតមកកិតខ្លួនយើងទៅៗហើយ ។ តើជាសម្លេងអ្វី ? ជាការពិតណាស់គឺជាសម្លេងទឹកភ្លៀង ដែលកំពុងតែធ្វើដំណើរមករកអ្នកហើយ ។ បើសិនជាមិនព្រមរត់រកកន្លែងជ្រកនោះទេ គឺច្បាស់ណាស់
មួយរយភាគរយ ទទឹកសើមខ្លួនជោកមិនខាន ។

តំណក់រលឹមតូចៗស្រក់ចុះមក ប្រាប់ជាដំណឹងថាពេលនេះ គឺភ្លៀងហើយ ។ មិនយូរប៉ុន្មានដំណក់គ្រាប់ពោតនៃទឹកភ្លៀង
បានធ្លាក់ចុះមកក្រោយពីរលឹម បើកាលណាធ្លាក់មកប៉ះនឹងរាងកាយរបស់អ្នក គឺឈឺមិនស្ទើរឡើយ ។ វាហាក់ដូចជាគ្រាប់
ភ្លៀងម្ចុលយ៉ាងអីចឹង ។

   បើយើងសម្លឹងមើលទៅទិសខាងត្បូងពីចន្លោះព្រៃស្តុកនេះ យើងនឹងប្រទះឃើញពន្លឺភ្លើងក្រហមជះចេញពីផ្ទះមួយ
ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនេះឡើយ ។ កាន់តែដើរ កាន់តែធ្វើឲ្យត្រចៀករបស់អ្នក ទទួលនូវអារម្មណ៍ម៉្យាងជាក់
ច្បាស់ថា កំពុងតែមានសម្រែកស្រែកយំ ថ្លែងពីសេចក្ដីឈឺ
ចាប់លំបាកវេទនាឮល្វើយៗតាមកម្លាំងខ្យល់បក់មក ។

You've reached the end of published parts.

⏰ Last updated: Dec 16, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង ស្គរស្បែកមនុស្ស The Series Where stories live. Discover now