រឺង រឺង!!
សម្លេងទូរស័ព្ទបានរោទន៍ឡើង
នៅក្នុងបន្ទប់មួយដែលមានបុរសវ័យ
ជំទង់ម្នាក់កំពុងតែគេង តែគេគេក៏ត្រូវភ្ញាក់វិញក្រោយពីបានលឺសម្លេង
រោទន៍របស់ទូរស័ព្ទខ្លួន
«អ្ហឹម..!ស្អី?យប់ស្មើនឹងហើយអ្នកណាខលមកវើយ?
មិនដឹងថាមនុស្សកំពុងតែដេកទេហ៎េស៎?»គេ
រអ៊ូបណ្តើរដៃរាវរកទូរស័ព្ទបណ្តើរទាំងភ្នែកបើកមិនចង់រួច។
បន្ទាប់ពីរកទូរស័ព្ទឃើញហើយគេក៏ចុចទទួលភ្លាមៗទាំងមិនបានមើលថា
តើអ្នកជាអ្នកខលមក។
«អាឡូ!! ខ្វះពេលខលមកមែនទេហ៎ាស?
មិនដឹងថាមនុស្សកំពុងតែដេកទេឬយ៉ាងមិច?»
(ស្អី??យើងខលទៅឯងមិនបានឬ? អាយ៉ុងស្បែកជ្រួញ)
«អ៎ុះ!! ស៊ូជីង?ហ្អឺយ!!ឯងមានរឿងអី?ដល់ថ្នាក់ខលមកយើងទាំងយប់ហ៎ាស?»
ស៊ូជីងនាងគឺជាbestfriendរបស់ហេយ៉ុងតាំងតែនៅពីតូច
ពួកគេរាប់អានគ្នាសឹងតែក្លាយជាគ្រួសារតែមួយទៅហើយ។
(រឿងសំខាន់ណាស់វើយ!! បើឯងចង់ដឹងចេញមកក្រៅមក
យើងចាំឯងនៅហាងដដែល)
«ចាំស្អែកទៅ ពេលនេះយើងងុយ»
(មិនបានទេ!! ដាច់ខាតឯងត្រូវតែមក)
«ន៎ែ ក'ជីងយប់ហើយមនុស្សគេត្រូវការដេកពួនណាវើយ
គ្មានអារម្មណ៍ចង់ចេញក្រៅទេ»
(មនុស្សគេដេកតែគេតើស៎ ហើយចុះឯងមិនមែន
មនុស្សនឹងគេផងខ្វល់ធ្វើស្អី)
«អត់!!ប៉ុន្នឹងបានហើយតើងត្រូវកាតដេក»
(អូខេ!បើឯងមិនមកទេរូបថតដែលឯងស្លៀកសំពត់មនុស្សស្រី
នឹងល្បីពេញបណ្តាញសង្គមមិនខាន)
«អឺៗ!! ទៅក៏បាន» បើនាងគម្រាមអ៊ីចឹងមានតែជម្រើសចុងក្រោយទេ
គឺទៅជួបនាងទាំងកណ្តាលយប់នឹងឯង បើមិនអញ្ចឹងរូបគេច្បាស់ជា
បែកធ្លាយមិនខានទេ។
បន្ទាប់ពីហេយ៉ុងរៀបចំខ្លួនរួចហើយគេក៏សសៀរៗចេញពីបន្ទប់គេង
ស្ងាត់ៗព្រោះខ្លាចម៉ាក់ប៉ានិងបងប្រុសរបស់លឺ។
ដោយសារតែកំពូលមិត្តរបស់គេនឹងហើយ
ទើបធ្វើឲ្យគេដើរលបៗចេញពីផ្ទះមើលតែចោរគេចពីម្ចាស់ផ្ទះ។+នៅហាងស៊ុបតាមចិញ្ចើមថ្នល់
ហេយ៉ុងមកដល់ក៏ឃើញថាស៊ូជីងកំពុងតែអង្គុយផ្អែកកៅអីចុចទូរស័ព្ធ
ធ្វើមិនដឹង មិនខ្វល់ដូចគ្មានជំពាក់អាណាម៉ារៀល។
ប៉ុក!!
ហេយ៉ុងដាក់បង្គុយចុះភ្លាមៗមិនចាំបាច់ឲ្យស៊ូជីងអញ្ជើញទាន់ទេ។
មុខរបស់គេពេលនេះមិនស្រស់ទេ ដោយសារតែមិនទាន់អស់ងងុយនៅឡើយ។
«អ៎ុយ!!មកដល់ពីអង្កាល់ណាមក?» ស៊ូជីនភ្ញាក់បន្តិចពេលឃើញហេយ៉ុង
មិត្តខ្លួនកំពុងតែអង្គុយសម្លឹងមកខ្លួនទាំងមុខមិនរីក ធ្វើមើលតែគេចាប់
យកទៅបាញ់ចោលអញ្ចឹង។
«មកមិញ!!» គេតបវិញកំបុតៗថែមទាំងធ្វើមុខម៉ូវមកកាន់នាងទៀតផង
«កើតស្អី?គ្រាន់តែហៅមកក្រៅតែមួយភ្លែតសោះ ធ្វើមើលតែគេ
ហៅយកមកសម្លាប់»
«ឯងមានរឿងអីក៏ឆាប់និយាយមកយើងប្រញាប់ទៅវិញ
យើងងងុយណាស់ដឹងទេ»
មិននិយាយតែមាត់ទេគេថែមទាំងបើកមាត់ស្ងាបមាត់ម្ហបៗបញ្ជាក់
ទៅកាន់នាងទៀតផង
«អឺៗ!!ក៏បាន»
«អញ្ជឹងក៏ឆាប់និយាយមក»
«គឺថាអញ្ចេះទេ រឿងដែលយើងចង់ប្រាប់ឯងគឺ សិស្សច្បងតេយ៉ុន គាត់បាន
មកសារភាពស្នេហ៍ដាក់យើងល្ងាចមិញនេះ»
ស្របពេលដែលហេយ៉ុងកំពុងតែផឹកទឹកផង
ពេលលឺស៊ូជីងនិយាយបែបនេះក៏ឆ្លក់ច្រាលទឹកចេញមកវិញអស់រលីង។
«ខឹក ខឹក!! ស្អីគេ? ម្នាក់ដែលឯងលួចក្រាស់ហ្នឹងមែនទេ?»
«អឹមៗ ហ្នឹងហើយគឺជាគាត់»
វ៉ោវ!!វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់គេ
ពិតជានឹកស្មានមិនដល់ពិតមែនថាតេយ៉ុនមកសារភាពប្រាប់មិត្តរបស់គេបែបនេះ។
«ហើយចុះឯងបានប្រាប់គេទេថាឯងក៏លួចស្រឡាញ់គេដែរនោះហ៎ាស?»
YOU ARE READING
មិត្តភក្តិ&ស្នេហា
Short Storyត្រឹមជាមិត្តដែលចាំតែជួយជ្រោមជ្រែងនាង គ្មានអ្វីលើសពីមិត្តឡើយ ប៉ុន្តែ... Start:16.12.2022