មិនមែនព្រោះស្រឡាញ់ តែនាងធ្វើព្រោះនាងជាប្រពន្ធល្អ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១២ជម្លោះរវាងពួកគេនៅតែបន្ត ខណៈមាល៍លីននៅមើលទៅដូចជាធម្មតាពេលនិយាយរកស្វាមី អ្នកដែលជាស្វាមីឯណោះក៏បែរជាតឹងសរសៃករដាក់នាងខ្លាំងយកតែមែនទែន ដល់ថ្នាក់ហ្វាន៍លីងដែលនៅឈរស្ដាប់នោះនាងដឹងថាស្ថានការណ៍មិនស្រួលនិងប្រញាប់ចូលទៅជម្រាបម៉ាដាមភ្លាម។
(នាងក្អេងក្អាងណាស់មាល៍លីន..)
"ម៉ាដាម! ប៉ុណ្ណឹងបានហើយណាម៉ាដាម លោកម្ចាស់អាចនឹងខឹងខ្លាំងជាងនេះណា៎" ហ្វាន៍លីងនាងក៏មិនចង់កាត់ប្រសាសន៍ចៅហ្វាយប្រុសស្រីដែរ ក៏ប៉ុន្តែនាងមិនអាចអោបដៃឈរមើលម៉ាដាមនាងត្រូវលោកម្ចាស់ដាក់ពិន័យទៀតនោះទេ។
"គ្រប់យ៉ាងនឹងមិនអីទេលីង ខ្ញុំអាចរ៉ាប់រងស្ថានការណ៍នេះបាន នាងទៅរកមើលឯកសារសំខាន់ៗទៀតមក ខ្ញុំចង់មើលបន្តទៀត"
"ក៏ប៉ុន្តែ.."
"ស្ដាប់ខ្ញុំណា៎លីង! ទៅឲ្យឆាប់ឡើង" មាល៍លីនបញ្ចប់ភាពអេះអុញរបស់ហ្វាន៍លីងដោយការទម្លាក់ដៃម្ខាងកាន់ស្មានាង ស្រីតូចយើងទោះជាចិត្តមិនចង់ក៏ដោយ តែបើចៅហ្វាយចេញបញ្ជាបែបនេះហើយ នាងក៏មានតែធ្វើតាម។
"ក៏បានម៉ាដាម"
ហ្វាន៍លីងក៏អោនក្បាលគោរពមាល៍លីនបន្តិច រួចប្រញាប់នាំខ្លួនចូលហួសទៅកាន់បន្ទប់ផ្ទុកឯកសារជាច្រើននៅក្បែរនោះ មាល៍លីនក៏ងក់ក្បាលតិចៗ រួចទើបងាកមកចាប់អារម្មណ៍សំឡេងចច្រែតរបស់អ្នកនៅខ្សែម្ខាងទៀតឯណោះ នាងក៏លើកយកទូរសព្ទ័មកដាក់លើតុរួចបើកSpeakerសំឡេងឲ្យលឺច្បាស់ៗមិនពិបាកកាន់ផ្ទប់និងត្រចៀក។
(នេះនាងមិនលឺយើងនិយាយជាមួយទេហ្អេស៎?)
"អូនលឺតើលោកប្ដី" មាត់និយាយឆ្លើយតប ដៃក៏បើកឯកសារទាក់ទងនិងពួកជនខុសច្បាប់និងបង្កអំពើអាណាធិបតេយ្យនៅទីនោះ ស្រីតូចជ្រឹមចិញ្ចើមព្រោះតែនាងពិបាកនិងទទួលយកពីប្រវត្តិរូបពួកទាំងនោះពេក។
(បើតាមយើងស្មានណា ស្រីល្ងង់ដូចជានាងប្រហែលជាកំពុងតែអង្គុយធ្វើខ្លួន តុបតែងអួតប្រុសៗនៅភូមិគ្រឹះជាមិនខាន)
"ខ្ញុំស្អាតស្រាប់ មិនតុបតែងក៏នៅតែមានប្រុសមើលមិនដាក់ភ្នែកដែរប្ដីសម្លាញ់"
(អាម្នាក់ណាជាអ្នកមើលនាងខ្លះ?)
មាល៍លីនមិនអាចផ្ដោតអារម្មណ៍ទៅលើឯកសារបានព្រោះនាងដូចជាចង់អស់សំណើចនឹងអ្វីដែលជុងហ្គុកបាននិយាយមុននេះ នាងបិទឯកសារមួយទុករួចក្រាបទល់ចង្ការនិងតុធ្វើការនាយចាំស្ដាប់បន្ត។
"ក៏..ប្រុសណាមានភ្នែកល្អ គេក៏នឹងមើលនោះអី"
(នេះនាងចង់ដៀលថាយើងមានភ្នែកអត់ប្រស្រីអញ្ចឹងហ្អេស៎?)
"ខ្ញុំមិនហ៊ានដល់ថ្នាក់ហ្នឹងនោះទេលោកប្ដី ខ្ញុំមិនមានពេលឯណាទៅបង្អួតសម្រស់ប្រុសៗអីអស់នោះទេ.." ក្រោយពីឌឺដងគេអស់ចិត្តមាល៍លីននាងក៏និយាយការពិតដែលនាងកំពុងតែធ្វើនេះម្ដង អ្នកម្ខាងទៀតក៏ស្ងាត់ហាក់ដូចជាមិនមានអ្វីតបតរសោះ ពេលនេះនាងក៏បានលឺត្រឹមតែសំឡេងតំណកដង្ហើមរបស់ស្វាមីដែលសាហាវយ៉ង់ឃ្នងនោះ។
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ