ភាគទី24:បារម្ភ/ ខ្លាច

1.6K 137 2
                                    

"ឯងជេរយើងច្បាស់ណាស់ ចន ជុងហ្គុក យ៉ាងម៉េចដាក់ទំនាយយើងហើយ ក៏យកដណ្ដើម ទ្រព្យសម្បត្តិយើងមែនទេ?" លោកគីម និយាយទាំងខឹងៗ
"អត់ផង!ទ្រព្យសម្បត្តិ ប៉ាក្មេកឯងមិនដឹងមានកន្លែងណា ដែលល្អផង...បើមានមានតែអូនថេយ៍ៗទេ..ទើបល្អនោះ"ជុងហ្គុកតបទៅវិញទាំងគ្មានជំពាក់អ្នកណាមួយរៀលឡើយ ។
"ឥឡូវយើងមិនឱ្យឯងរៀបការជាមួយកូនយើងទេ..." លោកគីម វ៉ាងហ្សុីចុងក្រោយនៅតែមិនអាចនិយាយឈ្នះជុងហ្គុកទើបនិយាយថា មិនលើកកូនប្រុសឱ្យ
"ហាស៎!ចុះប៉ាក្មេងឯងអត់លើកអត់ទៅ..ចាំបាច់និយាយអីដដែលៗធ្វើអី?តាស៎កូនបានគ្នាគឺមានកូន ហើយចឹងប៉ាក្មេកចង់ឱ្យចៅកើតមកគ្មានឪពុកហៅទេមែនទេ?" ជុងហ្គុក
"ឯងងងងងង!"
"ណូ!ណូ!ខ្ញុំឈ្មោះចន ជុងហ្គុកមិនមែនឈ្មោះឯងងងងងនឹងទេ"
"ហឺយយយ!ស្ទះខ្យល់ស្លាប់ឥឡូវហើយ..ជួយ...ៗផង"
"យីស៎ប៉ាៗ!កុំលេខ ខូចណា..ឥឡូវសម្រេចហើយថា20$ គេចូលដណ្តឹងអូនថេយ៍.."ជុងហ្គុកមិននិយាយច្រើនក៏ហុតលុយ20$ ដាក់នៅមុខលោកគីមស្រស់ៗ(យីស៎ប្រូមិចលេងចឹង?កូនគេឡើងមហាសេដ្ឋីណាគិតអីបានយកលុយ20$ មកដណ្តឹងកូនគេអីបែបនេះ?)
"ឱ្យទៅលោកប៉ា...យ៉ាងណាអង្ករខ្លាយជាបាយទៅហើយ.."ថេយ៉ុងចូលមកនិយាយ ហើយក៏លើកដៃឱបចង្កេះជុងហ្គុកទាំងញញឹម មើលទៅផ្អែមដូចស្ករអញ្ចឹង លោកគីមគាំងនឹងកូនគាត់ណាស់យូរៗទៅ មិនយកប្រពន្ធបែបជាទៅប្តីឯណាឆ្កុយទៅ បើមានកូន10នាក់ទៀតចរិកកាត់ទៅរកថេយ៉ុងនោះគាត់ប្រាកដជាគ្រាំចិត្តស្លាប់មិនខាន់ទេតែចៃដន្យអីមានតែមួយ ហើយក៏ដូចចិត្តទៀតលោកអើយ។
"អូន ..ជូនបងទៅពេទ្យ...បងទាន់ចង់ងាប់ទេ" លោកគីម វ៉ាងហ្សុី ពោលឡើងទាំងសន្លប់ម្តងនេះមិនបាន ធ្វើពុតទេគឺមែនទែនហើយក៏អត់លេងសើចឡើយ។
"ប៉ាៗ...កុំអាលទៅណា..លោកយមរាជអត់ទទួលទេ ព្រោះប៉ាជាតិនេះសាងកម្ម ច្រើនណាស់...នៅទ្រព្យសម្បត្តិទៀត...នៅច្រើន ចាយអត់អស់ទេ...លោកប៉ាក្មេកអើយ" ជុងហ្គុក និយាយដូចកម្សត់ណាស់អញ្ចឹងទាំងដែលការពិតគឺល្បិចបូកល្បិចហើយ
"បានហើយជុងហ្គុកឈប់លេងនាំប៉ាទៅ មន្ទីរពេទ្យ"ថេយ៉ុងលើកដៃទៅវាយនាយតិចៗ ដោយឃ្នើសចិត្ត
"ហិហិ ..ប៉ាស្បែកស្វិតអាយុវែងមិនងាយទៅទេ"ជុងហ្គុកនិយាយហើយក៏ជួយ លើកប៉ាក្មេកកំហូចទៅ ចូលក្នុងឡាននឹងជូនទៅ មន្ទីរពេទ្យដោយសុវត្ថិភាព...គ្រាន់តែមក ដល់ភ្លាមផ្អើលអស់ គ្រប់លោកគ្រូពេទ្យនឹង អ្នកគ្រូពេទ្យដោយសម្លេងកងរំពងពីជុងហ្គុក
" ជួយយយយយយផង...ប៉ាក្មេកខ្ញុំ...ជិតទៅហើយៗ...លឿនៗ" ជុងហ្គុក និយាយទាំងលើកបីលោកគីមទៅគ្រែអ្នកជំងឺផង ( មើលក៏ដឹងថាកូនប្រសានេះស្រលាញ់ប៉ាក្មេកកម្រិតណានោះ)
"សាច់ញាតិសូមរង់ចាំនៅក្រៅ" លោកគ្រូពេទ្យនិយាយហើយក៏រុញអ្នកជំងឺទៅខាងក្នុង ហើយក៏ធ្វើការត្រួតពិនិត្យពីអាការៈអ្នកជំងឺ...។
បើក្រលែកមកមើលជុងហ្គុកថេយ៍នឹង អ្នករ៉ាហ្វាពិតជាបារម្ភណាស់មុនដំបូងមិនសូវអីទេប៉ុន្តែ យូរៗបែបជាមាន អារម្មណ៍ថាភ័យយ៉ាងម៉េចមិនដឹងព្រោះតែគ្រូពេទ្យពិនិត្យយូរណាស់ហើយមិនទាន់នឹងចេញមកទៀត។
"កុំបារម្ភអីគាត់នឹងមិនអីឡើយ"ជុងហ្គុកក៏លួងលោមម្តាយក្មេកប្រពន្ធជាទីស្រឡាញ់ ទាំងដែលក្នុងចិត្តក៏ភ័យខ្លាចណាស់ដែល
"អូនបារម្ភពីគាត់ណាស់ជុង...ហុឹកៗ...លោកប៉ាឱ្យថេយ៍សូមទោសដែល កូននិយាយពាក្យមិនសមរម្យដាក់ប៉ា" ថេយ៍ពេលនេះប្រៀបដូចជាកូនក្មេង ដែលចាំប៉ាមកលួងលោម... ថេយ៍ពីមុនច្បាស់លាស់នឹង ការងារពាក្យសម្ដីមុឺងម៉ាត់មិនចេះនិយាយ លេងសើចជាមួយអ្នកណា ពីមុនឡើយ។ ប៉ុន្តែជីវិតរបស់គេក៏ផ្លាស់ប្តូពេលដែលបាន ជួបជាមួយនឹង ចន ជុងហ្គុកដែលត្រឹមជា ក្មេងវត្តជាចោរជាអ្នកក្រគ្មានយសសក្តិប៉ុន្តែគេជាផ្នែកមួយនៃគ្រួសារនេះ បើគ្មានគេក៏គ្មាន ស្នាមញញឹមក្នុងគ្រួសារឡើយ។
"មានបងនៅក្បែរហើយកុំភ័យខ្លាចអី...គាត់នឹងមិនអីទេ" នាយក្រាស់នៅតែ បន្តរនិយាយបែបនេះរហូតធ្វើឲ្យថេយ៍ ក៏ចាប់ផ្តើមមានអារម្មណ៍កក់ក្តៅក្រោយទទួលបាន ការឱបយ៉ាងកក់ក្តៅពេញទ្រូងអីបែបនេះ។ បន្តិចក្រោយមក លោកគ្រូពេទ្យក៏ចេញមក គ្រាន់តែឃើញលោកគ្រូពេទ្យ ចេញមកភ្លាមគ្រប់គ្នាក៏ស្ទុះមក សួរនាំអំពីអាការៈអ្នកជំងឺ
"លោកគ្រូពេទ្យ ប៉ាខ្ញុំយ៉ាងម៉េចហើយ?"ថេយ៉ុង សួរទាំងតក់ក្រហល់
"គាត់មិនអីទេ! គ្រាន់តែមនុស្សចាស់ហើយគឺទៅតាមជំងឺមនុស្សចាស់ប៉ុណ្ណោះសម្រាកតែ2/3ថ្ងៃទៅគឺលែងអីហើយ..ខ្ញុំនឹងផ្សំថ្នាំជូនណា"
"បាទលោកអរគុណច្រើនហើយ" ជុងហ្គុក
"មិនអីទេជាតួនាទីរបស់ខ្ញុំទៅហើយ"
"បាទអញ្ចឹងខ្ញុំសូមទៅមើលលោកប៉ាហើយណា" ថេយ៍
"បាទ..សូមអញ្ជើញ"
" អរគុណម្តងទៀត" ក្រោយពីនិយាយរួចរាល់ហើយ លោកគ្រូពេទ្យក៏ចេញទៅ ចំណែកឯសាច់ញាតិអ្នកជំងឺក៏បានចូលទៅខាងក្នុង
"គាត់លែងអីហើយអូនកុំបារម្ភពេកអីណា" ជុងហ្គុក និយាយទាំងលើកទឹកចិត្ត ប្រពន្ធជាទីស្រឡាញ់
"អូនដឹង...តែយ៉ាងណាបើអូនមិនលេងច្រើនគាត់ក៏មិនទៅជាបែបនេះ" ថេយ៉ុងពោលទាំងក្តីសោកស្តាយ
"ហុឹមម!បើអូននៅតែគិតបែបនេះបងក៏ខុសដែល ព្រោះតែគាត់មានសំណាងបាន កូនប្រសារដូចបងនោះអី" ជុងហ្គុក និយាយមែនផងលេងសើចផង
"បានហើយបង ឈប់បញ្ជោរគាត់ទៅ..."ថេយ៉ុងហួចចិត្តអស់និយាយជាមួយជុងហ្គុកមិនដឹងថា គិតត្រូវឬក៏ខុសទេ ដែលយល់ព្រមរួមរស់នោះ។
"មានណា...បងមិនបានបញ្ជោរគាត់ឡើយ ប៉ុន្ដែព្រោះតែបងស្រលាញ់គាត់តាស៎" ជុងហ្គុក និយាយទាំងអឿដដែល
"ពួកកូនឃ្លានទេ?ម៉ាក់ទៅទិញមកញ៉ាំ" អ្នកស្រីរ៉ាហ្វា ដោយឃើញកូនៗទាំងពីរ កំពុងតែបញ្ចេញចង្កូមបែបនេះក៏ ប្រញាប់ប្រញាល់ពោលកាត់សេចក្តីមិនអញ្ចឹងទេ ឈ្លោះបែក មន្ទីរពេទ្យជាមិនខាន់ទេ។
"ឃ្លានម៉ាក់ៗ...កាហ្វេ១កែងផងណា..."ជុងហ្គុក និយាយបន្លប់ព្រោះតែ មិនចង់ឈ្លោះជាមួយថេយ៍ ណាមួយក៏ខ្លាចថា ដាច់អាហារ ពេលយប់។
"ចុះកូនថេយ៍?ញ៉ាំអីកូន? ព្រោះថា កូនក៏មិនទាន់មានអ្វីចូលពោះឡើយ" អ្នកស្រីរ៉ាហ្វាក៏បកមកសួររាងតូចម្តង
"អ្វីក៏បានម៉ាក់ថេយ៍មិន រើសឡើយ" ថេយ៍តបទៅវិញប៉ុន្តែភ្នែកក៏ សម្លក់សម្លឹងជុងហ្គុកផងដែរ។ នាយក្រាស់បានតែញញឹមដាក់ប្រពន្ធទាំងមានអារម្មណ៍ថា ខ្លាចក្រែង ទាំងដែលពីមុនមក គ្មានខ្វល់ខ្វាយពី ចិត្តអ្នកណាឡើយ សំខាន់ដៀលនឹងជេរ..មិនឈ្នះគឺ លួចរបស់របរយកមកលក់ដើម្បីយកលុយលេងនេះហើយជាស្ទាយដល់ជំនាញរបស់ ចន ជុងហ្គុកនោះ។

The continue vote pg na jj 😚💜

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now