ស្រីម្នាក់នោះគឺជាកូនចៅលោកម្ចាស់ ដាសា មីនហៈថាន់ហ្វី ជាលោកតារបស់យ៉ុនហ្គីជាស្ដេចដ៏មានអំណាច នៃនគរ ពពួកVampires
នាងមានឈ្មោះ មីន យ៉ុងនី ជាជំនិតជិតស្និតនិងលោកម្ចាស់ ដាសាជាងគេបង្អស់«សួស្ដី!»យ៉ុងនី
«បាទសួស្ដី!»ជីមីន
«ខ្ងុំអាចនិយាយរឿងខ្លះជាមួយឯងបានទេ?
ផាកជីមីន?»យ៉ុងនី«និយាយរឿងអ្វី?ហើយហេតុអីនាងស្គាល់ឈ្មោះខ្ងុំ?»ជីមីន
«រឿងអ្វីដែរថាខ្ងុំមិនស្គាល់?បើឯងជាម្ចាស់ចិត្តរបស់ ព្រះបុត្រាយ៉ុនហ្គីមីនហៈថាន់ហ្វីទៅហើយនោះ!»យ៉ុងនី
«នាងនិយាយអីខ្ងុំមិនយល់ទេ?»ជីមីន«មិនអីទេបើឯងមិនយល់ខ្ងុំក៏ពន្យល់ឯងទៅចុះ!
គឺបុរសដែរមានឈ្មោះថា យ៉ុនហ្គី មីនហៈថាន់ហ្វី គេគឺជា ព្រះបុត្រា ជាចៅប្រុសតែមួយអង្គរបស់ លោកម្ចាស់ ដាសា មីនហៈថាន់ហ្វី ខ្ងុំប្រាប់ឯងទៅចុះគេក៏មិនមែនជាមនុស្សពេញលក្ខណៈទេ គេគឺ Vampires ពាក់កណ្ដាល មនុស្សពាក់កណ្ដាល!!»«មិនអាចទេគាត់ជាមនុស្សមិចក៏នាងហ៊ាននិយាយដូចច្នេះ?»ជីមីនចំហមាត់ធ្លុងកើតចិត្តចង់ខឹងនាងតិចៗ ដែរ
«បើឯងជឿឬមិនជឿក៏ស្រេចតែចិត្ត !»យ៉ុងនី
«ចុះនាងយករឿងនេះមកប្រាប់ខ្ងុំឲ្យដឹងធ្វើអី?ហើយយ៉ាងណាក៏ខ្ងុំមិនជឿនាងដែរនាងមានបំណងអ្វីឲ្យប្រាកដទៅ??»ជីមីនឆាប់ច្រឡោចដាក់នាងក្រោកឡើងនិយាយដាក់យ៉ុងនីផាំងៗដែរនាងហ៊ាននិយាយ មិនល្អពីមនុស្សដែរគេស្រលាញ់
«ខ្ងុំគ្រាន់តែប្រាប់ឯងកុំឲ្យឯងល្ងង់ថាខ្លួនឯងសព្វថ្ងៃនៅជាមួយមនុស្សមិនចំមនុស្ស បិសាចមិនចំបិសាច!»យ៉ុងនីនាងគ្មានបំណងអាក្រក់លើរាងតូចឡើយហើយក៏មិនចង់មកនិយាយមួលបង្កាច់អីដែរ នេះជាបញ្ជារតែប៉ុណ្ណោះ
«ហើយមួយទៀត បើអាចឯងឆាប់ចាក់ចេញពី
គាត់ទៅ!!កុំឲ្យរឿងតូចខ្លាចជារឿងធំអី!ទុកថាខ្ងុំសុំ! ជីវិតឯង ជីវិតគាត់សុទ្ធតែមានតម្លៃ អញ្ជឹងហើយសូមរក្សាមនុស្សក្នុងដៃដែរយើងកាន់ទុក ដោយប្រលែងគេវិញទើបប្រសើជាងណាក្មេងតូចខ្ងុំដឹងថាឯងប្រាកដជាមិនចង់ឲ្យនរណាម្នាក់កើតទុក្ខឡើយ»
យ៉ុងនីនិយាយហើយក៏ដើរចេញទៅ ដោយទុកចម្ងល់ឲ្យរាងតូចជាច្រើន រឿងនាយជាបិសាច
YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romanceបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń