ភាគទី២៤

1.4K 52 0
                                    

ខឹងខុស ខឹងខាតអ៊ីចឹងណា៎បងឧត្តមសេនីយ៍ហ្អា៎ ថ្ងៃក្រោយឲ្យចាំ ហិហិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៤

ព្រឹកព្រលឹមគេគ្រប់គ្នាក្រោកពីដំណេកទទួលទានអាហារពេលព្រឹក រួចចេញទៅបំពេញកិច្ចការរៀងៗខ្លួនតាមទម្លាប់ ខុសប្លែកអីតែនាយឧត្តមសេនីយ៍ជុងហ្គុក បើកភ្នែកមិនទាន់ក៏មកអង្គុយសំកុកនៅក្នុងមន្ទីរពេទ្យទាំងព្រឹមព្រហាមតែម្ដង។
"នាងមិនអីទេមែនទេដុក?" ការអង្គុយស្ងៀមមិននិយាយអ្វី មិនមែនព្រោះតែនាយមិនបានគិតខ្វល់អីនោះទេ បើសិនជាគេមិនបានខ្វល់ពីនាង មិនមែនគេខំបីនាងសស្រាក់ដាក់ឡានយកមកពេទ្យទាំងព្រលឹមបែបនេះឡើយ។
"អ្នកនាងខាងនេះក្ដៅក្រហាយខ្លួនព្រោះតែស្នាមរបួសហ្នឹងឯង ខ្ញុំបានចាក់ថ្នាំឲ្យនាងរួចអស់ហើយ ឲ្យនាងសម្រាកហើយលេបថ្នាំតាមវេជ្ជបញ្ជាចុះ ល្ងាចនាងអាចទៅផ្ទះវិញបានហើយណាលោក" លឺដុកទ័រនិយាយថានាងមិនអី ជុងហ្គុកក៏ព្រលែងខ្លួនអង្គុយផ្អែកធ្មោលនិងកៅអីសាឡុងក្បែរនោះ គេងាកភ្នែកមើលទៅអ្នកដែលកំពុងតែពូក មើលឲ្យប្រាកដឃើញថានាងមិនបានស្លេកស្លាំងទៀត ទើបគេងក់ក្បាលឆ្លើយតប។
"អ៊ីចឹងខ្ញុំសុំនាំខ្លួនទៅមើលអ្នកជម្ងឺផ្សេងសិនហើយ បើអ្នកជម្ងឺមានការមិនស្រួលអី អាចហៅខ្ញុំបានណា៎"
"ចាស៎! អរគុណណាស់ដុកទ័រ" មិនត្រឹមតែជុងហ្គុកម្នាក់ដែលនៅស្ដាប់លោកដុកទ័រនោះ សូម្បីតែម្ចាស់ខ្លួនដែលមានរបួសនោះនាងក៏នៅដេកលើគ្រែចាំស្ដាប់ដូចគ្នា។ នាងបម្រាស់ហាក់ដូចជាអោនក្បាលជូនដំណឹងដុកទ័រ ភ្នែកក៏តាមសំឡឹងមើលគាត់រហូតដល់ដាច់កន្ទុយភ្នែក។
មាល៍លីនព្រលែងខ្យល់ដង្ហើមស្រាល រួចក្រលៀសក្រសែភ្នែកបំណងចង់មើលមួយជុំទិសទើបគេង តែភ្នែកនាងក៏បែរជាវាសចំភ្នែកអ្នកម្ខាងទៀតដែលកំពុងតែអង្គុយគងអន្ទាក់ខ្លាមើលមកនាងមិនឈប់។
"ខ្ញុំស្មានតែខ្ញុំខានបានឃើញមុខលោកម្ចាស់ទៀតហើយតើ មុននេះខ្ញុំគិតថាខ្លួនដូចជាស្លាប់ហើយ"
"គិតថាយើងអនុញ្ញាតឲ្យនាងស្លាប់ងាយៗអញ្ចឹងហ្អេស៎?" មិនខុសពីសព្វមួយដង ពាក្យមួយម៉ាត់ៗដែលចេញពីមាត់គេមិនដែលជាពាក្យល្អ ផ្អែមល្ហែមអីទេ តែមាល៍លីននាងក៏មិនបានប្រកាន់ដែរ នាងងាកបែរមើលទៅគេចាំរួចញញឹមតិចៗដូចជាប្រាប់ទៅនាយថានាងមិនបានខឹង។
"ខ្ញុំក៏មិនគិតថាលោកម្ចាស់ទុកឲ្យខ្ញុំស្លាប់ដែរ លោកម្ចាស់បីខ្ញុំមកធ្ងន់ដែរទេ?" មាល៍លីនដូចជាកំពុងតែដុតគេទៀតហើយ ជុងហ្គុកងាកមើលនាងរួចក៏បែរមុខចេញ ទាញទូរសព្ទ័មកចុចធ្វើព្រងើយ។
"ច្រឡំមនុស្សហើយ យើងមិនបានសូម្បីតែគិតឡើយថានឹងបីនាង" បើសិនជាមាល៍លីននាងសន្លប់មិនដឹងខ្លួន គេច្បាស់ជាអាចយកសម្ដីនេះកុហកនាងបាន តែមាល៍លីនមិនបានសន្លប់ នាងនៅមានស្មារតី ទទួលដឹងនិងមើលឃើញថាគេចូលមកស្ទាបខ្លួននាង ហើយគេក៏ជាអ្នកបី ថែមទាំងបោះសម្ដីបញ្ជានាងមិនឲ្យកើតអីទៀត។
"អូ! អ៊ីចឹងពាក្យដែលបញ្ជាមិនឲ្យខ្ញុំកើតអីនោះ ខ្ញុំប្រហែលជាស្ដាប់ច្រឡំទៅហើយ"
"ឈឺឡើងរវើរវាយអស់ហើយស្រីម្នាក់នេះ" គេមិនងាកមើលមកនាង តែក៏តពាក្យ តសម្ដីមាល៍លីនរហូត ស្រីតូចយើងឯណេះ អាងតែគេមិនមើលមុខ នាងមើលទៅគេរហូត មើលផងសើចផង ព្រោះដឹងថាគេកំពុងតែព្យាយាមកុហកនាង មិនចង់បាក់មុខដែលមនុស្សកំណាចដូចជាគេមកជួយជីវិតស្រីសម្អប់ដូចជានាង។
"លោកម្ចាស់មិនមានកិច្ចបំពេញទេមែនទេ? ទើបបានជានៅទីនេះមើលខ្ញុំ?"
"យើងមិនបាននៅចាំមើលនាង យើងគ្រាន់តែឈៀងចូលមកឲ្យដឹងថានាងមិនស្លាប់ព្រោះផ្ដៅយើងប៉ុណ្ណោះ"
"អរ៎! អ៊ីចឹងលោកម្ចាស់ទៅសម្រាកចុះ ខ្ញុំអស់អីហើយ"
"ប្រញាប់ដេញយើងចេញទៅបែបហ្នឹង ប្រុងឲ្យអាប្រុសណាមកមើលថែមែនទេ? នាងធ្វើស្អីខ្លះ កុំស្មានតែយើងមិនដឹង" មាត់និយាយថាមិនបានមកចាំមើលនាង តែក៏ខឹងពេលដែលនាងប្រាប់គេឲ្យត្រឡប់ទៅវិញ អារម្មណ៍ស្រពិតស្រពិលរបស់នាយ កាន់តែធ្វើឲ្យមាល៍លីនមើលឃើញច្បាស់ថាគេកំពុងតែច្បាស់លាស់មកលើនាង មិនប្រាកដថាគេស្អប់រឺស្រឡាញ់នាងឲ្យប្រាកដ។
"លោកម្ចាស់ៗ" កំពុងតែស្ងប់ស្ងាត់សុខៗ កូនចៅជុងហ្គុកម្នាក់ក៏ចូលមក គេចូលមកព្រមទាំងដៃមានកាន់កៅអៀកជាប់ជាមួយផង។
"មានការស្អី?" ជុងហ្គុកឆ្លើយតបកំបុតៗ
"ខ្ញុំលឺចៅហ្វាយរអ៊ូចុកដៃព្រោះបីម៉ាដាម អ៊ីចឹងទើបខ្ញុំទិញ-"
"បីស្អី? យើងមិនបានដឹង!" កូនចៅមកនិយាយធ្វើឲ្យមាល៍លីនតាមទាន់ជាន់កែងគេ ទើបជុងហ្គុកប្រញាប់ប្រកែកប៉ាច់ៗ ថែមទាំងបង្ហាញទឹកមុខខឹងដាក់នាយកូនចៅទៀត មាល៍លីនមើលពយកគេរួចប្រញាប់ក្រោកដៃឡើងនាំខ្លួនអង្គុយលើគ្រែរួចញញឹមបន្តិច។
"បើលោកម្ចាស់មិនបានបី អ៊ីចឹងនាយជាអ្នកបីខ្ញុំមែនទេ? អូខេ! ត្រឡប់ទៅវិញចាំខ្ញុំចម្អិននំសណ្ដែកក្រហមសុខភាពឲ្យទុកជាការអរគុណណា៎"
"វាមិនបានបីនាងផង ឲ្យវាសុីនំមិចហ្នឹងសម? ចុះយើងនោះ?" ជុងហ្គុកធ្លោយមាត់និយាយទាំងខឹង តែវាក៏ដូចជាការបកអាក្រាតពាក្យកុហកគេមុននោះទាំងអស់ មាល៍លីនលើកដៃទប់មាត់ រួចញញឹមបន្តិច។
"លោកម្ចាស់ចង់ពិសារព្រោះតែលោកម្ចាស់ជាអ្នកបីមែនអត់?"
"បើនាងចង់ឲ្យប្ដីដាច់ពោះស្លាប់ ក៏មិនបាច់ធ្វើ!"
"ចៅហ្វាយ កុំខ្មើតពេក" នាយកូនចៅនិយាយស៊កសៀតនាំឲ្យជុងហ្គុកងាកសំឡក់គេសឹងតែជ្រុះគ្រាប់ភ្នែក៕

-
លឺនៅបងហ្គុក? កុំខ្មើតពេក ខិខិ

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now