ភាគទី២៥

1.4K 52 0
                                    

អរគុណសម្រាប់៤០០ឡាច៎អាល់ប៊ុមណា៎

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៥

ជុងហ្គុកងាកសំឡក់សំឡឹងកូនចៅបែបខឹង ខុសប្លែកពីមាល៍លីនដែលងាកមើលហើយញញឹមហាក់បីដូចជាយល់ស្របជាមួយនិងអ្វីដែលនាយម្នាក់នោះនិយាយ ចៅហ្វាយនាយម្នាក់នេះចំជាមាត់រឹង ចិត្តរឹងពិតមែន។
"ទៅធ្វើការងារឯងបានហើយ!" ជុងហ្គុកពោលដេញកូនចៅទាំងគម្រោះគម្រើយជាទីបំផុត។
"ចុះកៅអៀកនិងថ្នាំរីតទាំងនេះទាន៎?"
"ឯងចេញរឺមិនចេញ? រឺក៏ចង់ឲ្យវាយបំបាក់ជើងសិនហើយសឹមវារចេញតាមក្រោយ?" ជុងហ្គុកមិនបាននិយាយលេង គេបង្ហាញទឹកមុខបែបខឹងសម្បារទៅនាយកូនចៅតែម្ដង អ្នកម្ខាងទៀតនោះក៏មិនបានសួរនាំអ្វីបន្ត គេដាក់ថ្នាំរីតនិងកៅអៀកនៅលើតុ រួចអោនគំនាបលាចៅហ្វាយស្រីប្រុសចេញទៅបាត់ ពេលនេះក្នុងបន្ទប់ក៏នៅសល់តែពីរនាក់ប្ដីប្រពន្ធមួយគូនេះដូចដើម។
"ហ៊ើយ! យើងគិតចេញទៅក្រៅហើយ"
"កុំទាល់អាល..ឈប់សិន" មិនមែនការឃាត់ឃាំងមួយដង តែមាល៍លីនហាមាត់ឃាត់ជុងហ្គុកពីរដងផ្ទួនៗគ្នា អ្នកម្ខាងទៀតមិនបាននិយាយអីទេ មិនបានប្រែប្រួលមុខមាត់អ្វីទេ គេងាកបែរមកនាង ព្រមជាមួយនិងទឹកមុខបែបហីៗធ្វើដូចជាមិនរំភើបនឹងសម្ដីហាមឃាត់ទាំងនោះសោះ។
មាល៍លីនព្យាយាមក្រោកអង្គុយត្រង់ខ្លួន រួចបែរទម្លាក់ជើងទាំងសងខាងចុះប្របនិងឥដ្ឋ ស្រីស្រស់ខិតគូថយឺតៗមួយៗចូលមកកៀកជិតនឹងសាឡុងពូកដែលជុងហ្គុកហៀបនឹងក្រោកចេញនោះ ជុងហ្គុកក៏ងឿងឆ្ងល់ គេប្រើក្រសែភ្នែកមើលទៅនាយយ៉ាងចម្លែក ដូចជាមិនដឹងថានាងចង់ធ្វើអីឲ្យប្រាកដ។
"លោកម្ចាស់អាចទៅបាន តែត្រូវរីតដៃនិងបិទកៅអៀកសិន"
"បារម្ភពិតទេ?" អារម្មណ៍តប់ប្រមល់ អារម្មណ៍ជ្រួលច្របល់ចង់ចេញទៅក្រៅមុននោះបែរជារលាយខ្ចាត់ខ្ចាយអស់ពីខួរក្បាលនាយតែម្ដង ជុងហ្គុកទម្លាក់ភ្នែកមើលនាងស្របនឹងស្រីតូចលូកដៃទាញយកថ្នាំរីតយកមកចាក់លើបាតដៃខ្លួន នាងឈ្លីច្របាច់ដៃខាងស្ដាំរបស់ស្វាមីមុន ដៃនាងទន់ដូចជាសំឡីកាតុង តែក៏មានកម្លាំងខ្លាំងគួរសមដែលអាចម៉ាស្សាឲ្យជុងហ្គុកមានអារម្មណ៍ថាស្រួលខ្លួនជាងមុន។
"បើសិនជាខ្ញុំដៃធ្ងន់ លោកម្ចាស់អាចប្រាប់បានណា"
"យើងមិនជឿថាដៃតូចៗដូចជាដៃឆ្មារបស់នាង អាចធ្វើឲ្យដៃរបស់យើងបាក់ជាពីរកំណាត់នោះទេ អូយ៎! នេះនាងក្ដិចដៃយើងហ្អេស៎?"
"ឃើញទេ? ទោះដៃតូចដូចជាឆ្មាមិនអាចបំបាក់ដៃលោកម្ចាស់បាន តែវាក៏អាចបង្កការឈឺចាប់ខ្លះទៅលើដៃលោកម្ចាស់ អាចឲ្យលោកម្ចាស់បញ្ចេញប្រតិកម្មបានដែរ" សម្ដីបែបទន់ភ្លន់ មុខមាត់បែបស្លូតបូត តែវាក៏មិនអាចលាក់បាំងភាពឆ្លាតវាងវៃនិងឆ្នៃប្រឌិតរបស់នាងបាន មាល៍លីនកាន់តែបញ្ចេញសកម្មភាព នាងកាន់តែធ្វើឲ្យប្រុសម្នាក់ដែលស្អប់នាង ស្អប់ម្ដាយនាង គេកាន់តែស្រពិចស្រពិលថែមទៀត។
(នាងមិនដូចជាម្ដាយនាងទេ នាងមើលទៅឆ្លាត ស្រស់ស្អាត អ្វីដែលនាងមានដូចម្ដាយនាងគឺមុខមាត់ នាងមានមុខមាត់ដូចជាម្ដាយនាងខ្លាំងណាស់ ឃើញមុខនាងកាលណាក៏ដូចជារំលឹកដល់អតីតឈឺចាប់របស់យើង..យើងមិនអាចផ្ដល់អ្វីឲ្យនាងក្រៅពីពាក្យថាមេត្តានោះទេ)
គេមិនបាននិយាយអ្វីទៅកាន់នាង តែខួរក្បាលនិងចិត្តគេមានពាក្យជាច្រើនដែលកំពុងតែលោតឡើងមករាប់មិនអស់ តែគេក៏ជ្រើសរើសយកភាពស្ងៀមស្ងាត់ គេលាងជម្រះខួរក្បាលនឹងប្រើត្រឹមភ្នែកផ្ដោតទៅកាន់អ្នកដែលកំពុងតែហែកកៅអៀកបិទដៃឲ្យគេឯណោះ នាងមើលទៅដូចជាយកចិត្តទុកដាក់ធ្វើវាខ្លាំងណាស់។
"លោកម្ចាស់កុំទាន់ឲ្យវាត្រូវទឹកភ្លាមៗណា វាអាចធ្វើឲ្យកៅអៀកអស់ប្រសិទ្ធភាពហើយបិទមិនជាប់ ហ៊ឹម! រួចរាល់ហើយ" ក្រោយលាបថ្នាំរីតនិងបិទកៅអៀកឲ្យគេរួចរាល់មក មាល៍លីនក៏រលាស់ដៃខ្លួនឯងរួចញញឹមឡើងបន្តិច នាងមិនទាំងបានដឹងផងថាអ្នកម្ខាងទៀតនោះកំពុងតែមើលមកនាងមិនដាក់ភ្នែកទាល់តែសោះ តាំងពីនាងចាប់ម៉ាស្សាដៃគេរហូតដល់រួចរាល់អស់។
"មិនចង់បានពាក្យអរគុណទេហ្អេស៎?"
"បើសិនជាលោកម្ចាស់មានអារម្មណ៍មិនល្អនិងនិយាយវា ខ្ញុំថាមិនបាច់ក៏បានដែរ ម៉្យាងខ្ញុំធ្វើនេះក៏ព្រោះចង់អរគុណលោកម្ចាស់ដែលបារម្ភនិងបីខ្ញុំមកមន្ទីរពេទ្យកាលពីព្រឹកមិញនោះ" មាល៍លីនលើកហេតុផលសមស្របដោយសូម្បីតែជុងហ្គុកក៏មិនអាចយកវាជាលេសមករករឿងនាងបានដែរ គេអោនមើលដៃខ្លួនឯងដែលមានបិទកៅអៀកនោះរួចងើបមុខមើលទៅភរិយាសម្អប់វិញ។
"លោកម្ចាស់អាចទៅក្រៅបានហើយណា៎ ខ្ញុំមិនឃាត់ដំណើរលោកម្ចាស់ទៀតនោះទេ" មាល៍លីនបំពេញតួនាទីរួច នាងក៏ខិតបំណងចង់ទម្រេតខ្លួនគេងវិញ តែស្រាប់តែមានដៃមាំមួយគូលូកចូលអោបចង្កេះនាង អោបទាំងមិនដំណឹងដល់ថ្នាក់នាងភ្ញាក់ក្រញ៉ាងសឹងតែធ្លាក់ពីគ្រែ។
"ល-លោកម្ចាស់ធ្វើអីហ្នឹង?"
"ជំនួសឲ្យពាក្យអរគុណដែលយើងបីនាងមកកាលពីព្រឹកមិញ" ទីបំផុត! ទីបំផុតគេក៏ព្រមសារភាពថាគេជាអ្នកបីនាងមករកពេទ្យកាលពីព្រឹកមិញ មាល៍លីននាងក៏ពិតជាអាចរកបានវិធីឲ្យគេព្រមសារភាពពិតមែន មិនមានការបង្ខិតបង្ខំរឺឈ្លោះទាស់ទែងអីនោះ គេក៏ពេញចិត្តនឹងនិយាយដោយខ្លួនឯងតែម្ដង។
"លោកម្ចាស់ក៏មិនជាកាចសាហាវអីដែរណ៎"
"សាកមួយយប់នាងក៏នឹងប្ដូរសម្ដីនេះចេញ!"
"ចា..ចាស៎?!" មាល៍លីននាងស្រពិចស្រពិលទើបងាកបែរទៅរកគេ តែវាក៏ជាឱកាសធ្វើឲ្យច្រមុះពួកគេទាំងពីរជល់គ្នា មាត់ខ្វះតែបន្តិចទៀតក៏នឹងប៉ះគ្នាដែរ។
(បបូរមាត់នាង...)
(ហេតុអីក៏វាទាក់ទាញម៉្លេះ? យើងមិនអាចថើបនាងបាននោះទេ..)
ហ៊ឹម!

៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now