ភាគទី៣១

1.4K 52 0
                                    

គិតតែឯង អឺអើតែឯងហ្មងបងតួ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣១

"ច្បាស់ហើយថានាងអាចនៅតែឯងបាន?" ក្រោយពីឈរស្ងាត់ស្ងៀមដូចគ្នាអស់ប្រមាណជាជិត១៥នាទី ម្ចាស់កាយមាំទាំដែលងាកមុខចេញនោះក៏សម្រេចចិត្តនិយាយមកកាន់នាងមុន មាល៍លីនងាកមើលទៅគេ មើលចំក្រសែភ្នែកអ្នកសួររួចងក់ក្បាលថ្នមៗបន្តិច។
"ខ្ញុំអាចនៅបាន លោកម្ចាស់ត្រឡប់ទៅវិញចុះ ហើយក៏ប្រយត្ន័ប្រយ៉ែងផង កុំឲ្យគេចាប់បានឲ្យសោះ ព្រោះមិនអញ្ចឹងផែនការណ៍ច្បាស់ជាខូចជាមិនខាននោះទេ"
"ខ្លាចតែនាងទេដែលធ្វើឲ្យខូចផែនការនោះ មកធ្វើការឲ្យដឹងធ្វើការ កុំទៅឡូកឡំជាមួយមនុស្សប្រុសណាឲ្យសោះ កុំថាយើងកាចឲ្យសោះ" ជុងហ្គុកផ្ដាំផ្ញើនាងរួចគេក៏នាំខ្លួនចេញទៅយ៉ាងលឿនស្លេវតែម្ដង មាល៍លីននាងអើតក្បាលតាមមើលគេ គេកាន់ងារជាឧត្តមសេនីយ៍ពិតជាមិនខុសពិតមែន គេទៅលឿនមកលឿន សូម្បីតែនាងក៏តាមសឹងតែមិនទាន់។
"លោកម្ចាស់ក៏គួរឲ្យស្រឡាញ់ច្រើនមួយរយៈនេះ" គេចំណាយពេលសួរនាងអស់មួយសន្ទុះ នាងបែរជាមិនផ្ដល់ចម្លើយសោះ តែនាងក៏បែរជានិយាយពេលដែលគេចេញទៅផុត នេះបើគេដឹងច្បាស់ជាឆេះដុំជាមិនខានទៀតនោះទេ។
មាល៍លីនញញឹមតិចៗរួចក៏បោះជំហានបែរបំណងចង់ទៅចាក់សោរផ្ទះ ក៏ប៉ុន្តែមានអ្វីម៉្យាងទាក់ក្រសែភ្នែកនាង ស្រីតូចក៏ទាញទូរសព្ទ័ឡើងមករួចចុចបញ្ចាំងពិលមើលទៅកាន់កៀនផ្លូវជិតផ្ទះនាងម្ខាងទៀត នាងអាចមើលឃើញភ្នែករលីងរលោងរបស់ក្មេងប្រុសម្នាក់ ក្មេងប្រុសដែលមានរាងកាយប្រឡាក់ស្រម៉ក់ដូចជាក្មេងដែលកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលលំបាក។
"ខ្ញុំ..ខ្ញុំឃ្លានណាស់ ហ៊ឹក" សំឡេងល្វើយៗបន្លឺឡើងពីមាត់គេ នាំឲ្យទ្រូងតូចរបស់មាល៍លីនស្ទើរតែប្រេះបែកជាចម្រៀកៗ នាងឈរមើលទៅគេ មើលហើយក៏គិត។
(គេអាចនឹងគ្រោះថ្នាក់បើនៅជិតយើង តែយើងក៏មិនអាចទុកគេចោលឲ្យដាច់ពោះស្លាប់ដែរ)

ប៉ុន្មានថ្ងៃបន្ទាប់
ភូមិគ្រឹះត្រកូលហ្សាម៊ែនតូស
(ទោះជាមានអ្នកមកចែចង់មែន តែខ្ញុំមិនមើលនរណាទេ ខ្ញុំស្រឡាញ់តែប្ដីខ្ញុំម្នាក់តែប៉ុណ្ណោះ)
មិនថាទៅដល់កន្លែងណា ពេលវេលាណា ខួរក្បាលរបស់ជុងហ្គុកក៏នៅនឹកគិតដល់រឿងតែមួយគត់ដែលមាល៍លីនបាននិយាយជាមួយអុំម្នាក់នោះ នាងអះអាងច្បាស់ៗមិនមានទាក់ទើរហាក់បីដូចជានាងស្រឡាញ់គេពិតប្រាកដណាស់ មិនមែនត្រឹមតែការសម្ដែង។
"អញ្ជើញពិសារអាហារពេលល្ងាចលោកម្ចាស់" សូម្បីតែពេលនេះគេមកដល់ភូមិគ្រឹះវិញ ហើយរឿងនោះកើតឡើងតាំងពីយប់ក្ដី គេក៏នៅតែភាំងគិតរឿងស្រីតូចយើងរហូត ដល់ថ្នាក់ហ្វាន៍លីងលើកអាហារមកដាក់មុខក៏គេនៅមិនកម្រើកខ្លួនទៀត។
"លោកម្ចាស់.."
"លោកម្ចាស់?!"
"អឹ..អើ! យើងលឺហើយ" ហ្វាន៍លីងនាងក៏ជាមនុស្សដែលធ្វើការជាក់លាក់ច្បាស់លាស់ នាងមិនបានទៅណា ពោលគឺនៅឈរហៅចៅហ្វាយប្រុសទាល់តែគេដឹងខ្លួនឆ្លើយតបមកវិញ។
"ហៅអីក៏ហៅម៉្លេះ? យើងមិនបានថ្លង់"
"ហៅចង់ម៉្ភៃដងហើយ ទើបតែឆ្លើយ នៅថាមិនថ្លង់ទៀត"
"និយាយស្អីហ្វាន៍លីង?" ជុងហ្គុកតំឡើងសំឡេងដាក់នាងតូចបន្តិច ព្រោះទោះជាគេមិនបានលឺច្បាស់ពីមាត់នាង តែគេក៏ឃើញនាងបង្ហាញកាយវិការបែបដូចជាកំពុងតែនិយាយមិនល្អពីខ្លួន។
"ពិសារអាហារទៅទាន៎ នឹងអាលបានទៅសម្រាក ខ្ញុំក៏នឹងបានដេកដែរ"
"ស្រីម្នាក់នេះ" ហ្វាន៍លីងកាន់តែខិលពីមួយថ្ងៃទៅមួយថ្ងៃ អាងតែនាងទទួលបានដំណឹងពីមាល៍លីនច្រើនជាងគេ នាយក៏មិនអាចខឹងនាងបាន នាងដូចជាកំពុងតែកាន់សន្លឹកបៀរធំក្នុងដៃអ៊ីចឹង។ ជុងហ្គុកមិនបានខ្វល់ច្រើន គេលូកដៃលើកស្លាបព្រាដួសបបររួចដាក់ចូលមាត់ តែដាក់បានតែមួយម៉ាត់ គេក៏ទម្លាក់ស្លាបព្រាចុះគ្រឹបលើតុ។
"បបរមិនឆ្ងាញ់ សុីមិនកើត! នេះម៉ាដាមឯងមិនបង្រៀនរបៀបធ្វើទេហ្អេស៎?"
"បង្រៀនហើយ តែរៀនមិនចេះ ម៉្យាងខ្ញុំមិនមែនម៉ាដាម អ៊ីចឹងទោះរូបមន្តតែមួយក៏រសជាតិមិនដូចម៉ាដាមធ្វើដែរ លោកម្ចាស់គួរតែឲ្យម៉ាដាមធ្វើទៅ.. អូ! ខ្ញុំភ្លេចទៅថាម៉ាដាមជាប់បំពេញការងារនៅទីនោះ" ហ្វាន៍លីងនិយាយរួចក៏លើកដៃទប់មាត់ ព្រោះនាងគិតខុស តែនរណាទៅដឹងថាការគិតខុសរបស់នាងក៏ផ្ដល់ជាគំនិតម៉្យាងដល់អ្នកដែលអង្គុយលើតុនោះ។
"យើងនឹងទៅរកមាល៍លីន.."
"តែ..តែមុននេះខ្ញុំនិយាយលេងទេ! លោកម្ចាស់ បើមានរឿងអីកុំបន្ទោសលីងណា៎" នាងតូចស្រែកពីក្រោយខ្នងអ្នកដែលក្រោកព្រូសទៅទាំងបន្ទាន់នោះ នាងតូចលើកដៃឈ្លីក្បាលខ្លួនឯងទៅមក រួចច្បូញមាត់បែរទៅរកផ្ទះបាយវិញ តែកាលបើនាងបែរ វត្តមានមនុស្សម្នាក់មិនដឹងមកដល់ពីពេលណា គេឈរពើងទ្រូង ទម្លាក់ដៃកាន់ក្បាលនាងរួចអេះតិចៗ។
"លោកហ្វ្រេដ?"
"អេះយ៉ាងនេះ ចៃរុកទេដឹងនាងតូច?"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now