ភាគទី25: ញ៉ាំសាច់អាំង

1.6K 118 0
                                    

ក្រោយពេលដែល សម្លក់សម្លឹងគយគន់គ្នារួចហើយ ក៏ប្តូរមកជា អង្គុយឱបគ្នាក្នុងបន្ទប់អ្នកជំងឺឆ្កុយទៅ .នេះហើយស្នេហាឆ្មាកណ្តុរនោះ ឈ្លោះត្រូវៗគឺជា ឯកទេសរបស់ថេយ៍ហ្គុកនឹងឯង បន្តិចក្រោយមកអ្នកស្រីរ៉ាហ្វាក៏មកវិញទាំងដែលក្នុងដៃ របស់គាត់ពោលពេញទៅដោយអាហារភេសជ្ជៈនឹងផ្លែឈើរផងដែល។
"អាវ៎ម៉ាក់ក្មេកទិញអ្វីមកខ្លះនឹងច្រើនណាស់់"ជុងហ្គុក ឃើញហើយក៏ជួយយកអាសារទាំងដែលការពិតចង់លួងលោមចិត្តម៉ាក់ដើម្បីញ៉ាំសោះគិតៗទៅណា ជុងហ្គុកក៏ល្មមញ៉ាំខ្លាំងណាស់ដែល។
"អូររ៎! របស់ពួកកូនចូលចិត្តនឹងណា" អ្នកស្រីរ៉ាហ្វាតបទៅវិញទាំងមាន ស្នាមញញឹមដ៏ស្រស់ស្អាត
"ហិហិ...ដឹងចិត្តណាស់ម៉ាក្មេក" ជុងហ្គុក កាលដែលឃើញបែបនេះក៏ញញឹមក្បួចតែម្តង ថេយ៉ុង ក្រវីក្បាលហួសចិត្តនឹង ជុងហ្គុកមិនដឹងសោះថានាយក៏ល្មោភញ៉ាំខ្លាំងដល់កម្រិតណានោះ។
"មោះកូនថេយ៍មក ញ៉ាំជាមួយគ្នាមកណា..." អ្នកស្រីរ៉ាហ្វា និយាយទាំងទៅដឹកដៃរាងតូចឱ្យមកអង្គុយលើនឹងកៅអីតុអាហារ ព្រោះនៅបន្ទប់នេះមាន ទាំង កន្លែងញ៉ាំគេងនឹង បន្ទប់ទឹក។
"wow ម៉ាក្មេកទិញស៊ុបទៀត...?" ជុងហ្គុកនិយាយទាំង លើកថង់ស៊ុបមក មើលឃើញបែបនេះញញឹមក្បួចតែម្តង
"ម៉ាក់...ហេតុអ្វីមាន ឆ្នាំងដែល? នេះកុំប្រាប់ណាថា..ហួយ៎ម៉ាក់លេងមែនទែនឬ?លោកប៉ាកំពុងឈឺ ផងឥឡូវមក..." ថេយ៉ុង និយាយទាំងដឹងហើយគោលបំណងរបស់អ្នកជាម្តាយ មានទាំងកូនចាន4 ស្លាបព្រា4 ចង្គឹះ4 នៅឆ្នាំង អគ្គិសនីទៀត និយាយរួមប្រហែលជាគាត់ចង់ជប់លៀងនៅក្នុងបន្ទប់អ្នកជម្ងឺជាមិនខាន់ឡើយ។
"ម៉ាក់ឃើញហើយក៏ឃ្លាន បន្តិចទៀត មានគេលើកសាច់អាំងមកឥឡូវហើយ...ចាំញ៉ាំជុំគ្នាណា" អ្នកស្រីរ៉ាហ្វា និយាយទាំងញញឹមណាមួយទោះគាត់ យកអ្វីចូលក៏ជាករណីលើកលែងជាពិសេសដែល។
"ពុទ្ធោម៉ាក់ខ្ញុំ...! នៅលើលោកនេះប្រហែល ជាមានតែ ត្រកូលវ៉ាងហ្សុីទេ ដែលចម្លែកនោះ"ថេយ៉ុងនិយាយទាំងទះក្បាលខ្លួនឯងតិចៗ កំពុងតែនិយាយគ្នាជាមួយម៉ាក់ផងនោះ ស្រាប់តែជុងហ្គុក រៀបចំដោតហ្វ្រីសភ្លើង នឹងចាក់ថងស៊ុបចូលទៅក្នុងឆ្នាំងអង្គុយ ធ្វើហុីៗ មិនខ្វល់ពីអ្វីទាំងអស់សំខាន់គឺ មានរបស់ ឆ្ងាញ់មកញ៉ាំពេញៗមាត់។ មួយសន្ទុះទឹកស៊ុបក៏ពុះនាយក្រាស់ក៏រៀបចំ ដាក់បន្លែចូលទៅក្នុងឆ្នាំ ពេលដែលពុះម្តងទៀតនាយក៏ ដាក់សាច់ពងទា រួចជាស្រេច ។ អំឡុងពេលនោះ ក៏មានអ្នកគោះទ្វារផងដែរ ទើប ថេយ៉ុងទៅបើកក៏ឃើញអ្នកដឹកជញ្ជូនយកសាច់អាំង មានទាំងគ្រឿងមាន ទាំងបន្ថែមមានទាំង ឆ្នាំងអគ្គិសនីទៀត..។
"ហឺយយ! អរគុណ" ថេយ៉ុងទទួលពីគេហើយ ហើយដើរមកតុវិញ ជុងហ្គុកនឹងអ្នកស្រីរ៉ាហ្វា ដូចជាមិន ក្រែងចិត្តរនណា ម្នាក់ឡើយក៏ស្រាប់តែ រៀបចំយ៉ាងរហ័សរហួន បន្ទាប់មកក៏រៀបចំដាក់ចាន នីមួយៗ
"ក្តៅៗ...ហ្វូ......ឆ្ងាញ់ណាស់ ខានញ៉ាំបែបនេះយូរហើយ" អ្នកស្រីរ៉ាហ្វាដាក់ស៊ុប ចូលមាត់ហើយក៏ សរសើរពីរស់ជាតិ អ្នកផ្សេងមើលទៅគាត់ និងគិតក្នុងចិត្តប្រហែលជាគាត់ មិនដែលញ៉ាំអាហារទាំងអស់នេះពីមុនមកឡើយ។
"មិនគិតហៅប៉ាក្មេកមក ចូលរួមទេឬ?" ជុងហ្គុកញ៉ាំបណ្តើរសួរទៅអ្នកទាំងពីរបណ្តើរ
"ហៅបែបណា?បើលោកប៉ាកំពុងឈឺ គេងលើគ្រែមិនឃើញទេឬយ៉ាងម៉េចនៀគ?" ថេយ៉ុងនិយាយទាំងស្តី ឱ្យ
"បើអញ្ចឹងម៉ាក់ក្មេក ទិញរបស់អស់នេះមកធ្វើអ្វី?នៅមាន ចានចង្កឹះស្លាបព្រាទៀតមិនមែនគ្រប់គ្នា4នាក់ទេឬ យ៉ាងម៉េចនៀក" ឃើញអញ្ចឹងទេ ប៉ុន្តែ ជុងហ្គុកណា គឺ ឆ្លាតពីរំពឹងទុកទៅទៀត។
"អឹម...!បែបនេះប្រហែល ជាគាត់ អាច ភ្ញាក់ឡើង" ជុងហ្គុកញញឹមទាំងមានល្បិចរួចក៏ ចាប់សាច់អាំងកំពុងតែ ឆ្អិនក្តៅៗ នឹងមានក្លិន ឈ្ងុយឆ្ងាញ់នោះយកមកដាក់ចាន រួចក៏បោះជំហានមួយៗ ទៅ ឈប់មុខប៉ាក្មេកនឹងញោចចុងមាត់ ....
"ឈ្ងុយឆ្ងាញ់ណាស់ប៉ាក្មេក គិតចង់ធ្វើល្បិចពេលណាទៀត?ចាស់ហើយក៏ ល្បិចច្រើនទៀត..." ជុងហ្គុកចាប់សាច់ផ្ចាប់នឹង ចង្កឹះហើយក៏ ដាក់មកជិតច្រមុះលោកគីមវ៉ាងហ្សុី ដើម្បីកុំ ឱ្យគាត់ទ្រាំបាន ចំណែក ឯលោកប៉ាក្មេកកាល ដែលទ្រាំនឹង ភាពឈ្ងុយឆ្ងាញ់របស់សាច់អាំងបានគាត់ ក៏ធ្វើពុត បិទភ្នែកលួចលេបទឹកមាត់ ទាំងពិបាក។
"ជុងហ្គុកកុំរំខានលោកប៉ាណា គាត់មិចនឹង អាចធ្វើពុតបានទៅ?"ថេយ៉ុង ដាស់តឿនជុងហ្គុកទាំងមុខមាំ
"ហឺយយយ!គិតៗទៅ ល្បិចលោកប៉ាក្មេក ពូកែណាស់ប៉ុន្តែ ម៉េចនឹងអាចយកឈ្នះខ្ញុំបានទៅ " ដោយមិនចង់បាក់មុខនៅចំពោះប្រពន្ធជាមួយនឹងម្ដាយក្មេកនាយកំលោះវ័យក្មេងក៏ស្រាប់តែ ទុកចានមួយឡែកបន្ទាប់មកក៏ទៅចុងជើងគ្រែ ព្រមទាំងមានស្នាមញញឹមកំហូច ដៃកាច់ចូលគ្នាបន្តិច ប្រៀបដូចជាកំពុងតែធ្វើសរសៃឲ្យដែររបស់ខ្លួនឯង ។
"ប៉ាក្មេក..!បើជ្រុលជាថាសម្ដែង ក៏សម្ដែងឲ្យដល់ទីបំផុតណា" នាយក្រាស់និយាយហើយ ក៏លើកជើងប៉ាក្មេកហើយក៏កេះៗ តិចៗ ដើម្បីឱ្យគាត់រសើប លោកគីមវ៉ាងហ្សុី ពេលនេះ ក្តោបដៃចូលគ្នាព្យាយាមទប់សំណើចទាំងពិបាក នាយកំលោះក៏ដឹងថាពេលនេះលោកប៉ាក្មេកប្រាកដណាស់គឺទើបមិនជាប់។គ្រប់យ៉ាងគួរសមបំណងនិងដូចបំណងរបស់កូនប្រសារកំពូលឆ្នើរម្នាក់នេះពិតមែន...
"ហាហា៎ លែងជើងយើងរសើបណាស់ហាស៎ៗ " សំឡេងសើចឮៗ ចេញពីបបូរមាត់ក្រាស់របស់ប៉ាក្មេកកំហូច ធ្វើឲ្យម៉ាក់ក្មេងជាមួយប្រពន្ធគាំងមិនស្ទើរនោះទេ។ នេះមានន័យថាប៉ារបស់គេបានដឹងខ្លួនជាយូរណាស់មកហើយគ្រាន់តែធ្វើពុទ្ធជាគេងនិងសម្រាប់ប៉ុណ្ណោះ គិតៗទៅទាំងលោកប៉ាទាំងប្ដី សុទ្ធសឹងតែជាកំពូលមនុស្ស ល្បិចម្នាក់ៗគឺកំពូល រកចំណុចខ្សោយស្ទើរតែមិនបាន ប៉ុន្តែក៏នៅតែចេញកូនប្រសារឆ្នើមដដែរ។
" ប៉ាក្មេកកំពូលខូច..." ជុងហ្គុក ឈរឱបដៃទាំងញញឹម មានប្រៀបល្បិច ប៉ុណ្ណឹងហេតុអ្វីនាយតាមមិនទាន់នោះ..ឆឺស! សុីផុយកុំជោរ ជាមួយនឹងចន ជុងហ្គុក។
" មើលស្អីសើចស្អីរំខានសូម្បីតែអ្នកជម្ងឺ" លោកគីម និយាយទាំង សម្លក់សម្លឹងជុងហ្គុក ទាំងមានអារម្មណ៍ ឃ្នើសចិត្តយ៉ាង ខ្លាំង ប៉ុន្តែគាត់ក៏មិនអាចធ្វើអ្វីបានដែលក្រៅពីក្នាញ់ចិត្តខឹងនឹងកូនប្រសារ តែងតែតាមដេញជើងគាត់មក រហូត
" អ្នកណាឱ្យលោកប៉ាក្មេកល្បិចច្រើនធ្វើអ្វី?" ពាក្យសម្តីឌឺដងទៅវិញទៅមកទាំងកូនប្រសារ នឹតប៉ាក្មេក រវល់តែឈ្លោះគ្នាខ្លាំងពេក ថេយ៉ុងជាមួយអ្នកម៉ាក់ ក៏ញ៉ាំអាហារទាំងអស់នោះទាំងអស់ ដោយមិនទុកឱ្យបន្តិចឡើយ...។
"ហឺយយយ! ឆ្អែត ឡើងបែកពោះម៉ាក់..." ថេយ៉ុង

The continue vote pg na jj Comment តិចក៏បានណា💜


















ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now