បងជាមនុស្សមានអំណាច អូនគ្មានអំណាច មានតែល្បិច.. ល្បិចដើម្បីជួយបងនោះអី!
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣៧"មើលទៅមុខវាដូចជាកាចសាហាវមិនធម្មតាដែរលោកបង" ការនិយាយគ្នារវាងមាល៍លីននិងជុងហ្គុកក៏ត្រូវស្ងប់ស្ងាត់វិញ ជុងហ្គុកជំនួសពីពាក្យសួរនាំមកជាមើលមុខនាង មើលទាំងក្នុងចិត្តរសាយហើយស្មានមិនដល់ថាភរិយាសម្អប់ម្នាក់នេះគិតបានដល់កម្រិតនេះ។
"អាចឲ្យយើងជឿយ៉ាងម៉េចថាវានោះជាឧត្តមសេនីយ៍ជុងហ្គុកនោះ?" ទោះបីជាកូនចៅរបស់គេទាំងអស់ជឿស្លុង តែមនុស្សដូចជាដេនឌ្រីក៍ឯណោះក៏មិនងាយស្រួលនឹងបោកបានដែរ គេលើកសំនួរមួយឡើងមកដាក់បន្ទុកទៅកាន់កាយមាំទាំដែលនៅអង្គុយជាប់ប្រពន្ធឯណោះ ជុងហ្គុកក៏ងើបមើលមុខគេ មើលមិនព្រិចភ្នែកសោះ ព្រោះគេគុំកួនជនល្មើសម្នាក់នេះខ្លាំងណាស់ ទម្រាំតែបានជួបតទល់បែបនេះ គេចំណាយពេលអស់មិនតិចឆ្នាំនោះទេ។
"បើលោកបងមិនជឿ អាចទៅផ្ទះពួកយើងបាន ពួកយើងមានភស្តុតាងហើយក៏មានកូនចិញ្ចឹមខ្ញុំជាអ្នកដែលធ្លាប់បានជួបនឹងលោកឧត្តមសេនីយ៍ផ្ទាល់ដែរ លោកបងចង់ទៅមើលទេ?" ខុសឆ្ងាយពីជុងហ្គុកដែលប្រើធម៌ក្ដៅ មាល៍លីននាងក៏ប្រើធម៌ត្រជាក់ សម្ដីផ្អែមបកស្រាយដាក់មុខរបស់គេ សម្ដីទន់ភ្លន់លាយឡំនឹងភាពច្បាស់លាស់របស់នាងក៏ធ្វើឲ្យដេនឌ្រីក៍រៀងស្ទាក់ស្ទើរចិត្ត យូរៗទៅគេក៏បែរជាមានអារម្មណ៍ថាខុស ខុសដែលសង្ស័យអ្នកភូមិស្លូតត្រង់ដូចជានាងបែបនេះ។
"ខ្ញុំមករស់នៅទីនេះ មិនចង់បានអ្វី មិនយាយីអ្នកណា ខ្ញុំគ្រាន់តែចង់បានកន្លែងស្រួលឲ្យកូននិងប្ដីរស់នៅប៉ុណ្ណោះ ខ្ញុំសង្ឃឹមថាលោកបងនឹងយោគយល់ផងចុះ" ខណៈឃើញដេនឌ្រីក៍ស្ទាក់ស្ទើរមិននិយាយអ្វីសោះ មាល៍លីនក៏ព្យាយាមនិយាយល្បួងឲ្យគេអាណិតអាសូរនាងថែមទៀត ដេនឌ្រីក៍ងាកបែរមើលកូនចៅគេ គ្រប់គ្នាក៏មើលទៅមាល៍លីន មើលទាំងម្នាក់ៗហាក់ដូចជាអាណិតអាសូរនាងណាស់ ព្រោះនៅទីនេះនរណាមិនដឹងថានាងប្រឹងប្រែងធ្វើរកលុយកម្រិតណានោះ?
"ក៏បាន! យើងមិនដេញដោលទេ តែយើងមានលក្ខខណ្ឌសម្រាប់ពួកឯង បើសិនជាចង់រស់នៅទីនេះបន្តទៀត" មាល៍លីននៅស្ងៀមរួចងាកបែរមើលទៅជុងហ្គុកបន្តិច គេឯណោះក៏ព្យាយាមស្ដាប់សម្ដីដេនឌ្រីក៍យ៉ាងយកចិត្តទុកដាក់ហាក់ព្យាយាមរកគន្លឹះដោះស្រាយទុក។
"ឯងមិនអាចមករកនាងទៀតទេ បើសិនជាឯងធ្វើការជាមួយអាម្សៀរឧត្តមសេនីយ៍នោះ ពួកយើងមិចនឹងដឹងថាឯងលួចនាំពាក្យទៅឲ្យវារឺក៏អត់នោះ?"
"ប្រាកដជាបានណាលោកបង ខ្ញុំនឹងប្រាប់ប្ដីខ្ញុំឲ្យ-"
"ចុះបើសិនជាខ្ញុំជាអ្នកនាំពាក្យពីខាងនោះមកឲ្យលោកវិញ លោកគិតយ៉ាងមិចដែរ? រឿងកំបុិកកំប៉ុកដែលទាក់ទងនឹងឧត្តមសេនីយ៍ជុងហ្គុកនោះ" ខណៈមាល៍លីនចង់ឆ្លើយយល់ព្រមនឹងសំណើររបស់ដេនឌ្រីក៍ទៅហើយ តែជុងហ្គុកក៏បែរជាស្នើនូវសំណើរមួយដែលនាំឲ្យដេនឌ្រីក៍បើកភ្នែកធំៗ មាល៍លីនក៏កិលខ្លួនទៅជិតស្វាមីរួចលូកដៃប៉ះស្មាគេហាក់ដូចជាអង្អែលធម្មតា តែមាត់នាងក៏លួចនិយាយតិចៗដែលអាចឲ្យគេតែម្នាក់លឺបាន។
"លោកចង់ធ្វើអី?"
"បើលោកបងយល់ព្រមឲ្យខ្ញុំនៅជាមួយអូនមាល៍លីន ខ្ញុំនឹងសន្យាថាធ្វើការនោះឲ្យលោកបងឲ្យល្អបំផុត" ជុងហ្គុកក៏ម៉ឺងម៉ាត់និងច្បាស់ៗមិនខុសពីប្រពន្ធគេប៉ុន្មានទេ ដេនឌ្រីក៍មើលមកនាយ ខណៈខួរក្បាលកំពុងតែព្យាយាមសរុបគិតថាគួរធ្វើបែបណាបន្ត ដៃម្ខាងលូកលើកដបស្រាយកមកអកផឹក រួចលើកដៃម្ខាងទៀតចង្អុលមុខជុងហ្គុកទាំងកម្រោល។
"ឲ្យយើងជឿបានយ៉ាងមិចថាឯងមិនកុហកនោះ?"
"ល្ងាចនេះឧត្តមសេនីយ៍នឹងប្រកាសពីការតាមរកពួកលោកបងហើយ តែពួកគេមិនទាន់អាចចាប់មុខសញ្ញាលោកបងបាននៅឡើយ លោកឧត្តមសេនីយ៍នឹងលើកឡើងរាល់បញ្ហាទាំងអស់ដែលគេដឹងពីលោកបងនៅល្ងាចនេះ បើលោកបងមិនជឿ លោកបងអាចចាំមើលបាន ហើយបន្ទាប់ពីនោះរឿងជឿមិនជឿស្រេចទៅលើការសម្រេចចិត្តរបស់លោកបងចុះ" ដេនឌ្រីក៍ស្កុបមើលមុខជុងហ្គុកនិងនាងតូចជាប្រពន្ធនោះបន្តិច គេលើកស្រាកន្លះដបអកផឹកទាល់តែអស់រួចទម្លាក់ដបទង្គិចនឹងតុលាន់ច្រាវ ស្នាមញញឹមបែបមានប្រៀបក៏ញ៉ោចឡើងនៅលើផ្ទៃមុខគេ។
"លែងពួកវាទៅ!"
"បាទ៎លោកបង" ដេនឌ្រីក៍បញ្ជាភ្លាម កូនចៅគេក៏លែងមាល៍លីននិងជុងហ្គុកភ្លាម កាយមាំលូកចាប់ក្រសោបដៃភរិយារួចក្រោកឡើងព្រមគ្នាទាំងមុខញញឹម ស្នាមញញឹមធូរចិត្តដែលពួកគេអាចមានឱកាសយករួចខ្លួនបាននាពេលនោះ។
"ទៅផ្ទះចុះ ថ្ងៃក្រោយបើចង់មានស្អីជាមួយគ្នា ក៏ទៅផ្ទះសម្បែងទៅ នៅកណ្ដាលវាលបែបនេះវាមិនសមភ្នែក" ខណៈដោះលែងឲ្យពួកគេទៅដេនឌ្រីក៍ក៏នៅឆ្លៀតប្រាប់ពួកគេ រំលឹកពីរឿងដែលកើតឡើងនៅក្នុងឡាននោះ មាល៍លីនមិនបាននិយាយអីតប មានតែអោនមុខចុះទាំងផែនថ្ពាល់ក្រហមរងាល កូនចៅរបស់នាយដេនឌ្រីក៍ក៏នាំគ្នាសើចមិនបណ្ដាក់មាត់គ្រប់គ្នាដែរ។
"អរគុណលោកបងដែលដាស់តឿន ខ្ញុំនឹងអូនលីនសុំទៅវិញហើយ" ជុងហ្គុកក៏អោនគំនាបដាក់គេទាំងមានអារម្មណ៍ស្អប់ខ្ពើម តែក៏នៅតែសម្ដែងដូចជាពេញចិត្ត គេកាន់ស្មាមាល៍លីនរួចដើរចេញទៅជាមួយគ្នា មុននិងអ្នកខាងក្នុងស្រែកហៅពួកគេម្ដងទៀត។
"និយាយអ៊ីចឹង ឯងឈ្មោះស្អី? យើងមិនទាន់បានសួរនៅឡើយទេ" មាល៍លីនងាកមើលទៅជុងហ្គុកបន្តិច នាយសង្ហាយើងក៏ងាកមើលទៅដេនឌ្រីក៍រួចញញឹមចុងមាត់។
"ជេខេ! ឈ្មោះនេះខ្ញុំឲ្យតែមនុស្សសំខាន់ដឹងទេ ក្រៅពីប្រពន្ធខ្ញុំលោកបងក៏ជាអ្នកទីពីរដែលដឹង លាសិនហើយ" ជុងហ្គុកឆ្លើយរួចគេក៏អោនក្បាលរួចចេញទៅបាត់ ដេនឌ្រីក៍តាមមើលផែនខ្នងពួកគេរួចក្រវីក្បាលម៉ាត់ៗ។
"គ្រាន់បើទាំងពីរនាក់ប្ដីប្រពន្ធ យើងចូលចិត្ត"
"លោកបងៗ លោកបងមើលនេះ.." គ្រាន់តែជុងហ្គុកចេញបានមិនទាន់៥នាទីផង កូនចៅរបស់ដេនឌ្រីក៍ក៏រត់យកទូរសព្ទ័ចាស់មួយ រួចចុចបើកទូរទស្សន៍ឲ្យគេមើល ដេនឌ្រីក៍សង្កេតមើលវារួចចងចិញ្ចើមបន្តិច គេងាកភ្នែកមើលទៅកន្លែងដែលប្ដីប្រពន្ធពីរនាក់នោះចាកចេញ រួចញញឹមតិចៗ។
"វាមិនបានកុហកទេ! ល្អណាស់.."(ខាងយើងនឹងធ្វើការប្រកាសរកបុរសដែលមានភិនភាគដូចខាងក្រោមនេះនឹងបក្សពួក យើងសង្ឃឹមថាបងប្អូនទាំងអស់នឹងជួយសង្កេតហើយផ្ដល់តម្រុយប្រសិនបើបានឃើញពួកគេទាំងនោះ...)
"នេះលោកម្ចាស់ក៏មិនមែនអត់គម្រោងដែរមែនទេ?" ខណៈទូរទស្សន៍ផ្សាយសំឡេងច្បាស់ៗបែបនេះ មាល៍លីនដែលកំពុងតែឈរហាន់បន្លែឯណោះក៏ប្រញាប់សួរឡើងភ្លាម ជុងហ្គុកដែលនៅអង្គុយទាំងលែងខ្លួនទទេមួយកំណាត់នោះក៏ក្រោកឡើងរួចទាញប៉ោមមកខាំក្រឹបៗ។
"នាងគិតថានាងចេះរៀបគម្រោងតែឯងហ្អេស៎? នេះយើងជាឧត្តមសេនីយ៍ណា៎" ជុងហ្គុកហាមាត់និយាយអួតខ្លួន ខ្លះដៃម្ខាងលូកទៅអោបចង្កេះនាងជាប់ ពឹងចង្កេះនាងឲ្យមកអឹបជាប់នឹងកូនប្រុសរបស់គេដែលកំពុងតែរីកមាឌឯណោះ។
"ខ្ញុំកំពុងធ្វើម្ហូប នេះលោកម្ចាស់មិនចង់ឆាប់បានពិសារទេហ្អេស៎?"
"នៅចាំអីទៀត បើម្ហូបឆ្អិនស្រាប់នៅនឹងមុខហើយ មិនអញ្ចឹងហ្អេស៎?" គេនិយាយតិចៗស្របនឹងដៃលូកចូលក្រោមអាវសាច់សារ៉ូរបស់មាល៍លីនរួចច្របាច់ទ្រូងនាងតិចៗដល់នាងតូចពើតរមួលសឹងតែដាច់ខ្យល់នៅទីនោះ។
"ឈប់..ឈប់ទៅលោកម្ចាស់"
"១០នាទីទៀត បើម្ហូបមិនឆ្អិន យើងនឹងសុីនាងជំនួសបាយថ្ងៃត្រង់ហើយ និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង" គេក៏លើកលក្ខខណ្ឌ មុននិងដកដៃចេញ មាល៍លីនឯណោះនាងក៏ស្រៀវស្រាញដល់ថ្នាក់ញ័រជង្គង់អស់៕
-
បងហ្គុកលេងអីចឹងហ្អេ៎ ខូចហាស៎៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ