ភាគទី០១: ល្បួងស្នេហ៍

5.8K 167 5
                                    

            ភាគទី០១: ល្បួងស្នេហ៍

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

            ភាគទី០១: ល្បួងស្នេហ៍

ក្នុងបន្ទប់ដ៏ងងឹតសូន្យឈឹងគ្មានសូម្បីតែពន្លឺ តូចមួយឆ្លុះបញ្ចាំង បង្ហាញភាពឃោរឃៅ  នឹង ព្រៃផ្សៃរបស់អ្នកកម្លោះនូវខាងក្នុង គួបផ្សំជាមួយសម្រែកដោយភាពឈឺចាប់ របស់ស្រ្តីម្នាក់បន្លឺឡើងខ្ទ័រខ្ទារ ពេញផ្ទៃបន្ទប់ ធ្វើយើងស្តាប់ ហើយសែនព្រឺព្រួច នឹងនឹកគិតដល់ ស្រម៉ៃរូបភាព។

"ធ្វើទារុណកម្មនាងរហូតទាល់តែងាប់ ហើយយក សាកសពនាង បោះចោលនៅមុខ ភូមិគ្រឹះ ហ្វ័រយេ ហ្នឹងសរសេរពាក្យគម្រាមទៅកាន់ពួកវា ឲ្យសាកសមនឹងវា ហ៊ានយកខ្លួនប្រលែងនឹងភ្លើង"

|ចន ជុងហ្គុក នូហ្វ័រ|មានវ័យ27ឆ្នាំ ងារជា ស្តេចម៉ាហ្វៀ ប្រចាំតំបន់អាស៊ី អំណាចពាសពេញ សកលលោក ។ អត្តចរិតនាយ កាចសាហាវ ព្រៃផ្សៃ បំផុត ដល់ថ្នាក់ សម្លាប់មនុស្ស ធ្វើជាទីកម្សាន្តអារម្មណ៍។ ដោយហេតុមូលហេតុនេះ ហើយទើប ធ្វើឱ្យមនុស្សជាច្រើន ខ្លាចរអារនឹង អំណាច ចន ជុងហ្គុក នូហ័រ។

========

ព្រឹកថ្ងៃនេះ| សាកលវិទ្យាល័យ|នៃទីក្រុង សេអ៊ូល កំពុងតែ រៀបចំនូវពិធី ប្រគល់ សញ្ញាប័ត្រជូន ដល់និស្សិតគ្រប់ៗគ្នា ហើយនូវក្នុងនោះ ក៏មានក្មេងប្រុសម្នាក់ដែលមាន រូបសម្រស់ដ៏ស្រស់ស្អាត ព្រមជាមួយ នឹងមាន អំណាចផងដែរហើយម្នាក់នោះគឺ។

|គីម ថេយ៉ុង ហ្វ័រយេ| មានអាយុ21ឆ្នាំ ហើយក៏ជានិសិត្ស ទើបតែរៀនចប់ផងដែរ បើនិយាយអំពីរូបសម្រស់របស់ក្មេងម្នាក់នេះ ពិតជាស្រស់ស្អាត ជាងមនុស្សស្រីទៅទៀត គួបផ្សំជាមួយអត្តចរិតរមទម្យ ទៀតផងនោះកាន់តែធ្វើឲ្យមនុស្សម្នា ឈ្លក់វង្វេងនិងស្ងោរសរសើរ ពីថេយ៉ុងមិនដាច់ពីមាត់។

នរកស្នេហ៍.1 |ចប់|Where stories live. Discover now