ភាគទី៤៤

1.1K 45 0
                                    

បើចាប់គេមកមិនមែនព្រោះហេតុផលហ្នឹង តើវាជាហេតុផលអីទៅនុង៎?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៤

ការបកស្រាយប្រាប់ក្នុងនាមជាស្រីៗដូចគ្នាក៏ត្រូវបញ្ចប់ ព្រោះតែសំឡេងខ្លាំងៗបែបមនុស្សប្រុសស្រែកឡើងស្ទើរតែលោះព្រលឹងរបស់ពួកនាងអស់។
"លោកម្ចាស់?" មាល៍លីនឧទានឡើងកាលបើនាងគិតថាគេប្រហែលជាបានទៅដាក់ខ្លួនអង្គុយទទួលទានអាហារនាងចម្អិនបាត់ទៅហើយ តែនរណាទៅដឹងថាគេនៅពីក្រោយចាំស្ដាប់សម្ដីពួកនាងនិយាយគ្នាបែបនេះសោះ។
"លោកម្ចាស់នៅទីនេះធ្វើអីទៅ?"
"បើយើងមិននៅ យើងមិចនឹងដឹងថានាងចិត្តខ្មៅលាបពណ៌យើងខ្លាំងដល់ថ្នាក់នេះ?" ជុងហ្គុកឆ្លើយតបទៅនាងរត់ពាក្យដូចជាសរសេរសំបុត្រ មាល៍លីននាងក៏លើកចិញ្ចើមឆ្ងល់ហើយក៏ងើបមើលមុខគេមិនឈប់ទាល់តែសោះ ហ្វាន៍លីងឯណោះនាងក៏ស្រុញខ្លួនព្រោះថាសកម្មភាពជម្លោះក្ដៅគគុកកំពុងតែហៀបនឹងកើតឡើងពីមុខនាងទៀតហើយ។
"ខ្ញុំគិតថា ខ្ញុំគួរតែទៅផ្ទះវិញសិនហើយម៉ាដាម ខ្លាចយប់បន្តិចដើរទៅនឹងមានគេតាមណា៎" ហ្វាន៍លីងនាងក៏ប្រញាប់លើកពាក្យដោះសារ ចង់នាំខ្លួនចេញពីស្ថានការណ៍មួយនោះ។
"ហ្វាន៍លីង! ឈប់.." ស្រីតូចខិតខ្លួនតិចៗបំណងចង់ចេញ នាងប្រញាប់ទាញកាបូបដៃមកស្ពាយដើរទៅរកផ្លូវចេញ តែមនុស្សម្នាក់ក៏រុញទ្វារចូលមកគ្រាំង នាំឲ្យនាងភ្ញាក់សឹងតែដួលបោកក្បាលខ្លួនឯងទៅហើយ តែសំណាងដែរ ដែលអ្នកម្ខាងទៀតដៃរហ័សលូកស្រវ៉ាទប់ចង្កេះនាងជាប់មិនព្រលែង។
"ហ្វាន៍លីង/លោកហ្វ្រេដ?" កម្លោះក្រមុំទាំងពីរនាក់ក៏ឧទានហៅឈ្មោះគ្នាទៅវិញទៅមក ខណៈមុខពួកគេសំឡឹងស្របគ្នាហើយជិតគ្នាបំផុតហើយ ហ្វ្រេដក៏ជួយឲ្យហ្វាន៍លីហមានជំហរួចទប់នាងឲ្យក្រោកឈរមួយអស់កម្ពស់ជាថ្មី ហ្វ្រេដក៏ងាកមើលទៅលោកម្ចាស់ជុងហ្គុកដែលកំពុងតែកាន់ដៃប្រពន្ធខ្លួនឯងជាប់ កាន់ទាំងមុខខឹងទៀតផង។
ខណៈហ្វ្រេដងាកមើលទៅចៅហ្វាយស្រីប្រុស នាងតូចដែលជាកូនចៅឯណោះក៏ប្រើពេលសំឡឹងមើលមុខនាយហ្វ្រេដជាប់រហូត នាងមើលដោយក្រសែភ្នែកមួយពិបាកបរិយាយជាទីបំផុត ក្រសែភ្នែកដូចជានាងមានពិរុទ្ធអ្វីម៉្យាងទៅលើបុរសម្នាក់នេះ សូម្បីតែជុងហ្គុកដែលនៅឯជ្រុងម្ខាងនោះក៏ចាប់ភ្លឹកឃើញថាហ្វាន៍លីងមើលហ្វ្រេដក្នុងន័យចម្លែកដូចគ្នា។
"ហ្វ្រេដមកហើយ?" ជុងហ្គុកឧទានសួរអ្នកដែលមកនោះទាំងដៃនៅក្រសោបកាន់ដៃភរិយាសម្អប់នៅឡើយ។
"បាទ៎ ខ្ញុំមកព្រោះលោកប៉ាចង់ឲ្យ-"
"បើមកល្អហើយ! ជូនហ្វាន៍លីងទៅផ្ទះវិញផង យើងពឹងឯងមួយលើកនេះទៀតចុះ"
(លោកម្ចាស់..លោកម្ចាស់លែងខ្ញុំ)
"តែ.." រកតែហ្វ្រេដនិយាយរឿងសាច់ការមិនបានទេ ជុងហ្គុកគេក៏ឆ្លើយកាត់ពាក្យសម្ដីខ្លួន រួចអូសនាំប្រពន្ធចូលទៅក្នុងបន្ទប់បាត់គ្មានសល់សូម្បីតែស្រមោលតែម្ដង ហ្វ្រេដជ្រឹមចិញ្ចើមគិត មុននិងងាកបែរមើលមកអ្នកដែលឈរនៅក្បែរខ្លួននោះម្ដង តែគេបែរមកចំពេលដែលហ្វាន៍លីងកំពុងតែមើលគេ ទើបគេបញ្ចេញស្នាមញញឹមដាក់នាងបន្តិច។
"មើលមុខយើងបែបនេះ នាងចង់លេបយើងហ្អេស៎នាងច្រម៉ក់? តោះ..ចាំយើងជូននាងទៅផ្ទះឲ្យមានសុវត្ថិភាពបំផុតណា៎" ហ្វ្រេដបញ្ចប់ការសន្ទនាដោយការលើកដៃអង្អែលប៉ះក្បាលហ្វាន៍លីងរួចនាំខ្លួនចេញទៅក្រៅបាត់មុននាងទៅទៀត ស្រីតូចនៅឈរស្ងៀម ដៃម្ខាងលូកប៉ះទ្រូងខ្លួនឯងដែលកំពុងតែលោតញាប់សឹងតែបែកទ្រូងឯណោះ ស្នាមញញឹមក្រពុំតូចញ៉ោចឡើងស្របនឹងដៃម្ខាងលើកប៉ះក្បាលត្រង់កន្លែងដែលហ្វ្រេដអង្អែលមុននោះ។
"លោកម្ចាស់មិនអាចឆ្លើយបាន ព្រោះគាត់មិនមែនជាអ្នកដែលយើងចង់ដឹង តែកាយវិការរបស់គេម្នាក់នេះផ្ទាល់អាចបញ្ជាក់ប្រាប់យើងខ្លះមែនទេ? គេ..គេបារម្ភពីយើងក្នុងន័យអី? ល្អជាមួយយើងដើម្បីអី?" ហ្វាន៍លីងនិយាយតែម្នាក់ឯង គិតតែម្នាក់ឯង ហើយក៏ដើរចេញតែម្នាក់ឯងដូចជាការគិត។

ក្រឡេកមើលទៅអ្នកដែលអូសគ្នាចូលបន្ទប់ឯណោះវិញ លោកម្ចាស់កាន់ក្ដាប់ដៃនាងជាប់ណែន ទោះបីជាពួកគេនៅក្នុងបន្ទប់តែពីរនាក់ ឈរទល់មុខគ្នាហើយក៏ដោយចុះ។ មាល៍លីនមិនបាននិយាយអីតែក៏ងើបមើលមុខអ្នកដែលស្រែកបដិសេធក្ដែងៗមុខនាងមុននោះ ស្រីតូចមើលគេខ្លាំង ហាក់បីដូចជាព្យាយាមមើលឲ្យដឹង ឲ្យធ្លុះចិត្តប្រុសអាថ៌កំបាំងម្នាក់នេះ តែនាងព្យាយាមមើលយ៉ាងណាក៏នាងមើលមិនធ្លុះដែរ ចិត្តគេពិបាកអានខ្លាំងណាស់។
"ដឹងមកពីណាថាយើងស្រឡាញ់ម្ដាយនាងនោះ?" ទីបំផុតអ្នកដែលបង្កើតបញ្ហាគ្រប់យ៉ាងក៏ដាច់ចិត្តនិយាយភ្លាម មាល៍លីននាងក៏នៅស្ងៀម មើលមុខគេមិននិយាយអ្វីទាំងអស់ ពេលនេះនាងក៏បើកតែត្រចៀកចាំស្ដាប់គេនិយាយតែប៉ុណ្ណោះ។
"យើងសួរថាហេតុអី?" គេគំហកដាក់នាងជាថ្មី។
"ចុះលោកម្ចាស់ចាប់ខ្ញុំមកធ្វើអី? ស្រែកក្ដែងៗថាម្ដាយខ្ញុំជាស្រីពេស្យា លោកម្ចាស់ធ្វើដូចជាមានគំនុំជាមួយម្ដាយខ្ញុំណាស់ បើលោកម្ចាស់មិនធ្លាប់ស្រឡាញ់គាត់ លោកម្ចាស់មិចនឹងអាចចងចាំគាត់បាន ហើយតាមសងសឹកបែបនេះ?" ពេលនេះមាល៍លីននាងក៏លែងស្ងាត់តទៀត នាងស្រែកដាក់គេក្ដែងៗទាំងទឹកភ្នែកហូរស្រក់ នាងមិនដែលនិយាយផងយំខ្លាំងៗផងបែបនេះដាក់គេពីមុនមកទេ ទោះជាពេលដែលគេវាយធ្វើបាបនាងក៏ដោយចុះ តែអ្វីដែលកើតមានពីមុខគេពេលនេះ វាធ្វើឲ្យគេពិបាកក្នុងចិត្តបំផុតហើយ។
"លោកម្ចាស់ចង់យកខ្ញុំមកសងសឹក សងសឹកដែលម៉ាក់ខ្ញុំធ្វើឲ្យលោកម្ចាស់ខូចចិត្តពិតទេ? លោកម្ចាស់ក៏នឹងនៅតែស្រឡាញ់គាត់មែនទេ? លោកម្ចាស់ចង់បានសំណងការស្រឡាញ់មែនទេ?"
"យើងនិយាយហើយថាយើងមិនបានស្រឡាញ់ម្ដាយនាងទេ!!!" ជុងហ្គុកព្រលែងដៃនាង ប្ដូរមកជាកាន់ស្មាមាល៍លីនជំនួសរួចប្រើសំឡេងធ្ងន់ៗដាក់នាង ភ្នែកគេក៏ឡើងក្រហមរងាលហាក់ដូចជាគេក៏បៀមទុកនូវទុក្ខលំបាកម៉្យាងក្នុងខ្លួនមិនខុសពីមាល៍លីនដែរ។
"យើងមិនមែនជាអ្នកចង់បានសំណងការឈឺចាប់ទាំងនោះទេ! តែជាគ្រួសារយើង..ម្ដាយយើងទៅវិញទេដែលគួរតែទទួលសំណងនោះ.."
"ម្ដាយនាងបំផ្លាញគ្រួសារយើង! ម្ដាយនាងដណ្ដើមប៉ាយើងទៅ..វាជាមូលហេតុដែលធ្វើឲ្យម្ដាយយើងស្លាប់ នាងលឺទេ?" ជុងហ្គុកស្រែកមួយអស់សំឡេងខ្លាំងៗដល់ថ្នាក់មាល៍លីនត្រូវស្រែកយំ ព្រោះនាងក៏តក់ស្លុតមិនស្ទើរដែរ៕
-
ចូលដល់ហឿងហេតុចាស់ៗម្ដងហើយនៀក៎

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now