ភាគទី៤៨

1.1K 46 0
                                    

គេថាមនុស្សកាចក៏កាចនៅមានកម្រិត បងតួកាចហើយខ្មើតចឹងដល់កម្រិតប៉ុណ្ណាទើបឈប់ខ្មើតណ៎?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៨

"ប្អូនចំកួត"
"នែ! តែខ្ញុំថាទះមាត់គឺទះមាត់ហើយ មកនេះអាបងប្រុសឆ្កួត ហ្អាយ៎!!!"
"បានៗដាលីហ្អា៎.. លោកម្ចាស់គាត់ជាមនុស្សដែលមិនចេះចាញ់បែបនេះ បើអាចឲ្យគាត់ឈ្នះបាន ក៏ឲ្យគាត់ឈ្នះចុះ ជម្លោះក៏មិនមានហើយដាលីក៏មិនចាំបាច់មុខក្រម៉ូវដាក់គ្នាបន្តទៀតដែរ" មាល៍លីនកាលបើប្អូនថ្លៃនិងស្វាមីប្រុងផ្ទុះសារ៉ាយជាមួយគ្នា នាងក៏ធ្វើជាចាត់ចែងសម្របសម្រួលពួកគេ ដោយនាងព្យាយាមធ្វើឲ្យដាលីនាងស្ងប់ចិត្ត។
(បងស្រីប្រហែលជាមនុស្សចិត្តស្ងប់ដូចជាទឹកហើយពិតទេ? ខ្ញុំនិយាយមែនណា៎! ខ្ញុំស្ញើចសរសើរបងណាស់ដែលអាចទ្រាំនៅជាមួយបងប្រុសខ្ញុំបានបែបនេះ)
(ហ៊ឹម! វាជារឿងធម្មតារវាងប្ដីប្រពន្ធនីមួយៗទៅហើយដាលី)
"នេះមិនលើកតម្កើងប្ដី បែរជានិយាយមិនល្អពីប្ដីទៀត មាល៍លីន! នាងពិតជាចង់ត្រូវរបស់យើងពិតមែនហើយ" វាហាក់បីដូចជាទម្លាប់ថ្មីរបស់គេ ការដែលចាកចេញតែមិនទៅឆ្ងាយនៅលបលួចពួនស្ដាប់ការសន្ទនាដែលកើតឡើងរវាងប្រពន្ធគេនឹងអ្នកផ្សេង ស្ដាប់ហើយក៏ក្ដៅក្រហល់ក្រហាយបើសិនជានាងមិននៅខាងគេ ដូចជាពេលនេះគេក៏ខឹងឆេវកាលបើមាល៍លីនឆ្លើយយល់ស្របតាមអ្វីដែលប្អូនស្រីគេបានលើកឡើងទាំងអស់។
"បានហើយ! យើងមិនខ្វល់ទេ" កាលបើឈរស្ដាប់មួយសន្ទុះ គេក៏ដាក់ចម្ងល់មកលើខ្លួនឯង ហើយក៏ប្រញាប់ងាកបែរចេញទៅទាំងពាក់កណ្ដាលទីតែម្ដង។
ក្រាក!
ដៃមាំរុញនាំខ្លួនចូលផុតទៅកាន់បន្ទប់ធំល្មម តែក៏មានបំពាក់ប្រពន្ធ័តាមដានដែលទំនើបបំផុត វានឹងដំណើរការតែពេលដែលគេចូលមកប៉ុណ្ណោះ។ ជុងហ្គុកចូលទៅអូសវាសមើលសកម្មភាពគ្រប់យ៉ាងនៅក្នុងតំបន់អាណាធិបតេយ្យនោះ គ្រប់គ្នាក៏ហាក់ដូចជារស់នៅយ៉ាងស្ងប់សុខ មានតែអ្នកលក់ដូរសាមញ្ញៗដូចជាប្រពន្ធគេ ចំណែកអ្នកផ្សេងដែលមិនរកសុីក៏នៅអង្គុយជុំគ្នាលេងអុកដូចជាប្រជាជនធម្មតាដែលមិននៅទីនេះ។
"ពួកគេមើលទៅដូចជាមិនមានបញ្ហាអ្វីទេ ចុះហេតុអីក៏តែងតែមានលិខិតរិះគន់និងត្អូញត្អែរបញ្ជូនទៅកាន់ថ្នាក់លើច្រើនម៉្លេះ?" គេនៅតែមិនយល់ កាន់តែងឿងឆ្ងល់ថែមទៀតនោះគឺក្រៅពីភាពច្រឡើងខាងរបស់ដេនឌ្រីក៍ដែលតាំងខ្លួនដូចជាបងធំនៅទីនេះ គេដូចជាមិនឃើញថានរណាផ្សេងទៀតបង្កបញ្ហាអ្វីនោះទេ។
"អេ! ចុះពួកដែលមានបំណងចង់បាញ់មាល៍លីនកាលពីថ្ងៃនោះ? វាជាគ្នារបស់អាដេនឌ្រីក៍មែនទេ?" ជុងហ្គុកក្ដាប់កាន់កែវកាហ្វេជ័រដែលទុកនៅលើតុនោះ ក្ដាប់កាន់រហូតដល់បែកកំប៉ុងជាពីរតែម្ដង គេនឹងរកមុខឲ្យឃើញចាប់កំហុសឲ្យបានថានាយដេនឌ្រីក៍នេះជាមេរោគសង្គមដែលគេតាមរកនឹងតាមចាប់កន្លងមកនោះ។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now