ភាគទី26: មានកូន?

1.9K 140 1
                                    


"ហឺយយយ! ឆ្អែត ឡើងបែកពោះម៉ាក់..." ថេយ៉ុងពោលទាំងអង្អែលពោះហើយក៏ ងាកមកញញឹមញញែមញ៉ាក់ចិញ្ចើមម្ខាងដាក់លោកប៉ាជាមួយនឹងប្តីដែលកំពុងប្រជែងគ្នាចុះឡើងរឿងអាហារ។
"អស់ហើយ?"ក្មេកកូនប្រសាពោលឡើងស្រុះគ្នាហើយក៏សម្លឹងទៅកាន់ចាន នឹងឆ្នាំងនោះទាំង លេបមាត់ នេះមិនទាន់នឹងញ៉ាំផងក៏អស់ទៅហើយ ហេតុអ្វីក៏ម៉ាក់ក្មេកនឹងប្រពន្ធខ្លួនឥតធម៌មេត្តាអីបែបនេះ?
"ហ្នឹងហើយគឺអស់ហើយ" ថេយ៉ុងនិយាយឌឺយ៉ាងមួយឆ្ងាញ់ ឱ្យសមមុខចុះចឹងៗអីនោះហ្ហ៎រ
"គិតយ៉ាងម៉េចទៅ?លោកប៉ាក្មេកឥឡូវដោយសាតែប៉ាក្មេកឯងនឹងហើយទើប ខ្ញុំមិនបានញ៉ាំនោះ" ជុងហ្គុកពោលទាំងខឹងៗ តិចៗទៅតាម ចរិតរបស់នាយ ទាំងដែលកំហុសពាក់កណ្ដាលខ្លួនឯងក៏ជាអ្នកសាងដែល។
"មកបន្ទោសយើងតែម្នាក់គឺមិនបានទេណា...កុំលេងខូចអត់ល្អនឹង គ្នាឥឡូវហើយ"លោកគីម និយាយទាំងអង្គុយលើពូកខ្លួនឯងវិញហើយក៏តវ៉ាជាមួយនឹងជុងហ្គុក
"តវ៉ាទៀតទៅ...មិនបាច់ទៅផ្ទះទេ...នូវនឹងហើយ" អ្នកស្រីរ៉ាហ្វា និយាយសម្លក់ប្តីថា កូនប្រសាទៅខូចនេះ ស្វាមីរបស់ខ្លួនឯងគឺ កាន់តែខូចដល់កំពូលហើយ ឱ្យតែ យ៉ាងៗនឹង។
"អូនមិនកាន់ជើងបងទេ?នេះបងជាប្តីអូនណា..អ្នកស្រីរ៉ាហ្វា" លោកគីម សេដជាខ្លាំងព្រោះតែ ភរិយាមិន ស្រលាញ់ខ្លួនដូចមុនឡើយ។
"ហ្នឹងហើយអ្នកណាទៅស្រលាញ់ទៅ បើប្តីខ្លួនឯងនៀកខូចសម្លឹងៗនោះ...រាល់ថ្ងៃអូនដូចជា កំពុងដេញចាប់ស្វាដាក់ចង្អេរទៅហើយ...មានដឹងខ្លួនទេលោកប្តីថាខ្លួនឯងគឺ កំពូលដល់កម្រិតណា?" អ្នកស្រីរ៉ាហ្វា
"នេះៗ...អូន...ព្រះជាម្ចាស់ អើយពេលនេះប្រពន្ធកូនខ្ញុំគេលែងស្រលាញ់ខ្ញុំហើយ...គេអាងមានកូនប្រសារ កំពូលចោរ គេលែងខ្វល់ពីយើងហើយ" លោកគីម សេដ
"នូវសេដនឹងហើយ...តោះកូនៗ... ម៉ាក់បានរៀបចំពិធីមង្គលការរួចរាល់ហើយណា...ស្អែកនេះចូលរោងការទៅកូន កុំខ្វល់ខ្វាយជាមួយនឹង ប្រុសចាស់កំពូលតូចចិត្តធ្វើអ្វីនោះនាំតែខាតពេលវេលា" អ្នកស្រីរ៉ាហ្វា និយាយហើយក៏ដឹកដៃរបស់កូនចេញទៅបាត់ ទុកឲ្យ ស្វាមីគាំងស្ញេញធ្វើអីមិនកើត
"នេះៗ...ទៅមែនហុី?បានប្រុសក្មេងធ្វើបាប ចោរប្រុសចាស់..ហឺយយ...ប្រុសចាស់ឈឺបេះដូងណាស់លោកអើយ...ឈឺអើយឈឺ" លោកគីម និយាយទាំងរអ៊ូរទាំ បន្ទាប់មកក៏រៀបចំទៅតាមក្រោយ ទោះបីជានិយាយយ៉ាងណាក៏គ្មានអ្នកណាមកស្តាប់យើងឡើយអ្វីដឹងទេ?គឺយើងលែងសម្ខាន់ទៀតហើយ។
____________
        [ ភូមិគ្រឹះមីន]
យ៉ុងហ្គី ដល់កំសត់ របស់អ្នកអានពេលនេះក៏កំពុងតែលត់ជង្គង់នៅចំពោះមុខរបស់ ជីមីនដៃទាំងពីក៏លើកមកកាន់ ត្រចៀក ហាក់បីដូចជាកំពុងទទួលទោស។
"ជីមីនហា៎...អូនខឹងបងរឿងអ្វីទៀត ហើយ?បង មិនយល់ឡើយ...ហេតុអ្វីក៏អូនពូកែខឹងងក់ងរម្ល៉េះម្ចាស់បងអើយ" យ៉ុងហ្គីនិយាយទាំងទឹកមុខកំសត់ព្រោះតែសុខៗ ក៏ស្រាប់តែជីមីនដាក់ទោសអីបែបនេះ ហើយនាយក៏មិនបានទៅ ប្រព្រឹត្តទង្វើកំហុសខុសឆ្គងអ្វីឡើយ។
" ខុសៗ...គឺ...ខុសៗណាស់..តាស្លេក" ជីមីន អង្គុយញ៉ាំម្ជូរធ្វើងើយហើយនៅឆ្លៀតស្រែកដាក់ រាងក្រាស់ទៀតផង អ្នកបម្រើនិងបែបដោះបានត្រឹមតែអាណិតលោកម្ចាស់មីន យ៉ិងហ្គីប៉ុណ្ណោះ ។
"អុញ៎!ចុះបងខុសអ្វី?អូនសាកនិយាយទៅមើលប្រពន្ធសម្លាញ់" យ៉ុងហ្គី ជ្រួញចិញ្ចើម នៅតែមិនយល់
"ហុឹកៗ..តាស្លេកខុសគឺខុសហើយ" ជីមីន ក៏ ស្រាប់តែយំខ្លាំង ពេលដែលយ៉ុងហ្គីមិនព្រមទទួលស្គាល់ កំហុសអីបែបនេះ។
"អ្ហា៎! បងខុសៗៗ...ឈប់យំទៅ..យំបែបនេះមិនស្អាតឡើយប្រពន្ធសម្លាញ់ ជុប៎ៗ" យ៉ុងហ្គី និយាយទាំងក្រោកទៅជូន ទឹកភ្នែកឱ្យភរិយា ដឹងឮហើយថាខ្លួនមិនបានសាងកំហុស រឿងស្រីក៏ឈប់ទាក់ទង ការងារខ្ញុំមិនសូវជាធ្វើប៉ុន្មានទេ រាល់ថ្ងៃនាយបានព្យាយាមចំណាយពេលវេលាអត់មានតម្លៃ ទាំងអស់ដែលមានទៅលើ ប្រពន្ធកំពូលរករឿងម្នាក់នេះអស់ទៅហើយ ស្រាប់តែនៅសុខៗ បែនជាឱ្យនាយលុតជង្គង់ហើយ ទទួលស្គាល់កំហុសណាឆ្គុយទៅមិនជាមិនឡើយថា ក្មេងម្នាក់នេះកំពុងតែកើតអ្វី។
"ហ្នឹងហើយ! ចេះទទួលស្គាល់កំហុសបែបនេះគឺល្អណាស់...អូនឱ្យមេដៃប្តីមួយ..." ជីមីន ប្តូរពីយំមកជាសើចក្អាកក្អាយ ហើយនៅឆ្លៀតលើកមេដៃឱ្យរាងក្រាស់ទៀតផង។
" ឥឡូវបងដឹងកំហុសហើយ...អញ្ចឹងបងខុសអ្វីទៅ? ហេតុអ្វីក៏ ប្រពន្ធបង ដាច់ចិត្តឱ្យប្តីខ្លួនឯង លុតជង្គង់អីបែបនេះ?" យ៉ុងហ្គី ពោលឡើងទាំងមិនបានក្រោកឡើយ ព្រោះខ្លាចជីមីនខឹងជាងនេះ។
"បងមិនខុសទេ! អូនឃើញបងដេក..តែរហូតចឹងហើយអូនចង់ឱ្យប្តីខ្លួនឯង ហាត់ប្រាណយក អាក្បាលពោះកង់ៗនោះ" ជីមីន ហុីៗ ធ្វើឱ្យ យ៉ុងហ្គីនឹង អ្នកបម្រើប្រុសស្រីទាំងឡាយ គាំងអស់វាចា និយាយក៏មិនចេញឡើយ។
"អរ៎ រាល់ថ្ងៃបងជ្រូកមែន?"យ៉ុងហ្គី ក្រោកឈរអស់កម្ពស់ហើយក៏ លើកដៃចាក់ចង្កេះ នឹងពោលទៅកាន់ ជីមីនទាំងមាន អារម្មណ៍ក្នាញ់ខ្លាំងចរិក កំពូលរករឿងរបស់ភរិយាម្នាក់នេះជាខ្លាំងណាស់។
"អត់ទេណាយ៉ុង..បងជាអ្នកនិយាយទេ...អញ្ចឹងបង ក៏ទទួលទៅថាបងគឺអ៊ូកៗ..ហ្ហា៎...ហាហា៎..." ជីមីន និយាយចប់ក៏ស្រាប់តែតែរត់ពេញផ្ទះ មិនខ្វល់ពីយ៉ុងហ្គីអីបន្តិច
" ប្រពន្ធអញទេវើយ...យ៉ាងណាក៏ទ្រាំ+ទ្រាំដែល..." យ៉ុងហ្គីឈរអេះក្បាលនិយាយមិនចេញ ក្រសែភ្នែកសម្លឹងទៅកាន់ជីមីន ដោយគ្រឺតណាស់។
"ចៅហ្វាយតូចៗ...កុំរត់លឿនពេកអី...ប្រយ័ត្នដួល...ណា" ម៉ែដោះ មិនដឹងជាយ៉ាងម៉េចក៏ ស្រាប់តែរត់ដេញជីមីន ពីក្រោយនៅ ឆ្លៀតនិយាយ បារម្ភពីជីមីនទៀត
"អត់ចង់..." ឃើញទេថាជីមីនក៏ក្បាលខូចដ៏កម្រិតណានោះ?
"លោកម្ចាស់ឃាត់អ្នកប្រុសទៅមិនអញ្ចឹងទេ...ចប់មិនខានទេ" ម៉ែដោះ ក៏ហួសចិត្តនឹង រាងតូចដែល ហេតុអ្វីក៏ ក្បាលរឹងបែបនេះ?
"ជីមីនហា៎...ឈប់រត់ទៅ...អូ លេងឡើងដូចក្មេងហើយណា" យ៉ុងហ្គីខ្ញីក្បាលតិចៗ ព្រោះតែ វិលមុខនឹង ម៉ែដោះជាមួយជីមីនណាស់ គិតៗ ទៅមួយរយៈនេះក្នុងផ្ទះគឺ ចេះកប្លែងច្រើនណាស់។
"អត់ទេ! មិនចង់ទេ" ជីមីន ញញឹមឌឺទៅកាន់ យ៉ុងហ្គី ហើយក៏រត់បន្តរទៀត ឱ្យ ម៉ែដោះដេញចាប់ឡើងហត់ឃឃូរ ដកដង្ហើមស្ទើរតែមិនទាន់ទៅហើយ។
"ហត់ៗៗ...លោកម្ចាស់...ចាប់អ្នកប្រុសមីនទៅ គាត់កំពុងមានកូនផង...ហើយមក លេងរត់ឆៅៗ អញ្ចឹងអាចប៉ះពាល់ដល់ កូនណា" ម៉ែដោះគ្មានជម្រើសក៏ ប្រាប់គ្រប់យ៉ាងឱ្យយ៉ុងហ្គីដឹង ( ព្រោះល្ងាចមិញគាត់បាននាំជីមីនទៅ ពិនិត្យទើបដឹងថាមានកូន ) យ៉ុងហ្គី គ្រាន់តែដឹងបែបនេះភ្លាមមានណា រត់ឡើងប្រាស់បាស់ជើងចង់ ផ្កាប់មុខសុីនឹងឥដ្ឋការ៉ូ ។
" ពួកឯងឃាំងប្រពន្ធយើងកុំឱ្យទៅណា...អញ្ចឹងតើបាន ប៉ុន្មានថ្ងៃនេះភ្លែតៗ...ម្ល៉េះ" យ៉ុងហ្គី

The continue... Vote pg na 💜

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now